កណ្ឌទី ៤៩
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះស៊ីឌនី រិកដុន, ប៉ាលី ភី ប្រាត្ត, និងលីម៉ាន ខូព្លី នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ខែមីនា ឆ្នាំ១៨៣១ (History of the Church, ១:១៦៧–១៦៩)។ (ប្រភពទឹកខាងប្រវត្តិសាស្ត្រខ្លះៗ កាលបរិច្ឆេទអំពីវិវរណៈនេះ ជាខែឧសភា ឆ្នាំ១៨៣១)។ លីម៉ាន ខូព្លី បានឱបយកដំណឹងល្អ ប៉ុន្តែនៅតែកាន់តាមការបង្រៀនខ្លះៗនៃពួក Shakers (United Society of Believers in Christ’s Second Appearing) [ពួកសេកើរ (សមាគមនៃពួកអ្នកជឿដល់ការយាងមកលើកទីពីររបស់ព្រះគ្រីស្ទ)] ដែលគាត់បានចូលរួមពីមុន។ ជំនឿខ្លះៗដែលពួកសេកើរជឿ គឺថាការយាងមកលើកទី២របស់ព្រះគ្រីស្ទ នោះបានកើតរួចទៅហើយ ហើយថាទ្រង់បានលេចមកក្នុងរូបរាងជាស្ត្រី ឈ្មោះ អាណ លី; បុណ្យជ្រមុជដោយទឹក ពុំបានគិតថាជាការសំខាន់ឡើយ; ការបរិភោគសាច់ជ្រូកត្រូវបានហាមផ្ដាច់ ហើយមនុស្សជាច្រើនពុំបានបរិភោគសាច់ណាឡើយ; ហើយភាពនៅព្រហ្មចារីនោះគិតថាខ្ពស់ជាងអាពាហ៍ពិពាហ៍។ ក្នុងបុព្វកថាចំពោះវិវរណៈនេះ ព្យាការីបានសរសេរថា ៖ « ដើម្បីឲ្យមានយោបល់ពេញខ្នាតអំពីកម្មវត្ថុ ខ្ញុំបានសូមដល់ព្រះអម្ចាស់ ហើយបានទទួលដូចដែលមានតទៅនេះ » (History of the Church, ១:១៦៧)។ វិវរណៈឆ្លើយបដិសេធនូវគំនិតជាគោលខ្លះៗរបស់ពួកសេកើរ។ ពួកបងប្អូនទាំងប៉ុន្មានដែលបាននិយាយដល់នោះ បានចម្លងយកវិវរណៈទៅឯសហគមន៍សេកើរ (នៅក្បែរក្រុងឃ្លីវឡិន រដ្ឋអូហៃអូ) ហើយអានឲ្យពួកគេស្ដាប់ទាំងស្រុង ប៉ុន្តែវិវរណៈនោះត្រូវគេបដិសេធ។
១–៧, ថ្ងៃ និងម៉ោងនៃការយាងមករបស់ព្រះគ្រីស្ទ នោះនឹងគ្មាននរណាដឹងឡើយ រហូតដល់ទ្រង់យាងមក; ៨–១៤, មនុស្សលោកត្រូវប្រែចិត្តជឿដល់ដំណឹងល្អ ហើយគោរពតាមពិធីបរិសុទ្ធទាំងឡាយដើម្បីឲ្យបានសេចក្ដីសង្គ្រោះ; ១៥–១៦, អាពាហ៍ពិពាហ៍ត្រូវបាន តែងតាំងពីព្រះ; ១៧–២១, ការបរិភោគសាច់ត្រូវបានអនុញ្ញាត; ២២–២៨, ក្រុងស៊ីយ៉ូននឹងលូតលាស់ឡើង ហើយពួកសាសន៍លេមិននឹងរីកឡើងដូចជាកូឡាប មុនការយាងមកលើកទីពីរ។
