ជំពូកទី ១៥
ព្រះអម្ចាស់ទ្រង់បានវាយផ្ចាលពួកសាសន៍នីហ្វៃ ព្រោះទ្រង់ស្រឡាញ់គេ — ពួកលេមិនដែលបានប្រែចិត្តជឿ គេមានចិត្តរឹងប៉ឹង ហើយខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿ — ព្រះអម្ចាស់ទ្រង់នឹងមានសេចក្ដីមេត្តាករុណាដល់ពួកសាសន៍លេមិននៅគ្រាចុងក្រោយ។ ប្រមាណជាឆ្នាំ ៦ ម.គ.ស.។
១ហើយឥឡូវនេះ ឱបងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ មើលចុះ ខ្ញុំសូមប្រកាសដល់អ្នករាល់គ្នាថា លើកលែងតែអ្នករាល់គ្នាប្រែចិត្ត បើពុំនោះសោតទេ ផ្ទះសំបែងរបស់អ្នកនឹងត្រូវកចោលស្ងាត់។
២មែនហើយ លើកលែងតែអ្នករាល់គ្នាប្រែចិត្ត បើពុំនោះសោតទេ ភរិយារបស់អ្នករាល់គ្នានឹងមានហេតុដ៏ធំសម្រាប់យំសោកនៅថ្ងៃដែលគេបំបៅកូន ព្រោះអ្នករាល់គ្នានឹងខិតខំរត់គេច តែគ្មានទីកន្លែងសម្រាប់ជ្រកពួនឡើយ មែនហើយ ហើយវេទនាដល់ពួកគេ ដែលមានគភ៌ ព្រោះគេកមានទម្ងន់ ហើយពុំអាចរត់គេចបានឡើយ ហេតុដូច្នេះហើយ គេនឹងត្រូវជាន់ឈ្លីនៅក្រោមជើង ហើយនឹងត្រូវទុកចោលឲ្យវិនាសបង់។
៣មែនហើយ វេទនាដល់ប្រជាជននេះ ដែលមានឈ្មោះថា ប្រជាជននីហ្វៃ លើកលែងតែគេប្រែចិត្ត កាលគេនឹងឃើញទីសម្គាល់ និងការណ៍អស្ចារ្យអស់ទាំងនេះ ដែលនឹងបានបង្ហាញដល់គេ ត្បិតមើលចុះ ពួកគេធ្លាប់ជាប្រជាជនដ៏ជម្រើសនៃព្រះអម្ចាស់ មែនហើយ គឺប្រជាជននីហ្វៃដែលទ្រង់បានស្រឡាញ់ ហើយទ្រង់ក៏បានកវាយផ្ចាលពួកគេផង មែនហើយ នៅក្នុងថ្ងៃដែលគេធ្វើអំពើទុច្ចរិតទាំងឡាយ ទ្រង់បានវាយផ្ចាលដល់គេ ព្រោះទ្រង់បានស្រឡាញ់គេ។
៤ប៉ុន្តែមើលចុះ ឱបងប្អូនរបស់ខ្ញុំអើយ គឺពួកសាសន៍លេមិនដែលទ្រង់បានស្អប់ ព្រោះពួកគេធ្លាប់បានធ្វើអំពើអាក្រក់ជាបន្តបន្ទាប់ ហើយនេះគឺមកពីអំពើទុច្ចរិតនៃកសណ្ដាប់នៃពួកអយ្យកោរបស់គេទេតើ។ ប៉ុន្តែមើលចុះ សេចក្ដីសង្គ្រោះបានមកដល់គេ តាមរយៈការផ្សាយនៃពួកនីហ្វៃ ហើយដោយគោលបំណងនេះហើយបានជាព្រះអម្ចាស់ ទ្រង់ខពន្យារថ្ងៃទាំងឡាយរបស់គេ។
៥ហើយខ្ញុំចង់ឲ្យអ្នករាល់គ្នាឃើញថា ពួកគេកភាគច្រើន ដើរតាមគន្លងនៃករណីយកិច្ចរបស់គេ ហើយគេបានដើរដោយប្រយ័ត្នប្រយែងនៅចំពោះព្រះ ហើយពួកគេប្រតិបត្តិតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ និងក្រឹត្យក្រមទាំងឡាយរបស់ទ្រង់ និងសេចក្ដីយុត្តិធម៌ទាំងឡាយរបស់ទ្រង់ ស្របតាមក្រឹត្យវិន័យលោកម៉ូសេ។
