ជំពូកទី ២៤
សាសន៍អ៊ីស្រាអែលនឹងបានប្រមូលមក ហើយនឹងសម្រាកក្នុងរយៈពេលមួយពាន់ឆ្នាំ — លូស៊ីហ្វើរត្រូវបានបណ្ដេញចេញពីស្ថានសួគ៌មកពីការបះបោរ — សាសន៍អ៊ីស្រាអែលនឹងមានជ័យជម្នះលើក្រុងបាប៊ីឡូន (លោកិយ) — ចូរប្រៀបធៀបនឹងគម្ពីរអេសាយ ១៤។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១ពីព្រោះព្រះអម្ចាស់ ទ្រង់នឹងអាណិតអាសូរដល់ពួកយ៉ាកុប ហើយនឹងករើសអ៊ីស្រាអែលទៀត ព្រមទាំងដាក់គេឲ្យនៅក្នុងស្រុករបស់គេវិញ ឯខពួកអ្នកដែលស្នាក់នៅនោះ នឹងចូលរួមពួកគេ ហើយនៅជាប់នឹងពួកវង្សរបស់យ៉ាកុប។
២ហើយកសាសន៍ទាំងប៉ុន្មាននឹងនាំយកគេទៅឯទីកន្លែងរបស់គេវិញ មែនហើយ ពីទីឆ្ងាយទៅដល់ចុងផែនដី ហើយពួកគេនឹងត្រឡប់ទៅខដែនដីសន្យារបស់គេវិញ។ ហើយពួកវង្សអ៊ីស្រាអែលនឹងទទួលពួកសាសន៍ទាំងនោះ ឯដែនដីរបស់ព្រះទុកសម្រាប់គពួកបាវប្រុស និងបាវស្រីនៅក្នុងស្រុករបស់ព្រះអម្ចាស់ ហើយគេនឹងចាប់អ្នកទាំងនោះជាឈ្លើយ ជាអ្នកដែលពីដើមបានចាប់ខ្លួនគេជាឈ្លើយនោះឯង ហើយគេនឹងគ្រប់គ្រងលើពួកអ្នក ដែលបានសង្កត់សង្កិនខ្លួនវិញ។
៣ហើយហេតុការណ៍នឹងកើតឡើងថា នៅថ្ងៃដែលព្រះអម្ចាស់បានប្រោសប្រទានឲ្យអ្នកបានកសម្រាកពីសេចក្ដីទុក្ខសោក ពីសេចក្ដីភិតភ័យ ហើយពីការបម្រើយ៉ាងរឹងរូស ដែលគេបានចាប់អ្នកប្រើ។
៤ហើយហេតុការណ៍នឹងកើតឡើងថា នៅថ្ងៃនោះ អ្នកនឹងពោលពាក្យចំអកនេះដាក់ស្ដេចកក្រុងបាប៊ីឡូនថា ៖ យីអើ ពួកសង្កត់សង្កិនបានឈប់ទ្រឹងយ៉ាងណាហ្ន៎!។
៥ព្រះអម្ចាស់ទ្រង់បានបំបាក់ដំបងរបស់មនុស្សអាក្រក់ និងដំបងពេជ្រនៃអ្នកគ្រប់គ្រងហើយ។
៦ជាអ្នកដែលបានវាយជនជាតិទាំងឡាយមិនឈប់ឈរដោយចិត្តក្រេវក្រោធ ហើយបានគ្រប់គ្រងលើអស់ទាំងសាសន៍ ដោយសេចក្ដីកំហឹង ហើយញាំញីដោយឥតមានអ្នកណាឃាត់ឃាំងឡើយ។
៧ផែនដីទាំងមូលបានស្រាកស្រាន្តអស់ហើយ ក៏ស្ងៀមស្ងប់ដែរ គេបន្លឺសំឡេងកច្រៀងចេញមក។
៨មែនហើយ ទាំងកដើមកកោះក៏អររីករាយចំពោះអ្នក និងដើមតាត្រៅនៅភ្នំល្បាណូនផង ដោយពាក្យថា ៖ តាំងពីអ្នកត្រូវខរលំចុះ នោះឥតមានអ្នកណាឡើងមកគកាប់រំលំយើងទៀតទេ។
៩ឯកស្ថាននរកនៅខាងក្រោម មានសេចក្ដីរំជួលដោយព្រោះអ្នក ដើម្បីនឹងទទួលអ្នកក្នុងកាលដែលអ្នកទៅដល់ ក៏ដាស់ខពួកមនុស្សស្លាប់ឡើង ដោយព្រោះអ្នក គឺទាំងពួកអ្នកធំនៅផែនដីផង ក៏បានឲ្យអស់ទាំងស្ដេចនៃសាសន៍ទាំងប៉ុន្មានក្រោកពីបល្ល័ង្ករបស់គេ។
១០គេនឹងនិយាយមកអ្នកគ្រប់គ្នាថា ៖ នោះន៏ អ្នកទៅជាខ្សោយដូចយើងហើយឬ? បានត្រឡប់ដូចជាយើងដែរឬ?
