ជំពូកទី ៩
មរ៉ូណៃហៅពួកអ្នកដែលមិនជឿដល់ព្រះគ្រីស្ទឲ្យប្រែចិត្ត — លោកប្រកាសអំពីព្រះនៃអព្ភូតហេតុ ដែលប្រទានវិវរណៈទាំងឡាយ ហើយស្រោចអំណោយទានទាំងឡាយ និងទីសម្គាល់ទាំងឡាយមកលើពួកអ្នកស្មោះត្រង់ — អព្ភូតហេតុឈប់មានដោយសារការឥតជំនឿ — ទីសម្គាល់ទាំងឡាយទៅតាមពួកអ្នកដែលជឿ — មនុស្សត្រូវបានទូន្មានឲ្យមានប្រាជ្ញា ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយ។ ប្រមាណជាឆ្នាំ ៤០១–៤២១ គ.ស.។
១ហើយឥឡូវនេះ ខ្ញុំនិយាយទៀតអំពីអ្នកទាំងឡាយ ដែលពុំជឿដល់ព្រះគ្រីស្ទ។
២មើលចុះ តើអ្នករាល់គ្នាជឿដល់ថ្ងៃពិនិត្យពិច័យរបស់អ្នកឬ — មើលចុះ គឺនៅពេលដែលព្រះអម្ចាស់ទ្រង់នឹងយាងមក មែនហើយ នៅថ្ងៃកដ៏ធំនោះ នៅពេលដែលខផែនដីនឹងមូរចូលគ្នា ដូចរមូរក្រដាស ហើយវត្ថុធាតុទាំងឡាយនឹងគរលាយដោយកម្ដៅដ៏អស្ចារ្យ មែនហើយ នៅថ្ងៃដ៏ធំនោះ អ្នករាល់គ្នានឹងត្រូវបាននាំទៅឈរខាងមុខកូនចៀមនៃព្រះ — នៅពេលនោះ តើអ្នករាល់គ្នានឹងនិយាយថាពុំមានព្រះឬអី?
៣នៅពេលនោះ តើអ្នករាល់គ្នានៅតែបដិសេធព្រះគ្រីស្ទ ឬក៏តើអ្នករាល់គ្នាអាចសម្លឹងមើលទៅកូនចៀមនៃព្រះបានឬទេ? តើអ្នករាល់គ្នាគិតស្មានថា អ្នករាល់គ្នានឹងនៅជាមួយនឹងព្រះ ដោយមានការដឹងនូវទោសរបស់ខ្លួនឬ? តើអ្នករាល់គ្នាគិតស្មានថា អ្នករាល់គ្នាអាចសប្បាយរីករាយ ហើយរស់នៅជាមួយនឹងតួអង្គដ៏បរិសុទ្ធនោះ នៅពេលព្រលឹងរបស់អ្នកត្រូវញាំញី ដោយការដឹងនូវទោសដែលអ្នករាល់គ្នាធ្លាប់បានរំលងក្រឹត្យវិន័យរបស់ទ្រង់ឬ?
