ជំនួយ​ការសិក្សា
ការ​និមិត្ត​ទី​មួយ


ការ​និមិត្ត​ទី​មួយ

ជា​ការ​លេច​មក​នៃ​ព្រះ​ដ៏​ជា​ព្រះ​វ​បរិ​តា និង​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដល់​ព្យាការី យ៉ូសែប ស៊្មីធ នៅ​ក្នុង​ព្រៃ​ឈើ។

នៅ​និទាឃៈ​រដូវ​ឆ្នាំ ១៨២០ យ៉ូសែប ស៊្មីធ ជុញ្ញ័រ មាន​អាយុ ១៥ ឆ្នាំ។ លោក​បាន​រស់នៅ​ជាមួយ​គ្រួសារ​លោក​នៅ​ក្នុង​ភូមិ​ប៉ាលម៉ៃរ៉ា រដ្ឋ​ញូវយ៉ក។ នៅ​ខាង​លិច​ផ្ទះ មិន​ជា​ឆ្ងាយ​ប៉ុន្មាន គឺ​មាន​ព្រៃ​ឈើ​ធំៗ។ យ៉ូសែប​បាន​ទៅ​ទី​នេះ​ដើម្បី​អធិស្ឋាន​ទៅ​ព្រះ ចង់​ដឹង​ថា​តើ​សាសនាចក្រ​ណាមួយ​ដែល​ត្រឹម​ត្រូវ។ លោក​បាន​មាន​អារម្មណ៍​កាល​អាន​ព្រះ​គម្ពីរ​ប៊ីប​ថា លោក​ត្រូវ​ស្វែងរក​ចម្លើយ​នោះ​ពី​ព្រះ (យ៉ាកុប [ព.ស.ថ.] ១:៥–៦)។ ក្នុង​ការ​ឆ្លើយតប​ពាក្យ​អធិស្ឋាន​របស់​លោក នោះ​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា​បាន​លេច​មក​ឲ្យ​លោក​ឃើញ ហើយ​បាន​ប្រាប់ លោក​មិន​ឲ្យ​ចូល​សាសនាចក្រ​នានា​នៅ​លើ​ផែនដី​ឡើយ ត្បិត​គេ​ទាំង​អស់​សុទ្ធ​តែ​ខុស (យ.ស.—ប្រវត្តិ ១:១៥–២០)។ ការ​ពិសោធន៍​ដ៏​ពិសិដ្ឋ​នេះ​បាន​ចាប់​ផ្ដើម​នូវ​ហេតុការណ៍​ជា​ច្រើន ដែល​នឹង​នាំ​មក​នូវ​ការ​សាង​ឡើង​វិញ​នៃ​ដំណឹង​ល្អ និង​សាសនាចក្រ​ដ៏​ពិត​នៃ​ព្រះ​គ្រីស្ទ។