ប្រវត្តិ​សាសនាចក្រ​តាម​លំដាប់​ពេល​កើត​ឡើង, ផែនទី, និង​រូបថត​ទាំង​ឡាយ

ផែនទី និង​លិបិក្រម​ឈ្មោះ​ទី​កន្លែង​ទាំង​ឡាយ

ផែនទី​ដែល​មាន​ដូច​ត​ទៅ​នេះ អាច​ជួយ​ឲ្យ​អ្នក​កាន់តែ​យល់​អំពី​ប្រវត្តិ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ និង​អំពី​ព្រះ​គម្ពីរ​ដែល​បាន​បើក​សម្ដែង​តាម​រយៈ​ព្យាការី​យ៉ូសែប ស៊្មីធ និង​ពួក​អ្នក​ត​ពី​លោក​មក។ ដោយ​ស្គាល់​នូវ​ភូមិ​សាស្ត្រ​នៃ​ដែនដី​ដែល​បាន​ពោល​ដល់​នៅ​ព្រះ​គម្ពីរ​ទាំង​ឡាយ នោះ​អ្នក​អាច​យល់​អំពី​ព្រឹត្តិការណ៍​ក្នុង​គម្ពីរ​កាន់​ប្រសើរ​ឡើង។

  1. សហរដ្ឋ​ប៉ែក​ឦសាន

  2. ប៉ាលម៉ៃរ៉ា-ម៉ែនឆែស្ទើរ, ១៨២០–៣១

  3. តំបន់​នៅ​រដ្ឋ​ញូវយ៉ក, រដ្ឋ​ផែនសិលវេញ៉ា, និង​រដ្ឋ​អូហៃអូ នៅ​ក្នុង​សហរដ្ឋ

  4. ខឺតឡង់, រដ្ឋ​អូហៃអូ, ១៨៣០–៣៨

  5. តំបន់​នៅ​រដ្ឋ​មិសសួរី, រដ្ឋ​អិលលីណោយ, និង​រដ្ឋ​អៃអូវ៉ា នៅ​ក្នុង​សហរដ្ឋ

  6. ដំណើរ​នៃ​សាសនាចក្រ​ទៅ​ទិស​ខាង​លិច

  7. ផែនទី​នៃ​ពិភពលោក

លិបិក្រម​ឈ្មោះ​ទី​កន្លែង

លិបិក្រម​តាម​លំដាប់​អក្ខរក្រម​ឈ្មោះ​ទី​កន្លែង​ទាំង​ឡាយ អាច​ជួយ​ឲ្យ​អ្នក​រក​ឃើញ​កន្លែង​នៅ​លើ​ផែនទី។ ពី​ក្រោយ​ឈ្មោះ​នីមួយៗ មាន​លេខ​ផែនទី និង​ក្រឡា​តារាង​ដែល​មាន​លេខ និង​អក្សរ។ ជា​ឧទាហរណ៍ កន្លែង​នៃ​បន្ទាយ​ហល គឺ ៦:ខ១; នេះ​មាន​ន័យ​ថា ផែនទី ទី៦ នៅ​ក្រឡា ខ១។ អ្នក​អាច​រក​ឃើញ​ក្រឡា​ណា​មួយ​នៅ​លើ​ផែនទី ដោយ​មើល​តាម​លេខ​ដែល​នៅ​ខាង​លើ និង​នៅ​ចំហៀង​ផែនទី​នោះ។ ឈ្មោះ​ផ្សេង​ទៀត​នៃ​កន្លែង​ទាំង​ឡាយ គឺ​កត់​ទុក​នៅ​ក្នុង​វង់​ក្រចក; ជា​ឧទាហរណ៍ ខោនសិល ប្លើព្ស (ខេនស្វិល)។

ត​ទៅ​នេះ​គឺជា​សំគាល់​ដើម្បី​យល់​ពី​សញ្ញា និង​តួអក្សរ​ទាំង​ឡាយ ដែល​បាន​យក​មក​ប្រើ​ប្រាស់​នៅ​លើ​ផែនទី​ទាំង​ប៉ុន្មាន។ ថែម​ទៀត ផែនទី​នីមួយៗ​អាច​មាន​សំគាល់​ផ្សេងៗ ដែល​មាន​ពាក្យ​ពន្យល់​ប្រាប់​ពី​សញ្ញា​ថែម​ទៀត នៅ​លើ​ផែនទី​នោះ។

ចំណុច​ក្រហម គឺជា​ទី​ក្រុង ឬ​ភូមិ។ ជួនកាល​អាច​មាន​បន្ទាត់​មួយ ចង្អុល​ពី​ចំណុច​ទៅ​ឯ​ឈ្មោះ​ទី​ក្រុង ឬ​ទី​កន្លែង។

មហាសមុទ្រ​អាត្លង់ទិច

អក្សរ​បែប​នេះ​គឺ​បាន​យក​មក​ប្រើ​ប្រាស់ ដើម្បី​ប្រាប់​ពី​កន្លែង​ទាំង​ឡាយ​ខាង​ភូមិ​សាស្ត្រ ដូច​ជា មហាសមុទ្រ​សមុទ្រ បឹង ទន្លេ ភ្នំ ច្រក​ភ្នំ ទី​រហោស្ថាន និង​កោះ​ទាំង​ឡាយ។

ប៉ាលម៉ៃរ៉ា

អក្សរ​បែប​នេះ​គឺ​បាន​យក​មក​ប្រើ​ប្រាស់ សម្រាប់​ទី​ក្រុង និង​ភូមិ​ទាំង​អស់។

ញូវយ៉ក

អក្សរ​បែប​នេះ​គឺ​បាន​យក​មក​ប្រើ​ប្រាស់ សម្រាប់​ប៉ែក​ខាង​នយោបាយ ដូច​ជា​ភូមិភាគ និង​រដ្ឋ និង​ទឹកដី​ទាំង​ឡាយ​នៃ​សហរដ្ឋ។

កាណាដា

អក្សរ​បែប​នេះ​គឺ​បាន​យក​មក​ប្រើ​ប្រាស់ សម្រាប់​ប៉ែក​ខាង​នយោបាយ​ធំៗ​ដូច​ជា​សាសន៍ ប្រទេស និង​ទ្វីប​ទាំង​ឡាយ។