ឆ្នាំ ២០២៣
សូម​ទទួល​យក​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​អ្នកដឹកនាំ​របស់​អ្នក
ខែ តុលា ឆ្នាំ ២០២៣


« សូម​ទទួល​យក​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​អ្នកដឹកនាំ​របស់​អ្នក » ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ខែ តុលា ឆ្នាំ ២០២៣ ។

សារលិខិត​ប្រចាំ​ខែ​ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ខែ តុលា ឆ្នាំ ២០២៣

សូម​ទទួល​យក​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​អ្នកដឹកនាំ​របស់​អ្នក

ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌​ជ្រាប​ដឹង​ថា នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ យើង​នឹង​ជួប​ឧបសគ្គ សេចក្តីវេទនា និង​ភាពជ្រួលច្របល់ ទ្រង់​ជ្រាប​ដឹង​ថា យើង​នឹង​ប្រឈម​មុខ​នឹង​ចម្ងល់​ ការខក​ចិត្ត ការល្បួង និង​ភាពទន់​ខ្សោយ​ជា​ច្រើន ។ ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ឲ្យ​យើង​មាន​កម្លាំង​ក្នុង​ជីវិត​រមែង​ស្លាប់ និង​ការណែនាំ​ដ៏​ទេវភាព ។

តាម​ការចាត់តាំង​មក​ពី​ព្រះ ព្រះវិញ្ញាណ​បំផុស​គំនិត ថ្លែង​ទីបន្ទាល់ បង្រៀន ហើយ​បំផុស​គំនិត​យើង​ឲ្យ​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះអម្ចាស់ ។ យើង​មាន​ការ​ទទួល​ខុស​ត្រូវ​ពិសិដ្ឋ​ដើម្បី​រៀន​ទទួលស្គាល់​ព្រះចេស្តា​របស់​ទ្រង់​ក្នុង​ជីវិត​យើង និង​ការឆ្លើយតប​របស់​ទ្រង់ ។

តើ​យើង​ធ្វើ​វា​ដោយ​របៀប​ណា ?

ទីមួយ យើង​ត្រូវ​ព្យាយាម​រស់នៅ ដើម្បី​មាន​ភាពសក្ដិសម​នឹង​ព្រះវិញ្ញាណ ។

ទីពីរ យើង​ត្រូវតែ​មាន​ឆន្ទៈ​ទទួល​ព្រះវិញ្ញាណ ។

ទីបី យើង​ត្រូវ​ទទួល​ស្គាល់​ព្រះវិញ្ញាណ​ពេល​ទ្រង់​មាន​វត្តមាន ។

ទីបួន យើង​ត្រូវ​ធ្វើ​តាម​ការបំផុស​គំនិត ដំបូង គេ​បង្អស់ ។

សូម​ឲ្យ​យើង​ទទួល​យក​ការហៅ​របស់​ព្រះអម្ចាស់​ដោយ​ហ្មត់ចត់ « ចូរ​សង្ឃឹម​ឡើង ដ្បិត​យើង​នឹង​ដឹកនាំ​អ្នក​រាល់​គ្នា » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៨:១៨ ) ។ ទ្រង់​ដឹកនាំ​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​យើង​រស់នៅ​ឲ្យ​ជិតស្និទ្ធ​នឹង​ព្រះវិញ្ញាណ ធ្វើតាម​ការបំផុស​គំនិត​ដំបូង​ភ្លាមៗ ដោយ​ដឹង​ថា​វា​ជា​ការបំផុស​មក​ពី​ព្រះ ។ ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​អំពី​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅក្នុងការ​ដឹកនាំ​យើង ការពារយើង និង​គង់​នៅ​ជាមួយ​យើង​ជានិច្ច ។