គម្ពីរទីពីរនៃនីហ្វៃ
ដំណើររឿងមួយអំពីមរណភាពរបស់លីហៃ។ ពួកបងប្រុសរបស់នីហ្វៃបះបោរទាស់នឹងនីហ្វៃ។ ព្រះអម្ចាស់ទ្រង់ព្រមាននីហ្វៃឲ្យចាកចេញទៅក្នុងទីរហោស្ថាន។ ដំណើររបស់លោកនៅក្នុងទីរហោស្ថាន។ល។
ជំពូកទី ១
លីហៃព្យាករអំពីដែនដីនៃឥស្សរភាពមួយ — កូនចៅរបស់លោកនឹងត្រូវខ្ចាត់ព្រាត់ ហើយបរាជ័យ ប្រសិនបើពួកគេបដិសេធព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល — លោកទូន្មានកូនប្រុសទាំងឡាយរបស់លោក ឲ្យប្រដាប់នូវគ្រឿងការពារនៃសេចក្ដីសុចរិត។ ប្រមាណជាឆ្នាំ ៥៨៨–៥៧០ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទាប់ពីខ្ញុំ នីហ្វៃ បានបញ្ចប់នូវការប្រៀនប្រដៅបងៗខ្ញុំហើយ នោះកឪពុករបស់យើង គឺលីហៃ ក៏មានប្រសាសន៍អំពីរឿងជាច្រើនដល់ពួកគេដែរ ហើយតំណាលប្រាប់ដល់គេអំពីការណ៍ដ៏ធំក្រៃលែង ដែលព្រះអម្ចាស់ទ្រង់បានមេត្តាប្រោសដល់ពួកគេ ដើម្បីជួយនាំពួកគេចេញពីដែនដីយេរូសាឡិម។
២ហើយលោកបាននិយាយទៅកាន់ពួកគេ អំពីកការបះបោររបស់ពួកគេ កាលធ្វើដំណើរតាមទឹក និងអំពីសេចក្ដីមេត្តាករុណានៃព្រះ ដោយទ្រង់បានប្រណីជីវិតដល់ពួកគេ ដើម្បីកុំឲ្យពួកគេត្រូវលេបលិចបាត់នៅក្នុងសមុទ្រ។
៣ហើយលោកក៏បាននិយាយទៅកាន់ពួកគេអំពីដែនដីសន្យា ដែលពួកគេបានទទួលយក — គឺព្រះអម្ចាស់ទ្រង់ប្រកបដោយសេចក្ដីមេត្តា ដែលបានព្រមានដល់យើងឲ្យយើងរត់ភៀសខ្លួនចេញពីដែនដីយេរូសាឡិម។
៤ត្បិតមើលចុះ លោកបាននិយាយថា ឪពុកបានឃើញកការនិមិត្តមួយ ហើយដោយការនិមិត្តនោះ ឪពុកដឹងថា ខក្រុងយេរូសាឡិមត្រូវបានបំផ្លាញចោល ហើយប្រសិនបើយើងរស់នៅក្រុងយេរូសាឡិមតទៅ នោះយើងក៏នឹងត្រូវគវិនាសទៅហើយដែរ។
៥ប៉ុន្តែលោកបាននិយាយថា ទោះបីបានឆ្លងកាត់ការវេទនារបស់យើងជាច្រើនក៏ដោយ គង់តែយើងបានទទួលកដែនដីសន្យាដែរ គឺជាដែនដីមួយដែលជាទីខជម្រើសលើអស់ទាំងដែនដីឯទៀត ជាដែនដីមួយដែលព្រះអម្ចាស់ទ្រង់បានធ្វើសេចក្ដីសញ្ញាជាមួយនឹងឪពុកថា ជាដែនដីទុកជាកេរ្តិ៍អាករសម្រាប់ពូជឪពុក។ មែនហើយ ព្រះអម្ចាស់ទ្រង់បានធ្វើគសេចក្ដីសញ្ញាថាឲ្យដែនដីនេះដល់ឪពុក ហើយដល់កូនចៅឪពុករហូតតទៅ និងដល់អស់អ្នកផងទាំងឡាយណា ដែលត្រូវដឹកនាំចេញពីប្រទេសផ្សេងៗមកដោយព្រះហស្តនៃព្រះអម្ចាស់។
