ជំពូកទី ១៨
សំពៅត្រូវបានធ្វើរួចហើយ — កំណើតរបស់យ៉ាកុប និងយ៉ូសែប ត្រូវបានដំណាលប្រាប់ — ក្រុមគេចុះសំពៅទៅរកដែនដីសន្យា — កូនប្រុសៗរបស់អ៊ីសម៉ាអែល និងប្រពន្ធគេរួមក្នុងការសប្បាយអ៊ូអរ និងការបះបោរ — នីហ្វៃត្រូវគេចង ហើយសំពៅត្រូវខ្យល់ព្យុះកំណាចរុញច្រានថយក្រោយ — នីហ្វៃបានរួចពីចំណង ហើយដោយការអធិស្ឋានរបស់លោក ខ្យល់ព្យុះក៏ស្ងប់ស្ងាត់ទៅ — ប្រជាជនទៅដល់ដែនដីសន្យា។ ប្រមាណជាឆ្នាំ ៥៩១–៥៨៩ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានថ្វាយបង្គំព្រះអម្ចាស់ ហើយបានចេញទៅជាមួយខ្ញុំ ហើយយើងយកឈើធ្វើរាងសំពៅដ៏វិចិត្រ។ ហើយព្រះអម្ចាស់ទ្រង់បានបង្ហាញខ្ញុំជាញយៗពីរបៀបដែលខ្ញុំត្រូវធ្វើរាងសំពៅ។
២ឥឡូវនេះ ខ្ញុំ នីហ្វៃ មិនបានធ្វើរាងសំពៅតាមរបៀបដែលមនុស្សបានរៀនទេ ហើយខ្ញុំក៏ពុំបានសង់សំពៅតាមក្បួនរបស់មនុស្សដែរ ប៉ុន្តែខ្ញុំបានធ្វើសំពៅនេះតាមរបៀបដែលព្រះបានបង្ហាញខ្ញុំ ហេតុដូច្នោះហើយ ពុំមែនជារបៀបរបស់មនុស្សឡើយ។
៣ហើយខ្ញុំ នីហ្វៃ បានទៅលើភ្នំជាញឹកញាប់ ហើយខ្ញុំបានកអធិស្ឋានដល់ព្រះអម្ចាស់ជាញយៗ ហេតុដូច្នោះហីយ ទើបព្រះអម្ចាស់ ទ្រង់ខបង្ហាញខ្ញុំពីការណ៍ដ៏ប្រសើរជាច្រើន។
៤ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីខ្ញុំបានធ្វើសំពៅស្របតាមព្រះបន្ទូលនៃព្រះអម្ចាស់រួចហើយ នោះបងៗខ្ញុំបានឃើញថា សំពៅនេះល្អ ឯក្បាច់ក្បូរសោតក៏ល្អវិចិត្រ ហេតុដូច្នោះហើយ ទើបពួកគេបានកបន្ទាបខ្លួនចំពោះព្រះអម្ចាស់ម្ដងទៀត។
៥ហើយហេតុការណ៍បានកើតឡើងថា សំឡេងនៃព្រះអម្ចាស់បានបន្លឺមកឪពុកខ្ញុំថា ពួកយើងត្រូវក្រោកឡើង ហើយចុះទៅក្នុងសំពៅ។
៦ហើយហេតុការណ៍បានកើតឡើងថា លុះដល់ស្អែកឡើង បន្ទាប់ពីយើងបានរៀបចំវត្ថុគ្រប់យ៉ាង មានផ្លែឈើជាច្រើន និងកសាច់ ដែលបានមកពីទីរហោស្ថាន និងទឹកឃ្មុំដ៏បរិបូរ ហើយស្បៀងទាំងឡាយ ស្របតាមអ្វីដែលព្រះអម្ចាស់ទ្រង់បានបញ្ជាយើងហើយ នោះយើងបានចុះទៅក្នុងសំពៅ ព្រមទាំងផ្ទុកអីវ៉ាន់របស់យើងគ្រប់យ៉ាង និងគ្រាប់ពូជរបស់យើង និងអ្វីៗដែលយើងបានយកមក ស្របតាមអាយុរបស់យើងម្នាក់ៗ ហេតុដូច្នោះហើយ ទើបយើងទាំងអស់គ្នាបានចុះទៅក្នុងសំពៅជាមួយនឹងប្រពន្ធយើង និងកូនចៅយើង។
