គម្ពីរ​ហេលេមិន

ហេលេមិន 

ដំណើរ​រឿង​មួយ​អំពី​ពួក​សាសន៍​នីហ្វៃ។ សង្គ្រាម​ទាំង​ឡាយ និង​ការ​ទាស់ទែង​គ្នា​ទាំង​ឡាយ​របស់​គេ និង​ការ​បែកបាក់​គ្នា​ទាំង​ឡាយ​របស់​គេ។ ហើយ​ព្រម​ទាំង​សេចក្ដី​ព្យាករណ៍​ទាំង​ឡាយ​របស់​ពួក​ព្យាការី​បរិសុទ្ធ​ជា​ច្រើន​ផង មុន​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ ស្រប​តាម​បញ្ជី​របស់​ហេលេមិន ដែល​ជា​កូន​របស់​ហេលេមិន និង​ស្រប​តាម​បញ្ជី​នៃ​ពួក​កូន​ប្រុស​របស់​លោក​ផង គឺ​រហូត​មក​ដល់​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ។ ហើយ​ពួក​សាសន៍​លេមិន​ជា​ច្រើន​ផង​បាន​ប្រែ​ចិត្ត​ជឿ។ ដំណើរ​រឿង​មួយ​អំពី​ការ​ប្រែ​ចិត្ត​របស់​ពួក​គេ។ ដំណើរ​រឿង​មួយ​អំពី​សេចក្ដី​សុចរិត នៃ​ពួក​សាសន៍​លេមិន និង​សេចក្ដី​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​នៃ​ពួក​សាសន៍​នីហ្វៃ ស្រប​តាម​បញ្ជី​របស់​ហេលេមិន និង​ពួក​កូន​ប្រុស​របស់​លោក គឺ​រហូត​មក​ដល់​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ នោះ​ត្រូវ​បាន​ហៅ​ថា គម្ពីរ​ហេលេមិន។ល។
ជំពូក​ទី ១

ពេហូរ៉ាន​ទី​ពីរ​ធ្វើ​ជា​មេ​ចៅក្រម ហើយ​ត្រូវ​គិសគូមេន​ធ្វើ​ឃាត — ពេគូមេណៃ​បំពេញ​វេទិកា​ជំនុំ​ជំរះ — កូរីអានទុមើរ​ដឹកនាំ​ពល​ទ័ព​សាសន៍​លេមិន​វាយ​យក​សារ៉ាហិមឡា ហើយ​សម្លាប់​ពេគូមេណៃ — មរ៉ូណៃហា​វាយ​ពួក​លេមិន​ឲ្យ​បរាជ័យ ហើយ​យក​សារ៉ាហិមឡា​មក​វិញ ហើយ​កូរីអានទុមើរ​ត្រូវ​ស្លាប់។ ប្រមាណ​ជា​ឆ្នាំ ៥២–៥០ ម.គ.ស.។

ជំពូក​ទី ២

ហេលេមិន ជា​កូន​នៃ​ហេលេមិន​ក្លាយ​ទៅ​ជា​មេ​ចៅក្រម — កាឌីអានតុន​ដឹកនាំ​បក្ស​ពួក​គិសគូមេន — អ្នក​បម្រើ​របស់​ហេលេមិន​សម្លាប់ គិសគូមេន​ចោល ហើយ​បក្ស​ពួក​កាឌីអានតុន​រត់គេច​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន។ ប្រមាណ​ជា​ឆ្នាំ ៥០–៤៩ ម.គ.ស.។

ជំពូក​ទី ៣

ពួក​សាសន៍​នីហ្វៃ​ជា​ច្រើន​ផ្លាស់​ទីលំនៅ​ទៅ​ដែនដី​ខាង​ជើង — ពួក​គេ​សង់​ផ្ទះ​អំពី​ស៊ីម៉ងត៍ ហើយ​រក្សា​បញ្ជី​ជា​ច្រើន — មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ប្រែ​ចិត្ត​ជឿ ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក — ព្រះ​បន្ទូល​នៃ​ព្រះ​នាំ​មនុស្ស​ទៅ​កាន់​សេចក្ដី​សង្គ្រោះ — នីហ្វៃ​ដែល​ត្រូវ​ជា​កូន​របស់​ហេលេមិន​បំពេញ​វេទិកា​ជំនុំ​ជំរះ។ ប្រមាណ​ជា​ឆ្នាំ ៤៩–៣៩ ម.គ.ស.។

