តន្ត្រី
ជ្រើស​ផ្លូវ​ត្រូវ


148

ជ្រើស​ផ្លូវ​ត្រូវ

ដោយ​ឈ្លាសវៃ

១. ជ្រើស​ផ្លូវ​ត្រូវ!​ពេល​ការ​ជ្រើស​រើស​នៅ​ចំ​ពោះ​អ្នក

ព្រះ​វិ​ញ្ញាណ​តែង​ដឹក​នាំ​ដើរ​ផ្លូវ​ត្រូវ

ហើយ​ព​ន្លឺ​នោះ​នឹង​បំ​ភ្លឺ​លើ​អ្នក​ជា​និច្ច

ពេល​ជ្រើស​ត្រូវ​ចិត្ត​អ្នក​នឹង​ជឿ​ជាក់

[Chorus]

ជ្រើស​ផ្លូវ​ត្រូវ!​ជ្រើស​ផ្លូវ​ត្រូវ!

ចូរ​ឲ្យ​ប្រា​ជ្ញា​គូស​ដាន​ផ្លូវ​អ្នក

ក្នុង​ព​ន្លឺ​ជ្រើស​ផ្លូវ​ត្រូវ!

ព្រះ​នឹង​ប្រ​ទាន​ពរ​ដ​រាប​ទៅ៕

២. ជ្រើស​ផ្លូវ​ត្រូវ!​កុំ​ទុក​នៅ​ឲ្យ​ពួក​អា​រក្ស​ល្បួង

យក​ឈ្នះ​លើ​អ្នក​ក្នុង​គ្រា​ដ៏​អា​ក្រក់

គ្រប់​ការ​ជ្រើស​រើស​តែង​តែ​មាន​រើស​ត្រូវ​រើស​ខុស

ចូរ​ជ្រើស​ដោយ​អំ​ណាច​ដ៏​បំ​ផុស

[Chorus]

ជ្រើស​ផ្លូវ​ត្រូវ!​ជ្រើស​ផ្លូវ​ត្រូវ!

ចូរ​ឲ្យ​ប្រា​ជ្ញា​គូស​ដាន​ផ្លូវ​អ្នក

ក្នុង​ព​ន្លឺ​ជ្រើស​ផ្លូវ​ត្រូវ!

ព្រះ​នឹង​ប្រ​ទាន​ពរ​ដ​រាប​ទៅ៕

៣. ជ្រើស​ផ្លូវ​ត្រូវ!​អំ​ពើ​សុច​រិត​មាន​ក្តី​សុខ​សាន្ត

ជ្រើស​ផ្លូវ​ត្រូវ!​ធ្វើ​ឲ្យ​ព្រ​លឹង​រួច​ភ័យ

ជ្រើស​ផ្លូវ​ត្រូវ​នៅ​គ្រប់​ការ​ងារ​ដែល​អ្នក​ត្រូវ​ធ្វើ

ព្រះ​និង​ស្ថាន​សួគ៌​ជា​គោល​ដៅ​អ្នក

[Chorus]

ជ្រើស​ផ្លូវ​ត្រូវ!​ជ្រើស​ផ្លូវ​ត្រូវ!

ចូរ​ឲ្យ​ប្រា​ជ្ញា​គូស​ដាន​ផ្លូវ​អ្នក

ក្នុង​ព​ន្លឺ​ជ្រើស​ផ្លូវ​ត្រូវ!

ព្រះ​នឹង​ប្រ​ទាន​ពរ​ដ​រាប​ទៅ៕

និពន្ធ​ទំនុក​ច្រៀង ៖ យ៉ូសែប អិល ធោនស៊ីនដ៍ ឆ្នាំ ១៨៤៩–១៩៤២

និពន្ធ​បទ​ភ្លេង ៖ ហ៊ីនរីអេ ថាកឃិត ឆ្នាំ ១៨៥២–១៩១៨

មរ៉ូណៃ 7:16–17

នីហ្វៃ ទី ២ 2:27–28