១ចូរប្រុងស្ដាប់ដល់ព្រះបន្ទូលរបស់យើង ស៊ីឌនី និងប៉ាលី និងលីម៉ាន ជាពួកអ្នកបម្រើរបស់យើងអើយ ត្បិតមើលចុះ យើងប្រាប់អ្នកជាប្រាកដថា យើងប្រទានដល់អ្នកនូវបញ្ញត្តិមួយថា អ្នកត្រូវទៅ ហើយកផ្សាយដំណឹងល្អរបស់យើងដែលអ្នកបានទទួលមក ដូចជាអ្នករាល់គ្នា បានទទួលមក ទៅប្រាប់ដល់ពួកសេកើរចុះ។
២មើលចុះ យើងប្រាប់អ្នកថា ពួកគេប៉ងប្រាថ្នាចង់ដឹងពីសេចក្ដីពិតតាមភាគៗ ប៉ុន្តែមិនមែនទាំងអស់ទេ ព្រោះពួកគេមិនកត្រឹមត្រូវនៅចំពោះយើងឡើយ ហើយត្រូវការប្រែចិត្ត។
៣ហេតុដូច្នោះហើយ ស៊ីឌនី និង ប៉ាលី ជាពួកអ្នកបម្រើរបស់យើងអើយ យើងចាត់ឲ្យអ្នកទៅផ្សាយដំណឹងល្អដល់ពួកគេ។
៤ហើយលីម៉ាន ជាអ្នកបម្រើរបស់យើង ត្រូវបានតែងតាំងឡើងឲ្យធ្វើកិច្ចការនេះ ដើម្បីឲ្យគាត់ពិភាក្សាជាមួយពួកគេ ពុំមែនតាមអ្វីដែលគាត់បានទទួលពីពួកគេនោះទេ ប៉ុន្តែតាមអ្វីដែលនឹងត្រូវកបានបង្រៀនដល់គាត់ ដោយពួកអ្នក ជាពួកអ្នកបម្រើរបស់យើងវិញ ហើយដោយធ្វើតាមរបៀបនេះ យើងនឹងប្រទានពរដល់គាត់ បើពុំនោះសោតទេ គាត់នឹងមិនលូតលាស់ឡើយ។
៥ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ ត្បិតយើងជាព្រះ ហើយកបានចាត់ព្រះរាជបុត្រាបង្កើតតែមួយរបស់យើងឲ្យមកឯពិភពលោក សម្រាប់ខសេចក្ដីប្រោសលោះពិភពលោក ហើយបានចេញបញ្ញត្តិថា អ្នកណាដែលទទួលទ្រង់ នោះនឹងបានសង្គ្រោះ ហើយអ្នកណាដែលមិនទទួលទ្រង់ទេ នោះនឹងត្រូវគជាប់ទោស —
៦ហើយពួកគេបានប្រព្រឹត្តដល់កកូនមនុស្សតាមតែចិត្តពួកគេ ហើយទ្រង់បានទទួលយកព្រះចេស្ដារបស់ទ្រង់នៅខាងព្រះហស្តខស្ដាំនៃគសិរីល្អរបស់ទ្រង់ ហើយឥឡូវនេះ សោយរាជ្យនៅលើស្ថានសួគ៌ ហើយនឹងសោយរាជ្យរហូតដល់ទ្រង់យាងចុះមកលើផែនដី ដើម្បីដាក់អស់ ទាំងខ្មាំងសត្រូវឃនៅក្រោមព្រះបាទទ្រង់ រីឯពេលនោះនៅជិតដៃបង្កើយ —
៧យើងជាព្រះអម្ចាស់ដ៏ជាព្រះ បានមានបន្ទូលថាដូច្នោះ ប៉ុន្តែម៉ោង និងកថ្ងៃនោះ នោះគ្មាននរណាដឹងឡើយ សូម្បីតែពួកទេវតានៅលើស្ថានសួគ៌ផងដែរ ហើយពួកគេក៏នឹងពុំដឹងឡើយ រហូតដល់ទ្រង់យាងមក។
