កណ្ឌទី ១១៨
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងហ្វាវែស្ទ រដ្ឋមិសសួរី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៨៣៨ ជាចម្លើយចំពោះពាក្យអំពាវនាវថា « ឱព្រះអម្ចាស់អើយ សូមបង្ហាញដល់ទូលបង្គំអំពីពួក១២នាក់ » (History of the Church, ៣:៤៦)។
១–៣, ព្រះអម្ចាស់ទ្រង់នឹងផ្គត់ផ្គង់ដល់ក្រុមគ្រួសារនៃពួក១២នាក់; ៤–៦, តំណែងទំនេរទាំងឡាយក្នុងពួក១២នាក់ត្រូវបានបំពេញ។
១ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ ចូរឲ្យមានសន្និសីទភ្លាម ចូរឲ្យពួក១២នាក់បានរៀបចំឡើង ហើយចូរតាំងមនុស្សទាំងឡាយឲ្យកបំពេញកន្លែងនៃពួកអ្នកដែលបានធ្លាក់។
២ចូរឲ្យ កថូម៉ាស ជាអ្នកបម្រើរបស់យើងនៅមួយរដូវសិន នៅដែនដីស៊ីយ៉ូន ដើម្បីបោះពុម្ពផ្សាយព្រះបន្ទូលរបស់យើង។
៣ចូរឲ្យពួកអ្នកដែលនៅសល់ទាំងប៉ុន្មាន ផ្សាយពីម៉ោងនេះតទៅ ហើយបើសិនជាពួកគេប្រព្រឹត្តការនេះ ដោយចិត្តសុភាពរាបសា ស្លូតបូត និងកទន់ទាប និងខអត់ធ្មត់ នោះយើងជាព្រះអម្ចាស់ ប្រទានដល់ពួកគេនូវសេចក្ដីសន្យាមួយថា យើងនឹងផ្គត់ផ្គង់ដល់ក្រុមគ្រួសារ របស់ពួកគេ ហើយទ្វារដ៏មានផលប្រយោជន៍នឹងត្រូវបានបើកចំហដល់ពួកគេ ចាប់ពីពេលនេះតទៅ។
៤ហើយនៅនិទាឃៈរដូវឆ្នាំក្រោយ ចូរឲ្យពួកគេចេញទៅលើទឹកដ៏ធំធេង ហើយនៅទីនោះ ចូរប្រកាសប្រាប់ពីដំណឹងល្អរបស់យើង គឺពីភាពពោរពេញនៃដំណឹងល្អរបស់យើង ហើយថ្លែងទីបន្ទាល់អំពីព្រះនាមរបស់យើងចុះ។
៥ចូរឲ្យពួកគេចេញពីពួកបរិសុទ្ធរបស់យើង នៅទីក្រុងហ្វាវែស្ទ នៅថ្ងៃទី២៦ នៃខែមេសាឆ្នាំក្រោយ នៅចំកន្លែងសង់ដំណាក់របស់យើង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៦ចូរឲ្យ យ៉ូហាន ថេលើរ ជាអ្នកបម្រើរបស់យើង ហើយព្រមទាំងយ៉ូហាន អ៊ី ភេច ជាអ្នកបម្រើរបស់យើង និង វិលហ្វួឌ វូឌដ្រុព្វ ជាអ្នកបម្រើរបស់យើង ហើយព្រមទាំងវិលឡឺឌ រិចឺឌ្ស ជាអ្នកបម្រើរបស់យើង បានតាំងឡើងដើម្បីបំពេញតំណែងទាំងឡាយ នៃពួកអ្នកដែលបានធ្លាក់ ហើយបានប្រាប់តាមត្រូវការ អំពីការតែងតាំងរបស់ពួកគេចុះ៕