៧ហើយឥឡូវនេះ ឪពុកខ្ញុំបង្កើតបានកូនប្រុសពីរនាក់នៅក្នុងទីរហោស្ថាន បងត្រូវហៅថា កយ៉ាកុប រីឯប្អូនគឺខយ៉ូសែប។
៨ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីយើងទាំងអស់គ្នាបានចុះទៅក្នុងសំពៅរួចហើយ ហើយបានយកមកជាមួយយើងនូវស្បៀង និងវត្ថុទាំងឡាយ ដែលត្រូវបានបញ្ជាឲ្យយើងយក នោះយើងបានចេញដំណើរទៅតាមកសមុទ្រ ហើយបានត្រូវខ្យល់បក់សំពៅសំដៅទៅឯខដែនដីសន្យា។
៩ហើយបន្ទាប់ពីយើងបានត្រូវខ្យល់បក់ទៅមុខអស់រយៈពេលជាច្រើនថ្ងៃ នោះមើលចុះ បងៗខ្ញុំ និងកូនប្រុសៗរបស់អ៊ីសម៉ាអែល ហើយព្រមទាំងប្រពន្ធរបស់ពួកគេផង បានចាប់ផ្ដើមមានការសប្បាយ ដរាបដល់គេចាប់ផ្ដើមរាំ ហើយច្រៀង ហើយនិយាយពាក្យទ្រគោះ មែនហើយ គឺរហូតដល់ពួកគេភ្លេចអស់ថា តើដោយសារអំណាចអ្វី ដែលបាននាំពួកគេមកដល់ទីនេះ មែនហើយ ពួកគេបានតម្កើងគ្នាដល់ទៅមានភាពទ្រគោះហួសវិស័យ។
១០ហើយខ្ញុំ នីហ្វៃ បានចាប់ផ្ដើមភិតភ័យជាខ្លាំង ក្រែងព្រះអម្ចាស់ទ្រង់ខ្ញាល់នឹងយើង ហើយវាយយើងដោយព្រោះសេចក្ដីទុច្ចរិតរបស់យើង ខ្លាចក្រែងយើងត្រូវលេបលិចទៅក្នុងទីជម្រៅនៃសមុទ្រនេះ ហេតុដូច្នោះហើយ ខ្ញុំ នីហ្វៃ បានចាប់ផ្ដើមនិយាយទៅពួកគេដោយភាពម៉ឺងម៉ាត់ ប៉ុន្តែមើលចុះ ពួកគេបែរជាកខឹងនឹងខ្ញុំវិញ ហើយនិយាយថា ៖ យើងមិនព្រមឲ្យប្អូនប្រុសយើងធ្វើជាខអ្នកត្រួតត្រាលើយើងទេ។
១១ហើយហេតុការណ៍បានកើតឡើងថា លេមិន និងលេមយួលបានចាប់ខ្ញុំ ហើយចងខ្ញុំដោយខ្សែពួរ ហើយបានធ្វើបាបខ្ញុំយ៉ាងព្រៃផ្សៃ ទោះជាយ៉ាងណាក៏ដោយ គង់តែព្រះអម្ចាស់ទ្រង់បានកអត់ទ្រាំឲ្យពួកគេធ្វើយ៉ាងនេះ ដើម្បីទ្រង់អាចបង្ហាញព្រះចេស្ដារបស់ព្រះអង្គ រហូតដល់បានបំពេញនូវព្រះបន្ទូលទ្រង់ ដែលទ្រង់បានចែងទុកអំពីពួកទុច្ចរិត។
១២ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីពួកគេបានចងខ្ញុំយ៉ាងជាប់ ដែលខ្ញុំមិនអាចកម្រើកបាន ឯកត្រីវិស័យដែលព្រះអម្ចាស់ ទ្រង់បានរៀបចំឡើងនោះក៏ឈប់ដើរទៅ។
