អេធើរ 

បញ្ជី​របស់​ពួក​សាសន៍​យ៉ារេឌ យក​មក​ពី​ផ្ទាំង​២៤​សន្លឹក ដែល​បាន​ប្រទះ​ឃើញ​ដោយ​ប្រជាជន​លិមហៃ​នៅ​ក្នុង​ជំនាន់​ស្ដេច​ម៉ូសាយ។

ជំពូក​ទី ១

មរ៉ូណៃ​សង្ខេប​ការ​សរសេរ​របស់​អេធើរ — ពង្សាវតារ​របស់​អេធើរ​ត្រូវ​បាន​ចែង​ប្រាប់ — ភាសា​របស់​ពួក​សាសន៍​យ៉ារេឌ​ពុំ​ត្រូវ​បាន​បំភាន់​នៅ​ឯ​ប៉ម​បាបិល​ទេ — ព្រះ​អម្ចាស់​ទ្រង់​សន្យា​ថា​នឹង​ដឹកនាំ​ពួក​គេ​ទៅ​កាន់​ដែនដី​ជម្រើស​មួយ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​បាន​ទៅ​ជា​ប្រជាជាតិ​មួយ​ដ៏​មហិមា។

ជំពូក​ទី ២

ពួក​សាសន៍​យ៉ារេឌ​រៀបចំ​ការ​ធ្វើ​ដំណើរ​របស់​គេ​ទៅ​កាន់​ដែនដី​សន្យា — គឺជា​ដែនដី​ជម្រើស​មួយ​ដែល​មនុស្ស​ត្រូវ​បម្រើ​ព្រះ​គ្រីស្ទ បើ​ពុំ​នោះ​សោត​ទេ​នឹង​ត្រូវ​កម្ចាត់​ចេញ — ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​បង​របស់​យ៉ារេឌ​អស់​បី​ម៉ោង — ពួក​គេ​ធ្វើ​ភេត្រា​ទាំង​ឡាយ — ព្រះ​អម្ចាស់​ទ្រង់​ប្រាប់​បង​របស់​យ៉ារេឌ​ឲ្យ​ស្នើ​ថា​ធ្វើ​ម្ដេច​ឲ្យ​ភេត្រា​មាន​ពន្លឺ។

ជំពូក​ទី ៣

បង​របស់​យ៉ារេឌ​ឃើញ​ព្រះ​អង្គុលី​នៃ​ព្រះ​អម្ចាស់ នៅ​ពេល​ទ្រង់​ពាល់​គ្រួស​១៦​ដុំ — ព្រះ​គ្រីស្ទ​ទ្រង់​បង្ហាញ​រាងកាយ​នៃ​ព្រះ​វិញ្ញាណ​របស់​ទ្រង់​ដល់​បង​របស់​យ៉ារេឌ — អស់​អ្នក​ណា​ដែល​ស្គាល់​ដោយ​ឥត​ខ្ចោះ ពុំ​អាច​ត្រូវ​បាំង​ពី​ខាង​ក្នុង​វាំងនន​បាន​ឡើយ — ប្រដាប់​បកប្រែ​ទាំង​ឡាយ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដើម្បី​យក​បញ្ជី​របស់​សាសន៍​យ៉ារេឌ​មក​កាន់​ពន្លឺ។

ជំពូក​ទី ៤

មរ៉ូណៃ​ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​ត្រា​នូវ​ការ​សរសេរ​ទាំង​ឡាយ​របស់​បង​របស់​យ៉ារេឌ​ទុក — គឺ​មិន​ត្រូវ​បើក​បង្ហាញ​ឡើយ រហូត​ដល់​មនុស្ស​មាន​សេចក្ដី​ជំនឿ ដូច​ជា​បង​របស់​យ៉ារេឌ — ព្រះ​គ្រីស្ទ​ទ្រង់​បញ្ជា​មនុស្ស​ឲ្យ​ជឿ​ដល់​ព្រះ​បន្ទូល​របស់​ទ្រង់ និង​ពាក្យ​សម្ដី​របស់​ពួក​សិស្ស​របស់​ទ្រង់​ផង — មនុស្ស​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រែ​ចិត្ត ជឿ​ដល់​ដំណឹង​ល្អ ហើយ​នឹង​បាន​សង្គ្រោះ។