៦ហេតុដូច្នោះហើយ ឪពុក គឺលីហៃ ព្យាករតាមកិច្ចការនៃព្រះវិញ្ញាណ ដែលនៅក្នុងខ្លួនឪពុក ថាកគ្មានអ្នកណាមួយនឹងអាចមកដល់ដែនដីនេះបានឡើយ លើកលែងតែមកដោយព្រះហស្តនៃព្រះអម្ចាស់ប៉ុណ្ណោះ។
៧ហេតុដូច្នោះហើយ កដែនដីនេះញែកទុកសម្រាប់តែអ្នកណា ដែលទ្រង់នឹងនាំមកតែប៉ុណ្ណោះ។ ហើយបើសិនជាពួកគេនឹងបម្រើព្រះអង្គ ស្របតាមព្រះបញ្ញត្តិទាំងឡាយ ដែលព្រះអង្គបានប្រទានមកនោះ នោះដែនដីនេះនឹងទៅជាដែនដី នៃខឥស្សរភាពដល់ពួកគេ ហេតុដូច្នោះហើយ ពួកគេនឹងមិនត្រូវនាំចុះទៅក្នុងការជាប់ឃុំឃាំងឡើយ បើពុំនោះសោតទេ គឺការណ៍នោះកើតមកពីសេចក្ដីទុច្ចរិត ត្បិតបើសិនជាមានសេចក្ដីទុច្ចរិតពាសពេញ នោះដែនដីនឹងត្រូវគបណ្ដាសាដោយព្រោះពួកគេ ប៉ុន្តែចំពោះពួកសុចរិតវិញ ដែនដីនេះនឹងត្រូវបានពររហូតតទៅ។
៨ហើយមើលចុះ គឺដោយសារប្រាជ្ញារបស់ព្រះ ដែលដែនដីនេះត្រូវបានថែរក្សាទុកមិនឲ្យដឹងដល់សាសន៍ដទៃឡើយ ត្បិតមើលចុះ សាសន៍ជាច្រើននឹងមកជិះជាន់ដែនដីនេះ ដើម្បីមិនឲ្យមានកន្លែងណាទុកជាកេរ្តិ៍អាករឡើយ។
៩ហេតុដូច្នោះហើយ ឪពុក គឺលីហៃ បានទទួលពាក្យសន្យាថា កដរាបណាពួកអ្នកដែលព្រះអម្ចាស់ ទ្រង់បាននាំចេញពីដែនដីយេរូសាឡិមមកកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះអង្គ នោះពួកគេនឹងបានខចម្រើនឡើងនៅលើផ្ទៃនៃដែនដីនេះ ហើយពួកគេនឹងត្រូវបានគរក្សាទុកពីអស់ទាំងសាសន៍ឯទៀត ដើម្បីឲ្យពួកគេអាចគ្រងដែនដីនេះទុកដល់ខ្លួន។ ហើយប្រសិនបើពួកគេកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះអង្គ នោះពួកគេនឹងបានពរនៅលើផ្ទៃនៃដែនដីនេះ ហើយនឹងគ្មាននរណាមួយមកបៀតបៀនពួកគេ ឬក៏ដណ្ដើមយកដែនដីនៃកេរ្តិ៍អាកររបស់គេឡើយ ហើយពួកគេនឹងរស់នៅដោយសុខសាន្តជារៀងតទៅ។
