ជំពូកទី ៤៣
អាលម៉ា និងពួកកូនប្រុសរបស់លោកផ្សាយព្រះបន្ទូល — ពួកសាសន៍សូរាំ និងពួកជនដែលបែកចេញពីសាសន៍នីហ្វៃក្លាយទៅជាសាសន៍លេមិន — ពួកសាសន៍លេមិនមកប្រឆាំងនឹងពួកសាសន៍នីហ្វៃនៅក្នុងសង្គ្រាម — មរ៉ូណៃប្រដាប់ពួកសាសន៍នីហ្វៃ ដោយអាវក្រោះសម្រាប់ការពារ — ព្រះអម្ចាស់ទ្រង់បើកសម្ដែងដល់អាលម៉ានូវយុទ្ធសាស្ត្ររបស់ពួកសាសន៍លេមិន — ពួកសាសន៍នីហ្វៃការពារផ្ទះសំបែង សេរីភាព គ្រួសារ និងសាសនារបស់គេ — ពលទ័ពរបស់មរ៉ូណៃ និងលីហៃហ៊ុមព័ទ្ធពួកលេមិន។ ប្រមាណជាឆ្នាំ ៧៤ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ពួកកូនប្រុសរបស់អាលម៉ាបានទៅក្នុងចំណោមប្រជាជន ដើម្បីប្រកាសប្រាប់ព្រះបន្ទូលដល់ពួកគេ។ ហើយអាលម៉ាផ្ទាល់ ក៏មិនអាចសម្រាកឡើយ ហើយលោកក៏បានទៅដែរ។
២ឥឡូវនេះ យើងពុំនិយាយទៀតទេ អំពីការផ្សព្វផ្សាយរបស់ពួកគេ លើកលែងតែថា ពួកគេបានផ្សាយព្រះបន្ទូល និងសេចក្ដីពិត ស្របតាមវិញ្ញាណនៃការព្យាករណ៍ និងវិវរណៈ ហើយពួកគេបានផ្សាយតាមរបៀបកដ៏បរិសុទ្ធនៃព្រះ ដែលពួកគេត្រូវបានហៅឲ្យធ្វើ។
៣ហើយឥឡូវនេះ ខ្ញុំត្រឡប់មកនិយាយអំពីសង្គ្រាមទាំងឡាយ រវាងពួកសាសន៍នីហ្វៃនឹងពួកសាសន៍លេមិនវិញនៅឆ្នាំទីដប់ប្រាំបីក្នុងរជ្ជកាលនៃពួកចៅក្រម។
៤ត្បិតមើលចុះ ហេតុការណ៍បានកើតឡើងថា កពួកសាសន៍សូរាំបានក្លាយទៅជាសាសន៍លេមិន ហេតុដូច្នេះហើយ នៅដើមឆ្នាំទីដប់ប្រាំបី នោះប្រជាជននៃពួកនីហ្វៃបានឃើញថា ពួកសាសន៍លេមិនលើកមកវាយប្រហារគេ ហេតុដូច្នេះហើយ ពួកគេបានរៀបចំធ្វើសង្គ្រាម មែនហើយ ពួកគេបានប្រមូលពលទ័ពរបស់គេមកក្នុងដែនដីយើសុន។
៥ហើយហេតុការណ៍បានកើតឡើងថា ពួកលេមិនបានលើកគ្នាមកជាច្រើនពាន់នាក់ ហើយពួកគេបានចូលមកក្នុងដែនដីអាន់ទីអូនុម ដែលជាដែនដីរបស់ពួកសាសន៍សូរាំ ហើយមានបុរសម្នាក់ឈ្មោះ សេរ៉ាហិមណា គឺជាអ្នកដឹកនាំរបស់គេ។
