ជំពូកទី ៥
ពួកសាសន៍នីហ្វៃប្រែចិត្ត ហើយលះបង់អំពើបាបទាំងឡាយរបស់គេចោល — មរមនសរសេរប្រវត្តិអំពីប្រជាជនលោក ហើយប្រកាសប្រាប់ព្រះបន្ទូលដ៏អស់កល្បជានិច្ចដល់ពួកគេ — ពួកអ៊ីស្រាអែលនឹងត្រូវបានប្រមូលមកពីការខ្ចាត់ព្រាត់ដ៏យូរលង់របស់គេវិញ។ ប្រមាណជាឆ្នាំ ២២–២៦ គ.ស.។
១ហើយឥឡូវនេះ មើលចុះ គ្មានជនណាម្នាក់សោះ ដែលរស់នៅក្នុងចំណោមប្រជាជននៃសាសន៍នីហ្វៃទាំងអស់ ដែលបានសង្ស័យ សូម្បីតែបន្តិចបន្តួច ដល់ពាក្យទាំងឡាយរបស់ព្យាការីបរិសុទ្ធទាំងអស់ដែលបានថ្លែងមក ព្រោះពួកគេបានដឹងថា ជាការចាំបាច់ថា ត្រូវតែបានបំពេញ។
២ហើយពួកគេបានដឹងថា ជាការចាំបាច់ ព្រះគ្រីស្ទទ្រង់បានយាងមក ដោយមកពីទីសម្គាល់ជាច្រើន ដែលត្រូវបានប្រទានមកតាមពាក្យទាំងឡាយរបស់ពួកព្យាការី ហើយដោយមកពីការណ៍ទាំងឡាយ ដែលបានកើតឡើងរួចហើយ នោះពួកគេបានដឹងថា ជាការចាំបាច់ថា គ្រប់ការណ៍ទាំងអស់ត្រូវកើតឡើង ស្របតាមអ្វីៗដែលបាននិយាយទុក។
៣ហេតុដូច្នេះហើយ ពួកគេបានលះបង់អស់ទាំងអំពើបាបរបស់គេ និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់គេ និងអំពើសហាយស្មន់ទាំងឡាយរបស់គេ ហើយបានបម្រើព្រះដោយអស់ពីការព្យាយាម ទាំងយប់ទាំងថ្ងៃ។
៤ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលពួកគេចាប់បានពួកចោរទាំងអស់ យកមកជាឈ្លើយ ដរាបដល់គ្មាននរណាម្នាក់រត់រួច ដោយមិនត្រូវសម្លាប់ចោលឡើយ នោះពួកគេបានដាក់ពួកឈ្លើយរបស់គេទៅក្នុងគុក ហើយបានបណ្ដាលឲ្យមានព្រះបន្ទូលនៃព្រះផ្សាយដល់ពួកគេ ហើយអស់អ្នកណាដែលប្រែចិត្តពីអំពើបាបទាំងឡាយរបស់គេ ហើយធ្វើសេចក្ដីសញ្ញាថា ពួកគេនឹងឈប់ធ្វើឃាតមនុស្សទៀត នោះគេត្រូវបានដោះលែងឲ្យមានកឥស្សរភាព។
៥ប៉ុន្តែអស់អ្នកណាដែលមិនចូលក្នុងសេចក្ដីសញ្ញា ហើយនៅតែបន្តការឃាតកម្មមនុស្ស ដោយសម្ងាត់នៅក្នុងចិត្ត មែនហើយ អស់អ្នកណាដែលឃើញថា បញ្ចេញនូវការគំរាមកំហែងទាំងឡាយ ប្រឆាំងនឹងបងប្អូនរបស់គេ នោះបានត្រូវកាត់ទោស ហើយត្រូវធ្វើទោសតាមច្បាប់។
៦ម្ល៉ោះហើយ ពួកគេបានបញ្ចប់នូវការផ្សំគំនិតទាំងនោះ ដែលទុច្ចរិត និងសម្ងាត់ និងគួរខ្ពើមឆ្អើម នៅក្នុងនោះមានការទុច្ចរិតដ៏ច្រើន និងអំពើឃាតកម្មដ៏ច្រើន ដែលបានប្រព្រឹត្តមក។
