ជំពូកទី ១១
នីហ្វៃសូមឲ្យព្រះអម្ចាស់ជំនួសសង្គ្រាមដោយអំណត់អត់ — មនុស្សជាច្រើនវិនាស — ពួកគេប្រែចិត្ត ហើយនីហ្វៃបួងសួងដល់ព្រះអម្ចាស់ សូមឲ្យមានភ្លៀង — នីហ្វៃ និងលីហៃទទួលវិវរណៈជាច្រើន — ពួកចោរកាឌីអានតុនបង្កប់ខ្លួននៅក្នុងដែនដី។ ប្រមាណជាឆ្នាំ ២០–៦ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា នៅឆ្នាំទីចិតសិបពីរក្នុងរជ្ជកាលនៃពួកចៅក្រម នោះការទាស់ទែងគ្នាទាំងឡាយបានកើតឡើង ដរាបដល់មានសង្គ្រាមទាំងឡាយទូទៅអស់ទាំងដែនដីនៅក្នុងចំណោមប្រជាជននីហ្វៃទាំងអស់។
២ហើយគឺក្រុមចោរកសម្ងាត់នេះហើយដែលបានបន្តការបំផ្លិចបំផ្លាញ និងអំពើទុច្ចរិតនេះ។ ហើយសង្គ្រាមនេះបានកើតឡើងអស់ពេញមួយឆ្នាំ ហើយនៅក្នុងឆ្នាំទីចិតសិបបី វាក៏បានបន្តទៅដែរ។
៣ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំនេះនីហ្វៃបានអំពាវនាវដល់ព្រះអម្ចាស់ថា ៖
៤ឱព្រះអម្ចាស់អើយ សូមទ្រង់កុំទុកឲ្យប្រជាជននេះត្រូវបំផ្លាញដោយដាវឡើយ តែឱព្រះអម្ចាស់អើយ សូមឲ្យមានកអំណត់អត់មួយនៅក្នុងដែនដីវិញនោះជាការប្រសើរជាង ដើម្បីដាស់រំជួលពួកគេឲ្យនឹកចាំដល់ព្រះអម្ចាស់ជាព្រះរបស់គេ ហើយប្រហែលជាពួកគេ នឹងប្រែចិត្ត ហើយបែរមករកទ្រង់វិញ។
៥ហើយការណ៍នោះត្រូវបានសម្រេច ស្របតាមពាក្យសម្ដីរបស់នីហ្វៃមែន។ ហើយមានអំណត់អត់មួយយ៉ាងធំនៅលើដែនដីនេះ នៅក្នុងចំណោមប្រជាជននីហ្វៃទាំងអស់។ ហើយនៅក្នុងឆ្នាំទីចិតសិបបួន អំណត់អត់បានបន្តទៅយ៉ាងនេះ ហើយការបំផ្លិចបំផ្លាញបានឈប់មានដោយដាវ តែក្លាយទៅជាឈឺចាប់ដោយអំណត់អត់ទៅវិញ។
៦ហើយការបំផ្លិចបំផ្លាញនេះ ក៏បានបន្តទៅទៀត នៅក្នុងឆ្នាំទីចិតសិបប្រាំ។ ព្រោះផែនដីត្រូវវាយឲ្យវារាំងស្ងួត ហើយពុំផ្ដល់ធញ្ញជាតិនៅក្នុងរដូវច្រូតកាត់សោះ ហើយផែនដីទាំងមូលត្រូវវាយ ទាំងក្នុងចំណោមពួកសាសន៍លេមិន ក៏ដូចនៅក្នុងចំណោមពួកសាសន៍នីហ្វៃដែរ ដើម្បីពួកគេត្រូវវាយឲ្យគេវិនាសរាប់ពាន់នាក់ នៅក្នុងផ្នែកទាំងឡាយនៃដែនដីដែលទុច្ចរិតច្រើន។
៧ហើយហេតុការណ៍បានកើតឡើងថា ប្រជាជនបានឃើញថា ពួកគេជិតវិនាសដោយអំណត់អត់ហើយ នោះពួកគេបានចាប់ផ្ដើមកនឹកឃើញដល់ព្រះអម្ចាស់ ជាព្រះរបស់គេ ហើយពួកគេបានចាប់ផ្ដើមនឹកឃើញដល់ពាក្យសម្ដីរបស់នីហ្វៃ។
