តន្ត្រី
ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ


115

ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ

ដោយ​សញ្ជប់​សញ្ជឹង

១. ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យនូវក្ដីស្នេហ៍ព្រះគ្រីស្ទឱ្យដល់ខ្ញុំ

ទាំងឆ្ងល់ចំពោះព្រះគុណដែលព្រះអង្គប្រទានដល់ខ្ញុំ

ខ្ញុំញ័រកាយាដោយដឹងថាទ្រង់សុគតជំនួសខ្ញុំ

ថាទ្រង់បានរងទុក្ខហូរលោហិតសុគតជំនួសខ្ញុំ

[Chorus]

ឱ!ជាការដ៏សែនអស្ចារ្យដែលទ្រង់យល់ដល់ខ្ញុំ

ទាំងសុគតជំនួសខ្ញុំ

ឱ!ជាការដ៏អស្ចារ្យដ៏អស្ចារ្យដល់ខ្ញុំ!

២. ខ្ញុំស្ងប់ស្ងែងដែលទ្រង់បានយាងចុះពីបល្ល័ង្កឧត្តម

ដើម្បីសង្គ្រោះព្រលឹងដ៏កាចឆ្មើងឆ្មៃដូចរូបខ្ញុំ

ដែលទ្រង់មានព្រះទ័យស្រឡាញ់ដល់មនុស្សដូចជាខ្ញុំ

គ្រប់គ្រាន់នឹងចិញ្ចឹមនិងប្រោសលោះនិងរាប់អានដល់ខ្ញុំ

[Chorus]

ឱ!ជាការដ៏សែនអស្ចារ្យដែលទ្រង់យល់ដល់ខ្ញុំ

ទាំងសុគតជំនួសខ្ញុំ

ឱ!ជាការដ៏អស្ចារ្យដ៏អស្ចារ្យដល់ខ្ញុំ!

៣. ខ្ញុំគិតដល់ព្រះហស្តដែលត្រូវហូរឈាមដើម្បីបង់ថ្លៃ

ព្រះគុណនិងការស្រឡាញ់ដ៏ធំតើខ្ញុំអាចភ្លេចឬ?

ទេទេខ្ញុំនឹងសរសើរហើយតម្កើងនៅទីមេត្តា

រហូតដល់បល្ល័ង្ករុងរឿងខ្ញុំក្រាបនៅព្រះបាទទ្រង់

[Chorus]

ឱ!ជាការដ៏សែនអស្ចារ្យដែលទ្រង់យល់ដល់ខ្ញុំ

ទាំងសុគតជំនួសខ្ញុំ

ឱ!ជាការដ៏អស្ចារ្យដ៏អស្ចារ្យដល់ខ្ញុំ!

និពន្ធទំនុកច្រៀង និង និពន្ធបទភ្លេ​ង ៖ ឆាល្ស អេច. កាព្រីយ៉ែល ឆ្នាំ ១៨៥៦–១៩៣២

ម៉ូសាយ 3:5–8

យ៉ូហាន 15:13