ជំពូក​ទី ៥

សាក្សី​បី​នាក់ និង​កិច្ចការ​នេះ​ផ្ទាល់ នឹង​ឈរ​ជា​សាក្សី​ដល់​ភាព​ពិត​នៃ​ព្រះ​គម្ពីរ​មរមន។

ជំពូក​ទី ៦

ភេត្រា​ទាំង​ឡាយ​របស់​ពួក​យ៉ារេឌ ត្រូវ​បាន​រុញច្រាន​ដោយ​ខ្យល់​ទៅ​ដល់​ដែនដី​សន្យា — ប្រជាជន​សរសើរ​តម្កើង​ដល់​ព្រះ​អម្ចាស់​ចំពោះ​សេចក្ដី​ល្អ​សប្បុរស​របស់​ទ្រង់ — អូរៃហា​ត្រូវ​បាន​តែងតាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ពួក​គេ — យ៉ារេឌ និង​បង​របស់​លោក​ស្លាប់។

ជំពូក​ទី ៧

អូរៃហា​សោយរាជ្យ​នៅ​ក្នុង​សេចក្ដី​សុចរិត — នៅ​កណ្ដាល​ការ​ដណ្ដើម​រាជ្យ និង​ការ​ទាស់ទែង​គ្នា នោះ​នគរ​ស៊ូល និង​កូហូរ ត្រូវ​បាន​រៀបចំ​ឡើង — ពួក​ព្យាការី​កាត់ទោស​ដល់​សេចក្ដី​ទុច្ចរិត និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​របស់​ប្រជាជន បន្ទាប់​មក​ពួក​គេ​ប្រែ​ចិត្ត។

ជំពូក​ទី ៨

មាន​ការ​ប្រជែង និង​ការ​ទាស់ទែង​គ្នា​អំពី​នគរ — អ័គីស​បង្កើត​បក្សព័ន្ធ​សម្ងាត់​មួយ​ដែល​ជាប់​ពាក្យ​សម្បថ​ដើម្បី​សម្លាប់​ស្ដេច — បក្សព័ន្ធ​សម្ងាត់​ទាំង​ឡាយ គឺជា​របស់​ផង​អារក្ស ហើយ​បណ្ដាល​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​សាសន៍​ទាំង​ឡាយ — ពួក​សាសន៍​ដទៃ​សម័យ​ទំនើប ត្រូវ​បាន​ព្រមាន​ទប់​ទល់​នឹង​បក្សព័ន្ធ​សម្ងាត់ ដែល​នឹង​ស្វែងរក​រំលំ​សេរីភាព​របស់​អស់​ទាំង​ដែនដី, សាសន៍, និង​នគរ​ទាំង​ឡាយ។

ជំពូក​ទី ៩

នគរ​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់ ដោយ​ការ​បន្ត​ឲ្យ​កូន​ចៅ កូដោបាយ និង​ឃាតកម្ម — អេមើរ​បាន​ឃើញ​ព្រះ​រាជ​បុត្រា​នៃ​សេចក្ដី​សុចរិត — ព្យាការី​ជា​ច្រើន​ស្រែកហៅ​ឲ្យ​ប្រែ​ចិត្ត — អំណត់​អត់ និង​ពស់​អ​សិរ​ពិស បៀតបៀន​ដល់​ប្រជាជន។

ជំពូក​ទី ១០

ស្ដេច​មួយ​ត​ពី​ស្ដេច​មួយ​ទៀត — ស្ដេច​ខ្លះ​សុចរិត ខ្លះ​ទៀត​ទុច្ចរិត — កាលណា​មាន​សេចក្ដី​សុចរិត នោះ​ប្រជាជន​បាន​ពរ ហើយ​ចម្រើន​ឡើង ដោយ​សារ​ព្រះ​អម្ចាស់។

