ជំនួយ​ការសិក្សា
បុណ្យ​ជ្រមុជ​ទឹក, ធ្វើ​បុណ្យ​ជ្រមុជ​ទឹក


បុណ្យ​ជ្រមុជ​ទឹក, ធ្វើ​បុណ្យ​ជ្រមុជ​ទឹក

គឺ​មក​ពី​ពាក្យ​ក្រេក មាន​ន័យ​ថា « ជ្រលក់ » ឬ « ពន្លិច »។ បុណ្យ​ជ្រមុជ​ទឹក​ដោយ​ការ​ពន្លិច ធ្វើ​ដោយ​អ្នក​ណាមួយ ដែល​មាន​សិទ្ធិ​អំណាច គឺជា​ពិធី​បរិសុទ្ធ​ទី​មួយ​នៃ​ដំណឹង​ល្អ ហើយ​ជា​ពិធី​ចាំ​បាច់​មួយ សម្រាប់​ចូល​ជា​សមាជិក​ក្នុង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ។ មុន​ពិធី​នេះ គឺ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការ​ប្រែ​ចិត្ត។ បន្ទាប់​មក គឺ​ការ​ទទួល​អំណោយ​ទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ទើប​បាន​សម្រេច (២ នីហ្វៃ ៣១:១៣–១៤)។ បុណ្យ​ជ្រមុជ​ដោយ​ទឹក និង​ដោយ​ព្រះ​វិញ្ញាណ គឺជា​ពិធី​ចាំ​បាច់ មុន​ជន​ណាមួយ​អាច​បាន​ចូល​ក្នុង​នគរ​សេឡេស្ទាល។ លោក​អ័ដាម គឺជា​មនុស្ស​ទី​មួយ ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក (ម៉ូសេ ៦:៦៤–៦៥)។ ព្រះ​យេស៊ូវ​ក៏​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដែរ ដើម្បី​បំពេញ​គ្រប់​ទាំង​សេចក្ដី​សុចរិត ហើយ​ដើម្បី​បង្ហាញ​ផ្លូវ​ដល់​មនុស្ស​លោក​ទាំង​អស់ (ម៉ាថាយ ៣:១៣–១៧; ២ នីហ្វៃ ៣១:៥–១២)។

ពី​ព្រោះ​មនុស្ស​គ្រប់​រូប​នៅ​លើ​ផែនដី មិន​មាន​ឱកាស​នឹង​ទទួល​ដំណឹង​ល្អ​កាល​នៅ​ក្នុង​ជីវិត​នេះ​ទេ នោះ​ទើប​ព្រះ​អម្ចាស់​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​មាន​បុណ្យ​ជ្រមុជ​ទឹក​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​អ្នក​ជំនួស​មនុស្ស​ស្លាប់។ ហេតុ​ដូច្នេះ​ហើយ អស់​អ្នក​ណា​ដែល​ទទួល​ដំណឹង​ល្អ​នៅ​ស្ថាន​វិញ្ញាណ នោះ​គេ​អាច​នឹង​ចូល​ក្នុង​នគរ​ព្រះ​បាន។

ការ​ចាំ​បាច់ 

បុណ្យ​ជ្រមុជ​ទឹក​ដោយ​ការ​ពន្លិច 

បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​ការ​ផ្ដាច់​បាប 

សិទ្ធិ​អំណាច​ត្រឹម​ត្រូវ 

ការ​តម្រូវការ​ទាំង​ឡាយ​សម្រាប់​បុណ្យ​ជ្រមុជ​ទឹក 

សេចក្ដី​សញ្ញា​ទាំង​ឡាយ​ដែល​បាន​ធ្វើ​តាម​រយៈ​បុណ្យ​ជ្រមុជ​ទឹក 

បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់ 

បុណ្យ​ជ្រមុជ​ទឹក​មិនមែន​សម្រាប់​ទារក​ទេ