ជំនួយ​ការសិក្សា
ការ​ធ្លាក់​នៃ​លោក​អ័ដាម និង​នាង​អេវ៉ា


ការ​ធ្លាក់​នៃ​លោក​អ័ដាម និង​នាង​អេវ៉ា

ជា​ដំណើរ​ដែល​មនុស្ស​លោក​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​រមែង​ស្លាប់​នៅ​លើ​ផែនដី​នេះ។ កាល​លោក​អ័ដាម និង​នាង​អេវ៉ា​បាន​បរិភោគ​ផ្លែ​ឈើ​ហាមឃាត់ នោះ​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​រមែង​ស្លាប់ គឺថា​គេ​នៅ​ក្រោម​អំណាច​អំពើ​បាប និង​សេចក្ដី​ស្លាប់។ លោក​អ័ដាម​ក្លាយ​ទៅ​ជា « សាច់​ទី​មួយ » នៅ​លើ​ផែនដី (ម៉ូសេ ៣:៧)។ វិវរណៈ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្ហាញ​យ៉ាង​ច្បាស់​ថា ការ​ធ្លាក់ គឺជា​ព្រះ​ពរ ហើយ​ថា​លោក​អ័ដាម និង​នាង​អេវ៉ា គួរតែ​បាន​ទទួល​ការ​គោរព​ជា​ឪពុក​ម្ដាយ​ទី​មួយ​នៃ​មនុស្ស​លោក​ទាំង​អស់។

ការ​ធ្លាក់​ជា​ដំណើរ​ចាំ​បាច់​មួយ ក្នុង​ការ​ជឿន​លឿន​របស់​មនុស្ស។ ពី​ព្រោះ​ព្រះ​ទ្រង់​បាន​ជ្រាប​ថា ការ​ធ្លាក់​នឹង​មាន​កើត​ឡើង នោះ​ទ្រង់​បាន​រៀបចំ​នូវ​ព្រះ​អង្គ​សង្គ្រោះ​មួយ​ទុក​នៅ​ជីវិត​មុន​ផែនដី។ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​យាង​មក​នៅ​ពេល​ដ៏​ខ្ពង់​ខ្ពស់​បំផុត ដើម្បី​ធ្វើ​ឲ្យ​ធួន​នឹង​ការ​ធ្លាក់​នៃ​លោក​អ័ដាម និង​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​ម្នាក់ៗ តាម​លក្ខណៈ​នៃ​ការ​ប្រែ​ចិត្ត​របស់​មនុស្ស។