៨ហើយប្រជាជនបានចាប់ផ្ដើមអង្វរដល់ពួកមេចៅក្រមរបស់គេ និងពួកមេដឹកនាំរបស់គេ ឲ្យគេទៅនិយាយនឹងនីហ្វៃថា ៖ មើលចុះ យើងដឹងថា លោកជាអ្នកសំណប់នៃព្រះ ហេតុដូច្នេះហើយ សូមអំពាវនាវទៅព្រះអម្ចាស់ជាព្រះរបស់យើង ឲ្យទ្រង់បង្វែរអំណត់អត់នេះចេញពីយើងទៅ ក្រែងលោកពាក្យទាំងអស់ដែលលោកបាននិយាយ អំពីការបំផ្លិចបំផ្លាញយើង នឹងបានសម្រេចមែន។
៩ហើយហេតុការណ៍បានកើតឡើងថា ពួកចៅក្រមបាននិយាយនឹងនីហ្វៃ ស្របតាមពាក្យទាំងឡាយដែលពួកគេចង់ឲ្យនិយាយនោះ។ ហើយហេតុការណ៍បានកើតឡើងថា កាលនីហ្វៃបានឃើញថា ប្រជាជនបានប្រែចិត្ត ហើយបានបន្ទាបខ្លួន ទាំងស្លៀកសំពត់ធ្មៃ នោះលោកបានអំពាវនាវដល់ព្រះអម្ចាស់ទៀតថា ៖
១០ឱព្រះអម្ចាស់អើយ មើលន៏ ប្រជាជននេះបានប្រែចិត្តហើយ ហើយពួកគេបានបោសជម្រះក្រុមកាឌីអានតុនពីក្នុងចំណោមពួកគេហើយ ដរាបដល់ពួកវាត្រូវបាត់បង់អស់ ហើយពួកវាបានលាក់ផែនការសម្ងាត់របស់វានៅក្នុងដី។
១១ឥឡូវនេះ ឱព្រះអម្ចាស់អើយ ដោយភាពទន់ទាបរបស់ពួកគេ សូមព្រះអង្គដកសេចក្ដីពិរោធរបស់ទ្រង់ចេញ ហើយសូមសេចក្ដីពិរោធរបស់ព្រះអង្គបានស្ងប់នៅក្នុងការបំផ្លិចបំផ្លាញពួកជនទុច្ចរិតទាំងនោះ ដែលព្រះអង្គបានបំផ្លាញរួចមកហើយ។
១២ឱព្រះអម្ចាស់អើយ សូមព្រះអង្គដកសេចក្ដីពិរោធរបស់ព្រះអង្គចេញ ព្រះពរ សេចក្ដីពិរោធដ៏ខ្លាំងក្លា ហើយសូមធ្វើឲ្យអំណត់អត់នៅលើដែនដីនេះបាត់អស់ទៅ។
១៣ឱព្រះអម្ចាស់អើយ សូមព្រះអង្គមេត្តាឮដល់ទូលបង្គំ ហើយធ្វើឲ្យការណ៍នេះបានសម្រេចស្របតាមពាក្យសម្ដីរបស់ទូលបង្គំផង ហើយសូមធ្វើឲ្យមានកភ្លៀងធ្លាក់មកលើផ្ទៃផែនដី ដើម្បីឲ្យដីអាចនាំមកនូវផ្លែ និងធញ្ញជាតិនៅក្នុងរដូវច្រូតកាត់។
១៤ឱព្រះអម្ចាស់អើយ ព្រះអង្គបានឮពាក្យទាំងឡាយករបស់ទូលបង្គំ កាលទូលបង្គំបានទូលថា សូមឲ្យមានអំណត់មួយ ដើម្បីឲ្យគ្រោះអាសន្ននៃដាវអាចបានឈប់ ហើយទូលបង្គំដឹងថា ព្រះអង្គនឹងឮពាក្យទាំងឡាយរបស់ទូលបង្គំនៅពេលនេះ ព្រោះព្រះអង្គមានបន្ទូលថា ៖ បើសិនជាប្រជាជននេះប្រែចិត្ត យើងនឹងលើកលែងឲ្យគេ។
១៥ព្រះពរ ឱព្រះអម្ចាស់អើយ ហើយព្រះអង្គទតឃើញថា ពួកគេបានប្រែចិត្តហើយ ដោយព្រោះអំណត់អត់ និងជំងឺអាសន្នរោគ និងការបំផ្លិចបំផ្លាញ ដែលកើតឡើងដល់ពួកគេ។