៤មើលចុះ ខ្ញុំសូមប្រាប់អ្នកថា បើអ្នករាល់គ្នារស់នៅជាមួយនឹងព្រះដ៏បរិសុទ្ធ ហើយយុត្តិធម៌ ដោយមានការដឹងនូវអំពើស្មោកគ្រោករបស់ខ្លួននៅចំពោះទ្រង់ នោះអ្នករាល់គ្នាវេទនាច្រើនជាងរស់នៅជាមួយនឹងកពួកជាប់ទោសនៅក្នុងខស្ថាននរកទៅទៀត។
៥ត្បិតមើលចុះ កាលណាអ្នករាល់គ្នា ត្រូវបាននាំទៅមើលឃើញកភាពអាក្រាតរបស់ខ្លួននៅចំពោះព្រះ ហើយឃើញសិរីល្អនៃព្រះផង និងបរិសុទ្ធភាពនៃព្រះយេស៊ូវគ្រីស្ទ ពេលនោះអណ្ដាតភ្លើងមួយ ដែលឥតរំលត់បាននឹងត្រូវបង្កាត់ឡើងនៅក្នុងខ្លួនអ្នករាល់គ្នា។
៦ដូច្នេះ ឱអ្នកទាំងឡាយដែលកពុំជឿអើយ ចូរអ្នកខបែរមករកព្រះអម្ចាស់ចុះ ចូរអំពាវនាវដោយអស់ពីពលំដល់ព្រះវរបិតាដោយនូវព្រះនាមព្រះយេស៊ូវ ដើម្បីក្រែងអ្នករាល់គ្នាអាចបានឃើញថា គ្មានទោស បានគបរិសុទ្ធស្រស់ល្អ ហើយស ដោយត្រូវបានជំរះដោយឈាមនៃឃកូនចៀមនៅថ្ងៃដ៏ធំ និងចុងក្រោយបង្អស់នោះ។
៧ហើយម្យ៉ាងទៀត ខ្ញុំសូមប្រាប់អ្នកណា ដែលកបដិសេធវិវរណៈទាំងឡាយនៃព្រះ ហើយដែលនិយាយថា ឥតមានការណ៍ទាំងនោះឡើយ ថាគ្មានវិវរណៈ ឬការព្យាករណ៍ ឬអំណោយទាន ឬការព្យាបាល ឬការនិយាយដោយភាសា ខការបកស្រាយនូវភាសាទៀតទេ។
៨មើលចុះ ខ្ញុំសូមប្រាប់អ្នកថា អ្នកណាដែលបដិសេធនូវការណ៍ទាំងនេះ នោះពុំស្គាល់នូវកដំណឹងល្អនៃព្រះគ្រីស្ទទេ មែនហើយ គេពុំទាន់បានអានបទគម្ពីរទាំងឡាយឡើយ បើអ្នកនោះអានខក៏ពុំយល់អ្វីដែរ។
៩ត្បិតតើពុំមែនពួកយើងបានអានហើយឬអីថា ព្រះនៅតែកដដែល ទោះពីថ្ងៃម្សិល ថ្ងៃនេះ និងរហូតតទៅ ហើយនៅក្នុងព្រះអង្គ គឺគ្មានការប្រែប្រួល ឬក៏គ្មានស្រមោលនៃការផ្លាស់ប្ដូរឬ?
១០ហើយឥឡូវនេះ បើសិនជាអ្នករាល់គ្នាគិតស្មានដោយខ្លួនឯង នូវព្រះមួយអង្គដែលប្រែប្រួល ហើយនៅក្នុងព្រះអង្គមានស្រមោលនៃការផ្លាស់ប្ដូរ នោះអ្នករាល់គ្នាបានគិតស្មានដោយខ្លួនឯងនូវព្រះមួយអង្គដែលពុំមែនជាព្រះនៃអព្ភូតហេតុឡើយ។
១១ប៉ុន្តែមើលចុះ ខ្ញុំនឹងបង្ហាញដល់អ្នកនូវព្រះនៃអព្ភូតហេតុមួយអង្គ គឺជាព្រះនៃអ័ប្រាហាំ និងព្រះនៃអ៊ីសាក និងព្រះនៃយ៉ាកុប ហើយដែលជាកព្រះតែមួយ ដែលបានបង្កើតផ្ទៃមេឃ និងផែនដី និងអ្វីៗសព្វសារពើនៅលើនោះ។