៧ម្ល៉ោះហើយ ឆ្នាំកទីម្ភៃពីរបានកន្លងផុតទៅ និងឆ្នាំទីម្ភៃបីផង និងទីម្ភៃបួន និងទីម្ភៃប្រាំ ម្ល៉ោះហើយ ម្ភៃប្រាំឆ្នាំបានកន្លងផុតទៅ។
៨ហើយការណ៍ជាច្រើនបានកើតឡើងនៅចំពោះភ្នែកអ្នកខ្លះ គឺជាការដ៏ធំ និងអស្ចារ្យ ទោះជាយ៉ាងណាក៏ដោយ គង់តែការណ៍ទាំងនោះ មិនអាចយកមកសរសេរឲ្យអស់នៅក្នុងគម្ពីរនេះបានទេ មែនហើយ គម្ពីរនេះមិនអាចដាក់បានសោះ សូម្បីតែមួយកភាគរយនូវអ្វីៗដែលបានធ្វើឡើង នៅក្នុងចំណោមប្រជាជនជាច្រើន នៅក្នុងរយៈពេលម្ភៃប្រាំឆ្នាំ។
៩ប៉ុន្តែមើលចុះ មានកបញ្ជីទាំងឡាយដែលមានកត់ អំពីដំណើរការទាំងអស់របស់ប្រជាជននេះ ហើយដំណើររឿងមួយខ្លីជាងនេះ តែពិត នោះបានកត់ដោយនីហ្វៃ។
១០ហេតុដូច្នេះហើយ ខ្ញុំបានធ្វើបញ្ជីរបស់ខ្ញុំ អំពីការណ៍ទាំងនេះ ស្របតាមបញ្ជីរបស់នីហ្វៃ ដែលបានឆ្លាក់នៅលើផ្ទាំងទាំងឡាយ ដែលហៅថា ផ្ទាំងនីហ្វៃ។
១១ហើយមើលចុះ ខ្ញុំធ្វើបញ្ជីលើផ្ទាំងទាំងឡាយ ដែលខ្ញុំបានធ្វើដោយដៃខ្ញុំផ្ទាល់។
១២ហើយមើលចុះ ខ្ញុំឈ្មោះ កមរមន ដោយបានហៅតាមខដែនដីមរមន គឺជាដែនដីដែលអាលម៉ា បានតាំងសាសនាចក្រឡើង នៅក្នុងចំណោមប្រជាជន មែនហើយ គឺជាសាសនាចក្រទីមួយ ដែលបានតាំងឡើង នៅក្នុងចំណោមពួកគេ ក្រោយពីអំពើរំលង របស់គេ។
១៣មើលចុះ ខ្ញុំជាសិស្សម្នាក់នៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ។ ខ្ញុំត្រូវបានហៅដោយទ្រង់ឲ្យប្រកាសព្រះបន្ទូលរបស់ទ្រង់នៅក្នុងចំណោមប្រជាជនទ្រង់ ដើម្បីឲ្យពួកគេអាចបានជីវិតដ៏អស់កល្បជានិច្ច។
១៤ហើយជាការចាំបាច់ ស្របតាមព្រះហឫទ័យនៃព្រះ ថាពាក្យអធិស្ឋានទាំងឡាយរបស់ពួកជន ដែលបានចាកលោកទៅហើយ នោះគឺជាពួកជនបរិសុទ្ធ ត្រូវតែបានសម្រេចតាមសេចក្ដីជំនឿរបស់គេ ថាខ្ញុំត្រូវកត់កបញ្ជីមួយអំពីការណ៍ទាំងនេះ ដែលបានកើតឡើងមក ហើយ —
១៥មែនហើយ ជាបញ្ជីមួយតូចអំពីអ្វីៗដែលបានកើតឡើង ចាប់តាំងពីពេលដែលលីហៃ បានចាកចេញពីក្រុងយេរូសាឡិម រហូតមកដល់សព្វថ្ងៃនេះ។
១៦ហេតុដូច្នេះហើយ ខ្ញុំធ្វើបញ្ជីរបស់ខ្ញុំចេញពីដំណើររឿងទាំងឡាយ ដែលបានកត់ដោយពួកអ្នកដែលបានរស់នៅមុនខ្ញុំ រហូតដល់ការចាប់ផ្ដើមនៃជីវិតរបស់ខ្ញុំ
១៧ហើយបន្ទាប់មក ខ្ញុំធ្វើកបញ្ជីមួយអំពីការណ៍ទាំងឡាយ ដែលខ្ញុំបានឃើញដោយភ្នែកខ្ញុំផ្ទាល់។
១៨ហើយខ្ញុំដឹងថា បញ្ជីដែលខ្ញុំធ្វើនេះ គឺជាបញ្ជីមួយដ៏ត្រឹមត្រូវ ហើយពិត ទោះជាយ៉ាងណាក៏ដោយ គង់តែមានការណ៍ជាច្រើនទៀត ត្បិតតាមភាសារបស់យើង នោះយើងពុំអាចកសរសេរបានឡើយ។