១៦ហើយឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមព្រះអង្គដកសេចក្ដីពិរោធរបស់ព្រះអង្គចេញ ហើយសាកល្បងមើលជាថ្មី បើសិនជាពួកគេនឹងបម្រើព្រះអង្គឬអី? ហើយបើយ៉ាងដូច្នោះមែន ឱព្រះអម្ចាស់អើយ ព្រះអង្គអាចប្រទានពរដល់ពួកគេ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ ដែលព្រះអង្គបានថ្លែងចុះ។
១៧ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំទីចិតសិបប្រាំមួយ ព្រះអម្ចាស់ទ្រង់បានបំបែរសេចក្ដីពិរោធរបស់ទ្រង់ចេញពីប្រជាជន ហើយធ្វើឲ្យកភ្លៀងធ្លាក់មកលើផែនដី ដរាបដល់វាបាននាំមកនូវផលានុផលក្នុងរដូវផ្លែ។ ហើយហេតុការណ៍បានកើតឡើងថា វាបាននាំមកនូវធញ្ញជាតិរបស់វា នៅក្នុងរដូវច្រូតកាត់។
១៨ហើយមើលចុះ ប្រជាជនបានអររីករាយ ហើយសរសើរតម្កើងដល់ព្រះ ហើយផ្ទៃដែនដីទាំងមូលបានពោរពេញទៅដោយការអររីករាយ ហើយពួកគេបានឈប់រកបំផ្លាញនីហ្វៃទៀត ប៉ុន្តែពួកគេបានគោរពលោកថា ជាព្យាការីកដ៏ធំម្នាក់ ហើយជាអ្នកសំណប់នៃព្រះ ដែលមានអានុភាព និងសិទ្ធិអំណាចដ៏ធំដែលបានប្រទានឲ្យលោកពីព្រះ។
១៩ហើយមើលចុះ លីហៃ ដែលត្រូវជាប្អូនរបស់លោក ក៏មិនកអន់ជាងលោកប៉ុន្មានទេ ចំពោះការណ៍ទាំងឡាយដែលទាក់ទងទៅនឹងសេចក្ដីសុចរិត។
២០ម្ល៉ោះហើយ ហេតុការណ៍បានកើតឡើងថា ប្រជាជននីហ្វៃបានចាប់ផ្ដើមចម្រើនឡើងទៀតនៅលើដែនដី ហើយបានចាប់ផ្ដើមកសាងទីកន្លែងទាំងឡាយដែលចោលទទេ ហើយបានចាប់ផ្ដើមកើនចំនួនឡើង និងរាលធំឡើង គឺរហូតដល់ពួកគេបាននៅពាសពេញលើផ្ទៃដែនដីទាំងមូល ទាំងខាងជើង និងខាងត្បូង ពីសមុទ្រខាងលិចទៅដល់សមុទ្រខាងកើត។
២១ហើយហេតុការណ៍បានកើតឡើងថា ឆ្នាំទីចិតសិបប្រាំមួយ បានចប់ទៅក្នុងសេចក្ដីសុខសាន្ត។ ហើយឆ្នាំទីចិតសិបប្រាំពីរ បានចាប់ផ្ដើមក្នុងសេចក្ដីសុខសាន្ត ហើយកសាសនាចក្របានរាលដាលទូទៅលើផ្ទៃដែនដីទាំងអស់ ហើយប្រជាជនច្រើន ទាំងសាសន៍នីហ្វៃ និងសាសន៍លេមិនបាននៅក្នុងសាសនាចក្រ ហើយពួកគេមានសេចក្ដីសុខសាន្តដ៏ធំក្រៃលែងនៅលើដែនដី ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីចិតសិបប្រាំពីរទៅ។
២២ហើយពួកគេក៏មានសេចក្ដីសុខសាន្តដែរ នៅក្នុងឆ្នាំទីចិតសិបប្រាំបី លើកលែងតែមានការទាស់ទែងគ្នាខ្លះ អំពីគោលចំណុចទាំងឡាយនៃលទ្ធិ ដែលត្រូវបានដាក់ដោយពួកព្យាការី។