១០ប៉ុន្តែមើលចុះ កាលពេលនោះមកដល់ ដែលពួកគេចុះអន់ថយក្នុងការឥតជំនឿ បន្ទាប់ពីពួកគេបានពរជាច្រើនពីព្រះហស្តនៃព្រះអម្ចាស់ — ដោយមានការចេះដឹងអំពីការបង្កើតផែនដី និងមនុស្សលោកទាំងអស់ ដោយដឹងអំពីកិច្ចការទាំងឡាយរបស់ទ្រង់ដែលធំ ហើយអស្ចារ្យ ចាប់តាំងពីការបង្កើតលោកិយមក ដោយមានអំណាចដែលបានប្រទានដល់ពួកគេសម្រាប់ឲ្យធ្វើនូវអ្វីៗគ្រប់យ៉ាងដោយសារសេចក្ដីជំនឿ ដោយមានព្រះបញ្ញត្តិទាំងអស់ ចាប់តាំងពីដំបូងមក ហើយដោយបាននាំមកដល់ដែនដីសន្យាដ៏ពិសេសនេះ ដោយសារសេចក្ដីល្អដ៏និរន្តរ៍របស់ទ្រង់ — មើលចុះ ឪពុកនិយាយថា បើសិនជាថ្ងៃនោះមកដល់ ដែលពួកគេមិនទទួលស្គាល់ព្រះដ៏បរិសុទ្ធនៃពួកសាសន៍អ៊ីស្រាអែល ជាកព្រះមែស៊ីដ៏ពិត ជាព្រះដ៏ប្រោសលោះរបស់គេ និងជាព្រះរបស់គេទេ មើលចុះ សេចក្ដីជំនុំជំរះទាំងឡាយរបស់ទ្រង់ដែលត្រឹមត្រូវនឹងធ្លាក់មកលើពួកគេ។
១១មែនហើយ ទ្រង់នឹងនាំពួកសាសន៍កឯទៀតមកទីនេះ ហើយទ្រង់នឹងប្រទានអំណាចដល់ពួកសាសន៍ទាំងនេះ ហើយទ្រង់នឹងដកយកដែនដីជាកេរ្តិ៍អាកររបស់ពួកគេមកវិញ ហើយទ្រង់នឹងធ្វើឲ្យពួកគេខខ្ចាត់ខ្ចាយ ហើយរងទុក្ខ។
១២មែនហើយ ពីតំណមួយទៅតំណមួយ នឹងមានកការខ្ចាយឈាមទាំងឡាយ និងការពិនិត្យពិច័យដ៏ធំក្នុងចំណោមពួកគេ ហេតុដូច្នោះហើយ ឱកូនប្រុសទាំងឡាយរបស់ឪពុកអើយ ឪពុកចង់ឲ្យកូនចងចាំ មែនហើយ ឪពុកចង់ឲ្យកូនប្រុងស្ដាប់តាមវាចារបស់ឪពុកចុះ។
១៣ឱ ចូរឲ្យកូនរាល់គ្នាភ្ញាក់ឡើង ចូរភ្ញាក់ពីដំណេកដ៏លង់លក់ មែនហើយ ព្រមទាំងពីដំណេកកនរក ហើយរលាស់ចោលនូវខច្រវាក់ដ៏អប្រីយ៍ដែលចងកូនរាល់គ្នា ដែលជាច្រវាក់ចងកូនចៅមនុស្សលោក ដើម្បីនាំយកទៅជាជាប់ឃុំឃាំង ចុះទៅកាន់គជង្ហុកនៃសេចក្ដី វេទនា និងទុក្ខលំបាក។
១៤ចូរភ្ញាក់ឡើង! ហើយងើបពីធូលីដី ហើយស្ដាប់នូវវាចារបស់កឪពុកដែលញ័រ ហើយមិនយូរប៉ុន្មាន ខ្លួនប្រាណរបស់ឪពុកនេះនឹងត្រូវកូនរាល់គ្នាបញ្ចុះទៅក្នុងខផ្នូរដ៏ត្រជាក់ ហើយស្ងប់ស្ងាត់ ជាកន្លែងដែលពុំមានអ្នកធ្វើដំណើរណាអាចត្រឡប់មកវិញបានឡើយ នៅតែប៉ុន្មានថ្ងៃទៀត ឪពុកនឹងទៅតាមគផ្លូវនៃអស់ទាំងផែនដីហើយ។
