តន្ត្រី
សូមយាង ឱ ស្តេចនៃស្តេច!


23

សូមយាង ឱ ស្តេចនៃស្តេច!

ដោយ​ក្លាហាន

១. សូមយាងឱស្ដេចនៃស្តេច!

យើងរង់ចាំទ្រង់ជាយូរ

រង់ចាំចំអេងស្លាបទ្រង់

មកលោះរាស្ត្រទ្រង់ផុតភ័យ

មកអស់ទាំងសាសន៍ដែលប្រាថ្នាមក

ចូរអ៊ីស្រាអែលមកជុំគ្នាវិញ។

២. សូមយាងមកបញ្ឈប់បាប

ហើយលាងផែនដីដោយភ្លើង

ហើយនាំក្តីសុចរិតមក

ឲ្យពួកបរិសុទ្ធឮ

ពិណបទអំណររីករាយអរក្រៃ

ស្វាគមន៍រាជ្យដ៏សុខសាន្តនៃទ្រង់។

៣. ចូរយើងស្រែកហូសាណា

ដែលមនុស្សបានរួចបាប

ហើយសិរីល្អរំពង

ចម្រៀងថ្មីពីជោគជ័យ

ទូទាំងស្ថានសួគ៌ដ៏ធំល្វឹងល្វើយ

ភ្លេងជ័យរណ្តំពីភ្នំស៊ីយ៉ូន។

៤. សាទរ! ស្តេចនៃជីវិត!

សូមស្វាគមន៍ដល់រាជ្យទ្រង់!

កាលអស់រាស្ត្រដ៏ជម្រើស

ទទួលអង្គសង្គ្រោះខ្លួន

អ្នកមិនជឿនឹងលុតជង្គង់ចុះ

ហើយគ្រប់សំឡេងនឹងសរសើរទ្រង់៕

និពន្ធ​ទំនុក​ច្រៀ​ង ៖​ ប៉ាលី ភី. ប្រាដ្ត ឆ្នាំ ១៨០៧–១៨៥៧

និពន្ធ​បទភ្លេ​ង ៖ អនា. ប្រ. ឆ្នាំ ១៨៨៩

គោលលិទ្ធិនិងសេចក្តីសញ្ញា 45:39, 44

អេសាយ 35:10