៦មែនហើយ ខ្ញុំសូមប្រាប់អ្នកថា ពួកគេច្រើនកំពុងធ្វើយ៉ាងនេះ ហើយពួកគេខ្នះខ្នែងព្យាយាមពុំឈប់ឈរ ដើម្បីគេអាចនាំបងប្អូនរបស់គេដែលនៅសល់ទាំងប៉ុន្មានឲ្យស្គាល់សេចក្ដីពិត ហេតុដូច្នេះហើយ មានមនុស្សចំនួនច្រើនបានតាមពួកគេជារៀងរាល់ៗថ្ងៃ។
៧ហើយមើលចុះ អ្នករាល់គ្នាក៏ដឹងដោយខ្លួនឯងយ៉ាងនេះដែរ ត្បិតអ្នករាល់គ្នាបានឃើញការណ៍នេះយ៉ាងច្បាស់ថា ពួកគេជាច្រើនត្រូវបាននាំឲ្យស្គាល់សេចក្ដីពិត ហើយឲ្យស្គាល់នូវសណ្ដាប់ដ៏ទុច្ចរិត និងដ៏គួរខ្ពើមឆ្អើមទាំងឡាយ នៃពួកអយ្យកោរបស់គេ ហើយត្រូវបាន ដឹកនាំឲ្យជឿដល់ព្រះគម្ពីរបរិសុទ្ធទាំងឡាយ មែនហើយ សេចក្ដីព្យាករណ៍ទាំងឡាយនៃពួកព្យាការីដ៏បរិសុទ្ធ ដែលបានកត់ទុក ដែលបាននាំពួកគេឲ្យមានសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់ និងដល់ការប្រែចិត្ត គឺជាសេចក្ដីជំនឿ និងការប្រែចិត្ត ដែលនាំមកឲ្យគេនូវការកផ្លាស់ប្ដូរនៅក្នុងចិត្តគេ —
៨ហេតុដូច្នេះហើយ អស់អ្នកណាដែលបានដល់ថ្នាក់នេះ អ្នករាល់គ្នាក៏បានដឹងដោយខ្លួនឯងថា គឺជាជនករឹងប៉ឹង និងខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿ និងនៅក្នុងការដែលនាំមកឲ្យគេនូវសេរីភាព។
៩ហើយអ្នករាល់គ្នាក៏ដឹងផងដែរថា ពួកគេកបានកប់គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់គេ ហើយពួកគេពុំហ៊ានយកគ្រឿងអាវុធនោះឡើង ព្រោះខ្លាចក្រែងគេនឹងធ្វើអំពើបាប មែនហើយ អ្នករាល់គ្នាអាចឃើញថា ពួកគេខ្លាចបាប — ត្បិតមើលចុះ ពួកគេសុខចិត្តទ្រាំឲ្យខ្លួនឯងត្រូវជិះជាន់ និងប្រហារបង់ដោយពួកខ្មាំងសត្រូវរបស់គេ ហើយពុំព្រមលើកដាវឡើងទាស់នឹងគេវិញសោះ ហើយនេះ ក៏មកពីសេចក្ដីជំនឿរបស់គេជឿដល់ព្រះគ្រីស្ទ។
១០ហើយឥឡូវនេះ ពីព្រោះមកពីភាពខ្ជាប់ខ្ជួនរបស់គេ កាលគេជឿនូវអ្វីៗដែលគេជឿ ត្បិតពីព្រោះមកពីការកាន់ចិត្តមុតមាំ កាលណាគេត្រូវបានបំភ្លឺ មើលចុះ ព្រះអម្ចាស់ទ្រង់នឹងប្រទានពរដល់គេ ហើយពន្យារថ្ងៃទាំងឡាយរបស់គេ ដោយពុំគិតដល់អំពើទុច្ចរិតរបស់គេឡើយ —
១១មែនហើយ ទោះបីពួកគេចុះអន់ថយក្នុងការឥតជំនឿក្ដី គង់តែព្រះអម្ចាស់ទ្រង់កពន្យារថ្ងៃទាំងឡាយរបស់គេដែរ រហូតដល់ពេលនោះមកដល់ ដែលពួកអយ្យកោយើង បាននិយាយមកនោះ ហើយដោយព្យាការីខស៊ីណូសផង និងដោយព្យាការីជាច្រើនទៀត គអំពីការសាងឡើងវិញនៃបងប្អូនរបស់យើង គឺពួកសាសន៍លេមិនឲ្យស្គាល់សេចក្ដីពិតម្ដងទៀត —