១៥ប៉ុន្តែមើលចុះ ព្រះអម្ចាស់ទ្រង់បានកប្រោសលោះព្រលឹងរបស់ឪពុកឲ្យរួចពីស្ថាននរកហើយ ឪពុកបានឃើញសិរីល្អរបស់ទ្រង់ ហើយឪពុកត្រូវបានឱបក្រសោបជាអង្វែងតទៅ ដោយខព្រះពាហុនៃគសេចក្ដីស្រឡាញ់របស់ទ្រង់។
១៦ហើយឪពុកចង់ឲ្យកូនរាល់គ្នាចងចាំថា ត្រូវប្រតិបត្តិតាមកមាត្រា និងសេចក្ដីជំនុំជំរះទាំងឡាយនៃព្រះអម្ចាស់ មើលចុះ នេះគឺជាសេចក្ដីបារម្ភនៅក្នុងដួងព្រលឹងឪពុកចាប់ពីដំបូងមកម្ល៉េះ។
១៧ជួនពេលខ្លះ ចិត្តឪពុកធ្ងន់ជាប់ទៅដោយសេចក្ដីសោកសៅ ព្រោះឪពុកខ្លាចក្រែងភាពរឹងរូសនៃចិត្តរបស់ពួកកូន នាំឲ្យព្រះអម្ចាស់ជាព្រះរបស់កូន ទ្រង់កើតកសេចក្ដីខ្ញាល់មកលើកូនទាំងស្រុង ដែលនឹងធ្វើឲ្យកូនរាល់គ្នាត្រូវខកាត់ចេញ ហើយត្រូវបំផ្លាញចោលជាដរាប។
១៨ឬក៏បណ្ដាសានឹងធ្លាក់មកលើពួកកូនអស់រយៈកជាច្រើនតំណ ហើយកូនរាល់គ្នានឹងត្រូវពិនិត្យពិច័យដោយមុខដាវ និងដោយអំណត់អត់ ហើយនឹងត្រូវស្អប់ខ្ពើម ហើយនឹងត្រូវដឹកនាំទៅតាមចំណង់ និងការជាប់ឃុំឃាំងរបស់ខអារក្ស។
១៩ឱកូនប្រុសទាំងឡាយរបស់ឪពុកអើយ សូមកុំឲ្យការណ៍ទាំងនេះធ្លាក់មកលើពួកកូនឡើយ ប៉ុន្តែសូមឲ្យកូនរាល់គ្នាក្លាយទៅជាប្រជាជនជម្រើស និងកសំណប់នៃព្រះអម្ចាស់ចុះ។ ប៉ុន្តែមើលចុះ ព្រះហឫទ័យទ្រង់នឹងបានសម្រេច ត្បិតខផ្លូវទាំងឡាយរបស់ទ្រង់ គឺជាសេចក្ដីសុចរិតជារៀងដរាប។
២០ហើយទ្រង់មានព្រះបន្ទូលថា ៖ កដរាបណាអ្នករាល់គ្នាកាន់តាមខបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នករាល់គ្នានឹងបានគចម្រើនឡើងនៅលើដែនដី ប៉ុន្តែបើដរាបណាអ្នករាល់គ្នាមិនកាន់តាមបញ្ញត្តិទាំងឡាយរបស់យើងទេ នោះអ្នករាល់គ្នានឹងត្រូវកាត់ចេញពីវត្តមានរបស់យើង។
