សំណួរ​ដែល​ចោទសួរ​ញឹកញាប់

    សៀវភៅទំនុកតម្កើង​ និងសៀវភៅ​​ចម្រៀង​កុមារថ្មី នឹង​ត្រូវ​បាន​រៀបចំឡើង​ដើម្បី​បង្រួបបង្រួម​តន្ត្រី​នៅគ្រប់ភាសា​ទាំងអស់ ហើយបំពេញ​តម្រូវការ​របស់​សាសនាចក្រ​ទូទាំង​សាកលលោក ។ ការ​ជ្រើសរើស​នឹង​ដាក់បញ្ជូល​ទំនុកតម្កើង និង​ចម្រៀង​សំខាន់ៗ​ដែល​បង្រៀន​អំពី​គោលលទ្ធិ​នៃដំណឹងល្អ ។ ទំនុកតម្កើង និង​ចម្រៀង​ថ្មី និងចម្រៀង​​ដែល​មាន​ស្រាប់​មកពី​ជុំវិញពិភពលោក​នឹង​ត្រូវ​បាន​វាយតម្លៃ និង​ពិចារណា​សម្រាប់​ការ​ដាក់បញ្ចូល ។ ទំនុក​តម្កើង​ក្នុងមូលដ្ឋាន និង​ចម្រៀង​បន្ថែម​នឹង​មាន​នៅក្នុង​ការ​ប្រមូលផ្ដុំឌីជីថល​បន្ថែម ។

    ហេតុអ្វី​ក៏​សៀវភៅ​ចម្រៀង​ត្រូវ​បាន​ធ្វើ​កំណែថ្មី ?

    សៀវភៅ ទំនុកតម្កើង និង សៀវភៅ​ចម្រៀង​កុមារ ត្រូវ​បាន​ធ្វើ​កំណែថ្មី​ដើម្បី​បង្រួបបង្រួម​តន្ត្រី​ដែលបាន​ប្រើ​សម្រាប់​ការ​ថ្វាយបង្គំ​ដោយសមាជិក​ទាំងឡាយ​នៅ​ជុំវិញ​ពិភពលោក ។ ការ​ប្រមូលផ្ដុំ​នឹង​ដាក់បញ្ចូល​ទាំង​តន្ត្រី​ដែល​មាន​ស្រាប់ តន្ត្រី​ថ្មី និង​តន្ត្រី​ដែលបាន​ធ្វើ​បច្ចុប្បន្នភាព ដើម្បីបំពេញ​តម្រូវការ​របស់សមាជិក​នៅទូទាំង​ពិភពលោក ។ តន្ត្រី​ប្រមូលផ្ដុំ​ដែល​បាន​បោះពុម្ពរួច​នឹង​ត្រូវ​បាន​បង្រួបបង្រួម​នៅទូទាំង​សាសនាចក្រ​លើ​ពិភពលោក ដោយ​ផ្ដល់​ទំនុកតម្កើង និ​ងចម្រៀងកុមារ​ជម្រើសដូចគ្នា​នៅក្នុងភាសា​នីមួយៗ ។ ទំនុកតម្កើង និង​ចម្រៀង​បន្ថែមដែល​​អនុវត្ត​ចំពោះ​ភាសា​ និង​តំបន់​ជាក់លាក់ នឹង​មាន​សម្រាប់​សមាជិកប្រើប្រាស់​នៅ​ទូទាំង​ក្នុង​បណ្ដាញ​ឌីជីថល ។

    តើ​នរណា​មើល​ខុសត្រូវ​ទៅលើ​កំណែថ្មី​ទាំងឡាយ ?