១២មែនហើយ ខ្ញុំសូមប្រាប់អ្នកថា នៅពេលវេលាចុងក្រោយ កពាក្យសន្យាទាំងឡាយនៃព្រះអម្ចាស់ នឹងត្រូវបានបន្តទៅដល់បងប្អូនរបស់យើង គឺពួកសាសន៍លេមិន ទោះបីពួកគេទទួលសេចក្ដីទុក្ខវេទនាជាច្រើន និងទោះបីគេត្រូវខដេញទៅវិញទៅមកនៅលើផ្ទៃផែនដីនេះ ហើយត្រូវគេរកចាប់ និងត្រូវវាយដំ និងខ្ចាត់ខ្ចាយទៅក្រៅស្រុក ដោយពុំមានទីជម្រកក៏ដោយ គង់តែព្រះអម្ចាស់ទ្រង់ក៏នឹងមានគសេចក្ដីមេត្តាករុណាចំពោះពួកគេដែរ។
១៣ហើយនេះគឺស្របទៅតាមការព្យាករណ៍ថា ពួកគេនឹងត្រូវកបាននាំទៅដល់ការចេះដឹងដ៏ពិត គឺជាការចេះដឹងអំពីព្រះដ៏ប្រោសលោះរបស់គេ និងខអ្នកគង្វាលដ៏ពិត និងមហិមារបស់គេ ហើយនឹងត្រូវបានរាប់ក្នុងចំណោមចៀមរបស់ទ្រង់។
១៤ហេតុដូច្នេះហើយ ខ្ញុំសូមប្រាប់អ្នកថា ពួកគេនឹងត្រូវបានកគ្រាន់បើជាងអ្នករាល់គ្នា លើកលែងតែអ្នករាល់គ្នាប្រែចិត្ត។
១៥ត្បិតមើលចុះ កបើសិនជាកិច្ចការទាំងឡាយដ៏អស្ចារ្យត្រូវបានបង្ហាញដល់គេ ដូចដែលត្រូវបានបង្ហាញដល់អ្នករាល់គ្នា មែនហើយ គឺដល់ពួកគេដែលចុះអន់ថយក្នុងការឥតជំនឿ ពីព្រោះមកពីសណ្ដាប់ទាំងឡាយនៃពួកអយ្យកោរបស់គេ នោះអ្នករាល់គ្នាអាចឃើញដោយខ្លួនឯងថា ពួកគេនឹងពុំចុះអន់ថយក្នុងការឥតជំនឿទៀតឡើយ។
១៦ហេតុដូច្នេះហើយ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា ៖ យើងនឹងពុំបំផ្លាញពួកគេចោលទាំងអស់ទេ ប៉ុន្តែនៅថ្ងៃនៃសេចក្ដីប្រាជ្ញារបស់យើង យើងនឹងធ្វើឲ្យពួកគេត្រឡប់មករកយើងវិញ គឺព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
១៧ហើយឥឡូវនេះ មើលចុះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូល អំពីប្រជាជននៃសាសន៍នីហ្វៃថា ៖ បើសិនជាពួកគេពុំប្រែចិត្ត ហើយពុំធ្វើតាមបំណងរបស់យើងទេ យើងនឹងកបំផ្លាញពួកគេចោលទាំងអស់ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ ពីព្រោះតែការឥតជំនឿរបស់គេ ទោះបីយើងបានធ្វើនូវកិច្ចការដ៏អស្ចារ្យជាច្រើនដល់ពួកគេក៏ដោយ ហើយប្រាកដដូចជាព្រះអម្ចាស់ទ្រង់មានព្រះជន្មរស់នៅ នោះការណ៍ទាំងនេះនឹងកើតឡើង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ៕