ជំពូកទី ៥
សារ៉ាយត្អូញត្អែរទាស់នឹងលីហៃ — អ្នកទាំងពីរត្រេកអរ នៅពេលឃើញកូនៗទាំងអស់ត្រឡប់មកវិញ — ពួកគេថ្វាយយញ្ញបូជាទាំងឡាយ — ផ្ទាំងលង្ហិនមានពាក្យសរសេររបស់លោកម៉ូសេ និងពួកព្យាការី — ផ្ទាំងទាំងនោះ បង្ហាញថាលីហៃជាពូជនៃយ៉ូសែប — លីហៃព្យាករអំពី ពូជលោក និងអំពីការរក្សានូវផ្ទាំងទាំងឡាយ។ ប្រមាណជាឆ្នាំ ៦០០–៥៩២ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា កាលយើងបានចុះមកក្នុងទីរហោស្ថាន មកឯឪពុកយើងហើយ មើលចុះ លោកបានពោរពេញទៅដោយសេចក្ដីអំណរ ឯម្ដាយខ្ញុំ កសារ៉ាយ ក៏មានសេចក្ដីរីករាយជាខ្លាំងដែរ ត្បិតគាត់ពិតជាមានទុក្ខសោក ពីព្រោះតែពួកយើង។
២ត្បិតគាត់បានគិតស្មានថា យើងបានវិនាសនៅក្នុងទីរហោស្ថានទៅហើយ ហើយគាត់ក៏បានពោលពាក្យត្អូញត្អែរទាស់នឹងឪពុកខ្ញុំថា ឪពុកខ្ញុំជាអ្នកប្រកបដោយការនិមិត្ត ដោយថា ៖ មើលចុះ លោកបាននាំយើងរាល់គ្នាចាកចេញចោលដែនដីនៃកេរ្តិ៍អាកររបស់យើង ហើយកូនប្រុសទាំងឡាយរបស់ខ្ញុំ ក៏ទៅបាត់អស់ទៀត ហើយយើងនឹងត្រូវវិនាសនៅក្នុងទីរហោស្ថាន។
៣ហើយតាមពាក្យបែបនេះហើយ ដែលម្ដាយខ្ញុំបានពោលពាក្យត្អូញត្អែរទាស់នឹងឪពុកខ្ញុំ។
៤ហើយហេតុការណ៍បានកើតឡើងថា ឪពុកខ្ញុំបាននិយាយទៅម្ដាយខ្ញុំថា ៖ ខ្ញុំដឹងហើយថា ខ្ញុំជាមនុស្សប្រកបដោយកការនិមិត្ត ត្បិតបើខ្ញុំមិនបានឃើញរឿងទាំងឡាយនៃព្រះនៅក្នុងខការនិមិត្តទេ នោះខ្ញុំក៏មិនអាចដឹងនូវសេចក្ដីល្អសប្បុរសនៃព្រះបានដែរ ប៉ុន្តែបើនៅក្នុងក្រុង យេរូសាឡិមតទៅទៀត ច្បាស់ជាត្រូវវិនាសទៅជាមួយនឹងបងប្អូនខ្ញុំហើយ។
៥ប៉ុន្តែមើលចុះ ខ្ញុំបានទទួលកដែនដីសន្យាហើយ ការណ៍នេះធ្វើឲ្យខ្ញុំរីករាយណាស់ មែនហើយ ហើយខ្ញុំខដឹងថា ព្រះអម្ចាស់ទ្រង់នឹងរំដោះកូនប្រុសខ្ញុំទាំងឡាយឲ្យបានរួចផុតពីកណ្ដាប់ដៃឡាបាន់ ហើយនាំពួកគេចុះមកក្នុងទីរហោស្ថានវិញ។
