កណ្ឌ​ទី ២

ជា​សេចក្ដី​ដកស្រង់​ពី​ពាក្យ​សម្ដី​នៃ​ទេវ​តា​មរ៉ូណៃ​ទៅ​កាន់​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី កាល​នៅ​ផ្ទះ​របស់​ឪពុក​នៃ​ព្យាការី នៅ​ឯ​ក្រុង ម៉ែនឆែស្ទើរ រដ្ឋ​ញូវយ៉ក នៅ​រាត្រី​ថ្ងៃ​ទី​២១ នៃ​ខែ​កញ្ញា ឆ្នាំ​១៨២៣ (History of the Church, ១:១២)។ មរ៉ូណៃ​ជា​អ្នក​ចុង​ក្រោយ​បង្អស់​ពី​ក្រុម​ប្រវត្តិសាស្ត្រ​ដ៏​យូរអង្វែង ដែល​បាន​ធ្វើ​បញ្ជី ដែល​ឥឡូវ​នេះ​គេ​ស្គាល់​ថា​ជា​ព្រះ​គម្ពីរ​មរមន នៅ​ចំពោះ​ពិភពលោក (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ម៉ាឡាគី ៤:៥–៦; ព្រម​ទាំង​កណ្ឌ​ទី ២៧:៩; ១១០:១៣–១៦; និង​១២៨:១៨ ដែរ)។

, អេលីយ៉ា​នឹង​បើក​សម្ដែង​បព្វជិត​ភាព; ២–៣, សេចក្ដី​សន្យា​ទាំង​ឡាយ​នៃ​ពួក​ឪពុក ត្រូវ​បាន​ដាក់​នៅ​ក្នុង​ចិត្ត​នៃ​កូន​ចៅ។

 ១ មើល​ចុះ យើង​នឹង​បើក​សម្ដែង​ដល់​អ្នក​រាល់​គ្នា​នូវ​បព្វជិត​ភាព ដោយ​ដៃ​នៃ​លោក​អេលីយ៉ា ជា​ព្យាការី​មុន​ដែល​ថ្ងៃ​ដ៏​ធំ​ហើយ​ស្ញែង​ខ្លាច​របស់​ព្រះ​អម្ចាស់​បាន​មក​ដល់។

 ២ ហើយ​លោក​នឹង​ដាក់​នៅ​ក្នុង​ចិត្ត​នៃ​កូន​ចៅ​នូវ​សេចក្ដី​សន្យា ដែល​បាន​ធ្វើ​ដល់​ពួក​ឪពុក ហើយ​ចិត្ត​នៃ​កូន​ចៅ​នឹង​បាន​បង្វែរ​មក​រក​ពួក​ឪពុក​របស់​ពួក​គេ​វិញ។

 ៣ បើ​សិន​ជា​មិនមែន​ដូច្នោះ​ទេ នោះ​ផែនដី​ទាំង​មូល នឹង​ត្រូវ​កម្ទេច​ចោល​សូន្យឈឹង​ក្នុង​កាល​ទ្រង់​យាង​មក។