១៩ហើយឥឡូវនេះ ខ្ញុំសូមបញ្ចប់នូវការនិយាយរបស់ខ្ញុំ គឺអំពីខ្លួនខ្ញុំនោះ ហើយចាប់ផ្ដើមប្រាប់ពីដំណើររឿងខ្ញុំ ចំពោះការណ៍ទាំងឡាយដែលកើតឡើងមុនខ្ញុំ។
២០ខ្ញុំជាមរមន ហើយជាពូជពង្សនៃលីហៃសុទ្ធ។ ខ្ញុំមានហេតុដើម្បីសរសើរដល់ព្រះរបស់ខ្ញុំ និងព្រះអង្គសង្គ្រោះរបស់ខ្ញុំ គឺព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បាននាំពួកអយ្យកោរបស់យើង ចេញពីដែនដីយេរូសាឡិមមក (ហើយកគ្មាននរណាម្នាក់ដឹងការណ៍នេះឡើយ ក្រៅពីព្រះអង្គទ្រង់ផ្ទាល់ និងពួកជនដែលទ្រង់បាននាំចេញពីដែនដីនោះប៉ុណ្ណោះ) ហើយដែលទ្រង់បានប្រទានដល់ខ្ញុំ និងប្រជាជនខ្ញុំនូវការចេះដឹងដ៏ច្រើនអំពីសេចក្ដីសង្គ្រោះដល់ព្រលឹងរបស់យើងទាំងឡាយ។
២១ជាប្រាកដមែន ទ្រង់បានប្រទានពរឲ្យកវង្សខយ៉ាកុប ហើយធ្លាប់មានគសេចក្ដីមេត្តាដល់ពូជរបស់យ៉ូសែប។
២២ហើយកដរាបណាកូនចៅរបស់លីហៃ កាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ នោះទ្រង់បានប្រទានពរដល់គេ ហើយចម្រុងចម្រើនពួកគេ ស្របតាមព្រះបន្ទូលរបស់ទ្រង់។
២៣មែនហើយ ហើយជាប្រាកមែន ទ្រង់នឹងនាំកសំណល់នៃពូជរបស់យ៉ូសែប ឲ្យខស្គាល់ព្រះអម្ចាស់ជាព្រះរបស់គេទៀត។
២៤ហើយប្រាកដដូចជាព្រះអម្ចាស់ ទ្រង់មានព្រះជន្មរស់នៅ នោះទ្រង់នឹងកប្រមូលមកពីទិសទាំងបួននៃផែនដីនូវសំណល់ទាំងអស់នៃវង្សយ៉ាកុប ដែលត្រូវខ្ចាត់ព្រាត់ទៅក្រៅស្រុក នៅពាសពេញលើផ្ទៃផែនដី។
២៥ហើយដូចជាទ្រង់បានធ្វើសេចក្ដីសញ្ញាជាមួយនឹងវង្សយ៉ាកុបទាំងអស់យ៉ាងណា នោះសេចក្ដីសញ្ញា ដែលទ្រង់បានធ្វើជាមួយនឹងវង្សយ៉ាកុប នឹងត្រូវបានបំពេញ តាមពេលដែលទ្រង់បានកំណត់ផ្ទាល់ នាំឲ្យកសាងឡើងវិញនូវវង្សរបស់យ៉ាកុបទាំងអស់ឲ្យស្គាល់នូវសេចក្ដីសញ្ញា ដែលទ្រង់បានធ្វើជាមួយនឹងពួកគេ។
២៦ហើយនៅពេលនោះ ពួកគេនឹងកស្គាល់ព្រះដ៏ប្រោសលោះរបស់គេ គឺព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ ហើយនៅពេលនោះ ពួកគេនឹងត្រូវបានប្រមូលមកពីទិសទាំងបួននៃផែនដីមកលើដីរបស់គេផ្ទាល់ គឺជាកន្លែងដែលពួកគេត្រូវខ្ចាត់ព្រាត់ចេញទៅនោះ មែនហើយ ប្រាកដដូចជាព្រះអម្ចាស់ទ្រង់មានព្រះជន្មរស់នៅ នោះការណ៍នេះនឹងកើតឡើងយ៉ាងដូច្នោះមែន។ អាម៉ែន៕