ជំនួយ​ការសិក្សា
អារក្ស


អារក្ស

ជា​សាតាំង។ អារក្ស​ជា​ខ្មាំងសត្រូវ​នៃ​សេចក្ដី​សុចរិត និង​នៃ​អស់​អ្នក​ណា​ដែល​ស្វែងរក​ដើម្បី​ប្រព្រឹត្តិ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ។ វា​ជា​បុត្រ​វិញ្ញាណ​ដ៏​ពិត​របស់​ព្រះ​ហើយ​នៅ​គ្រា​មួយ​ជា​ទេវតា​ដ៏​មាន​សិទ្ធិ​អំណាច​នៅ​វត្ត​មាន​នៃ​ព្រះ (អេសាយ ១៤:១២; ២ នីហ្វៃ ២:១៧)។ ប៉ុន្តែ​វា​បាន​បះបោរ​កាល​នៅ​ជីវិត​មុន​ផែនដី ហើយ​បាន​បបួល ១​ភាគ​៣ នៃ​កូន​ចៅ​វិញ្ញាណ​របស់​ព្រះ​វរបិតា​ឲ្យ​បះបោរ​ជាមួយ​វា (គ. និង ស. ២៩:៣៦; ម៉ូសេ ៤:១–៤; អ័ប្រា. ៣:២៧–២៨)។ ពួក​វា​ត្រូវ​បាន​ដេញ​ចេញ​ពី​ស្ថាន​សួគ៌ ហើយ​បដិសេធ​មិន​ឲ្យ​មាន​ឱកាស​នឹង​បាន​រូប​កាយ​ខាង​សាច់ឈាម ហើយ​ស្គាល់​នូវ​ជីវិត​មនុស្ស​លោក​ឡើយ ហើយ​នឹង​មាន​ទោស​ដ៏​នៅ​អស់​កល្ប​ជានិច្ច។ ចាប់​តាំង​ពី​គ្រា ដែល​សាតាំង​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ស្ថាន​សួគ៌​មក នោះ​វា​បាន​ខំ​បញ្ឆោត​អស់​ទាំង​មនុស្ស​ប្រុស​ស្រី ហើយ​ដឹកនាំ​ពួក​គេ​ឲ្យ​ចេញ​ពី​កិច្ចការ​របស់​ព្រះ​ជានិច្ច — ដើម្បី​ធ្វើ​ឲ្យ​អស់​ទាំង​មនុស្ស​លោក​មាន​ទុក្ខ​វេទនា​ដូច​វា (វិវរ. ១២:៩; ២ នីហ្វៃ ២:២៧; ៩:៨–៩)។

សាសនាចក្រ​នៃ​អារក្ស 

ជា​អង្គការ​អាក្រក់ និង​ខាង​លោកិយ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ដែល​បង្ខូច​ដំណឹង​ល្អ​ដ៏​បរិសុទ្ធ និង​ដ៏​ល្អ​ឥត​ខ្ចោះ ហើយ​តតាំង​ទាស់​នឹង​កូន​ចៀម​នៃ​ព្រះ។