៨ហេតុដូច្នោះហើយ យើងសព្វព្រះហឫទ័យចង់ឲ្យមនុស្សលោកទាំងអស់ប្រែចិត្ត ត្បិតមនុស្សទាំងអស់នៅក្រោមកអំពើបាប លើកលែងតែពួកអ្នកនោះដែលយើងបានទុកសម្រាប់យើង គឺពួកមនុស្សខបរិសុទ្ធ ដែលអ្នករាល់គ្នាពុំស្គាល់ឡើយនោះ។
៩ហេតុដូច្នោះហើយ យើងប្រាប់អ្នកថា យើងបានបញ្ជូនដល់អ្នកនូវកសេចក្ដីសញ្ញាដ៏អស់កល្បជានិច្ច គឺជាអ្វីដែលមានតាំងពីដើមដំបូងមកម្ល៉េះ។
១០ហើយដែលយើងបានសន្យាថានឹងបំពេញ ហើយកពួកសាសន៍ទាំងឡាយនៃផែនដីនឹងខក្រាបដល់សេចក្ដីសញ្ញានោះ ហើយបើសិនជាពុំមែនដោយពួកគេទេ នោះពួកគេនឹងចុះមក ត្បិតអ្វីដែលតម្កើងឡើងឥឡូវនេះ នឹងត្រូវគបន្ទាបអំណាចចុះ។
១១ហេតុដូច្នោះហើយ យើងប្រទានបញ្ញត្តិមួយដល់អ្នក ដើម្បីឲ្យអ្នកកទៅក្នុងចំណោមពួកប្រជារាស្ត្រនេះ ហើយប្រាប់ពួកគេ ដូចជាសាវកបុរាណរបស់យើង ដែលមានឈ្មោះថាពេត្រុស ៖
១២ចូរជឿដល់ព្រះនាមនៃព្រះអម្ចាស់ដ៏ជាព្រះយេស៊ូវ ដែលបានគង់នៅលើផែនដី ហើយនឹងយាងមក ជាដើម ហើយជាចុងចុះ
១៣ចូរកប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ តាមព្រះបញ្ញត្តិដ៏បរិសុទ្ធសម្រាប់ការផ្ដាច់បាបចុះ
១៤ហើយអស់អ្នកណាដែលប្រព្រឹត្តដូច្នេះ នោះនឹងបានទទួលកអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ដោយសារការដាក់ខដៃលើនៃពួកអែលឌើររបស់សាសនាចក្រ។
១៥ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា អស់អ្នកណាដែលកហាមប្រាមមិនឲ្យរៀបការ នោះពុំមែនបានតែងតាំងពីព្រះទេ ត្បិតខអាពាហ៍ពិពាហ៍ត្រូវបានតែងតាំងមកពីព្រះដល់មនុស្ស។
១៦ហេតុដូច្នោះហើយ គឺត្រឹមត្រូវតាមច្បាប់ថា បុរសត្រូវមានកភរិយាមួយ ហើយអ្នកទាំងពីរនោះនឹងត្រឡប់ជាខសាច់តែមួយ ហើយគ្រប់ទាំងអស់នេះ ដើម្បីឲ្យគផែនដីអាចបំពេញគោលបំណងនៃការបង្កបង្កើត
១៧ហើយដើម្បីឲ្យផែនដីអាចបានពេញទៅដោយមនុស្សតាមកការបង្កបង្កើតរបស់ទ្រង់ ខមុនកំណើតលោកិយមកម្ល៉េះ។