១១ឯសេចក្ដីរុងរឿងឧត្ដមរបស់អ្នកបានត្រូវនាំចុះមកក្នុងផ្នូរ សូរដេញពិណរបស់អ្នកក៏មិនឮ មានដង្កូវក្រាលក្រោមអ្នក ហើយមានដង្កូវគ្របដណ្ដប់អ្នកដែរ។
១២កឱលូស៊ីហ្វើរ ជាបុត្រានៃពេលព្រឹកអើយ អ្នកបានធ្លាក់ចុះពីលើមេឃខហើយ! អ្នកដែលបានផ្ដេកសាសន៍ទាំងឡាយឲ្យរាប អ្នកបានត្រូវកាប់រំលំដល់ដីដែរហ្ន៎! ។
១៣អ្នកបានគិតក្នុងចិត្តថា ៖ កខ្ញុំនឹងឡើងទៅឯស្ថានសួគ៌ ខ្ញុំនឹងតម្កើងបល្ល័ង្កខ្ញុំឲ្យខ្ពស់ជាង អស់ទាំងផ្កាយរបស់ព្រះ ហើយខ្ញុំនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំនៅទីបំផុតនៃខទិសខាងជើង។
១៤ខ្ញុំនឹងឡើងទៅផុតទីខ្ពស់នៃពពក ខ្ញុំនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត។
១៥តែអ្នកបានត្រូវទម្លាក់ចុះដល់ស្ថាននរកវិញ គឺដល់ទីជម្រៅនៃកជង្ហុកធំ។
១៦ពួកអ្នកដែលឃើញអ្នក គេនឹងកសម្លឹងមើលចំអ្នក ហើយនឹងពិចារណាអ្នកដោយពាក្យថា ៖ តើមនុស្សនេះឬអី ដែលធ្លាប់ធ្វើឲ្យផែនដីញាប់ញ័រ ហើយឲ្យនគរទាំងប៉ុន្មានកក្រើករំពើកនោះ?
១៧ហើយតើជាអ្នកដែលបានធ្វើឲ្យលោកិយរលីងដូចជាទីរហោស្ថាន ព្រមទាំងបំផ្លាញទីក្រុងទាំងប៉ុន្មានឥតដែលលែងពួកឈ្លើយឬអី?
១៨ឯសពនៃអស់ទាំងស្ដេចរបស់សាសន៍ទាំងប៉ុន្មាន មែនហើយ សុទ្ធតែដេកនៅក្នុងទីរុងរឿងនាម៉ុងករបស់គេរៀងខ្លួន។
១៩តែអ្នកបានត្រូវបណ្ដេញចេញឆ្ងាយពីផ្នូរអ្នកទៅ ដូចជាមែកកដ៏គួរខ្ពើមឆ្អើមវិញ ហើយដូចជាសពនៃពួកអ្នកដែលត្រូវគេសម្លាប់ ត្រូវចាក់ទំលុះដោយដាវ ហើយបោះចុះទៅលើខថ្មក្នុងរណ្ដៅ ដូចជាសាកសពដែលគេជាន់ឈ្លីដោយជើង។
២០អ្នកនឹងមិនបានចូលទៅជាមួយនឹងគេនៅក្នុងផ្នូរទេ ពីព្រោះអ្នកបានបំផ្លាញស្រុករបស់អ្នក ហើយបានសម្លាប់ប្រជាជនរបស់អ្នកផង ឯកពូជនៃខមនុស្សប្រព្រឹត្តអំពើអាក្រក់ នឹងឥតមានអ្នកណាចេញឈ្មោះគេនៅអស់កល្បជានិច្ច។
២១ចូរចាត់ចែងការកាប់សម្លាប់ពួកកូន ដោយព្រោះកអំពើទុច្ចរិតទាំងឡាយរបស់ឪពុកវា ដើម្បីកុំឲ្យវាតាំងខ្លួនឡើងធ្វើជាម្ចាស់ផែនដីទៀត ហើយសង់ទីក្រុងឲ្យពាសពេញក្នុងលោកិយឡើយ។
