ការនិមិត្តទីមួយ
ជាការលេចមកនៃព្រះដ៏ជាព្រះវបរិតា និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទដល់ព្យាការី យ៉ូសែប ស៊្មីធ នៅក្នុងព្រៃឈើ។
នៅនិទាឃៈរដូវឆ្នាំ ១៨២០ យ៉ូសែប ស៊្មីធ ជុញ្ញ័រ មានអាយុ ១៥ ឆ្នាំ។ លោកបានរស់នៅជាមួយគ្រួសារលោកនៅក្នុងភូមិប៉ាលម៉ៃរ៉ា រដ្ឋញូវយ៉ក។ នៅខាងលិចផ្ទះ មិនជាឆ្ងាយប៉ុន្មាន គឺមានព្រៃឈើធំៗ។ យ៉ូសែបបានទៅទីនេះដើម្បីអធិស្ឋានទៅព្រះ ចង់ដឹងថាតើសាសនាចក្រណាមួយដែលត្រឹមត្រូវ។ លោកបានមានអារម្មណ៍កាលអានព្រះគម្ពីរប៊ីបថា លោកត្រូវស្វែងរកចម្លើយនោះពីព្រះ (យ៉ាកុប [ព.ស.ថ.] ១:៥–៦)។ ក្នុងការឆ្លើយតបពាក្យអធិស្ឋានរបស់លោក នោះព្រះវរបិតា និងព្រះរាជបុត្រាបានលេចមកឲ្យលោកឃើញ ហើយបានប្រាប់ លោកមិនឲ្យចូលសាសនាចក្រនានានៅលើផែនដីឡើយ ត្បិតគេទាំងអស់សុទ្ធតែខុស (យ.ស.—ប្រវត្តិ ១:១៥–២០)។ ការពិសោធន៍ដ៏ពិសិដ្ឋនេះបានចាប់ផ្ដើមនូវហេតុការណ៍ជាច្រើន ដែលនឹងនាំមកនូវការសាងឡើងវិញនៃដំណឹងល្អ និងសាសនាចក្រដ៏ពិតនៃព្រះគ្រីស្ទ។