១២មើលចុះ ទ្រង់បានបង្កើតកលោកអ័ដាម ហើយដោយសារលោកអ័ដាម ទើបមានខការធ្លាក់នៃមនុស្ស។ ហើយដោយសារការធ្លាក់នៃមនុស្ស ទើបព្រះយេស៊ូវគ្រីស្ទទ្រង់បានយាងមក គឺជាព្រះវរបិតា និងព្រះរាជបុត្រា ហើយដោយសារព្រះយេស៊ូវគ្រីស្ទ ទើបមានគសេចក្ដីប្រោសលោះដល់មនុស្ស។
១៣ហើយដោយសារសេចក្ដីប្រោសលោះដល់មនុស្ស ដែលព្រះយេស៊ូវគ្រីស្ទបាននាំមក ទើបពួកគេត្រូវបាននាំទៅឯវត្តមាននៃព្រះអម្ចាស់វិញ មែនហើយ គឺតាមរបៀបនេះហើយ ដែលមនុស្សទាំងអស់ត្រូវបានប្រោសលោះ ពីព្រោះការសុគតនៃព្រះគ្រីស្ទនាំឲ្យមានកដំណើររស់ឡើងវិញ ដែលនាំមកនូវសេចក្ដីប្រោសលោះពីខដំណេកលង់លក់ដ៏មិនចេះចប់មិនចេះហើយ ឯមនុស្សទាំងអស់នឹងត្រូវបានដាស់ឲ្យភ្ញាក់ពីដំណេកដ៏លង់លក់នេះដោយព្រះចេស្ដានៃព្រះ នៅពេលដែលសំឡេងត្រែបន្លឺឡើង ហើយពួកគេនឹងចេញមកទាំងតូចទាំងធំ ហើយទាំងអស់គ្នានឹងឈរនៅខាងមុខវេទិការបស់ទ្រង់ដោយបានប្រោសលោះ ហើយបានស្រាយពីគចំណងដ៏នៅអស់កល្បជានិច្ចនៃសេចក្ដីស្លាប់ ឯសេចក្ដីស្លាប់នោះ គឺជាសេចក្ដីស្លាប់ខាងសាច់ឈាម។
១៤ហើយនៅពេលនោះ ទើបមានកសេចក្ដីជំនុំជំរះនៃព្រះដ៏បរិសុទ្ធទៅលើពួកគេ ហើយនៅពេលនោះ គឺជាពេលដែលខពួកស្មោកគ្រោកនឹងនៅតែស្មោកគ្រោកដដែល ឯជនសុចរិតនឹងនៅតែសុចរិតដដែល ជនដែលសប្បាយនឹងនៅតែសប្បាយដដែល ឯជនដែលពុំសប្បាយនឹងនៅតែពុំសប្បាយដដែល។
១៥ហើយឥឡូវនេះ ឱអ្នករាល់គ្នាដែលបានគិតស្មាននូវព្រះមួយអង្គ ដែលកពុំអាចធ្វើនូវអព្ភូតហេតុអើយ ខ្ញុំសូមសួរអ្នកថា អ្វីៗដែលខ្ញុំបាននិយាយនឹងអ្នកទាំងអស់ តើបានកន្លងផុតទៅហើយឬនៅ? តើចុងបំផុតបានមកដល់ហើយឬនៅ? មើលចុះ ខ្ញុំសូមប្រាប់អ្នកថា នៅទេ ហើយព្រះទ្រង់ក៏ពុំទាន់ឈប់ទៅជាព្រះនៃអព្ភូតហេតុដែរ។
១៦មើលចុះ តើការណ៍ទាំងឡាយដែលព្រះទ្រង់បានធ្វើនោះ មិននាំមកនូវការណ៍អស្ចារ្យ ក្នុងភ្នែកអ្នករាល់គ្នាទេឬ? មែនហើយ តើនរណាអាចយល់នូវកកិច្ចការដ៏អស្ចារ្យទាំងឡាយនៃព្រះបាន?
១៧តើនរណានឹងនិយាយថា ពុំមែនជាអព្ភូតហេតុទេ ដែលផ្ទៃមេឃ និងផែនដីបានកើតឡើង ដោយកព្រះបន្ទូលរបស់ទ្រង់ ហើយដោយព្រះចេស្ដានៃព្រះបន្ទូលរបស់ទ្រង់ នោះមនុស្សត្រូវខបានបង្កើតឡើងពីគដី ហើយដោយព្រះចេស្ដានៃព្រះបន្ទូលរបស់ទ្រង់ នោះអព្ភូតហេតុទាំងឡាយបានកើតឡើង?