    កិច្ចខិតខំ​ធ្វើកំណែថ្មី ត្រូវ​បាន​ដឹកនាំ​ដោយ​គណៈកម្មការ​ដែលធ្វើការ​ក្រោម​ការ​ដឹកនាំ​របស់​ពួក​អ្នកមានសិទ្ធិ​អំណាច​ទូទៅ និង​ថ្នាក់ដឹកនាំ​អង្គការជំនួយ​ទូទៅ ។ គណៈកម្មការ​មាន​ទាំង​បុគ្គលិក​របស់​សាសនាចក្រ និង​សមាជិក​ដែល​ត្រូវបាន​ហៅ​ដែលមានជំនាញ​នៅ​ក្នុង​វិស័យផ្សេងៗ រួមមាន​វិស័យ​តន្ត្រី ការអប់រំ អក្សរសាស្ត្រ វប្បធម៌​នានា​ក្នុងពិភពលោក និង​គោលលទ្ធិ​សាសនាចក្រ ។

    តើ​សៀវភៅ​ទំនុក​ចម្រៀង​ថ្មីទាំងនេះ​នឹង​មាន​នៅពេល​ណា ?

    ការ​អភិវឌ្ឍ​​គំរូដើម​សម្រាប់​សៀវភៅចម្រៀងទាំងពីរ​នេះ រំពឹង​ថា​នឹង​ចំណាយពេល​ជាច្រើន​ឆ្នាំ នៅពេល​គណៈកម្មការ​សហការ​គ្នា ដោយ​ពិចារណា​អំពី​ទំនុកតម្កើង និង​ចម្រៀង​ថ្មី និង​ដែល​មានស្រាប់​សម្រាប់​ដាក់បញ្ចូល ។ ការបកប្រែ​សៀវភៅ​ចម្រៀង​ទាំងនេះ​នឹង​ចាប់​ផ្ដើម​បន្ទាប់​ពី​កិច្ចការនោះ​ត្រូវ​បាន​បញ្ចប់ ។

    តើ​មានអ្វីខ្លះ​នឹង​កើតមានឡើង​ចំពោះ​សៀវភៅ​ទំនុកតម្កើង និង​ សៀវភៅ​ចម្រៀង​កុមារ ​បច្ចុប្បន្ន​នេះ ?

    សៀវភៅ​ចម្រៀង​បច្ចុប្បន្ន​នឹង​បន្ដ​ប្រើប្រាស់​រហូត​ដល់​ការ​ប្រមូលផ្ដុំ​ថ្មី​ត្រូវ​បាន​ចេញ​ផ្សាយ​តាមបណ្ដាញ​បោះពុម្ព និង​ឌីជីថល ។ ការ​ប្រមូលផ្ដុំ​បច្ចុប្បន្ន​ទាំងនេះ​នឹង​មាន​ជា​សៀវភៅ​កេរតំណែល​តាមរយៈ​បណ្ដាញ​ឌីជីថល​នៅពេល​សៀវភៅ​ថ្មី​ត្រូវ​បាន​ចែកចាយ ។

    តើ​ការ​ថត​ទំនុកតម្កើង និង​ចម្រៀង​កុមារ​ជា​សោតកម្ម​នឹង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ដែរ​ឬទេ ?

    ប្រាកដ​ណាស់ ។ ឧបករណ៍​ថ្មី និងការថតជាសំឡេង​នឹង​ត្រូវ​បាន​បង្កើតឡើង​ជា​ភាសា​ចម្រុះ​សម្រាប់​ការ​ប្រមូលផ្ដុំ​ដែល​ធ្វើ​កំណែថ្មី ។

    តើ​ខ្ញុំ​អាច​ផ្ដល់​យោបល់​ទាក់ទង​ទៅនឹង​សៀវភៅ​ទំនុក​តម្កើង ឬ​សៀវភៅ​ចម្រៀង​កុមារ​ថ្មី​បាន​ឬទេ ?

    ប្រាកដ​ណាស់ ។ បងប្អូនអាច​ផ្ដល់​ជា​យោបល់​សម្រាប់​ការ​ប្រមូលផ្ដុំថ្មី​តាមរយៈ​ការ​ធ្វើ​ការ​ស្ទង់មតិ​កែលម្អ ។

    តើ​ខ្ញុំ​អាច​ដាក់​បញ្ជូន​ចំណងជើង​នៃ​ទំនុកតម្កើង ឬ​ចម្រៀង​ដែល​មាន​ស្រាប់ ដែល​ជាទី​ស្រឡាញ់​នៅក្នុង​ភាសា​ខ្ញុំ​ដើម្បី​ឲ្យគិត​ពិចារណា​ដើម្បី​ដាក់បញ្ចូល​ទៅ​ក្នុង​កំណែថ្មី​បានដែរ​ឬទេ ?

