ជំពូកទី ២
ព្រះយេស៊ូវទ្រង់បានប្រទានដល់ពួកសិស្សសាសន៍នីហ្វៃទាំង១២នាក់ នូវអំណាចដើម្បីផ្ដល់អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ។ ប្រមាណជាឆ្នាំ ៤០១–៤២១ គ.ស.។
១ព្រះបន្ទូលនៃព្រះគ្រីស្ទ ដែលទ្រង់មានព្រះបន្ទូលទៅកពួកសិស្សរបស់ទ្រង់ទាំង១២នាក់ ដែលទ្រង់បានរើស កាលទ្រង់បានដាក់ព្រះហស្តទ្រង់លើពួកគេ —
២ហើយទ្រង់បានហៅឈ្មោះពួកគេ ហើយមានព្រះបន្ទូលថា ៖ អ្នករាល់គ្នាត្រូវអំពាវនាវដល់ព្រះវរបិតាដោយនូវនាមយើង ក្នុងការអធិស្ឋានដ៏ព្យាយាម ហើយបន្ទាប់ពីអ្នករាល់គ្នាបានធ្វើយ៉ាងនេះហើយ នោះអ្នករាល់គ្នានឹងមានកអំណាចដើម្បីផ្ដល់ព្រះវិញ្ញាណបរិសុទ្ធដល់ជនណាដែលអ្នកខដាក់ដៃពីលើ ហើយដោយនូវនាមយើង នោះគអ្នកត្រូវឲ្យព្រះវិញ្ញាណបរិសុទ្ធ ត្បិតពួកសាវកទាំងឡាយរបស់យើងបានធ្វើដូច្នោះ។
៣ឥឡូវនេះ ព្រះគ្រីស្ទទ្រង់មានព្រះបន្ទូលទាំងនេះទៅពួកគេ នៅពេលទ្រង់បានលេចមកជាលើកទី១ ឯហ្វូងមនុស្សពុំបានឮទេ ប៉ុន្តែពួកសិស្សបានឮ ហើយអស់មនុស្សណាដែលពួកគេបានកដាក់ដៃលើ តែងតែបានទទួលព្រះវិញ្ញាណបរិសុទ្ធ៕