តន្ត្រី
មើល​ព្រះប្រោសលោះ​​យើង​សុគត​ហើយ


113

មើល​ព្រះប្រោសលោះ​​យើង​សុគត​ហើយ

ដោយ​គារវភាព

១. មើលព្រះប្រោសលោះនៃយើងសុគត

ដើម្បីឱ្យបានស្កប់ស្កល់ដល់ច្បាប់

ទ្រង់សុគតជំនួសបាបទាំងពួង

ទ្រង់សុគតជំនួសបាបទាំងពួង

ឱ្យមនុស្សមានជីវិតដ៏រុងរឿង។

២. កាលមនុស្សទុច្ចរិតសើចចំអក

គេទំលុះបាទហត្ថានិងកាយ

ដោយសើចចំអកឡកឡឺយប្រមាថ

ដោយសើចចំអកឡកឡឺយប្រមាថ

គេពាក់មកុដបន្លាលើសិរសា។

៣. ទោះបីជាទ្រង់ត្រូវជាប់ឈើឆ្កាង

តែគ្មានឮពាក្យត្អូញត្អែរចេញឡើយ

ដើម្បីបំពេញមុខងារដ៏ធំ

ដើម្បីបំពេញមុខងារដ៏ធំ

ទ្រង់បំពេញព្រះទ័យបិតាទ្រង់។

៤. បិតាសូមយកពែងនេះចេញផង

តែខ្ញុំនឹងផឹកតាមព្រះបំណង

ខ្ញុំសម្រេចកិច្ចទ្រង់ឱ្យខ្ញុំធ្វើ

ខ្ញុំសម្រេចកិច្ចទ្រង់ឱ្យខ្ញុំធ្វើ

សូមទទួលវិញ្ញាណខ្ញុំផងទ្រង់។

៥. ទ្រង់បានសុគតទៅដោយអាណោច

ព្រះអាទិត្យខ្មាសមិនចេញរស្មី

ផែនដីញាប់ញ័រសព្វសត្វសោកា

ផែនដីញាប់ញ័រសព្វសត្វសោកា

ទួញទាំងភ័យថាព្រះសុគតហើយ។

៦. ទ្រង់រស់ឡើងវិញចិត្តយើងរាបសា

ដល់តំណាងពិសិដ្ឋសាក្រាម៉ង់

ជាពួកបរិសុទ្ធយើងព្យាយាម

ជាពួកបរិសុទ្ធយើងព្យាយាម

ធ្វើតាមព្រះទ័យនិងសរសើរទ្រង់៕

និពន្ធទំនុកច្រៀ​ង ៖ អេលីស្សាអរ ស្នូវ នូឆ្នាំ ១៨០៤–១៨៨៧

និពន្ធបទភ្លេ​ង ៖ ចចឃែរលេសឆ្នាំ ១៨៣៩–១៩៣២

គោលលិទ្ធិនិងសេចក្តីសញ្ញា 18:11

លូកា 22:42

លូកា 23:46