    ប្រាកដ​ណាស់ ។ បងប្អូន​អាច​ផ្ដល់យោបល់​អំពី​ការ​ដាក់បញ្ចូល​ទំនុកតម្កើង និង​ចម្រៀង​ដែល​មាន​ស្រាប់​តាមរយៈ​ការ​ស្ទង់មតិ​កែលម្អ ។ មាន​តែ​ទំនុកតម្កើង និង​ចម្រៀង​ដើម​ប៉ុណ្ណោះ ដែលគួរ​តែ​ត្រូវ​បាន​ដាក់បញ្ជូន​តាមរយៈ​ឧបករណ៍​ដាក់បញ្ជូន ។ រៀន​បន្ថែម ។

    តើ​ចម្រៀង​គោរព​ទង់ជាតិ​របស់​ជាតិសាសន៍​ខ្ញុំ​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សៀវភៅ​ទំនុក​តម្កើង​ឬទេ ?

    ដោយសារ​តែ​ការ​ប្រមូល​ផ្ដុំ​សំខាន់​ថ្មី​នឹង​មាន​ដូចគ្នា​នៅ​គ្រប់ភាសា នោះ​ចម្រៀង​គោរពទង់ជាតិ​នឹង​ពុំត្រូវ​បាន​ដាក់​បញ្ចូលទៅក្នុង​សៀវភៅ​ទំនុកតម្កើង​ដែល​បោះពុម្ព​នោះ​ទេ ។ ទោះជា​យ៉ាងណា​ក៏​ដោយ តន្ត្រី​ពិសិដ្ឋ​ដែល​ជា​ចំណាប់អារម្មណ៍​នៅ​ក្នុង​មូលដ្ឋាន​អាច​មាន​សម្រាប់​សមាជិក​តាមភាសា​តាមរយៈ​បណ្ដាញ​ឌីជីថល​នៅពេល​សមរម្យ ហើយ​ត្រឹមត្រូវ​តាម​គោលលទ្ធិ ។

    តើ​ខ្ញុំ​ដាក់បញ្ជូន​ទំនុកតម្កើង​ ឬ​ចម្រៀង​កុមារ​ដើម​របស់​ខ្ញុំ​មួយ​សម្រាប់​ធ្វើ​ការ​ពិចារណា​ដោយ​របៀប​ណា ?
    តើ​ខ្ញុំ​អាច​ដាក់​បញ្ជូន​តែទំនុកបទ ឬ​តែតន្ត្រី​សម្រាប់​ការ​ពិចារណា​បាន​ដែរ​ឬទេ ? បើ​ដូច្នោះ​មែន តើ​ទំនុកភ្លេង ឬ​ទំនុកបទ​ដែល​មាន​អមជាមួយ​នឹង​ត្រូវ​បាន​ជ្រើសរើស​ដោយ​របៀប​ណា ?

    ប្រាកដ​ណាស់ ។ អ្នក​ដាក់បញ្ជូន​អាច​ដាក់បញ្ជូន​អត្ថបទ​ទំនុក​តម្កើង ឬ​ចម្រៀង​ដោយគ្មាន​ទំនុកភ្លេង​ ឬ​ទំនុកភ្លេង​ដោយ​គ្មាន​ទំនុក​បទបាន ។ ការរៀបចំ​​អត្ថបទ និង​សាច់ភ្លេង​ចម្រុះ​នឹង​ត្រូវ​បាន​ដាក់​ប្រៀបផ្ទឹម​នឹង​គ្នា​សម្រាប់​ធ្វើ​ការ​ពិចារណា ។