៦ហើយឥឡូវនេះ ដោយពួកសាសន៍អាម៉ាលេកៃ មានចរិតអាក្រក់ ហើយចូលចិត្តធ្វើឃាតមនុស្សជាងពួកសាសន៍លេមិនដោយខ្លួនគេ ហេតុដូច្នេះហើយ ទើបសេរ៉ាហិមណាបានតែងតាំងពួកមេទ័ពឯកលើពួកសាសន៍លេមិន ហើយពួកគេសុទ្ធតែពួកសាសន៍ អាម៉ាលេកៃ និងពួកសាសន៍សូរាំ។
៧ឥឡូវនេះ គាត់ធ្វើបែបនេះ គឺដើម្បីគាត់អាចទុកឲ្យគេមានសម្អប់ដល់ពួកសាសន៍នីហ្វៃ ដើម្បីគាត់អាចនាំពួកនេះឲ្យនៅក្រោមអំណាចរបស់គាត់ ដើម្បីគាត់អាចសម្រេចគោលបំណងទាំងឡាយរបស់គាត់។
៨ត្បិតមើលចុះ គោលបំណងរបស់គាត់ គឺដើម្បីចាក់រុកឲ្យពួកសាសន៍លេមិនខឹងនឹងពួកសាសន៍នីហ្វៃ គាត់ធ្វើបែបនេះគឺដើម្បីគាត់អាចដណ្ដើមយកអំណាចដ៏ធំទៅលើពួកគេ ហើយក៏ដើម្បីគាត់អាចមានអំណាចទៅលើពួកសាសន៍នីហ្វៃ ដោយនាំពួកគេទៅក្នុងសេវកភាព។
៩ហើយឥឡូវនេះ គោលបំណងរបស់ពួកសាសន៍នីហ្វៃ គឺគាំទ្រដែនដីរបស់គេ ផ្ទះសំបែងរបស់គេ និងកប្រពន្ធរបស់គេ និងកូនចៅរបស់គេ ដើម្បីគេអាចថែរក្សាគេឲ្យរួចផុតពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់គេ ហើយក៏ដើម្បីគេអាចរក្សាសិទ្ធិ និងឯកសិទ្ធិរបស់គេ មែនហើយ ព្រមទាំងខឥស្សរភាពរបស់គេផង ដើម្បីគេអាចថ្វាយបង្គំដល់ព្រះគេ តាមបំណងរបស់គេ។
១០ព្រោះគេបានដឹងថា បើសិនជាគេត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃពួកសាសន៍លេមិន ថាអស់អ្នកណាដែលនឹងកថ្វាយបង្គំព្រះដោយខវិញ្ញាណ និងសេចក្ដីពិត គឺព្រះដ៏ពិត ហើយមានព្រះជន្មរស់នៅ នោះពួកលេមិននឹងបំផ្លាញចោល។
១១មែនហើយ ពួកគេក៏បានដឹងនូវសម្អប់ដ៏ធំរបស់ពួកសាសន៍លេមិនដល់កបងប្អូនគេ ដែលជាប្រជាជនអាន់តៃ-នីហ្វៃ-លីហៃ ដែលគេហៅថា ប្រជាជនអាំម៉ូន — ហើយពួកគេពុំព្រមកាន់អាវុធសោះ មែនហើយ ពួកគេបានចូលក្នុងសេចក្ដីសញ្ញាមួយ ហើយគេមិនព្រមបំបាក់ឡើយ — ហេតុដូច្នេះហើយ បើសិនជាគេត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃពួកសាសន៍លេមិន នោះពួកគេនឹងត្រូវបំផ្លាញបង់។
១២ហើយពួកសាសន៍នីហ្វៃពុំទុកឲ្យគេត្រូវបំផ្លាញចោលទេ ហេតុដូច្នេះហើយ ទើបគេបានឲ្យពួកនោះនូវដីសម្រាប់ជាកេរ្តិ៍អាករ។