ជំពូក​ទី ១១

សង្គ្រាម ការ​បែកបាក់ និង​អំពើ​ទុច្ចរិត គ្រប់​គ្រង​លើ​ជីវភាព​របស់​សាសន៍​យ៉ារេឌ — ពួក​ព្យាការី​ព្យាករ​អំពី​ការ​បំផ្លិចបំផ្លាញ​ទាំង​ស្រុង​ដល់​ពួក​សាសន៍​យ៉ារេឌ លើក​លែងតែ​ពួក​គេ​ប្រែ​ចិត្ត — ប្រជាជន​បដិសេធ​ពាក្យ​របស់​ព្យាការី។

ជំពូក​ទី ១២

ព្យាការី​អេធើរ​ទូន្មាន​ប្រជាជន​ឲ្យ​ជឿ​ដល់​ព្រះ — មរ៉ូណៃ រៀប​រាប់​ឡើង​វិញ​នូវ​ការណ៍​ចម្លែក​អស្ចារ្យ​ទាំង​ឡាយ ដែល​ធ្វើ​ឡើង​ដោយ​សេចក្ដី​ជំនឿ — សេចក្ដី​ជំនឿ​បាន​ផ្ដល់​លទ្ធ​ភាព​ដល់​បង​របស់​យ៉ារេឌ​ឲ្យ​មើល​ឃើញ​ព្រះ​គ្រីស្ទ — ព្រះ​អម្ចាស់​ទ្រង់​ប្រទាន​ឲ្យ​មនុស្ស​នូវ​ភាព​ទន់ខ្សោយ​ទាំង​ឡាយ ដើម្បី​ឲ្យ​ពួក​គេ​រាបសា — បង​របស់​យ៉ារេឌ​រើ​ភ្នំ​ស៊ីរិន​ដោយ​សេចក្ដី​ជំនឿ — សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សប្បុរស មាន​សារៈសំខាន់​ជា​ចាំ​បាច់​ដល់​សេចក្ដី​សង្គ្រោះ — មរ៉ូណៃ​បាន​ឃើញ​ព្រះ​យេស៊ូវ​ទល់​នឹង​មុខ។

ជំពូក​ទី ១៣

អេធើរ​និយាយ​អំពី​ក្រុង​យេរូសាឡិម​ថ្មី​មួយ ដែល​នឹង​ត្រូវ​បាន​សាង​ឡើង​នៅ​ទ្វីប​អាមេរិក ដោយ​ពូជ​របស់​យ៉ូសែប — លោក​ព្យាករ, ត្រូវ​គេ​បណ្ដេញ​ចេញ, សរសេរ​ប្រវត្តិ​នៃ​សាសន៍​យ៉ារេឌ, ហើយ​ទាយ​អំពី​ការ​បំផ្លិចបំផ្លាញ​ពួក​សាសន៍​យ៉ារេឌ — សង្គ្រាម​រាល​ដាល​ពេញ​លើ​អស់​ទាំង​ដែនដី។

ជំពូក​ទី ១៤

អំពើ​ទុច្ចរិត​របស់​ប្រជាជន នាំ​មក​នូវ​បណ្ដាសា​មួយ​លើ​ដែនដី — កូរីអានទុមើរ​ធ្វើ​សង្គ្រាម​នឹង​កាឡាត ហើយ​លិប និង​ស៊ិស — ឈាម និង​សាកសព​គ្រប​លើ​ដែនដី។

ជំពូក​ទី ១៥

ពួក​សាសន៍​យ៉ារេឌ​រាប់​លាន​នាក់ ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ចម្បាំង — ស៊ិស និង​កូរីអានទុមើរ ប្រមូល​ប្រជាជន​ទាំង​អស់​មក​ច្បាំង​ដល់​ស្លាប់ — ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ឈប់​តស៊ូ​ជាមួយ​នឹង​ពួក​គេ — ប្រជាជាតិ​យ៉ារេឌ​ត្រូវ​បំផ្លាញ​ចោល​ទាំង​ស្រុង — កូរីអានទុមើរ​តែ​ម្នាក់​គត់ ដែល​នៅ​សល់។