១៣ហេតុដូច្នោះហើយ ពួកគេមិនដឹងថាត្រូវកាច់ចង្កូតសំពៅទៅខាងណាឡើយ ដរាបដល់មានព្យុះមួយធំបានកួចឡើង មែនហើយ គឺជាព្យុះសង្ឃរាមួយដ៏កំណាច ហើយគួរស្ញប់ស្ញែង ហើយពួកយើងត្រូវករសាត់ថយក្រោយនៅលើទឹកអស់រយៈពេលបីថ្ងៃ ហើយពួកគេបានចាប់ផ្ដើមតក់ស្លុតជាខ្លាំង ក្រែងគេត្រូវលិចទៅក្នុងសមុទ្រ ទោះជាយ៉ាងណាក៏ដោយ គង់តែគេមិនបានដោះលែងខ្ញុំដែរ។
១៤ហើយនៅក្នុងថ្ងៃទី៤ ដែលយើងត្រូវរសាត់ថយក្រោយនោះ ខ្យល់ព្យុះចាប់ផ្ដើមកាចសាហាវជាខ្លាំង។
១៥ហើយហេតុការណ៍បានកើតឡើងថា យើងជិតនឹងលេបលិចចុះទៅក្នុងជម្រៅទឹកសមុទ្រទៅហើយ។ ហើយបន្ទាប់ពីយើងត្រូវបានរសាត់ថយក្រោយនៅលើទឹកអស់រយៈបួនថ្ងៃ នោះបងៗខ្ញុំចាប់ផ្ដើមកយល់ថា សេចក្ដីជំនុំជំរះទាំងឡាយនៃព្រះ កំពុងតែធ្លាក់មកលើពួកគេ ហើយថាពួកគេរាល់គ្នាមុខជានឹងវិនាសជាមិនខានឡើយ លើកលែងតែពួកគេប្រែចិត្តចំពោះអំពើទុច្ចរិតរបស់ពួកគេ ហេតុដូច្នោះហើយ ពួកគេបានមករកខ្ញុំ ហើយស្រាយចំណងដែលចងកដៃខ្ញុំ ហើយមើលចុះ កដៃខ្ញុំហើមឡើងខ្លាំង ហើយកជើងខ្ញុំ ក៏ហើមជាខ្លាំងដែរ ហើយឈឺចុកចាប់ឥតឧបមា។
១៦ទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំបានសម្លឹងឆ្ពោះទៅរកព្រះរបស់ខ្ញុំ ហើយខ្ញុំបានកសរសើរតម្កើងទ្រង់ពេញមួយថ្ងៃតែម្ដង ហើយខ្ញុំមិនបានរអ៊ូរទាំទាស់នឹងព្រះអម្ចាស់ ពីព្រោះតែសេចក្ដីវេទនារបស់ខ្ញុំឡើយ។
១៧ឥឡូវនេះ ឪពុកខ្ញុំ លីហៃ បាននិយាយនូវរឿងជាច្រើនទៅកាន់ពួកគេ និងទៅកាន់កូនប្រុសៗរបស់កអ៊ីសម៉ាអែលផង ប៉ុន្តែមើលចុះ ពួកគេបានបញ្ចេញពាក្យគ្រហឹមក្រហែងនឹងអ្នកណា ដែលនិយាយកាន់ជើងខ្ញុំ ហើយឪពុកម្ដាយខ្ញុំ ដែលចាស់ជរាទៅហើយ ហើយបានទ្រាំទ្រនឹងការពិបាកចិត្តជាខ្លាំង ពីព្រោះតែកូនៗរបស់លោក នោះលោកក៏ត្រឡប់ទៅជាឈឺ មែនហើយ គឺធ្លាក់ខ្លួនឈឺដេកនៅលើគ្រែ។
១៨ដោយព្រោះសេចក្ដីទុក្ខសោក និងសេចក្ដីសោកសៅដ៏ខ្លាំង និងសេចក្ដីទុច្ចរិតរបស់បងៗខ្ញុំ នោះឪពុកម្ដាយខ្ញុំជិតនឹងចាកលោកនេះទៅជួបនឹងព្រះរបស់គាត់ មែនហើយ សក់ស្កូវរបស់លោកជិតត្រូវកប់នៅក្នុងដី មែនហើយ លោកជិតតែនឹងត្រូវបញ្ចុះទាំងសេចក្ដីសោកសៅនៅក្នុងផ្នូរទឹក។