២១ហើយឥឡូវនេះ ដើម្បីឲ្យព្រលឹងឪពុកអាចមានសេចក្ដីអំណរទៅលើកូន ហើយដើម្បីឲ្យដួងចិត្តឪពុកអាចចាកចេញពីលោកនេះទៅទាំងត្រេកអរដោយសារកូន ដើម្បីកុំឲ្យឪពុកអាចត្រូវបាននាំចុះទៅក្នុងផ្នូរដោយសារសេចក្ដីទុក្ខសោក និងសេចក្ដីសោកសៅ ឱកូនប្រុសទាំងឡាយរបស់ឪពុកអើយ ចូរកូនទាំងអស់ក្រោកពីធូលីដីឡើង ហើយធ្វើជាកមនុស្ស ហើយតាំងស្មារតីក្នុងគំនិតខតែមួយ និងក្នុងចិត្តតែមួយ គឺសាមគ្គីគ្នាក្នុងការណ៍គ្រប់មុខ ដើម្បីកុំឲ្យកូនរាល់គ្នា អាចធ្លាក់ចុះទៅការជាប់ឃុំឃាំងឡើយ
២២ដើម្បីកុំឲ្យកូនត្រូវពាក្យបណ្ដាសាដ៏ធ្ងន់ធ្ងរ ហើយព្រមទាំងកុំឲ្យកូនរាល់គ្នាបានការអព្រះហឫទ័យនៃព្រះកដ៏យុត្តិធម៌មកលើកូនដល់សេចក្ដីបំផ្លិចបំផ្លាញឡើយ មែនហើយ គឺជាសេចក្ដីបំផ្លិចបំផ្លាញដ៏អស់កល្បជានិច្ចនៃព្រលឹង និងទាំងរូបកាយដែរ។
២៣ឱកូនប្រុសទាំងឡាយរបស់ឪពុកអើយ ចូរភ្ញាក់ឡើង ហើយចូរប្រដាប់កនូវគ្រឿងការពារនៃសេចក្ដីសុចរិតចុះ។ ចូររលាស់ចោលនូវច្រវាក់ដែលចងកូន ហើយចូរចេញពីទីអាប់អួមក ហើយចូរក្រោកពីធូលីដីឡើង។
២៤ចូរកុំបះបោរទាស់នឹងប្អូនទៀតឡើយ វាធ្លាប់មានទស្សនៈដ៏រុងរឿង ហើយវាបានកាន់តាមព្រះបញ្ញត្តិទាំងឡាយ ចាប់តាំងពីពេលដែលយើងចាកចេញពីក្រុងយេរូសាឡិមមកម្ល៉េះ ហើយវាធ្លាប់ទៅជាគ្រឿងឧបករណ៍មួយនៅក្នុងព្រះហស្តនៃព្រះ ក្នុងការនាំយើងមកដល់ដែនដីសន្យា ត្បិតបើសិនជាមិនមែនដោយសារវាទេ នោះយើងទាំងអស់គ្នាច្បាស់ជាត្រូវវិនាសដោយកការអត់ឃ្លាននៅក្នុងទីរហោស្ថានទៅហើយ ទោះជាយ៉ាងនេះក៏ដោយ គង់តែកូនរាល់គ្នាបានព្យាយាមចង់ខយកជីវិតវាដែរ មែនហើយ ហើយវាបានរងទុក្ខវេទនានូវការសោកសៅដ៏ច្រើន ពីព្រោះតែពួកកូន។
២៥ហើយឪពុកភិតភ័យ ហើយញ័ររន្ធត់ក្រៃលែងពីព្រោះតែពួកកូន ក្រែងវានឹងរងទុក្ខទៀត ត្បិតមើលចុះ កូនរាល់គ្នាបានចោទប្រកាន់ថាវាស្វែងរកអានុភាព និងកសិទ្ធិអំណាចលើពួកកូន ប៉ុន្តែឪពុកដឹងថា វាមិនបានស្វែងរកអានុភាព ឬសិទ្ធិអំណាចលើពួកកូនទេ ប៉ុន្តែវាបានស្វែងរកសិរីល្អនៃព្រះ និងសុខុមាលភាពដ៏អស់កល្បជានិច្ចដល់ពួកកូនវិញ។