១៣ហើយប្រជាជនអាំម៉ូនបានឲ្យពួកសាសន៍នីហ្វៃនូវទ្រព្យរបស់គេមួយធំ ដើម្បីចិញ្ចឹមពលទ័ពរបស់គេ ហេតុដូច្នេះហើយ ពួកសាសន៍នីហ្វៃត្រូវបង្ខំចិត្តឲ្យទប់ទល់នឹងពួកសាសន៍លេមិនតែឯង ដែលជាជនជាតិចម្រុះរវាងសាសន៍លេមិននឹងលេមយួល និងកូនចៅរបស់អ៊ីសម៉ាអែល និងជនទាំងអស់ដែលបែកចេញពីពួកសាសន៍នីហ្វៃ គឺពួកសាសន៍អាម៉ាលេកៃ និងពួកសាសន៍សូរាំ និងកពូជពង្សរបស់ពួកសង្ឃនៃស្ដេចណូអេ។
១៤ឥឡូវនេះ ពូជពង្សទាំងនោះមានគ្នាច្រើនជិតស្មើនឹងពួកសាសន៍នីហ្វៃ ម្ល៉ោះហើយ ពួកសាសន៍នីហ្វៃត្រូវបានបង្ខំឲ្យតតាំងនឹងបងប្អូនខ្លួន គឺរហូតដល់មានការខ្ចាយឈាម។
១៥ហើយហេតុការណ៍បានកើតឡើង គឺនៅពេលដែលពលទ័ពសាសន៍លេមិន បានប្រមូលគ្នានៅក្នុងដែនដី អាន់ទីអូនុម មើលចុះ ពលទ័ពសាសន៍នីហ្វៃបានរៀបចំខ្លួន ដើម្បីទៅជួបពួកគេនៅឯដែនដីយើសុន។
១៦ឥឡូវនេះ មេដឹកនាំពួកនីហ្វៃ ឬបុរសដែលត្រូវបានតែងតាំងឡើងជាមេទ័ពឯកលើពួកនីហ្វៃ — ឥឡូវនេះ មេទ័ពឯក គឺជាអ្នកត្រួតត្រាលើពលទ័ពសាសន៍នីហ្វៃទាំងអស់ — ហើយលោកមានឈ្មោះថា មរ៉ូណៃ
១៧ហើយមរ៉ូណៃ ជាអ្នកបញ្ជាការ ហើយជាអភិបាលនៃសង្គ្រាមរបស់គេទាំងអស់។ ហើយលោកមានអាយុតែម្ភៃប្រាំឆ្នាំប៉ុណ្ណោះ នៅពេលលោកត្រូវបានតែងតាំងឡើងឲ្យធ្វើជាមេទ័ពឯកលើពលទ័ពសាសន៍នីហ្វៃ។
១៨ហើយហេតុការណ៍បានកើតឡើងថា លោកបានជួបតទល់នឹងពួកលេមិន នៅឯព្រំប្រទល់ដែនដីយើសុន ហើយទ័ពរបស់លោក បានប្រដាប់ខ្លួនដោយដាវទាំងឡាយ និងសាបទាំងឡាយ និងអស់ទាំងគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមគ្រប់យ៉ាង។
១៩ហើយកាលពលទ័ពសាសន៍លេមិនបានឃើញថា ប្រជាជននីហ្វៃ ឬថាមរ៉ូណៃ បានប្រដាប់ឲ្យទ័ពលោកនូវអាវក្រោះទាំងឡាយ និងខែលដៃទាំងឡាយ មែនហើយ ព្រមទាំងខែលការពារក្បាលទាំងឡាយ ហើយពួកគេបានស្លៀកពាក់នូវសំលៀកបំពាក់ដ៏ក្រាស់ៗផង —
