គម្ពីរ​យ៉ាកុប ប្អូន​ប្រុស​របស់​នីហ្វៃ

យ៉ាកុប 

ពាក្យ​ពេចន៍​ដែល​លោក​ផ្សាយ​ប្រាប់​ដល់​បង​ប្អូន​របស់​លោក។ លោក​ធ្វើ​ឲ្យ​បុរស​ម្នាក់​ជ្រប់​មុខ ដែល​ចង់​រំលំ​គោល​លទ្ធិ​នៃ​ព្រះ​គ្រីស្ទ។ ពាក្យ​ខ្លះៗ​ស្ដី​អំពី​ប្រវត្តិ​នៃ​ប្រជាជន​នីហ្វៃ។
ជំពូក​ទី ១

យ៉ាកុប និង​យ៉ូសែប​ខិតខំ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ​ដល់​ព្រះ​គ្រីស្ទ ហើយ​កាន់​តាម​បញ្ញត្តិ​របស់​ទ្រង់ — នីហ្វៃ​ស្លាប់ — អំពើ​ទុច្ចរិត​កើត​មាន​ឡើង​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ។ ប្រមាណ​ជា​ឆ្នាំ ៥៤៤–៤២១ ម.គ.ស.។

ជំពូក​ទី ២

យ៉ាកុប​ស្អប់​ខ្ពើម​សេចក្ដី​ស្រឡាញ់​ទ្រព្យ ការ​ឆ្មើងឆ្មៃ និង​ភាព​អព្រហ្មចារី — មនុស្ស​លោក​អាច​ស្វែងរក​ទ្រព្យ​ដើម្បី​ជួយ​មនុស្ស​ទូ​ទៅ — យ៉ាកុប​ដាក់​ទោស​ដល់​ការ​រៀប​អាពាហ៍ពិពាហ៍​យកប្រពន្ធ​ច្រើន​ដែល​គ្មាន​ការ​អនុញ្ញាត — ព្រះ​អម្ចាស់​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​ព្រហ្មចារីភាព​របស់​ស្ត្រី។ ប្រមាណ​ជា​ឆ្នាំ ៥៤៤–៤២១ ម.គ.ស.។

ជំពូក​ទី ៣

អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ទទួល​ព្រះ​បន្ទូល​ដ៏​ផ្អែមល្ហែម​នៃ​ព្រះ — សេចក្ដី​សុចរិត​នៃ​ពួក​សាសន៍​លេមិន ខ្ពស់​ជាង​សេចក្ដី​សុចរិត​នៃ​ពួក​សាសន៍​នីហ្វៃ — យ៉ាកុប​ព្រមាន​ទាស់​នឹង​ការ​កំផិត ការ​អាសអាភាស និង​អំពើ​បាប​គ្រប់​បែប​យ៉ាង។ ប្រមាណ​ជា​ឆ្នាំ ៥៤៤–៤២១ ម.គ.ស.។

ជំពូក​ទី ៤

ពួក​ព្យាការី​ទាំង​អស់​ថ្វាយ​បង្គំ​ព្រះ​វរបិតា​ដោយ​នូវ​ព្រះ​នាម​ព្រះ​គ្រីស្ទ — ការ​ដែល​លោក​អ័ប្រាហាំ​បូជា​អ៊ីសាក គឺជា​និមិត្តរូប​អំពី​ព្រះ និង​ព្រះ​រាជ​បុត្រា​បង្កើត​តែមួយ​របស់​ទ្រង់​ដែរ — មនុស្ស​ត្រូវ​ស្រុះស្រួល​នឹង​ព្រះ​តាម​រយៈ​ដង្វាយ​ធួន — ពួក​សាសន៍​យូដា​នឹង​បដិសេធ​បាត​ថ្ម​គ្រឹះ។ ប្រមាណ​ជា​ឆ្នាំ ៥៤៤–៤២១ ម.គ.ស.។

ជំពូក​ទី ៥

យ៉ាកុប​ដកស្រង់​ពាក្យ​របស់​លោក​ស៊ីណូស ស្ដី​អំពី​រូបាធិដ្ឋាន​នៃ​ដើម​អូ​លីវ​ស្រុក និង​ដើម​អូ​លីវ​ព្រៃ — វា​មាន​ដំណើរ​ដូច​សាសន៍​អ៊ីស្រាអែល និង​ពួក​សាសន៍​ដទៃ — ការ​ខ្ចាត់​ព្រាត់ និង​ការ​ប្រមូល​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ឃើញ​ជាមុន — ពាក្យ​ទាំង​ឡាយ​ដែល​និយាយ​សំដៅ​ទៅ​លើ​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន ហើយ​នឹង​វង្ស​អ៊ីស្រាអែល​ទាំង​អស់ — ពួក​សាសន៍​ដទៃ​នឹង​បាន​បំបៅ​ជាប់​ទៅ​ជាមួយ​នឹង​សាសន៍​អ៊ីស្រាអែល — ទី​បញ្ចប់ ចម្ការ​នឹង​ត្រូវ​ឆេះ​ជា​មិន​ខាន​ឡើយ។ ប្រមាណ​ជា​ឆ្នាំ ៥៤៤–៤២១ ម.គ.ស.។

ជំពូក​ទី ៦

ព្រះ​អម្ចាស់​ទ្រង់​នឹង​រើស​សាសន៍​អ៊ីស្រាអែល​ឡើង​វិញ នៅ​គ្រា​ចុង​ក្រោយ​បង្អស់ — ពិភពលោក​នឹង​ត្រូវ​ឆេះ​ដោយ​ភ្លើង — មនុស្ស​លោក​ត្រូវ​ដើរ​តាម​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​ចៀសវាង​រួច​ពី​បឹង​ភ្លើង និង​ស្ពាន់ធ័រ។ ប្រមាណ​ជា​ឆ្នាំ ៥៤៤–៤២១ ម.គ.ស.។

ជំពូក​ទី ៧

សេរេម​មិន​ទទួល​ស្គាល់​ព្រះ​គ្រីស្ទ ទាស់​ជាមួយ​នឹង​យ៉ាកុប ទាមទារ​រក​ទី​សម្គាល់ ហើយ​ត្រូវ​ព្រះ​ទ្រង់​វាយ — ពួក​ព្យាការី​ទាំង​អស់ បាន​និយាយ​អំពី​ព្រះ​គ្រីស្ទ និង​អំពី​ដង្វាយ​ធួន​របស់​ទ្រង់ — ពួក​សាសន៍​នីហ្វៃ​រស់នៅ​ក្នុង​ភាព​រសាត់​គ្មាន​ទីដៅ កើត​នៅ​ក្នុង​សេចក្ដី​ទុក្ខ​វេទនា ហើយ​ត្រូវ​ពួក​សាសន៍​លេមិន​ស្អប់។ ប្រមាណ​ជា​ឆ្នាំ ៥៤៤–៤២១ ម.គ.ស.។