គម្ពីរ​មរ៉ូណៃ

មរ៉ូណៃ 

ជំពូក​ទី ១

មរ៉ូណៃ​សរសេរ​សម្រាប់​ជា​ប្រយោជន៍​ដល់​ពួក​សាសន៍​លេមិន — ពួក​សាសន៍​នីហ្វៃ​ណា​ដែល​មិន​ព្រម​បដិសេធ​ព្រះ​គ្រីស្ទ នោះ​ត្រូវ​យក​ទៅ​សម្លាប់​ចោល។ ប្រមាណ​ជា​ឆ្នាំ ៤០១–៤២១ គ.ស.។

ជំពូក​ទី ២

ព្រះ​យេស៊ូវ​ទ្រង់​បាន​ប្រទាន​ដល់​ពួក​សិស្ស​សាសន៍​នីហ្វៃ​ទាំង​១២​នាក់ នូវ​អំណាច​ដើម្បី​ផ្ដល់​អំណោយទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ប្រមាណ​ជា​ឆ្នាំ ៤០១–៤២១ គ.ស.។

ជំពូក​ទី ៣

ពួក​អែលឌើរ​តែង​តាំង​ពួក​សង្ឃ និង​ពួក​គ្រូ ដោយ​ការ​ដាក់​ដៃ​លើ។ ប្រមាណ​ជា​ឆ្នាំ ៤០១–៤២១ គ.ស.។

ជំពូក​ទី ៤

របៀប​ពួក​អែលឌើរ និង​ពួក​សង្ឃ​ធ្វើ​បុណ្យ​សាក្រាម៉ង់​ផ្នែក​នំប៉័ង ត្រូវ​បាន​ពន្យល់​ប្រាប់។ ប្រមាណ ជា​ឆ្នាំ ៤០១–៤២១ គ.ស.។

ជំពូក​ទី ៥

របៀប​ធ្វើ​បុណ្យ​សាក្រាម៉ង់​ផ្នែក​ស្រា​ទំពាំងបាយជូរ ត្រូវ​បាន​ចែង​ប្រាប់។ ប្រមាណ​ជា​ឆ្នាំ ៤០១–៤២១ គ.ស.។

ជំពូក​ទី ៦

អ្នក​ណា​ដែល​ប្រែ​ចិត្ត បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​ប្រកប​ដោយ​ការ​រាប់​អាន — សមាជិក​នៃ​សាសនាចក្រ​ដែល​ប្រែ​ចិត្ត​ត្រូវ​បាន​អត់​ទោស​ឲ្យ — ការ​ប្រជុំ​ទាំង​ឡាយ ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ប្រមាណ​ជា​ឆ្នាំ ៤០១–៤២១ គ.ស.។

ជំពូក​ទី ៧

ការ​អញ្ជើញ​សូម​ឲ្យ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះ​អម្ចាស់ — ចូរ​អធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត — ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ ធ្វើ​ឲ្យ​មនុស្ស​ដឹង​ខុស និង​ត្រូវ — អារក្ស​សាតាំង​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​បដិសេធ​ព្រះ​គ្រីស្ទ ហើយ​ធ្វើ​អំពើ​អាក្រក់ — ពួក​ព្យាការី​សម្ដែង​ប្រាប់​ពី​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ — ដោយ​សេចក្ដី​ជំនឿ ទើប​អព្ភូតហេតុ​ទាំង​ឡាយ​ត្រូវ​បាន​សម្ដែង​ឡើង ហើយ​ពួក​ទេវតា​ធ្វើ​ការងារ​បម្រើ — មនុស្ស​ត្រូវ​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​កាន់​ជាប់​នូវ​សេចក្ដី​សប្បុរស។ ប្រមាណ​ជា​ឆ្នាំ ៤០១–៤២១ គ.ស.។

ជំពូក​ទី ៨

បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​កូន​ក្មេង​តូច គឺជា​អំពើ​គួរ​ខ្ពើម​ឆ្អើម​ដ៏​អាក្រក់ — កូន​ក្មេង​តូច​រស់​នៅ​ក្នុង​ព្រះ​គ្រីស្ទ​ដោយ​សារ​ដង្វាយ​ធួន — សេចក្ដី​ជំនឿ ការ​ប្រែ​ចិត្ត ភាព​ស្លូតបូត និង​ចិត្ត​សុ​ភាព​រាបសា ការ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ការ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត នោះ​នាំ​ទៅ​រក​សេចក្ដី​សង្គ្រោះ។ ប្រមាណ​ជា​ឆ្នាំ ៤០១–៤២១ គ.ស.។

សំបុត្រ​ទី​ពីរ​នៃ​មរមន មក​ដល់​មរ៉ូណៃ ជា​កូន​ប្រុស​របស់​លោក។

មាន​នៅ​ក្នុង​ជំពូក​ទី ៩។

ជំពូក​ទី ៩

ទាំង​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន កំពុងតែ​ពុករលួយ ហើយ​ចុះ​អន់ថយ — ពួក​គេ​ធ្វើ​ទោស ហើយ​ធ្វើ​ឃាត​គ្នា​ទៅ​វិញ​ទៅ​មក — មរមន​អធិស្ឋាន​សូម​ឲ្យ​ព្រះ​គុណ និង​សេចក្ដី​ល្អ ស្ថិតស្ថេរ​នៅ​នឹង​មរ៉ូណៃ​រហូត​ត​ទៅ។ ប្រមាណ​ជា​ឆ្នាំ ៤០១–៤២១ គ.ស.។

ជំពូក​ទី ១០

ទី​បន្ទាល់​អំពី​ព្រះ​គម្ពីរ​មរមន មាន​មក​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ — អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ​វិញ្ញាណ ត្រូវ​បាន​ប្រទាន​ឲ្យ​ពួក​ស្មោះត្រង់ — អំណោយទាន​ទាំង​ឡាយ​ខាង​វិញ្ញាណ មាន​ឡើង​តាម​សេចក្ដី​ជំនឿ​ជានិច្ច — ពាក្យ​សម្ដី​របស់​មរ៉ូណៃ និយាយ​ចេញ​មក​ពី​ធូលី​ដី — ចូរ​មក​រក​ព្រះ​គ្រីស្ទ ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ក្នុង​ទ្រង់ ហើយ​ចូរ​ញែក​ព្រលឹង​អ្នក​ឲ្យ​បាន​បរិសុទ្ធ​ចុះ។ ប្រមាណ​ជា​ឆ្នាំ ៤២១ គ.ស.។