២០ឥឡូវនេះ កងទ័ពរបស់សេរ៉ាហិមណា ពុំបានរៀបចំនូវគ្រឿងប្រដាប់បែបនេះទេ ពួកគេមានតែដាវទាំងឡាយរបស់គេ និងសាបទាំងឡាយរបស់គេ ធ្នូទាំងឡាយរបស់គេ និងព្រួញទាំងឡាយរបស់គេ ក្រួសទាំងឡាយរបស់គេ និងខ្សែដង្ហក់ទាំងឡាយរបស់គេប៉ុណ្ណោះ ហើយពួកគេនៅកខ្លួនអាក្រាត លើកលែងតែស្បែកមួយបន្ទះដែលក្រវាត់នៅចង្កេះ មែនហើយ គេទាំងអស់គ្នានៅអាក្រាត លើកលែងតែពួកសាសន៍សូរាំ និងពួកសាសន៍អាម៉ាលេកៃប៉ុណ្ណោះ
២១តែពួកគេមិនបានពាក់អាវក្រោះទាំងឡាយ ឬខែលទាំងឡាយទេ — ហេតុដូច្នេះហើយ ពួកគេខ្លាចពលទ័ពសាសន៍នីហ្វៃក្រៃលែង ដោយសារគ្រឿងប្រដាប់ក្រោះរបស់គេ ទោះជាពួកគេមានចំនួនច្រើនជាងពួកសាសន៍នីហ្វៃដ៏លើសលប់ក៏ដោយ។
២២មើលចុះ ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ពួកគេមិនហ៊ានវាយប្រហារពួកនីហ្វៃ នៅឯព្រំប្រទល់ដែនដីយើសុនទេ ហេតុដូច្នេះហើយ ពួកគេបានចេញពីដែនដីអាន់ទីអូនុមទៅក្នុងទីរហោស្ថាន ហើយបានធ្វើដំណើរជុំវិញក្នុងទីរហោស្ថានទៅខាងដើមទន្លេស៊ីដូន ដើម្បីគេអាចចូលទៅឯដែនដីម៉ាន់តៃ ហើយមកដែនដីនោះ ព្រោះពួកគេបានគិតស្មានថា ពលទ័ពរបស់មរ៉ូណៃ នឹងមិនដឹងថា គេបានទៅទីណាឡើយ។
២៣តែហេតុការណ៍បានកើតឡើងថា កាលដែលពួកគេបានចូលទៅក្នុងទីរហោស្ថានភ្លាម នោះមរ៉ូណៃបានចាត់ឲ្យពួកអ្នកស៊ើបការណ៍ចូលទៅក្នុងទីរហោស្ថាន ដើម្បីលបមើលជំរំរបស់គេ ហើយមរ៉ូណៃ ដោយដឹងនូវការព្យាករណ៍ទាំងឡាយរបស់អាលម៉ា ក៏បានចាត់ឲ្យមនុស្សខ្លះទៅជួបនឹងលោក សូមឲ្យលោកសួរដល់ព្រះអម្ចាស់ថា កតើពលទ័ពទាំងឡាយរបស់សាសន៍នីហ្វៃត្រូវទៅទីណា ដើម្បីការពារខ្លួនគេពីពួកលេមិន។
២៤ហើយហេតុការណ៍បានកើតឡើងថា ព្រះបន្ទូលនៃព្រះអម្ចាស់បានប្រាប់មកអាលម៉ា ហើយអាលម៉ាឲ្យដំណឹងទៅអ្នកនាំសារទាំងឡាយរបស់មរ៉ូណៃថា ពលទ័ពសាសន៍លេមិនកំពុងដើរជុំវិញនៅក្នុងទីរហោស្ថាន ដើម្បីគេអាចចូលទៅឯដែនដីម៉ាន់តៃ ដើម្បីគេអាចចាប់ផ្ដើមការវាយប្រហារទៅលើផ្នែកប្រជាជនដែលទន់ខ្សោយ។ ហើយពួកអ្នកនាំសារទាំងនោះ បាននាំដំណឹងទៅប្រាប់មរ៉ូណៃ។