២២ព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ៖ យើងនឹងក្រោកឡើងទាស់នឹងគេ ហើយកាត់ទាំងកឈ្មោះ និងសំណល់មនុស្ស ទាំងកូន និងខចៅចេញពីក្រុងបាប៊ីឡូនផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់។
២៣ព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ៖ យើងនឹងកបំផ្លាស់ទីនោះឲ្យទៅជាលំនៅរបស់សត្វប្រមា ហើយជាត្រពាំងទឹក ហើយយើងក៏នឹងបោសដោយអំបោសជាការបំផ្លាញ។
២៤ព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់បានស្បថថា ៖ ពិតប្រាកដជានឹងកើតមាន ដូចជាយើងបានគិត ហើយក៏នឹងសម្រេចដូចជាយើងបានកំណត់ទុកផង —
២៥គឺយើងនឹងនាំកពួកអាសស៊ើរចូលមកក្នុងស្រុកយើង ហើយនឹងជាន់ឈ្លីគេនៅលើភ្នំខរបស់យើង ខណៈនោះ នឹមគរបស់គេនឹងបាត់ទៅ ហើយបន្ទុករបស់គេនឹងបាត់ពីស្មាដែរ។
២៦នោះហើយជាការដែលបានសម្រេចនឹងធ្វើនៅលើផែនដីទាំងមូល ហើយនេះជាព្រះហស្ត ដែលបានសន្ធឹងទៅលើសាសន៍កទាំងអស់។
២៧ត្បិតព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់បានសម្រេចនឹងធ្វើហើយ តើអ្នកណានឹងរំលប់រំលាងបាន? ហើយព្រះហស្តនៃទ្រង់បានលូកទៅ ហើយតើអ្នកណានឹងបង្វិលឲ្យត្រឡប់ទៅវិញបាន?
២៨នៅកឆ្នាំដែលស្ដេចខអេហាសសុគតទៅ នោះមានបន្ទុកយ៉ាងធ្ងន់នេះ។
២៩គឺថា នែ៎ ពួកភីលីស្ទីនអើយ កុំឲ្យអររីករាយពេញស្លុង ដោយព្រោះរំពាត់ដែលធ្លាប់វាយអ្នកបានបាក់ហើយនោះឡើយ ត្បិតនឹងកើតមានពស់វែកចេញពីពូជសត្វពស់មក ហើយកូនរបស់វានឹងទៅជាពស់ភ្លើងហោះ។
៣០នោះកូនច្បងរបស់ពួកមនុស្សទាល់ក្រ នឹងមានអាហារបរិភោគ ហើយមនុស្សកម្សត់ទុគ៌តនឹងដេកទៅដោយសុខសាន្ត តែយើងនឹងធ្វើឲ្យឫសអ្នកស្លាប់ទៅដោយអំណត់អត់វិញ ហើយសំណល់នៃអ្នកនឹងត្រូវគេសម្លាប់បង់។
៣១ឱទ្វារក្រុងអើយ ចូរស្រែកទ្រហោ ឱទីក្រុងអើយ ចូរយំពិលាបចុះ ឱស្រុកភីលីស្ទីនអើយ អ្នកត្រូវរលាយទាំងអស់ហើយ ត្បិតមានផ្សែងចេញមកពីទិសខាងជើងឥតមានអ្នកណាមួយ ក្នុងកងទ័ពរបស់គេ ដែលតាមគ្នាមិនទាន់ឡើយ។
៣២ដូច្នេះ តើត្រូវឆ្លើយដល់ពួករាជទូតនៃសាសន៍នោះយ៉ាងណាទៅ? គឺត្រូវថា ព្រះអម្ចាស់ទ្រង់បានតាំងកក្រុងស៊ីយ៉ូនឡើង ហើយពួករាស្ត្ររបស់ទ្រង់ដែលខទាល់ក្រ គេនឹងគពឹងជ្រកក្នុងក្រុងនោះ៕