ជំពូក​ទី ៤

ពួក​សាសន៍​នីហ្វៃ​ដែល​បែកបាក់ និង​ពួក​សាសន៍​លេមិន​រួម​កម្លាំង​គ្នា ហើយ​វាយ​យក​ដែនដី​សារ៉ាហិមឡា — បរាជ័យ​របស់​សាសន៍​នីហ្វៃ​កើត​ឡើង ព្រោះ​តែ​សេចក្ដី​ទុច្ចរិត​របស់​គេ — សាសនាចក្រ​ចុះ​អន់ថយ ហើយ​ប្រជាជន​ក្លាយ​ទៅ​ជា​ទន់ខ្សោយ ដូច​ពួក​សាសន៍​លេមិន។ ប្រមាណ​ជា​ឆ្នាំ ៣៨–៣០ ម.គ.ស.។

ជំពូក​ទី ៥

នីហ្វៃ និង​លីហៃ​ប្រគល់​ខ្លួន​ចំពោះ​ការ​ផ្សាយ — ឈ្មោះ​របស់​គេ​រំឭក​គេ​ឲ្យ​រស់នៅ​តាម​គំរូ​របស់​ពួក​អយ្យកោ​គេ — ព្រះ​គ្រីស្ទ​ប្រោស​លោះ​អស់​អ្នក​ណា​ដែល​ប្រែ​ចិត្ត — នីហ្វៃ និង​លីហៃ​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ប្រែ​ចិត្ត​ជឿ ហើយ​ត្រូវ​ជាប់​គុក ហើយ​ភ្លើង​ព័ទ្ធ​ជុំវិញ​ពួក​គេ — ពពក​នៃ​សេចក្ដី​ងងឹត​មួយ​គ្រប​ពី​លើ​មនុស្ស​បី​រយ​នាក់ — ផែនដី​រញ្ជួយ ហើយ​សំឡេង​មួយ​បញ្ជា​មនុស្ស​ឲ្យ​ប្រែ​ចិត្ត — នីហ្វៃ និង​លីហៃ​សន្ទនា​ជាមួយ​នឹង​ពួក​ទេវតា ហើយ​ក្រុម​មនុស្ស ត្រូវ​ឡោមព័ទ្ធ​ជុំវិញ​ដោយ​ភ្លើង។ ប្រមាណ​ជា​ឆ្នាំ ៣០ ម.គ.ស.។

ជំពូក​ទី ៦

ពួក​សាសន៍​លេមិន​ដែល​សុចរិត​ផ្សាយ​ដល់​ពួក​សាសន៍​នីហ្វៃ​ដែល​ទុច្ចរិត — ប្រជាជន​ទាំង​ពីរ​ចម្រើន​ឡើង​នៅ​ក្នុង​សករាជ​មួយ​ប្រកប​ដោយ​សន្តិ​ភាព និង​បរិបូរ — លូស៊ីហ្វើរ ដែល​ជា​អ្នក​និពន្ធ​អំពើ​បាប ដឹកនាំ​ពួក​ចោរ​ប្លន់​កាឌីអានតុន​នៅ​ក្នុង​អំពើ​ឃាតកម្ម និង​អំពើ​ទុច្ចរិត — ពួក​ចោរ​ដណ្ដើម​យក​រដ្ឋាភិបាល​លើ​ពួក​សាសន៍​នីហ្វៃ។ ប្រមាណ​ជា​ឆ្នាំ ២៩–២៣ ម.គ.ស.។

សេចក្ដី​ព្យាករណ៍​នៃ​នីហ្វៃ គឺជា​កូន​ប្រុស​របស់​ហេលេមិន — ព្រះ​ទ្រង់​គំរាមកំហែង​ដល់​ប្រជាជន​នីហ្វៃ​ថា ទ្រង់​នឹង​ធ្វើ​ទោស​ពួក​គេ​នៅ​ក្នុង​សេចក្ដី​ពិរោធ​របស់​ទ្រង់​ឲ្យ​ដល់​នូវ​សេចក្ដី​បំផ្លិចបំផ្លាញ​ទាំង​ស្រុង លើក​លែងតែ​ពួក​គេ​ប្រែ​ចិត្តពី​អំពើ​ទុច្ចរិត​របស់​គេ។ ព្រះ​ទ្រង់​នឹង​វាយ ប្រជាជន​នីហ្វៃ​ដោយ​អាសន្នរោគ ពួក​គេ​ប្រែ​ចិត្ត ហើយ​បែរ​មក​រក​ទ្រង់។ សាំយូអែល ជា​សាសន៍​លេមិន​មួយ​រូប ព្យាករ​ដល់​ពួក​សាសន៍​នីហ្វៃ។

