តន្ត្រី
ព្រះស្នេហ៍យើងទើបចាត់បុត្រាទ្រង់


111

ព្រះស្នេហ៍យើងទើបចាត់បុត្រាទ្រង់

ដោយ​ថ្លៃថ្នូរ

១. ព្រះស្នេហ៍យើងទើបចាត់បុត្រាទ្រង់

ព្រះយេស៊ូវគ្រីស្ទជាដង្វាយធួន

ឲ្យយើងស្គាល់ច្បាស់ពីផ្លូវនៃទ្រង់

នាំចំទៅព្រះឥតមានទីទៃ។

២. ទ្រង់ជាបុត្រព្រះយាងមកជា

មនុស្សបង្អោនព្រះកាយចុះទ្រាំ

រងទុក្ខសុគតទាំងគ្មានកំហុសអ្វី

សោះបង់លោះការរំលងក្រឹត្យវិន័យ។

៣. ឱ!ក្ដីស្នេហ៍អស្ចារ្យពីសួគ៌ា

តើខ្ញុំជាប់គុណទ្រង់

កម្រិតណាព្រោះការបូជាទ្រង់ខ្ញុំបាន

ពរទីដ៏បវរក្នុងព្រះទ័យទ្រង់។

៤. ទ្រង់ឲ្យធ្វើទាំងទង្វើនិងចិត្ត

ចិត្តខ្ញុំដូចទ្រង់ដូចកូននឹងឪពុក

មានចិត្តតែមួយក្នុងនាមជាកូន

រៀនធ្វើតាមព្រះដ៏បរិសុទ្ធ។

៥. សាក្រាម៉ង់នេះជាតំណាងឲ្យ

ទ្រង់ហូរលោហិតនិងសាច់ដល់ខ្ញុំ

ទទួលទានឥឡូវជារឿងត្រូវ

ថាខ្ញុំចងចាំទ្រង់ជាព្រះខ្ញុំ៕

និពន្ធទំនុកច្រៀ​ង ៖ អេឌវឺឌ ភី. ឃីបឹល ឆ្នាំ ១៨៨២–១៩៣៧

និពន្ធបទភ្លេ​ង ៖ អាលីស្សែនឌឺ ឆ្រីននឿ ឆ្នាំ ១៩០១–១៩៨៧។ © ១៩៤៨ IRI

យ៉ូហាន 3:16–17

គោលលិទ្ធិនិងសេចក្តីសញ្ញា 34:3