ជំនួយ​ការសិក្សា
ការ​និមិត្ត


ការ​និមិត្ត

ជា​វិវរណៈ​ដែល​បើក​សម្ដែង​ឲ្យ​ឃើញ​អំពី​ព្រឹត្តិការណ៍ មនុស្ស ឬ​អ្វី​ណាមួយ តាម​រយៈ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

ឧទាហរណ៍​ទាំង​ឡាយ​អំពី​ការ​និមិត្ត​សំខាន់ៗ មាន​ដូច​ត​ទៅ​នេះ ៖ ការ​និមិត្ត​របស់​អេសេគាល អំពី​ជំនាន់​ចុង​ក្រោយ​បង្អស់ (អេសេ. ៣៧–៣៩), ការ​និមិត្ត​របស់​ស្ទេផាន​អំពី​ព្រះ​យេស៊ូវ​ឈរ​នៅ​ខាង​ស្ដាំ​ព្រះ​ហស្ត​នៃ​ព្រះ (កិច្ចការ ៧:៥៥–៥៦), វិវរណៈ​របស់​យ៉ូហាន​ទាក់​ទង​ទៅ​នឹង​ជំនាន់​ចុង​ក្រោយ​បង្អស់ (វិវរ. ៤–២១), ការ​និមិត្ត​របស់​លីហៃ និង​នីហ្វៃ​អំពី​ដើម​ជីវិត (១ នីហ្វៃ ៨, ១០–១៤), ការ​និមិត្ត​របស់​អាលម៉ា ជា​កូន​អំពី​ទេវតា​នៃ​ព្រះ​អម្ចាស់ (ម៉ូសាយ ២៧), ការ​និមិត្ត​របស់​បង​ប្រុស​របស់​យ៉ារេឌ អំពី​បណ្ដាជន​ទាំង​អស់​នៅ​លើ​ផែនដី (អេធើរ ៣:២៥), ការ​និមិត្ត​អំពី​សិរី​ល្អ​ទាំង​ឡាយ (គ. និង ស. ៧៦), ការ​និមិត្ត​ទាំង​ឡាយ ដែល​បាន​ប្រទាន​ដល់​យ៉ូសែប ស៊្មីធ និង​អូលីវើរ ខៅឌើរី នៅ​ក្នុង​ព្រះ​វិហារ​ខឺតឡង់ (គ. និង ស. ១១០), ការ​និមិត្ត​របស់​យ៉ូសែប អែហ្វ ស៊្មីធ អំពី​សេចក្ដី​ប្រោស​លោះ​នៃ​មនុស្ស​ស្លាប់ (គ. និង ស. ១៣៨), ការ​និមិត្ត​របស់​ម៉ូសេ អំពី​ព្រះ និង​ការ​បង្ក​បង្កើត​ទាំង​ឡាយ​របស់​ទ្រង់ (ម៉ូសេ ១), ការ​និមិត្ត​របស់​ហេណុក អំពី​ព្រះ (ម៉ូសេ ៦–៧), ការ​និមិត្ត​ទី​មួយ​របស់​យ៉ូសែប ស៊្មីធ (យ.ស.—ប្រវត្តិ ១)។