២៦ហើយកូនរាល់គ្នាបានរអ៊ូរទាំ ពីព្រោះវាបាននិយាយដោយច្បាស់លាស់ដល់កូន។ កូនរាល់គ្នាថា វាបានប្រើកវាចាតឹងរឹង កូនរាល់គ្នាថា វាបានខឹងនឹងពួកកូន ប៉ុន្តែមើលចុះ ការតឹងរឹងរបស់វា គឺជាការតឹងរឹងរបស់ចេស្ដានៃព្រះបន្ទូលនៃព្រះ ដែលនៅក្នុងខ្លួនវា ហើយអ្វីដែលកូនរាល់គ្នាហៅថាកំហឹងនោះ គឺជាសេចក្ដីពិត ស្របតាមសេចក្ដីពិតដែលនៅក្នុងព្រះ ដែលវាពុំអាចទប់បាន ទើបសម្ដែងប្រាប់ដោយក្លាហានអំពីសេចក្ដីទុច្ចរិតទាំងឡាយរបស់ពួកកូន។
២៧ហើយជាប្រាកដថា កព្រះចេស្ដានៃព្រះច្បាស់ជាមាននៅក្នុងខ្លួនវា សូម្បីតែការបញ្ជារបស់វា កូនត្រូវធ្វើតាមដែរ។ ប៉ុន្តែមើលចុះ គឺមិនមែនវាទេ តែជាខព្រះវិញ្ញាណនៃព្រះអម្ចាស់ ដែលនៅក្នុងខ្លួនវាទេតើ ដែលគបើកមាត់វាឲ្យចេញសម្ដី ដែលវាមិនអាចបិទមាត់បាន។
២៨ហើយឥឡូវនេះ លេមិន ឱកូនប្រុសរបស់ឪពុកអើយ! ព្រមទាំងលេមយួល និងសាំ ហើយនឹងកូនទាំងឡាយ ដែលជាកូនរបស់អ៊ីសម៉ាអែលអើយ មើលចុះ បើសិនជាកូនរាល់គ្នាប្រុងស្ដាប់តាមសំឡេងរបស់នីហ្វៃ កូនរាល់គ្នានឹងមិនត្រូវវិនាសឡើយ។ ហើយបើសិនជាកូនរាល់គ្នាប្រុងស្ដាប់តាមវា នោះឪពុកនឹងកប្រទានពរដល់កូន មែនហើយ គឺជាពរមុនដំបូងរបស់ឪពុក។
២៩ប៉ុន្តែបើសិនជាកូនរាល់គ្នាពុំស្ដាប់តាមវាទេ នោះឪពុកនឹងដកយកពរកមុនដំបូងរបស់ឪពុកវិញ មែនហើយ គឺជាពរដំបូងរបស់ឪពុក ហើយពរនោះនឹងបានស្ថិតទៅលើវា។
៣០ហើយឥឡូវនេះ សូរាំ យើងសូមនិយាយទៅកាន់អ្នកថា ៖ មើលចុះ អ្នកគឺជាកអ្នកបម្រើរបស់ឡាបាន់ ទោះជាយ៉ាងណាក៏ដោយ គង់តែអ្នកត្រូវបាននាំចេញពីដែនដីយេរូសាឡិមដែរ ហើយយើងដឹងថា អ្នកគឺជាមិត្តដ៏ពិតដល់កូនយើង គឺនីហ្វៃ ជារៀងរហូតតទៅ។
៣១ហេតុដូច្នោះហើយ ដោយមកពីអ្នកមានចិត្តស្មោះត្រង់ នោះពូជអ្នកនឹងបានពរ កជាមួយនឹងពូជវា គឺពួកគេនឹងរស់នៅដ៏ចម្រុងចម្រើនដ៏យូរលង់នៅលើដែនដីនេះ ហើយគ្មានអ្វីក្រៅពីសេចក្ដីទុច្ចរិតរបស់ពួកគេ ដែលនឹងធ្វើឲ្យខូចខាត ឬរំខានដល់សេចក្ដីចម្រុងចម្រើនរបស់ពួកគេនៅលើដែនដីនេះជារៀងរហូតតទៅទេ។
៣២ហេតុដូច្នោះហើយ បើសិនជាអ្នកកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ នោះព្រះអម្ចាស់ទ្រង់នឹងញែកដែនដីនេះទុកជាទីសន្តិសុខដល់ពូជអ្នក ជាមួយនឹងពូជកូនរបស់យើង ៕