២៥ឥឡូវនេះ មរ៉ូណៃ ដោយបានទុកកងទ័ពរបស់លោកមួយភាគ នៅឯដែនដីយើសុន ខ្លាចក្រែងពួកលេមិនមួយភាគនឹងចូលទៅឯដែនដីនោះ ហើយដណ្ដើមយកទីក្រុង នោះលោកបានយកកងទ័ពរបស់លោក ដែលនៅសល់ទាំងប៉ុន្មាន ហើយបានធ្វើដំណើរទៅឯដែនដីម៉ាន់តៃ។
២៦ហើយលោកបានបញ្ជាឲ្យប្រជាជនទាំងអស់ នៅភូមិនៃដែនដីប្រមូលគ្នាមកវាយតទល់នឹងពួកលេមិន ដើម្បីកការពារដែនដីរបស់គេ និងប្រទេសរបស់គេ និងសិទ្ធិរបស់គេ និងសេរីភាពរបស់គេ ហេតុដូច្នេះហើយ ពួកគេបានប្រុងប្រៀបខ្លួនចាំ នៅពេលដែលពួកលេមិននឹងមក។
២៧ហើយហេតុការណ៍បានកើតឡើងថា មរ៉ូណៃបានបញ្ជាឲ្យកងទ័ពរបស់លោកពួននៅក្នុងច្រកភ្នំ ជិតច្រាំងទន្លេស៊ីដូន គឺនៅត្រើយខាងលិចទន្លេស៊ីដូន នៅក្នុងទីរហោស្ថាន។
២៨ហើយមរ៉ូណៃបានដាក់ពួកអ្នកស៊ើបការណ៍នៅជុំវិញ ដើម្បីឲ្យដឹងថា កាលណាពួកលេមិននឹងមកដល់។
២៩ហើយឥឡូវនេះ មរ៉ូណៃបានដឹងនូវបំណងរបស់ពួកសាសន៍លេមិនថា បំណងរបស់គេ គឺដើម្បីបំផ្លាញបងប្អូនគេចោល ឬដាក់ពួកគេឲ្យនៅក្រោមអំណាច ហើយយកពួកគេទៅក្នុងសេវកភាព ដើម្បីគេអាចបង្កើតនគរសម្រាប់ខ្លួនគេនៅលើអស់ទាំងដែនដី
៣០ហើយលោកក៏ដឹងថា បំណងតែមួយរបស់ពួកសាសន៍នីហ្វៃ គឺដើម្បីការពារដែនដីរបស់គេ និងកឥស្សរភាពរបស់គេ និងសាសនាចក្ររបស់គេ ហេតុដូច្នេះហើយ លោកបានគិតថា គ្មានបាបអ្វីទេ ដែលលោកត្រូវការពារពួកគេ ដោយប្រើយុទ្ធោបាយ ហេតុដូច្នេះហើយ លោកបានដឹងពីពួកអ្នកស៊ើបការណ៍មកថា តើពួកលេមិននឹងដើរតាមផ្លូវណា។
៣១ហេតុដូច្នេះហើយ លោកបានបំបែកកងទ័ពរបស់លោក ហើយយកមួយផ្នែកទៅក្នុងច្រកភ្នំ ហើយពួននៅខាងកើត និងខាងត្បូងភ្នំរីពឡា
៣២ហើយទ័ពដែលនៅសល់ទាំងប៉ុន្មាន នោះលោកបានលាក់នៅខាងលិចច្រកភ្នំ នៅខាងលិចទន្លេស៊ីដូន រហូតទៅទល់នឹងព្រំដែននៃដែនដីម៉ាន់តៃ។
៣៣ម្ល៉ោះហើយ ដោយបានដាក់កងទ័ពទៅតាមបំណងរបស់លោកហើយ នោះលោកបានប្រុងប្រៀបខ្លួនដើម្បីទៅជួបនឹងពួកគេ។
