ផែនទី និង​រូបថត​ទាំង​ឡាយ​អំពី​ព្រះ​គម្ពីរ​ប៊ីប

ផែនទី និង​លិបិក្រម​ឈ្មោះ​ទីកន្លែង​ទាំង​ឡាយ

ផែនទី​ដែល​មាន​ដូច​ត​ទៅ​នេះ អាច​ជួយ​ឲ្យ​អ្នក​កាន់តែ​យល់​អំពី​បទគម្ពីរ​កាន់តែ​ប្រសើរ​ឡើង។ ដោយ​ស្គាល់​ពី​ភូមិ​សាស្ត្រ​នៃ​ដែនដី​ទាំង​ឡាយ​ដែល​បាន​ពោល​ដល់​នៅ​ក្នុង​គម្ពីរ នោះ​អ្នក​អាច​យល់​អំពី​ព្រឹត្តិការណ៍​ទាំង​ឡាយ​ក្នុង​ព្រះ​គម្ពីរ​កាន់តែ​ប្រសើរ​ឡើង។

  1. ផែនទី​ខាង​ភូមិ​សាស្ត្រ​រូប​និយម អំពី​ដែនដី​បរិសុទ្ធ

  2. ការ​និក្ខមនំ​របស់​ពួក​អ៊ីស្រាអែល​ពី​ស្រុក​អេស៊ីព្ទ និង​ការ​ចូល​ស្រុក​កាណាន

  3. ការ​ញែក​ពូជ​ទាំង​១២ អំបូរ

  4. អាណាចក្រ​របស់​ដាវីឌ និង​សាឡូម៉ូន

  5. អាណាចក្រ​អាសស៊ើរ

  6. អាណាចក្រ​បាប៊ីឡូន​ថ្មី (នេប៊ូក្នេសា) និង​នគរ​អេស៊ីព្ទ

  7. អាណាចក្រ​ពើស៊ី

  8. អាណាចក្រ​រ៉ូម

  9. ពិភពលោក​នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់

  10. ស្រុក​កាណាន​នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់

  11. ដែនដី​បរិសុទ្ធ​នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី

  12. ក្រុង​យេរូសាឡិម​នៅ​សម័យ​ព្រះ​យេស៊ូវ

  13. ដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា

  14. កម្ពស់​នៃ​ដែនដី​បរិសុទ្ធ​នៅ​សម័យ​ព្រះ​គម្ពីរ​ប៊ីប

លិបិក្រម​ឈ្មោះ​ទីកន្លែង

ការ​សរុប​មើល​ផែនទី( ចុច​មើល​ឲ្យ​ធំ )

លិបិក្រម​តាម​លំដាប់​អក្ខរក្រម​ឈ្មោះ​ទី​កន្លែង​ទាំង​ឡាយ អាច​ជួយ​ឲ្យ​អ្នក​រក​ឃើញ​កន្លែង​នៅ​លើ​ផែនទី។ ពី​ក្រោយ​ឈ្មោះ​នីមួយៗ មាន​លេខ​ផែនទី និង​ក្រឡា​តារាង​ដែល​មាន​លេខ​និង​អក្សរ។ ជា​ឧទាហរណ៍ កន្លែង​សម្រាប់​រ៉ាបាត (អាំម៉ាន) នៅ​លើ​ផែនទី លេខ​១ គឺ ១:ឃ៥; នេះ​មាន​ន័យ​ថា ផែនទី ទី​១ នៅ​ក្រឡា ឃ៥។ អ្នក​អាច​រក​ឃើញ​ក្រឡា​ណា​មួយ​នៅ​លើ​ផែនទី ដោយ​មើល​តាម​លេខ ដែល​នៅ​ខាង​លើ និង​នៅ​ចំហៀង​ផែនទី​នោះ។ ឈ្មោះ​ផ្សេង​ទៀត​នៃ​កន្លែង​ទាំង​ឡាយ គឺ​កត់​ទុក​នៅ​ក្នុង​វង់​ច្រច​ក ជា​ឧទាហរណ៍ រ៉ាបាត (អាំម៉ាន)។ បុច្ឆនសញ្ញា (?) នៅ​ពី​ក្រោយ​ឈ្មោះ នោះ​សំគាល់​ថា​កន្លែង​នៅ​លើ​ផែនទី​គឺជា​កា​រះ​ស្មាន ព្រោះ​មិន​ដឹង​ទៀងទាត់​ទេ។

ត​ទៅ​នេះ​គឺជា​ការ​សំគាល់​ដើម្បី​យល់​ពី​សញ្ញា និង​តួអក្សរ​ទាំង​ឡាយ ដែល​បាន​យក​មក​ប្រើ​ប្រាស់​នៅ​លើ​ផែនទី​ទាំង​ប៉ុន្មាន។ ថែម​ទៀត ផែនទី​នីមួយៗ​អាច​មាន​សំគាល់​ផ្សេងៗ ដែល​មាន​ពាក្យ​ពន្យល់​ប្រាប់​ពី​សញ្ញា​ថែម​ទៀត ដែល​មាន​នៅ​លើ​ផែនទី​នោះ។

ចំណុច​ក្រហម គឺជា​ទី​ក្រុង ឬ​ភូមិ។ ជួនកាល​មាន​ខ្សែ​បន្ទាត់​គូស​ពី​ចំណុច​ទៅ​ឯ​ឈ្មោះ​ទី​ក្រុង ឬ​ទី​កន្លែង។

ត្រីកោណ​តូច​គឺជា​សំគាល់​ពី​ភ្នំ។

សមុទ្រ​ស្លាប់

អក្សរ​បែប​នេះ​គឺ​បាន​យក​មក​ប្រើ​ប្រាស់ ដើម្បី​ប្រាប់​ពី​កន្លែង​ទាំង​ឡាយ​ខាង​ភូមិ​សាស្ត្រ ដូច​ជា មហាសមុទ្រ សមុទ្រ បឹង ទន្លេ ភ្នំ ច្រក​ភ្នំ ទី​រហោស្ថាន និង​កោះ​ទាំង​ឡាយ។

យេរូសាឡិម

អក្សរ​បែប​នេះ​គឺ​បាន​យក​មក​ប្រើ​ប្រាស់​សម្រាប់​ទី​ក្រុង និង​ភូមិ​ទាំង​អស់ (និង​សម្រាប់​កន្លែង​ទាំង​ឡាយ​ដែល​បាន​រៀបរាប់​ប្រាប់​ដោយ​ក្បោះក្បាយ​នៅ​លើ​ផែនទី​ពី​ទី​ក្រុង​យេរូសាឡិម)។

ម៉ូអាប់

អក្សរ​បែប​នេះ​គឺ​បាន​យក​មក​ប្រើ​ប្រាស់​សម្រាប់​ប៉ែក​ខាង​នយោបាយ ដូច​ជា​ភូមិភាគ និង​រដ្ឋ និង​ទឹកដី​ទាំង​ឡាយ​នៃ​សហរដ្ឋ។

យូដា

អក្សរ​បែប​នេះ​គឺ​បាន​យក​មក​ប្រើ​ប្រាស់​សម្រាប់​ប៉ែក​ខាង​នយោបាយ​ធំៗ ដូច​ជា​សាសន៍ ប្រទេស និង​ទ្វីប​ទាំង​ឡាយ។