៦ហើយដោយពោលពាក្យបែបនេះហើយ ដែលឪពុកខ្ញុំ លីហៃ បានកម្សាន្ដចិត្តម្ដាយខ្ញុំ សារ៉ាយពីរឿងយើង កាលដែលយើងធ្វើដំណើរក្នុងទីរហោស្ថាន ឡើងទៅឯដែនដីយេរូសាឡិម ដើម្បីទៅយកបញ្ជីនៃពួកសាសន៍យូដា។
៧ហើយកាលយើងបានត្រឡប់មកដល់ត្រសាលឪពុកខ្ញុំវិញ មើលចុះ ឪពុកម្ដាយខ្ញុំពោរពេញទៅដោយសេចក្ដីអំណរ ហើយម្ដាយខ្ញុំក៏បានកម្សាន្ដចិត្តដែរ។
៨ហើយម្ដាយខ្ញុំបានពោលថា ៖ ឥឡូវនេះ ខ្ញុំដឹងយ៉ាងច្បាស់ថា ព្រះអម្ចាស់ទ្រង់កបានបញ្ជាប្ដីខ្ញុំឲ្យភៀសខ្លួនចូលក្នុងទីរហោស្ថាន មែនហើយ ខ្ញុំក៏ដឹងដោយប្រាកដថា ព្រះអម្ចាស់ទ្រង់បានការពារកូនប្រុសទាំងឡាយរបស់ខ្ញុំដែរ ហើយបានរំដោះពួកគេឲ្យរួចផុតពីកណ្ដាប់ដៃឡាបាន់ ហើយបានប្រទានអំណាចដល់ពួកគេ ដើម្បីឲ្យពួកគេអាចខសម្រេចនូវកិច្ចការ ដែលព្រះអម្ចាស់ទ្រង់បានបញ្ជាដល់ពួកគេ។ ហើយតាមពាក្យបែបនេះហើយ ដែលម្ដាយខ្ញុំបាននិយាយ។
៩ហើយហេតុការណ៍បានកើតឡើងថា ឪពុកម្ដាយខ្ញុំសប្បាយរីករាយជាខ្លាំង ហើយបានថ្វាយកយញ្ញបូជា ហើយថ្វាយដង្វាយដុតទាំងឡាយដល់ព្រះអម្ចាស់ ហើយលោកទាំងពីរ បានខថ្លែងអំណរគុណដល់ព្រះនៃអ៊ីស្រាអែល។
១០ហើយបន្ទាប់ពីលោកបានថ្លែងអំណរគុណដល់ព្រះនៃអ៊ីស្រាអែលហើយ នោះឪពុកខ្ញុំ លីហៃ បានយកបញ្ជីទាំងប៉ុន្មាន ដែលបានឆ្លាក់នៅលើកផ្ទាំងលង្ហិន ហើយលោកបានពិចារណាមើលពីដើមឃ្លាមក។
១១ហើយលោកបានឃើញថា ផ្ទាំងទាំងនេះមានកគម្ពីរនៃលោកម៉ូសេប្រាំច្បាប់ ដែលមានដំណើររឿងអំពីដើមកំណើតលោកិយ និងអំពីលោកអ័ដាម និងនាងអេវ៉ា ដែលជាឪពុកម្ដាយដើមបង្អស់របស់យើង។
១២ហើយមានកបញ្ជីរបស់ពួកសាសន៍យូដាដែរ តាំងពីដើមរហូតមកដល់ការចាប់ផ្ដើមរជ្ជកាលនៃសេដេគា ជាស្ដេចស្រុកយូដា។
១៣ហើយព្រមទាំងពាក្យព្យាករណ៍ទាំងឡាយរបស់ពួកព្យាការីដ៏បរិសុទ្ធ ចាប់ពីដើមរហូតមកដល់ការចាប់ផ្ដើមរជ្ជកាលនៃកសេដេគា ហើយព្រមទាំងពាក្យព្យាករណ៍ទាំងឡាយ ដែលបានពោលដោយមាត់ខលោកយេរេមា។