៣៤ហើយហេតុការណ៍បានកើតឡើងថា ពួកលេមិនបានឡើងមកខាងជើងភ្នំ ជាកន្លែងដែលមានកងទ័ពរបស់មរ៉ូណៃមួយផ្នែកបង្កប់នៅទីនោះ។
៣៥ហើយនៅពេលដែលពួកលេមិនបានឆ្លងហួសភ្នំរីពឡា ហើយបានចូលមកក្នុងច្រកភ្នំ ហើយបានចាប់ផ្ដើមឆ្លងទន្លេស៊ីដូន នោះកងទ័ពដែលបានពួននៅខាងត្បូងភ្នំ នៅក្រោមការដឹកនាំរបស់បុរសម្នាក់ឈ្មោះ កលីហៃ ក៏បានចេញមកហ៊ុមព័ទ្ធពួកលេមិនពីខាងក្រោយ ពីទិសខាងកើត។
៣៦ហើយហេតុការណ៍បានកើតឡើងថា នៅពេលដែលពួកលេមិនបានឃើញពួកនីហ្វៃ មកវាយប្រហារគេពីខាងក្រោយ ក៏បែរមកក្រោយវិញ ហើយបានចាប់ផ្ដើមតតាំងនឹងកងទ័ពលីហៃ។
៣៧ហើយការស្លាប់ក៏បានចាប់ផ្ដើមមានដល់ពលទ័ពទាំងសងខាង ប៉ុន្តែផ្នែកខាងពួកលេមិនមានច្រើនជាង ព្រោះខ្លួនរបស់ពួកគេនៅកទទេ ត្រូវទទួលរងការវាយប្រហាររបស់ពួកនីហ្វៃយ៉ាងខ្លាំង ដែលប្រដាប់ដោយដាវទាំងឡាយរបស់គេ និងសាបទាំងឡាយរបស់គេ ដែលធ្វើឲ្យមានការស្លាប់សឹងតែគ្រប់ពេលដែលកាប់ចាក់។
៣៨រីឯផ្ទុយមកវិញ នៅខាងពួកនីហ្វៃ ម្ដងម្កាលទើបមានមនុស្សម្នាក់ដួលចុះ ដោយសារដាវទាំងឡាយរបស់ពួកគេ ហើយត្រូវហូរអស់ឈាម ពួកគេត្រូវស្រោបត្រង់ផ្នែកនៃរាងកាយដែលសំខាន់ ឬផ្នែកសំខាន់ទាំងឡាយ នៃរាងកាយត្រូវបានស្រោបការពារពីការកាប់ចាក់របស់ពួកលេមិន ដោយកអាវក្រោះទាំងឡាយរបស់គេ និងខែលដៃទាំងឡាយរបស់គេ និងមួកការពារក្បាលទាំងឡាយរបស់គេ ម្ល៉ោះហើយ ពួកនីហ្វៃបានបន្តការកាប់សម្លាប់នៅក្នុងចំណោមពួកលេមិន។
៣៩ហើយហេតុការណ៍បានកើតឡើងថា ពួកលេមិនមានការតក់ស្លុត ដោយព្រោះការបំផ្លិចបំផ្លាញដ៏មហិមានៅក្នុងចំណោមពួកគេ គឺរហូតដល់ពួកគេបានចាប់ផ្ដើមរត់ភៀសខ្លួន ឆ្ពោះទៅទន្លេស៊ីដូន។
៤០ហើយពួកគេត្រូវលីហៃ និងទ័ពរបស់លោកដេញតាម ហើយគេត្រូវរុញច្រានដោយលីហៃ ឲ្យធ្លាក់ទៅក្នុងទឹកទន្លេស៊ីដូន ហើយពួកគេបានឆ្លងទន្លេស៊ីដូន។ ហើយលីហៃបានបញ្ឈប់ពលទ័ពរបស់លោក នៅត្រង់ច្រាំងទន្លេស៊ីដូនមិនឲ្យឆ្លង។
