ជំនួយ​ការសិក្សា
កូន​អន្តរធាន, ពួក


កូន​អន្តរធាន, ពួក

ជា​ពួក​អ្នក​ដើរ​តាម​អារក្ស​សាតាំង ដែល​នឹង​រង​ទុក្ខ​ជាមួយ​នឹង​វា​នៅ​ទី​ដ៏​អស់​កល្ប​ជានិច្ច។ ពួក​កូន​អន្តរធាន​មាន​រួម​ទាំង​(១) ពួក​អ្នក​ដែល​ដើរ​តាម​អារក្ស​សាតាំង ហើយ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ស្ថាន​សួគ៌ មក​ពី​បាន​បះបោរ​នៅ​ជីវិត​មុន​ផែនដី ហើយ (២) ពួក​អ្នក​ដែល​បាន​អនុញ្ញាត​ឲ្យ​កើត​មក​ក្នុង​លោក​នេះ ដើម្បី​បាន​រូប​កាយ​ជា​សាច់ឈាម ប៉ុន្តែ​ក្រោយ​មក បាន​បម្រើ​អារក្ស​សាតាំង ហើយ​បែរ​ទៅ​ជា​ទាស់​នឹង​ព្រះ​ទាំង​ស្រុង។ ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ទី​ពីរ​នេះ នឹង​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ប៉ុន្តែ​នឹង​មិន​បាន​ប្រោស​លោះ​ឲ្យ​រួច ពី​ការ​ស្លាប់​ទី​ពីរ (ខាង​វិញ្ញាណ) ទេ ហើយ​ពុំ​អាច​រស់នៅ​ក្នុង​នគរ​នៃ​សិរី​ល្អ​បាន​ឡើយ (គ. និង ស. ៨៨:៣២, ៣៥)។