ជំនួយ​ការសិក្សា
ក្រឹត្យ​វិន័យ​លោក​ម៉ូសេ


ក្រឹត្យ​វិន័យ​លោក​ម៉ូសេ

ព្រះ​ទ្រង់​បាន​ប្រទាន​ក្រឹត្យ​វិន័យ​តាម​រយៈ​លោក​ម៉ូសេ​ដល់​វង្ស​អ៊ីស្រាអែល ដើម្បី​ជំនួស​ក្រឹត្យ​វិន័យ​ដែល​ខ្ពង់​ខ្ពស់​ជាង ដែល​ពួក​គេ​មិន​អាច​គោរព​តាម​បាន (និក្ខ. ៣៤; ក.យ.ស., និក្ខ. ៣៤:១–២; ក.យ.ស., ចោទិ. ១០:២)។ ក្រឹត្យ​វិន័យ​លោក​ម៉ូសេ​មាន​គោលការណ៍ ច្បាប់ បុណ្យ ពិធី និង​គំនូស​ជា​ច្រើន ដើម្បី​រំឭក​ប្រជាជន​អំពី​ភារកិច្ច និង​កាតព្វកិច្ច​របស់​គេ។ គឺ​មាន​ទាំង​ក្រឹត្យ​វិន័យ​ខាង​សីលធម៌ ខាង​ចរិយា​មាយា​ទ ខាង​សាសនា និង​ខាង​បញ្ញត្តិ និង​ការ​ប្រព្រឹត្ត​ខាង​សាច់ឈាម — ព្រម​ទាំង​ខាង​ការ​បូជា (លេវី. ១–៧) — ដែល​មាន​ទុក​សម្រាប់​រំឭក​គេ​ឲ្យ​នឹក​ដល់​ព្រះ និង​ភារកិច្ច​ដែល​គេ​មាន​ចំពោះ​ទ្រង់ (ម៉ូសាយ ១៣:៣០)។ សេចក្ដី​ជំនឿ ការ​ប្រែ​ចិត្ត បុណ្យ​ជ្រមុជ​ដោយ​ទឹក និង​ការ​ផ្ដាច់​បាប គឺជា​ផ្នែក​នៃ​ក្រឹត្យ​វិន័យ ដូច​ជា​ព្រះ​បញ្ញត្តិ ១០ ប្រការ និង​ព្រះ​បញ្ញត្តិ​ផ្សេងៗ​ជា​ច្រើន​ទៀត​ដែល​មាន​តម្លៃ ដូច​ជា​ចរិយា​មាយា​ទ និង​សីលធម៌​ដ៏​ខ្ពង់​ខ្ពស់។ ក្រឹត្យ​វិន័យ​ខាង​បុណ្យ​ជា​ច្រើន ត្រូវ​បាន​សម្រេច​ដោយ​ការ​សុគត និង​ដំណើរ​រស់​ឡើង វិញ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​បាន​បញ្ចប់​នូវ​យញ្ញ​បូជា ដោយ​ការ​បង្ហូរ​ឈាម (អាលម៉ា ៣៤:១៣–១៤)។ ក្រឹត្យ​វិន័យ​ត្រូវ​បាន​ចាត់ចែង​នៅ​ក្រោម​អំណាច​បព្វជិតភាព​អើរ៉ុន ហើយ​ជា​ដំណឹង​ល្អ​ដែល​បាន​រៀបចំ​ទុក ដើម្បី​នាំ​ពួក​អ្នក​កាន់​តាម​មក​រក​ព្រះ​គ្រីស្ទ។