៤១ហើយហេតុការណ៍បានកើតឡើងថា មរ៉ូណៃ និងកងទ័ពរបស់លោក ប្រទះនឹងពួកលេមិននៅក្នុងច្រកភ្នំនៅខាងនាយទន្លេស៊ីដូន ហើយបានចាប់ផ្ដើមវាយ ហើយសម្លាប់ពួកគេចោល។
៤២ហើយពួកលេមិនបានរត់គេចពីពួកគេទៀត សំដៅទៅដែនដីម៉ាន់តៃ ហើយពួកគេក៏ជួបប្រទះនឹងពលទ័ពរបស់មរ៉ូណៃជាថ្មីទៀត។
៤៣ឥឡូវនេះ ក្នុងករណីនេះ ពួកលេមិនបានវាយតបតយ៉ាងអស់ទំហឹង មែនហើយ គ្មានពេលណាសោះ ដែលពួកលេមិនប្រយុទ្ធដោយអស់ពីកម្លាំង និងសេចក្ដីក្លាហានដ៏ខ្លាំងបែបនេះទេ គ្មានទេ ទោះចាប់តាំងពីដើមដំបូងមកក៏ដោយ។
៤៤ហើយពួកគេត្រូវបានបំផុសគំនិត ដោយកពួកសាសន៍សូរាំ និងពួកសាសន៍អាម៉ាលេកៃ ដែលជាមេទ័ពឯក ហើយជាមេដឹកនាំរបស់គេ និងដោយសេរ៉ាហិមណា ដែលជាមេទ័ពឯក ឬមេដឹកនាំ ហើយជាមេបញ្ជាការរបស់គេ មែនហើយ ពួកគេបានប្រយុទ្ធ ដូចនាគរាជ ហើយពួកនីហ្វៃជាច្រើនត្រូវស្លាប់ដោយស្នាដៃពួកគេ មែនហើយ ព្រោះគេបានកាប់ជាពីរនូវមួកការពារក្បាលជាច្រើន ហើយគេបានចាក់ធ្លុះអាវក្រោះជាច្រើនរបស់គេ ហើយគេបានកាត់ដៃគេដាច់ជាច្រើន ម្ល៉ោះហើយ ពួកលេមិនបានកាប់សម្លាប់ដោយកំហឹងដ៏ពុះពាររបស់គេ។
៤៥ទោះជាយ៉ាងណាក៏ដោយ គង់តែពួកនីហ្វៃត្រូវបានលើកទឹកចិត្តដែរ ដោយហេតុមួយដ៏ប្រសើរលើសលែងទៅទៀត ព្រោះគេមិនបានកប្រយុទ្ធដើម្បីរាជាធិបតេយ្យ ឬដើម្បីអំណាចទេ ប៉ុន្តែគេបានប្រយុទ្ធដើម្បីផ្ទះសំបែងរបស់គេ និងខសេរីភាពរបស់គេ និងប្រពន្ធរបស់គេ និងកូនចៅរបស់គេ និងអ្វីៗទាំងអស់ដែលគេមាន មែនហើយ ដើម្បីពិធីថ្វាយបង្គំ និងសាសនាចក្ររបស់គេ។
៤៦ហើយពួកគេបានធ្វើនូវអ្វីៗ ដែលគេយល់ថា ជាកកិច្ចការដែលគេត្រូវធ្វើចំពោះព្រះរបស់គេ ព្រោះព្រះអម្ចាស់ ទ្រង់មានព្រះបន្ទូលទៅកាន់គេ និងពួកអយ្យកោគេផងថា ៖ ខដរាបណាអ្នករាល់គ្នាពុំមានទោសនៃការបង្អាក់បង្អន់ចិត្តគទីមួយ ឬទីពីរទេ នោះអ្នកនឹងពុំត្រូវស្លាប់ ដោយដៃនៃពួកខ្មាំងសត្រូវរបស់អ្នកឡើយ។