មាន​រួម​នៅ​ក្នុង​ជំពូក​ទី ៧ ទៅ ១៦។

ជំពូក​ទី ៧

នីហ្វៃ​ត្រូវ​គេ​បដិសេធ​នៅ​ដែនដី​ខាង​ជើង ហើយ​ត្រឡប់​មក​សារ៉ាហិមឡា​វិញ — លោក​អធិស្ឋាន​នៅ​លើ​ប៉ម​ក្នុង​សួន​របស់​លោក ហើយ​បន្ទាប់​មក ហៅ​ឲ្យ​ប្រជាជន​ប្រែ​ចិត្ត ឬ​ក៏​ត្រូវ​វិនាស។ ប្រមាណ​ជា​ឆ្នាំ ២៣–២១ ម.គ.ស.។

ជំពូក​ទី ៨

ពួក​ចៅក្រម​ពុករលួយ​រក​ញុះញង់​ប្រជាជន​ឲ្យ​ទាស់​នឹង​នីហ្វៃ — អ័ប្រាហាំ ម៉ូសេ ស៊ីណូស ស៊ីណុក អេសីយ៉ាស អេសាយ យេរេមា លីហៃ និង​នីហ្វៃ ទាំង​អស់​គ្នា​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះ​គ្រីស្ទ — ដោយ​ការ​បំភ្លឺ នោះ​នីហ្វៃ​ប្រកាស​ប្រាប់​អំពី​ឃាតកម្ម​ដល់​មេ​ចៅក្រម។ ប្រមាណ​ជា​ឆ្នាំ ២៣–២១ ម.គ.ស.។

ជំពូក​ទី ៩

ពួក​អ្នក​នាំសារ​រក​ឃើញ​មេ​ចៅក្រម​ស្លាប់​នៅ​ឯ​វេទិកា​ជំនុំ​ជំរះ — ពួក​គេ​ត្រូវ​ដាក់​គុក ហើយ​ក្រោយ​មក​ត្រូវ​បាន​ដោះ​លែង — ដោយ​ការ​បំភ្លឺ នោះ​នីហ្វៃ​ប្រាប់​ថា ស៊ីអានទុម ជា​ឃាតករ — នីហ្វៃ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​មនុស្ស​ខ្លះ​ថា ជា​ព្យាការី​ម្នាក់។ ប្រមាណ​ជា​ឆ្នាំ ២៣–២១ ម.គ.ស.។

ជំពូក​ទី ១០

ព្រះ​អម្ចាស់​ទ្រង់​ប្រទាន​ឲ្យ​នីហ្វៃ​នូវ​អំណាច​ភ្ជាប់ — លោក​ត្រូវ​បាន​ប្រទាន​អំណាច​ឲ្យ​ចង និង​ស្រាយ​នៅ​លើ​ផែនដី និង​នៅ​លើ​ស្ថានសួគ៌ — លោក​បញ្ជា​ឲ្យ​ប្រជាជន​ប្រែ​ចិត្ត បើ​ពុំ​នោះ​សោត​ទេ​នឹង​ត្រូវ​វិនាស — ព្រះ​វិញ្ញាណ​នាំ​លោក​ពី​ហ្វូង​មនុស្ស​មួយ​ទៅ​ហ្វូង​មនុស្ស​មួយ​ទៀត។ ប្រមាណ​ជា​ឆ្នាំ ២១–២០ ម.គ.ស.។

ជំពូក​ទី ១១

នីហ្វៃ​សូម​ឲ្យ​ព្រះ​អម្ចាស់​ជំនួស​សង្គ្រាម​ដោយ​អំណត់​អត់ — មនុស្ស​ជា​ច្រើន​វិនាស — ពួក​គេ​ប្រែ​ចិត្ត ហើយ​នីហ្វៃ​បួងសួង​ដល់​ព្រះ​អម្ចាស់ សូម​ឲ្យ​មាន​ភ្លៀង — នីហ្វៃ និង​លីហៃ​ទទួល​វិវរណៈ​ជា​ច្រើន — ពួក​ចោរ​កាឌីអានតុន​បង្កប់​ខ្លួន​នៅ​ក្នុង​ដែនដី។ ប្រមាណ​ជា​ឆ្នាំ ២០–៦ ម.គ.ស.។

ជំពូក​ទី ១២

មនុស្ស​មិន​នឹង​ន ហើយ​ឆ្កួត​លីលា ហើយ​ឆាប់​ធ្វើ​អាក្រក់ — ព្រះ​អម្ចាស់​ទ្រង់​វាយ​ផ្ចាល​ដល់​រាស្ត្រ​ទ្រង់ — ភាព​ឥត​ការ​ទទេ​នៃ​មនុស្ស​ប្រៀបធៀប​ទៅ​នឹង​ព្រះ​ចេស្ដា​នៃ​ព្រះ — នៅ​ក្នុង​ថ្ងៃ​ជំនុំ​ជំរះ នោះ​មនុស្ស​នឹង​បាន​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ឬ​ក៏​ទោស​ដ៏​អស់​កល្ប​ជានិច្ច។ ប្រមាណ​ជា​ឆ្នាំ ៦ ម.គ.ស.។