២៣ហើយក្នុងឆ្នាំទីចិតសិបប្រាំបួន ក៏ចាប់ផ្ដើមមានការវិវាទជាខ្លាំង។ ប៉ុន្តែហេតុការណ៍បានកើតឡើងថា នីហ្វៃ និងលីហៃ និងបងប្អូនរបស់គេជាច្រើន ដែលដឹងនូវគោលចំណុចពិតនៃលទ្ធិ ដោយមានកវិវរណៈជាច្រើនរាល់ៗថ្ងៃ ហេតុដូច្នេះហើយ ទើបពួកគេបានផ្សាយដល់ប្រជាជន ដរាបដល់គេបានបញ្ចប់ការវិវាទរបស់គេនៅក្នុងឆ្នាំដដែលនោះ។
២៤ហើយហេតុការណ៍បានកើតឡើងថា នៅឆ្នាំទីប៉ែតសិបក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ នោះមានពួកអ្នកបែកចេញពីប្រជាជននីហ្វៃមួយចំនួន ដែលពីប៉ុន្មានឆ្នាំមុន បានចុះចូលទៅខាងសាសន៍លេមិន ហើយបានដាក់ឈ្មោះខ្លួនថា ជាសាសន៍លេមិន ហើយមួយចំនួនទៀតផង ដែលជាពូជពង្សលេមិនសុទ្ធ ត្រូវបានចាក់រុកឲ្យមានកំហឹងដោយពួកគេ ឬដោយពួកអ្នកបែកចេញទាំងនោះ ហេតុដូច្នេះហើយ ពួកគេបានចាប់ផ្ដើមធ្វើសង្គ្រាមមួយ ជាមួយនឹងបងប្អូនរបស់គេ។
២៥ហើយពួកគេបានប្រព្រឹត្តអំពើឃាតកម្ម និងការប្លន់ ហើយបន្ទាប់មក ពួកគេបានបែរទៅក្នុងទីភ្នំ ហើយទៅក្នុងទីរហោស្ថាន និងទីកន្លែងសម្ងាត់ៗទាំងឡាយ ដោយបានពួនសម្ងំខ្លួនដើម្បីកុំឲ្យគេរកឃើញ ដោយបានទទួលរាល់ៗថ្ងៃនូវចំនួនមនុស្សបន្ថែម ឲ្យតែមានពួកបែកបាក់ចេញដែលបានទៅរកពួកគេ។
២៦ម្ល៉ោះហើយ ក្នុងរយៈពេល មែនហើយ គឺក្នុងរយៈពេលមិនប៉ុន្មានឆ្នាំទេ ពួកគេបានក្លាយទៅជាក្រុមចោរមួយធំដ៏ខ្លាំង ហើយពួកគេបានរកផែនការសម្ងាត់ទាំងអស់របស់កាឌីអានតុន ម្ល៉ោះហើយ ពួកគេបានក្លាយទៅជាពួកចោររបស់កាឌីអានតុន។
២៧ឥឡូវនេះ មើលចុះ ពួកចោរទាំងនេះ បានធ្វើឲ្យមានការខូចខាតដ៏ធំ មែនហើយ គឺការបំផ្លិចបំផ្លាញដ៏ធំនៅក្នុងចំណោមប្រជាជននីហ្វៃ ហើយនៅក្នុងចំណោមប្រជាជនលេមិនផង។
២៨ហើយហេតុការណ៍បានកើតឡើងថា ជាការចាំបាច់ ត្រូវតែបញ្ឈប់ការបំផ្លិចបំផ្លាញនេះ ហេតុដូច្នេះហើយ ពួកគេបានបញ្ជូនកងទ័ពមួយដែលមានមនុស្សខ្លាំងពូកែឲ្យទៅក្នុងទីរហោស្ថាន ហើយទៅលើភ្នំ ដើម្បីរកក្រុមចោរនេះ ហើយបំផ្លាញពួកវាចោល។