៤៧ហើយមួយទៀត ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា ៖ អ្នកត្រូវកការពារគ្រួសាររបស់អ្នក គឺរហូតដល់ការខ្ចាយឈាម។ ហេតុដូច្នេះ ដោយសារហេតុការណ៍នេះហើយ ទើបពួកនីហ្វៃបានតតាំងនឹងពួកលេមិន ដើម្បីការពារខ្លួនគេ និងគ្រួសាររបស់គេ និងដែនដីរបស់គេ ប្រទេសរបស់គេ និងសិទ្ធិរបស់គេ និងសាសនារបស់គេ។
៤៨ហើយហេតុការណ៍បានកើតឡើងថា កាលដែលទ័ពរបស់មរ៉ូណៃបានឃើញភាពសាហាវ និងកំហឹងរបស់ពួកលេមិន នោះគេស្ទើរតែនឹងដកថយ ហើយរត់គេចពីពួកគេទៅ។ ហើយមរ៉ូណៃ ដោយបានដឹងបំណងរបស់ពួកគេ ក៏បានឲ្យមនុស្សទៅលើកទឹកចិត្តគេ ដោយយោបល់ទាំងនេះ — មែនហើយ នេះគឺជាយោបល់អំពីដែនដីរបស់គេ ឥស្សរភាពរបស់គេ មែនហើយ សេរីភាពរបស់ពួកគេពីសេវកភាព។
៤៩ហើយហេតុការណ៍បានកើតឡើងថា ពួកគេវាយតបតនឹងពួកលេមិនវិញ ហើយគេបានកអំពាវនាវដោយសំឡេងតែមួយដល់ព្រះអម្ចាស់ជាព្រះរបស់គេ សូមឥស្សរភាពរបស់ពួកគេ និងសេរីភាពរបស់ពួកគេពីទាសភាព។
៥០ហើយពួកគេបានចាប់ផ្ដើមតទល់ប្រឆាំងនឹងពួកលេមិនដោយខ្លាំងក្លា ហើយនៅក្នុងម៉ោងនោះដែលគេបានអំពាវនាវដល់ព្រះ សូមសេរីភាពរបស់គេ នោះពួកលេមិនបានចាប់ផ្ដើមរត់គេចចេញពីគេទៅ ហើយពួកវារត់ទៅដល់ទន្លេស៊ីដូន។
៥១ឥឡូវនេះ ពួកលេមិនមានចំនួនជាច្រើន មែនហើយ ច្រើនជាងពួកនីហ្វៃពីរដងទៅទៀត ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេត្រូវរុញច្រានជាខ្លាំងដែរ រហូតដល់រួមមកជាក្រុមមួយ នៅក្នុងច្រកភ្នំនៅលើច្រាំងក្បែរទន្លេស៊ីដូន។
៥២ហេតុដូច្នេះហើយ ពលទ័ពរបស់មរ៉ូណៃបានឡោមព័ទ្ធពួកគេជុំជិត មែនហើយ ទាំងសងខាងទន្លេ ត្បិតមើលចុះ នៅទិសខាងកើត គឺទ័ពរបស់លីហៃ។
៥៣ហេតុដូច្នេះហើយ កាលដែលសេរ៉ាហិមណា បានឃើញទ័ពរបស់លីហៃនៅខាងកើតទន្លេស៊ីដូន ហើយពលទ័ពរបស់មរ៉ូណៃនៅខាងលិចទន្លេស៊ីដូន គឺគេត្រូវហ៊ុមព័ទ្ធជុំវិញដោយពួកនីហ្វៃ នោះពួកគេក៏កើតសេចក្ដីតក់ស្លុតជាខ្លាំង។
៥៤ឥឡូវនេះ មរ៉ូណៃ កាលលោកបានឃើញសេចក្ដីតក់ស្លុតរបស់ពួកគេ ក៏បានបញ្ជាទ័ពរបស់លោក ឲ្យឈប់កំចាយឈាមពួកគេតទៅទៀត៕