ពាក្យ​ព្យាករណ៍​នៃ​សាំយូអែល ជា​សាសន៍​លេមិន​ដល់​ពួក​សាសន៍​នីហ្វៃ។

មាន​រួម​នៅ​ក្នុង​ជំពូក​ទី ១៣ ទៅ ១៥។

ជំពូក​ទី ១៣

សាំយូអែល ជា​សាសន៍​លេមិន ព្យាករ​អំពី​ការ​បំផ្លិចបំផ្លាញ​ដល់​ពួក​សាសន៍​នីហ្វៃ លើក​លែងតែ​ពួក​គេ​ប្រែ​ចិត្ត — ពួក​គេ និង​ទ្រព្យសម្បត្តិ​របស់​គេ​ត្រូវ​បណ្ដាសា — ពួក​គេ​បដិសេធ ហើយ​ចោល​ថ្ម​ទៅ​លើ​ពួក​ព្យាការី ត្រូវ​ហ៊ុមព័ទ្ធ​ជុំវិញ​ដោយ​ពួក​អារក្ស​ប្រែ​ត ហើយ​ស្វែងរក​សុភមង្គល​ក្នុង​ការ​ធ្វើ​អំពើ​ទុច្ចរិត។ ប្រមាណ​ជា​ឆ្នាំ ៦ ម.គ.ស.។

ជំពូក​ទី ១៤

សាំយូអែល​ព្យាករ​ថា​មាន​ពន្លឺ​នៅ​ក្នុង​ពេល​យប់ ហើយ​មាន​ផ្កាយ​ថ្មី​មួយ​នៅ​រវាង​កំណើត​របស់​ព្រះ​គ្រីស្ទ — ព្រះ​គ្រីស្ទ​ប្រោស​លោះ​មនុស្ស​ពី​សេចក្ដី​ស្លាប់​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ — ទី​សម្គាល់​ទាំង​ឡាយ​អំពី​ការ​សុគត​របស់​ទ្រង់ គឺ​មាន​ភាព​ងងឹត​ក្នុង​រយៈ​ពេល​បី​ថ្ងៃ ការ​បែក​ថ្ម​ទាំង​ឡាយ និង​ចលាចល​ដ៏​ធំ​នៃ​ធម្មជាតិ។ ប្រមាណ​ជា​ឆ្នាំ ៦ ម.គ.ស.។

ជំពូក​ទី ១៥

ព្រះ​អម្ចាស់​ទ្រង់​បាន​វាយ​ផ្ចាល​ពួក​សាសន៍​នីហ្វៃ ព្រោះ​ទ្រង់​ស្រឡាញ់​គេ — ពួក​លេមិន​ដែល​បាន​ប្រែ​ចិត្ត​ជឿ គេ​មាន​ចិត្ត​រឹងប៉ឹង ហើយ​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​សេចក្ដី​ជំនឿ — ព្រះ​អម្ចាស់​ទ្រង់​នឹង​មាន​សេចក្ដី​មេត្តាករុណា​ដល់​ពួក​សាសន៍​លេមិន​នៅ​គ្រា​ចុង​ក្រោយ។ ប្រមាណ​ជា​ឆ្នាំ ៦ ម.គ.ស.។

ជំពូក​ទី ១៦

ពួក​សាសន៍​នីហ្វៃ​ណា​ដែល​ជឿ​តាម​សាំយូអែល បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ពី​នីហ្វៃ — សាំយូអែល​ពុំ​អាច​ត្រូវ​សម្លាប់​ដោយ​ព្រួញ និង​ដោយ​ដំ​ថ្ម​ទាំង​ឡាយ​របស់​ពួក​គេ​បាន​ឡើយ — ជន​ខ្លះ​ធ្វើ​ចិត្ត​រឹងរូស ហើយ​ជន​ខ្លះ​ទៀត​ឃើញ​ពួក​ទេវតា​ទាំង​ឡាយ — ពួក​អ្នក​ដែល​គ្មាន​ជំនឿ​និយាយ​ថា វា​មិន​សម​នឹង​ជឿ​ដល់​ព្រះ​គ្រីស្ទ និង​ការ​យាង​មក​នៃ​ទ្រង់​នៅ​ក្រុង​យេរូសាឡិម​ឡើយ។ ប្រមាណ​ជា​ឆ្នាំ ៦–១ ម.គ.ស.។