តន្ត្រី
ការអធិស្ឋានជាប្រាថ្នាស្មោះ


83

ការអធិស្ឋានជាប្រាថ្នាស្មោះ

ដោយសុខសាន្ត

១. ការអធិស្ឋានជាប្រាថ្នាស្មោះ

ទោះវាចាឬឥតសោះ

អារម្មណ៍ដូចភ្លើងឆេះក្នុងដួងចិត្ត

ដែលធ្វើឲ្យទ្រូងញាប់ញ័រ។

២. ការអធិស្ឋានផ្ដល់ភាពធូរស្បើយ

ជាការបង្ហូរទឹកភ្នែក

ជាការសម្លឹងឆ្ពោះទៅខាងលើ

មានតែទ្រង់គង់នៅក្បែរ។

៣. ការអធិស្ឋានជាពាក្យងាយថា

កុមារក៏អាចវាចា

ជាការវិសេសដើម្បីទៅដល់

ព្រះអម្ចាស់នៅស្ថានលើ។

៤. ការអធិស្ឋានជាខ្យល់ដង្ហើម

ជាជីវិតពួកគ្រីស្ទាន

ទ្រង់អធិស្ឋានកាលហៀបសុគត

ជាកូនសោចូលស្ថានសួគ៌។

៥. ការអធិស្ឋានជាបទប្រែចិត្ត

ប្រែពីផ្លូវខ្លួនយ៉ាងពិត

កាលពួកទេវតារីករាយនឹងបទ

ថា «មើល! គាត់អធិស្ឋាន!»

៦. យើងរួបរួមដោយការអធិស្ឋាន

ទាំងកាយចិត្តនិងគំនិត

ចូលនឹងព្រះបិតានិងបុត្រា

នឹងទទួលបានមិត្តភាព។

៧. អធិស្ឋានមិនត្រឹមនៅផែនដី៖

ព្រះវិញ្ញាណមានបន្ទូល

នៅបល្ល័ង្គបិតាព្រះយេស៊ូវ

ជួយសុំទោសជួសអ្នកបាប។

៨. ឱ! យើងមករកទ្រង់តាមនរណា

ជាផ្លូវជីវិតក្តីពិត!

ផ្លូវអធិស្ឋានដែលទ្រង់យាងលើ

សូមជួយយើងអធិស្ឋាន៕

និពន្ធទំនុកច្រៀង ៖ ជេមស៍ម៉នហ្គូមឺរី ឆ្នាំ ១៧៧១–១៨៥៤

និពន្ធបទភ្លេង ៖ ចចខែរលីស ឆ្នាំ ១៨៣៩–១៩៣២

នីហ្វៃ ទី ៣ 13:5–13

នីហ្វៃ ទី ៣ 18:15–20

យ៉ាកុប 5:16