១៤ហើយហេតុការណ៍បានកើតឡើងថា ឪពុកខ្ញុំ លីហៃ បានរកឃើញនៅលើកផ្ទាំងលង្ហិននេះនូវពង្សាវតាររបស់ពួកអយ្យកោលោក ហេតុដូច្នោះហើយ ទើបលោកដឹងថា លោកត្រូវជាពូជពង្សរបស់ខយ៉ូសែប មែនហើយ គឺយ៉ូសែប ត្រូវជាកូនប្រុសរបស់គយ៉ាកុប ដែលឃបាន លក់ទៅដែនដីអេស៊ីព្ទ ហើយគឺជាអ្នកដែលត្រូវងបានថែរក្សាទុក ដោយព្រះហស្តនៃព្រះអម្ចាស់ ដើម្បីឲ្យគាត់អាចថែរក្សាឪពុកគាត់ គឺយ៉ាកុប និងគ្រួសារលោកទាំងមូល កុំឲ្យវិនាសបង់ទៅដោយអំណត់អត់។
១៥ហើយពួកគេបានត្រូវកនាំចេញពីការជាប់ឃុំឃាំង ហើយចេញពីដែនដីអេស៊ីព្ទដោយព្រះដដែល ជាព្រះដែលបានថែរក្សាពួកគេទុក។
១៦ហើយដោយដូច្នេះហើយ ទើបឪពុកខ្ញុំ លីហៃ បានរកឃើញនូវពង្សាវតាររបស់ពួកអយ្យកោលោក។ រីឯឡាបាន់ ក៏ត្រូវជាពូជពង្សរបស់កយ៉ូសែបដែរ ហេតុដូច្នោះហើយ គាត់ និងពួកអយ្យកោគាត់ បានកត់បញ្ជីទាំងនេះ។
១៧ហើយឥឡូវនេះ កាលឪពុកខ្ញុំបានដឹងរឿងទាំងអស់នេះ លោកក៏ពោរពេញទៅដោយព្រះវិញ្ញាណ ហើយក៏ចាប់ផ្ដើមព្យាករ អំពីពូជលោក។
១៨ថាផ្ទាំងលង្ហិនទាំងនេះ នឹងបានចេញផ្សព្វផ្សាយដល់គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជន ដែលជាពូជរបស់លោក។
១៩ហេតុដូច្នោះហើយ លោកមានប្រសាសន៍ថា ផ្ទាំងលង្ហិនទាំងនេះកមិនត្រូវវិនាសបង់ឡើយ ហើយក៏មិនត្រូវស្រអាប់តទៅទៀត តាមពេលវេលាឡើយ។ ហើយលោកបានព្យាកររឿងជាច្រើន ដែលទាក់ទងទៅនឹងពូជរបស់លោក។
២០ហើយហេតុការណ៍បានកើតឡើងថា រហូតមកដល់ពេលនេះ ខ្ញុំ និងឪពុកខ្ញុំបានកាន់តាមព្រះបញ្ញត្តិទាំងឡាយ ដូចដែលព្រះអម្ចាស់ ទ្រង់បានបញ្ជាយើង។
២១ហើយយើងបានបញ្ជីទាំងឡាយ ដែលព្រះអម្ចាស់ទ្រង់បានបញ្ជាយើង ហើយបានពិចារណាមើល ហើយរកឃើញថា បញ្ជីប្រវត្តិទាំងនេះគឺគួរឲ្យចង់បាន មែនហើយ ព្រមទាំងមានកប្រយោជន៍ជាអតិបរមាចំពោះយើង ដរាបដល់យីងនឹងអាចខថែរក្សានូវព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ទុកដល់កូនចៅយើង។
២២ហេតុដូច្នោះហើយ គឺជាប្រាជ្ញានៃព្រះអម្ចាស់ ថាយើងគប្បីយកបញ្ជីប្រវត្តិនេះទៅជាមួយនឹងយើង នៅពេលដែលយើងធ្វើដំណើរក្នុងទីរហោស្ថានទៅឯដែនដីសន្យា៕