១៨ហើយតើនរណានឹងនិយាយថា ព្រះយេស៊ូវគ្រីស្ទ ទ្រង់ពុំបានធ្វើនូវកអព្ភូតហេតុដ៏ច្រើននេះទេ? ហើយមានអព្ភូតហេតុដ៏ច្រើនត្រូវបានធ្វើឡើងដោយដៃនៃពួកសាវក។
១៩ហើយបើសិនជាមានកអព្ភូតហេតុធ្វើឡើងនៅពេលនោះ ហេតុអ្វីបានជាព្រះទ្រង់ឈប់ទៅជាព្រះនៃអព្ភូតហេតុ តែនៅជាតួអង្គមួយដែលពុំចេះប្រែប្រួលនោះ? ហើយមើលចុះ ខ្ញុំសូមប្រាប់អ្នកថា ទ្រង់ពុំផ្លាស់ប្ដូរឡើយ បើសិនជាទ្រង់ចេះផ្លាស់ប្ដូរ នោះទ្រង់ឈប់ទៅជាព្រះ ហើយទ្រង់ពុំឈប់ធ្វើជាព្រះទេ ហើយទ្រង់ជាព្រះនៃអព្ភូតហេតុ។
២០ហើយហេតុដែលទ្រង់ឈប់ធ្វើនូវកអព្ភូតហេតុទាំងឡាយ នៅក្នុងចំណោមកូនចៅមនុស្ស គឺពីព្រោះពួកគេចុះអន់ថយក្នុងការឥតជំនឿ ហើយឃ្លាតចេញពីផ្លូវត្រូវ ហើយពុំស្គាល់ព្រះ ដែលគេគួរខទុកចិត្តលើ។
២១មើលចុះ ខ្ញុំសូមប្រាប់អ្នកថា អស់អ្នកណាដែលជឿដល់ព្រះគ្រីស្ទដោយឥតសង្ស័យអ្វី កទោះអ្វីដែលអ្នកនោះសូមពីព្រះវរបិតាដោយនូវព្រះនាមព្រះគ្រីស្ទ នោះនឹងត្រូវបានប្រទានដល់អ្នកនោះ ហើយការសន្យានេះគឺដល់មនុស្សទាំងអស់រហូតដល់ចុងផែនដីនេះ។
២២ត្បិតមើលចុះ ព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ ទ្រង់មានព្រះបន្ទូលកទៅកាន់ពួកសិស្សរបស់ទ្រង់ដែលនៅលើផែនដី មែនហើយ ហើយដល់សិស្សទាំងអស់របស់ទ្រង់ផង ដើម្បីឲ្យបណ្ដាជនជាច្រើនបានឮថា ៖ ចូរអ្នករាល់គ្នាទៅគ្រប់ទីកន្លែងក្នុងលោកិយ ហើយផ្សាយដំណឹងល្អដល់សត្វលោកគ្រប់រូប។
២៣ឯអ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹងបានសង្គ្រោះ ប៉ុន្តែអ្នកណាដែលពុំជឿ នោះនឹងត្រូវជាប់កទោសវិញ។
២៤ហើយកទីសម្គាល់ទាំងនេះ នឹងមកតាមអ្នកដែលជឿ — ដោយនូវនាមយើង ពួកគេនឹងបណ្ដេញខពួកអារក្សចេញ ពួកគេនឹងនិយាយដោយភាសាថ្មី ពួកគេនឹងចាប់ពស់ ហើយបើសិនជាពួកគេផឹកនូវអ្វីៗដែលពុល នោះពួកគេនឹងពុំមានអន្តរាយសោះ ពួកគេនឹងដាក់គដៃលើអ្នកឈឺ ហើយគេនឹងជាសះស្បើយ
២៥ហើយអស់អ្នកណាដែលនឹងជឿដល់នាមយើងដោយឥតសង្ស័យអ្វី នោះយើងនឹងកបញ្ជាក់ពាក្យរបស់យើងទាំងអស់ដល់អ្នកនោះ រហូតដល់ចុងផែនដី។
