កណ្ឌទី ៥៤
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះនូវល ណៃត៍ នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ខែមិថុនា ឆ្នាំ១៨៣១ (History of the Church, ១:១៨០–១៨១)។ សមាជិកទាំងឡាយនៃសាសនាចក្រក្នុងសាខាប្រចាំភូមិថមសុន រដ្ឋអូហៃអូ ត្រូវបានបែកបាក់គ្នាចំពោះករណីមួយអំពីការថ្វាយទ្រព្យសម្បត្តិទាំងឡាយ។ ការកំណាញ់ និងការលោភលន់ត្រូវបានសម្ដែង ហើយ លីម៉ាន ខូព្លី បានបំបាក់សេចក្ដីសញ្ញារបស់គាត់ ដើម្បីថ្វាយស្រែដ៏ធំរបស់គាត់ ទុកជាកន្លែងសម្រាប់ពួកបរិសុទ្ធ ដែលកំពុងមកពីភូមិខូលស្វិល រដ្ឋញូវយ៉ក។ អែសរ៉ា ធេយ័រ បានចូលរួមក្នុងរឿងនេះដែរ។ ម្ល៉ោះហើយ នូវល ណៃត៍ (ប្រធាននៃសាខាប្រចាំភូមិ ថមសុន) និងពួកអែលឌើរផ្សេងៗទៀត បានមករកព្យាការី សូមចង់ដឹងថា ត្រូវធ្វើដូចម្ដេច។ ព្យាការីបានសូមដល់ព្រះអម្ចាស់ ហើយបានទទួលវិវរណៈនេះ។ (សូមមើលកណ្ឌទី ៥៦ ដែលជាការបន្តរឿងនេះ)។
១–៦, ពួកបរិសុទ្ធត្រូវកាន់តាមសេចក្ដីសញ្ញានៃដំណឹងល្អ ដើម្បីឲ្យបានសេចក្ដីមេត្តាករុណា; ៧–១០, ពួកគេត្រូវមានចិត្តអត់ធន់ក្នុងសេចក្ដីទុក្ខលំបាក។
១មើលចុះ ព្រះអម្ចាស់ គឺកអាលផា និងអូមេកា ជាដើម ហើយជាចុង គឺទ្រង់ដែលត្រូវគេខឆ្កាងជំនួសអំពើបាបនៃមនុស្សលោក ទ្រង់មានព្រះបន្ទូលដូច្នេះថា —
២មើលចុះ នូវល ណៃត៍ ជាអ្នកបម្រើរបស់យើងអើយ ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា អ្នកត្រូវឈរឲ្យមាំមួនក្នុងតំណែងដែលយើងបានតែងតាំងដល់អ្នកចុះ។
៣ហើយបើសិនជាបងប្អូនរបស់អ្នកមានបំណងចង់ចៀសរួចពីពួកខ្មាំងសត្រូវរបស់ពួកគេ នោះចូរឲ្យពួកគេប្រែចិត្តពីអស់ទាំងអំពើបាបរបស់ពួកគេ ហើយចូរត្រឡប់ទៅជាកអ្នករាបសាដ៏ពិតនៅចំពោះយើង ហើយមានចិត្តទន់ទាបចុះ។
៤ហើយដូចជាកសេចក្ដីសញ្ញាដែលពួកគេបានធ្វើដល់យើងបានបាក់បែកយ៉ាងណា សេចក្ដីសញ្ញានោះក៏បានក្លាយទៅជាខសោះសូន្យ និងឥតប្រយោជន៍យ៉ាងនោះដែរ។
៥ហើយវេទនាដល់អ្នកណាដែលបង្កើតហេតុឲ្យករវាតចិត្តនេះ ត្បិតវាជាការប្រសើរជាង ប្រសិនបើអ្នកនោះត្រូវបានពន្លង់ទៅក្នុងសមុទ្រទីជ្រៅវិញ។
៦ប៉ុន្តែមានពរហើយ ដល់អស់អ្នកណាដែលបានកាន់តាមសេចក្ដីសញ្ញា ហើយគោរពតាមព្រះបញ្ញត្តិ ត្បិតពួកគេបានទទួលកសេចក្ដីមេត្តាករុណាហើយ។
៧ហេតុដូច្នោះហើយ ឥឡូវចូរទៅ ហើយរត់ចេញពីដែនដីទៅចុះ ក្រែងពួកខ្មាំងសត្រូវរបស់អ្នកមកលើអ្នក ហើយចូរចេញដំណើររបស់អ្នកចុះ ហើយចូរតាំងអ្នកណាមួយ ដែលអ្នកចង់ឲ្យធ្វើជាមេដឹកនាំរបស់អ្នក និងដើម្បីបង់ប្រាក់ឲ្យអ្នកចុះ។
៨ហើយអ្នកត្រូវចេញដំណើររបស់អ្នកទៅក្នុងភូមិភាគទាំងឡាយនៅទិសខាងលិច ទៅដល់ដែនដីកមិសសួរី ទៅដល់ព្រំដែនទាំងឡាយនៃពួកសាសន៍លេមិន។
៩ហើយបន្ទាប់ពីអ្នកបានធ្វើដំណើររួចហើយ មើលចុះ យើងប្រាប់អ្នកថា ចូរអ្នករាល់គ្នាស្វែងរកករបររកស៊ីដូចមនុស្សផ្សេងៗចុះ លុះត្រាយើងរៀបចំកន្លែងមួយសម្រាប់អ្នក។
១០ហើយជាថ្មីទៀត ចូរមានកចិត្តអត់ធន់ក្នុងសេចក្ដីទុក្ខលំបាក រហូតដល់យើងនឹងខយាងមក ហើយមើលចុះ យើងយាងមកជាឆាប់ ទាំងនាំយករង្វាន់មកជាមួយផង ហើយពួកអ្នកណាដែលគស្វែងរកយើងពីមុនៗ នោះនឹងត្រូវរកឃើញឃសេចក្ដីសម្រាកដល់ព្រលឹងរបស់ពួកគេ។ គឺដូច្នោះមែន។ អាម៉ែន៕