    តើ​ខ្ញុំ​អាច​ដាក់​បញ្ជូន​ទំនុកតម្កើង ឬ​ចម្រៀង​នៅក្នុង​បែបបទ​សាច់​ភ្លេង​នៃ​វប្បធម៌​របស់ខ្ញុំ ទោះ​វា​ពុំត្រូវ​ទៅនឹង​បែបបទ​ខាង​ភ្លេង​ដែល​បាន​ដាក់បញ្ជូន​ទៅក្នុង​ទំនុក​តម្កើង ឬ​ សៀវភៅ​ចម្រៀង​កុមារ កាល​ពី​មុនៗ​បាន​ដែរ​ឬទេ ?

    ប្រាកដ​ណាស់ ។ ពួក​យើង​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ដាក់បញ្ជូន​ទំនុកតម្កើង និង​ចម្រៀង​មកពី​វប្បធម៌​ចម្រុះ ។

    តើ​កាល​បរិច្ឆេទ​ផុតកំណត់​នៃ​ការ​ដាក់​បញ្ជូន​នៅពេលណា ?

    ដើម្បី​ត្រូវ​បាន​ពិចារណា​សម្រាប់​ការ​ប្រមូលផ្ដុំ​ដែល​បាន​ធ្វើ​កំណែ​ថ្មី ការ​ដាក់បញ្ជូន​ថ្មី​ត្រូវ​តែ​ទទួល​បាន​នៅ​ត្រឹមថ្ងៃទី ១ ខែ​កក្កដា ឆ្នាំ ២០០១៩ ។

    តើ​នរណា​នឹង​ពិនិត្យ​មើល​តន្ត្រី​ដែល​បាន​ដាក់ប​ញ្ជូន​របស់​ខ្ញុំ ?

    ការ​ដាក់​បញ្ជូន​នឹង​ត្រូវ​បាន​ពិនិត្យ​មើល​ដោយ​អនាមិក ហើយ​ត្រូវ​បាន​ពិចារណា​សម្រាប់​ការ​ដាក់បញ្ចូល​ដោយ​គណៈកម្មការ​សៀវភៅ​ទំនុកតម្កើង និង​សៀវភៅ​ចម្រៀង​កុមារ ។

    តើ​មនុស្ស​គ្រប់គ្នា​អាច​ដាក់បញ្ជូន​តន្ត្រី​ថ្មី​សម្រាប់ការ​ពិចារណា​ដែរ​ឬទេ ?

    ប្រាកដ​ណាស់ ។ អ្នកដាក់បញ្ជូន​ទាំងឡាយ​ដែល​មានវ័យ​ក្រោម ១៨ ឆ្នាំ នឹង​តម្រូវ​ឲ្យ​មាន​ការ​ផ្ដល់​ការ​អនុញ្ញាត​មកពី​អណាព្យាបាល ឬ​ឪពុក​ម្ដាយ​ ។

    បើ​ការ​ដាក់បញ្ជូន​របស់​ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​ដាក់បញ្ចូល តើ​វា​ការពារ​ដល់​សិទ្ធិអ្នកនិពន្ធ​របស់​ខ្ញុំ​ឬ​ទេ ?

    អត់ទេ ។ បងប្អូន​នឹង​រក្សា​សិទ្ធិអ្នកនិពន្ធ​សម្រាប់​កិច្ចការ​របស់​បងប្អូន ។ ទោះជាយ៉ាងណា​ក៏ដោយ អស់អ្នក​ដែល​ការ​ដាក់បញ្ជូន​ត្រូវ​បាន​ជ្រើសរើស នឹង​ត្រូវ​បាន​សុំ​ឲ្យ​ផ្ដល់​សិទ្ធិ​ដល់​សាសនាចក្រ​នូវ​អជ្ញាបណ្ណ​ពុំ​មាន​ការ​ផ្ដាច់មុខ និង​ជាអចិន្ត្រៃយ៍​សម្រាប់​ការ​ប្រើប្រាស់​គ្មាន​ដែន​កំណត់ ។