២៦ហើយឥឡូវនេះ មើលចុះ តើអ្នកណានឹងឈរទាស់កិច្ចការនៃព្រះអម្ចាស់បាន? តើកអ្នកណានឹងបដិសេធព្រះបន្ទូលរបស់ទ្រង់? តើអ្នកណានឹងបះបោរទាស់នឹងព្រះចេស្ដាដ៏ធំបំផុតនៃព្រះអម្ចាស់? តើអ្នកណានឹងខមើលងាយកិច្ចការនៃព្រះអម្ចាស់? តើអ្នកណានឹងមើលងាយកូនចៅនៃព្រះគ្រីស្ទ? មើលចុះ អ្នកទាំងអស់គ្នាដែលជាអ្នកមើលងាយដល់កិច្ចការនៃព្រះអម្ចាស់ ត្បិតអ្នករាល់គ្នានឹងភ្ញាក់ផ្អើល ហើយវិនាសទៅ។
២៧បើដូច្នោះ ចូរកុំមើលងាយ ហើយកុំឆ្ងល់ឡើយ តែចូរប្រុងស្ដាប់តាមព្រះបន្ទូលនៃព្រះអម្ចាស់ចុះ ហើយចូរសូមដល់ព្រះវរបិតាដោយនូវព្រះនាមព្រះយេស៊ូវនូវអ្វីៗដែលអ្នកត្រូវការចុះ។ ចូរកុំសង្ស័យឡើយ តែចូរជឿ ហើយចាប់ផ្ដើមដូចកាលជំនាន់ចាស់ ហើយកមករកព្រះអម្ចាស់ដោយអស់ពីខដួងចិត្តចុះ ហើយចូរគបង្ហើយសេចក្ដីសង្គ្រោះរបស់ខ្លួនផ្ទាល់ដោយមានការកោតខ្លាច និងញាប់ញ័រនៅចំពោះព្រះអង្គ។
២៨ចូរមានកប្រាជ្ញា នៅក្នុងថ្ងៃទាំងឡាយ នៃការសាកល្បងរបស់អ្នកចុះ ចូរគ្រលាស់ចេញពីខ្លួននូវអំពើពុំស្អាតស្អំទាំងអស់ ចូរកុំសូមនូវអ្វីៗដែលអ្នករាល់គ្នាអាចយកមកបម្រើខការសម្រើបរបស់អ្នកឡើយ ប៉ុន្តែចូរសូមដោយភាពរឹងប៉ឹង មិនវេរវៀរ ដើម្បីកុំឲ្យអ្នកបណ្ដោយទៅតាមសេចក្ដីល្បួង ប៉ុន្តែដើម្បីឲ្យអ្នករាល់គ្នាបម្រើព្រះដ៏ពិត និងដ៏មានគព្រះជន្មរស់វិញ។
២៩ចូរឲ្យឃើញថា អ្នករាល់គ្នាពុំទទួលបុណ្យជ្រមុជទឹកដោយមិនកសក្ដិសមឡើយ ចូរឲ្យឃើញថា អ្នករាល់គ្នាពុំទទួលទាននូវបុណ្យសាក្រាម៉ង់នៃព្រះគ្រីស្ទដោយខមិនសក្ដិសមឡើយ ប៉ុន្តែចូរឲ្យឃើញថា អ្នករាល់គ្នាធ្វើនូវគ្រប់ការណ៍ទាំងអស់ក្នុងគភាពសក្ដិសម ហើយធ្វើការនោះដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅ ហើយបើសិនជាអ្នករាល់គ្នាធ្វើដូច្នេះ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត នោះអ្នករាល់គ្នានឹងពុំត្រូវបានបណ្ដេញចេញឡើយ។
៣០មើលចុះ ខ្ញុំនិយាយទៅកាន់អ្នក ហាក់បីដូចខ្ញុំកនិយាយពីស្លាប់ ត្បិតខ្ញុំដឹងថា អ្នករាល់គ្នានឹងឮពាក្យរបស់ខ្ញុំ។
