ជំនួយ​ការសិក្សា
ប៉ុល


ប៉ុល

ជា​សាវក​ម្នាក់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ ឈ្មោះ​ប៉ុល​ក្នុង​ភាសា​ហេព្រើរ គឺ​សុល ហើយ​លោក​ត្រូវ​បាន​ហៅ​តាម​ឈ្មោះ​នេះ​រហូត​ដល់​ការ​ចាប់​ផ្ដើម​បេសកកម្ម​របស់​លោក​ទៅ​ដល់​ពួក​សាសន៍​ដទៃ។ ពីមុន​លោក​បាន​បៀតបៀន​សាសនាចក្រ ប៉ុន្តែ​បាន​ប្រែ​ចិត្ត​ជឿ​ដល់​សេចក្ដី​ពិត បន្ទាប់​ពី​បាន​ឃើញ​ការ​និមិត្ត​មួយ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ។ ប៉ុល​បាន​ធ្វើ​ដំណើរ​ទៅ​ធ្វើ​បេសកកម្ម​សំខាន់ៗ​បី​ដង ហើយ​បាន​សរសេរ​សំបុត្រ​ជា​ច្រើន​ទៅ​រក​ពួក​បរិសុទ្ធ។ សព្វ​ថ្ងៃ​នេះ សំបុត្រ​ទាំង​១៤ ច្បាប់​នេះ​រួម​ធ្វើ​ជា​ផ្នែក​មួយ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ នៅ​ទី​បញ្ចប់ លោក​ត្រូវ​គេ​យក​ទៅ​ដាក់​គុក​នៅ​ទី​ក្រុង​រ៉ូម ហើយ​ត្រូវ​គេ​សម្លាប់ ប្រហែលជា​នៅ​និទាឃៈរដូវ ក្នុង​ឆ្នាំ ៦៥ គ.ស.។