២៩ប៉ុន្តែមើលចុះ ហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំដដែលនោះ ពួកគេត្រូវបានរុញច្រានថយទៅក្នុងដែនដីផ្ទាល់របស់គេវិញ។ ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីប៉ែតសិបក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ។
៣០ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងដើមឆ្នាំទីប៉ែតសិបមួយ ពួកគេបានចេញទៅប្រឆាំងនឹងក្រុមចោរនេះទៀត ហើយបានបំផ្លាញចោលអស់ជាច្រើន ហើយពួកគេក៏ត្រូវជួបប្រទះដោយការបំផ្លិចបំផ្លាញដ៏ខ្លាំងក្លា។
៣១ហើយពួកគេត្រូវបានបង្ខំឲ្យចេញពីទីរហោស្ថាន ហើយចេញពីភ្នំទាំងឡាយ មកដែនដីទាំងឡាយរបស់ខ្លួនគេវិញ ដោយព្រោះពួកចោរមានចំនួនច្រើនហួសពេក ដែលនៅពាសពេញក្នុងភ្នំ និងទីរហោស្ថាន។
៣២ហើយហេតុការណ៍បានកើតឡើងថា ឆ្នាំនេះក៏ចប់ទៅ។ ហើយពួកចោរនៅតែកើនចំនួនច្រើនឡើងៗ ហើយមានកម្លាំងជាខ្លាំង ដរាបដល់ពួកគេបានតទល់នឹងពលទ័ពសាសន៍នីហ្វៃទាំងមូល និងពលទ័ពសាសន៍លេមិនផង ហើយពួកគេបាននាំឲ្យមានការភ័យខ្លាចដ៏ធំមកលើប្រជាជនដែលនៅលើផ្ទៃដែនដី។
៣៣មែនហើយ ព្រោះពួកគេបានទៅរុករានជាច្រើននៃដែនដី ហើយបានធ្វើការបំផ្លិចបំផ្លាញយ៉ាងធំដល់ពួកគេ មែនហើយ បានសម្លាប់មនុស្សជាច្រើន ហើយបានចាប់ពួកអ្នកឯទៀតយកទៅជាឈ្លើយ នាំចូលទៅក្នុងទីរហោស្ថាន មែនហើយ ហើយជាពិសេសទៅទៀត គឺពួកស្ត្រី និងកូនចៅរបស់គេ។
៣៤ឥឡូវនេះ អំពើអាក្រក់ដ៏ធំនេះ ដែលបានធ្លាក់មកលើប្រជាជន ដោយព្រោះអំពើទុច្ចរិតរបស់គេ បានដាស់រំជួលគេទៀតឲ្យនឹកឃើញដល់ព្រះអម្ចាស់ ជាព្រះរបស់គេ។
៣៥ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីប៉ែតសិបមួយក្នុងរជ្ជកាលនៃពួកចៅក្រមទៅ។
៣៦ហើយក្នុងឆ្នាំទីប៉ែតសិបពីរ ពួកគេបានចាប់ផ្ដើមកភ្លេចព្រះអម្ចាស់ជាព្រះរបស់គេទៀត។ ហើយនៅក្នុងឆ្នាំទីប៉ែតសិបបី ពួកគេបានចាប់ផ្ដើមធ្វើអំពើទុច្ចរិតដ៏ខ្លាំង។ ហើយនៅក្នុងឆ្នាំទីប៉ែតសិបបួន ពួកគេមិនបានកែប្រែគំនិតរបស់គេទេ។
៣៧ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំទីប៉ែតសិបប្រាំ ពួកគេកាន់តែធ្វើខ្លាំងឡើងៗ នៅក្នុងសេចក្ដីឆ្មើងឆ្មៃរបស់គេ និងក្នុងអំពើទុច្ចរិតរបស់គេ ម្ល៉ោះហើយ ពួកគេបាទុំទៀត ចំពោះការបំផ្លិចបំផ្លាញ។
៣៨ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីប៉ែតសិបប្រាំទៅ៕