១៨ហើយអស់អ្នកណាដែលកហាមប្រាមឲ្យតមខសាច់ ដែលថាមនុស្សមិនត្រូវបរិភោគសាច់ឡើយនោះ ពុំមែនបានតែងតាំងពីព្រះទេ
១៩ត្បិតមើលចុះ កសត្វជើងបួនលើវាល និងសត្វហើរលើអាកាស ហើយអ្វីដែលកើតមកពីផែនដីផង ត្រូវបានតែងតាំងសម្រាប់ឲ្យមនុស្សយកមកប្រើប្រាស់ សម្រាប់ជាអាហារ និងសម្រាប់ជាសំលៀកបំពាក់ ហើយដើម្បីឲ្យគេអាចមានជាបរិបូរ។
២០ប៉ុន្តែពុំបានប្រទានឲ្យមក ដើម្បីឲ្យមនុស្សម្នាក់កមានលើសជាងអ្នកផ្សេងឡើយ ហេតុដូច្នោះហើយ ទើបខមនុស្សលោកស្ថិតនៅក្នុងអំពើបាប។
២១ហើយវេទនាដល់អ្នកណា ដែលកខ្ចាយឈាម ឬដែលបំផ្លាញសាច់សត្វចោល ហើយមិនត្រូវការ។
២២ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា កូនមនុស្សនឹងមិនកយាងមកក្នុងរូបរាងជាស្ត្រីឡើយ ឬជាបុរសដែលធ្វើដំណើរនៅលើផែនដីដែរ។
២៣ហេតុដូច្នោះហើយ ចូរកុំកវង្វេងចេញឡើយ ប៉ុន្តែចូរនៅឲ្យបានខ្ជាប់ខ្ជួនចុះ ដោយខសម្លឹងមើលផ្ទៃមេឃនឹងញាប់ញ័រ ហើយផែនដីនឹងញ័ររន្ធត់ ហើយទ្រេតទ្រោត ដូចជាមនុស្សស្រវឹង ហើយគច្រកភ្នំទាំងឡាយនឹងត្រូវលើកឡើង ហើយឃភ្នំធំៗនឹងត្រូវពង្រាបចុះ ហើយកន្លែងណាដែលរដិបរដុបនឹងត្រូវធ្វើឲ្យរាបចុះ — ហើយគ្រប់ទាំងអស់នេះ ក្នុងកាលទេវតានឹងផ្លុំងត្រែរបស់លោក។
២៤ប៉ុន្តែមុនថ្ងៃដ៏ធំនៃព្រះអម្ចាស់មកដល់ នោះកយ៉ាកុបនឹងលូតលាស់នៅក្នុងទីរហោស្ថាន ហើយពួកសាសន៍លេមិននឹងត្រូវខផ្កាឡើងដូចជាកូឡាប។
២៥ក្រុងស៊ីយ៉ូននឹងកលូតលាស់នៅលើខភ្នំតូច ហើយត្រេកអរនៅលើភ្នំធំៗ ហើយនឹងជួបជុំគ្នានៅឯកន្លែងដែលយើងបានកំណត់ទុក។
២៦មើលចុះ យើងប្រាប់អ្នកថា ចូរចេញទៅដូចជាយើងបានបញ្ជាអ្នក ចូរប្រែចិត្តពីអស់ទាំងអំពើបាបរបស់អ្នក ចូរកសូម នោះអ្នករាល់គ្នានឹងបានទទួល ចូរគោះ នោះតែងនឹងបានបើកឲ្យអ្នក។
២៧មើលចុះ យើងនឹងយាងនាំមុខអ្នក ហើយនឹងកការពារនៅខាងក្រោយអ្នកផង ហើយយើងនឹងនៅខកណ្ដាលអ្នករាល់គ្នា ហើយអ្នកនឹងមិនត្រូវគបំភាន់ឡើយ។
២៨មើលចុះ យើងជាព្រះយេស៊ូវគ្រីស្ទ ហើយយើងមកកយ៉ាងឆាប់រហ័ស។ គឺដូច្នោះមែន។ អាម៉ែន៕