១៩ឯយ៉ាកុប និងយ៉ូសែបផងនៅក្មេងនៅឡើយ ដោយត្រូវការសេចក្ដីទំនុកបម្រុងបីបាច់ច្រើន ក៏ត្រូវកើតទុក្ខលំបាក ពីព្រោះតែសេចក្ដីវេទនារបស់ម្ដាយខ្លួន ហើយប្រពន្ធកខ្ញុំផង ទាំងទឹកភ្នែក និងពាក្យអធិស្ឋាន ហើយកូនៗខ្ញុំផង ក៏មិនអាចធ្វើឲ្យបងៗខ្ញុំទន់ចិត្ត ដើម្បីឲ្យពួកគេស្រាយខ្ញុំឡើយ។
២០ហើយមិនមានអ្វីអាចធ្វើឲ្យពួកគេទន់ចិត្តឡើយ លើកលែងតែព្រះចេស្ដានៃព្រះ ដែលបានគំហកកំហែងពួកគេដោយសេចក្ដីបំផ្លិចបំផ្លាញ ហេតុដូច្នោះហើយ នៅពេលពួកគេបានឃើញថា ពួកគេជិតត្រូវលេបលិចទៅក្នុងជម្រៅសមុទ្រហើយ នោះទើបពួកគេប្រែចិត្តចំពោះអំពើដែលគេបានប្រព្រឹត្ត ដរាបដល់ពួកគេស្រាយខ្ញុំ។
២១ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីពួកគេបានស្រាយខ្ញុំហើយ មើលចុះ ខ្ញុំក៏យកត្រីវិស័យ ហើយវាក៏ដើរតាមបំណងខ្ញុំ។ ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានអធិស្ឋានដល់ព្រះអម្ចាស់ ហើយបន្ទាប់ពីខ្ញុំបានអធិស្ឋាន នោះខ្យល់ក៏ស្ងប់ស្ងាត់ ហើយព្យុះក៏ឈប់បក់ ហើយមានសភាពស្ងប់ឈឹងអស់ទៅ។
២២ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ បាននាំសំពៅទៅដើម្បីយើងបានបើកក្ដោងម្ដងទៀតសំដៅទៅឯដែនដីសន្យា។
២៣ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីយើងបានធ្វើដំណើរក្នុងសំពៅអស់រយៈពេលជាច្រើនថ្ងៃហើយ នោះយើងបានទៅដល់កដែនដីសន្យា ហើយយើងបានឡើងទៅលើដែនដីនោះ ហើយបានបោះត្រសាលរបស់យើង ហើយយើងបានហៅទីនោះថា ដែនដីសន្យា។
២៤ហើយហេតុការណ៍បានកើតឡើងថា យើងចាប់ផ្ដើមភ្ជួររាស់ដី ហើយយើងបានចាប់ផ្ដើមដាំគ្រាប់ពូជ មែនហើយ យើងបានដាំគ្រាប់ពូជទាំងអស់របស់យើងទៅក្នុងដី ដែលយើងបានយកមកពីដែនដីយេរូសាឡិម។ ហើយហេតុការណ៍បានកើតឡើងថា គ្រាប់ពូជទាំងនោះ បានដុះឡើងយ៉ាងល្អ ហេតុដូច្នោះហើយ យើងបានទទួលពរដ៏បរិបូរ។
២៥ហើយហេតុការណ៍បានកើតឡើងថា នៅពេលយើងធ្វើដំណើរនៅក្នុងទីរហោស្ថាន យើងបានប្រទះឃើញថា មានសត្វជើងបួនគ្រប់មុខនៅក្នុងព្រៃលើដែនដីសន្យា មានទាំងគោញី និងគោឈ្មោល លា សេះ ពពែ ពពែព្រៃ ហើយនឹងសត្វព្រៃគ្រប់ប្រភេទ ដែលសម្រាប់ឲ្យមនុស្សប្រើប្រាស់។ ហើយយើងបានប្រទះឃើញរ៉ែគ្រប់មុខ មានទាំងមាស និងប្រាក់ និងស្ពាន់។