៣១ចូរកុំថ្កោលទោសខ្ញុំ ពីព្រោះមកពីកភាពមិនល្អឥតខ្ចោះរបស់ខ្ញុំ ឬក៏ឪពុកខ្ញុំ ពីព្រោះមកពីភាពមិនល្អឥតខ្ចោះរបស់លោក ឬក៏ពួកអ្នកដែលបានសរសេរមុនឪពុកខ្ញុំឡើយ ប៉ុន្តែចូរថ្លែងអំណរគុណដល់ព្រះវិញ ដែលទ្រង់បានសម្ដែងឲ្យអ្នកឃើញនូវការឆ្គាំឆ្គងរបស់ពួកយើង ដើម្បីឲ្យអ្នករាល់គ្នាអាចរៀនឲ្យមានប្រាជ្ញាជាងយើងទៅទៀត។
៣២ហើយឥឡូវនេះ មើលចុះ យើងបានសរសេរបញ្ជីនេះ ស្របតាមការចេះដឹងរបស់យើង ជាអក្សរដែលយើងបានហៅថា កអក្សរអេស៊ីព្ទកែទម្រង់ ដែលត្រូវបានតតំណមក ហើយត្រូវបានកែប្រែដោយពួកយើង ស្របតាមរបៀបនិយាយរបស់យើង។
៣៣ហើយបើសិនជាផ្ទាំងរបស់យើងធំល្មម នោះយើងបានសរសេរជាភាសាហេព្រើរហើយ ប៉ុន្តែភាសាហេព្រើរ ក៏ពួកយើងបានកែប្រែដែរ ហើយបើសិនជាយើងអាចសរសេរជាអក្សរហេព្រើរបាន មើលចុះ អ្នករាល់គ្នានឹងពុំឃើញមានការឆ្គាំឆ្គងនៅក្នុងបញ្ជីនេះឡើយ។
៣៤ប៉ុន្តែ ព្រះអម្ចាស់ទ្រង់ជ្រាបនូវការណ៍ទាំងឡាយ ដែលយើងបានកត់ត្រាមក ហើយទ្រង់ជ្រាបដែរថា គ្មានប្រជាជនឯណាទៀតចេះភាសារបស់យើងទេ ហើយពីព្រោះមកពីគ្មាននរណាទៀតចេះភាសារបស់យើង ហេតុដូច្នេះហើយ ទើបទ្រង់បានរៀបចំកមធ្យោបាយទាំងឡាយសម្រាប់បកប្រែភាសានោះ។
៣៥ហើយការណ៍ទាំងនេះត្រូវបានកត់ត្រាទុក ដើម្បីឲ្យយើងអាចកម្ចាត់សំលៀកបំពាក់របស់យើងឲ្យជ្រះពីឈាមនៃពួកបងប្អូនរបស់យើង ដែលបានចុះអន់ថយទៅក្នុងកការឥតជំនឿ។
៣៦ហើយមើលចុះ ការណ៍ទាំងនេះដែលយើងកប្រាថ្នាចង់បានពីពួកបងប្អូនរបស់យើង មែនហើយ គឺការប្រោសពួកគេឲ្យស្គាល់ព្រះគ្រីស្ទ គឺស្របទៅតាមការអធិស្ឋានទាំងឡាយនៃពួកបរិសុទ្ធទាំងអស់ ដែលបានរស់នៅលើដែនដីនេះ។
៣៧ហើយសូមឲ្យព្រះអម្ចាស់យេស៊ូវគ្រីស្ទ ទ្រង់អនុញ្ញាតឲ្យការអធិស្ឋានទាំងឡាយរបស់គេបានសម្រេច ស្របទៅតាមសេចក្ដីជំនឿរបស់គេចុះ ហើយសូមឲ្យព្រះវរបិតាទ្រង់នឹកចាំដល់សេចក្ដីសញ្ញាដែលទ្រង់បានធ្វើជាមួយនឹងវង្សអ៊ីស្រាអែលចុះ ហើយសូមឲ្យព្រះអង្គប្រទានពរដល់ពួកគេរហូតតទៅ តាមសេចក្ដីជំនឿជឿដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទចុះ។ អាម៉ែន៕ :៚