ជំពូកទី ៨
លីហៃឃើញការនិមិត្តមួយអំពីដើមជីវិត — លោកទទួលទានផ្លែនៃដើមជីវិត ហើយមានបំណងចង់ឲ្យគ្រួសារលោកទទួលទានផ្លែឈើនោះដែរ — លោកឃើញដំបងដែក និងផ្លូវតូច ហើយចង្អៀត ហើយនឹងអ័ព្ទនៃសេចក្ដីងងឹតដែលបិទបាំងមនុស្សទាំងឡាយ — សារ៉ាយ នីហ្វៃ និងសាំ ទទួលទានផ្លែឈើនោះ ប៉ុន្តែលេមិន និងលេមយួល មិនព្រមឡើយ។ ប្រមាណជាឆ្នាំ ៦០០–៥៩២ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា យើងបានប្រមូលគ្រាប់ពូជផ្សេងៗគ្រប់មុខ ព្រមទាំងគ្រាប់ធញ្ញជាតិគ្រប់មុខ និងគ្រាប់ផ្លែឈើគ្រប់មុខដែរ។
២ហើយហេតុការណ៍បានកើតឡើងថា កាលឪពុកខ្ញុំនៅក្នុងទីរហោស្ថាន នោះលោកបាននិយាយមកយើងថា ៖ មើលចុះ ឪពុកបានកយល់សប្ដិ ឬពាក្យម្យ៉ាងទៀតថា ឪពុកបានឃើញខការនិមិត្តមួយ។
៣ហើយមើលចុះ ដោយសារការណ៍ដែលឪពុកបានឃើញ គឺជាហេតុដែលនាំឲ្យឪពុកមានសេចក្ដីត្រេកអររីករាយក្នុងព្រះអម្ចាស់ ពីព្រោះតែកនីហ្វៃ ហើយព្រមទាំងសាំផង ត្បិតឪពុកមានហេតុដល់សន្និដ្ឋានថា ពួកគេ ហើយព្រមទាំងពូជរបស់ពួកគេជាច្រើននឹងបានសង្គ្រោះដែរ។
៤ប៉ុន្តែមើលចុះ កលេមិន និងលេមយួល ឪពុកភ័យខ្លាចជាខ្លាំងពីព្រោះតែកូន ត្បិតមើលចុះ ឪពុកគិតថា ឪពុកបានដេកយល់សប្ដិឃើញទីរហោស្ថានដ៏ងងឹត និងអាប់អួមួយ នៅក្នុងសុបិនរបស់ឪពុក។
៥ហើយហេតុការណ៍បានកើតឡើងថា ឪពុកបានឃើញបុរសម្នាក់ ហើយបុរសនោះស្លៀកពាក់កអាវពណ៌ស ហើយបុរសនោះមកឈរនៅចំពោះមុខឪពុក។
៦ហើយហេតុការណ៍បានកើតឡើងថា បុរសនោះមានប្រសាសន៍មកឪពុក ហើយប្រាប់ឲ្យឪពុកទៅតាមលោក។
៧ហើយហេតុការណ៍បានកើតឡើងថា នៅពេលដែលឪពុកទៅតាមបុរសនោះ នោះឪពុកបានឃើញថា ខ្លួនឪពុកនៅក្នុងទីចោលស្ងាត់មួយដ៏ងងឹត ហើយអាប់អួ។
៨ហើយបន្ទាប់ពីឪពុកបានធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោងនៅក្នុងសេចក្ដីងងឹតនោះឪពុកក៏ចាប់ផ្ដើមអធិស្ឋានដល់ព្រះអម្ចាស់ សូមឲ្យទ្រង់មានកសេចក្ដីមេត្តាករុណាដល់ឪពុក តាមសេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់ឥតគណនារបស់ទ្រង់។
៩ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីឪពុកបានអធិស្ឋានដល់ព្រះអម្ចាស់ហើយ នោះឪពុកក៏បានឃើញកទីវាលដ៏ធំ ហើយទូលាយមួយ។
១០ហើយហេតុការណ៍បានកើតឡើងថា ឪពុកបានឃើញកដើមឈើមួយ ដែលមានខផ្លែដ៏គួរធ្វើឲ្យមនុស្សសប្បាយរីករាយ។
១១ហើយហេតុការណ៍បានកើតឡើងថា ឪពុកបានដើរចូលទៅបេះកផ្លែឈើនោះ ហើយទទួលទាន ហើយឪពុកឃើញថាវាមានរស់ជាតិផ្អែមបំផុត គឺផ្អែមជាងអ្វីៗដែលឪពុកធ្លាប់បានភ្លក់ពីមុនមក។ មែនហើយ ហើយឪពុកបានឃើញថា ផ្លែឈើនោះមានខពណ៌ស គឺសជាងអ្វីទាំងអស់ ដែលឪពុកធ្លាប់បានឃើញមក។
១២ហើយកាលឪពុកបានទទួលទានផ្លែឈើនោះហើយ នោះព្រលឹងវិញ្ញាណឪពុកក៏ពោរពេញទៅដោយកសេចក្ដីអំណរជាអតិបរមា ហេតុដូច្នោះហើយ ឪពុកក៏ចាប់ផ្ដើមមានខបំណងចង់ឲ្យគ្រួសារឪពុកទទួលទានផ្លែឈើនោះដែរ ត្បិតឪពុកដឹងថា ផ្លែឈើនោះ គួរឲ្យមានគប្រាថ្នាជាងផ្លែឈើណាៗទាំងអស់។
១៣ហើយកាលឪពុកចោលភ្នែកមើលជុំវិញខ្លួន ក្រែងឪពុកអាចឃើញគ្រួសារឪពុកដែរ នោះឪពុកក៏ឃើញកទន្លេទឹកមួយ ទន្លេនោះហូរតាមបណ្ដោយ ហើយវានៅជិតដើមឈើ ដែលឪពុកបានទទួលទានផ្លែ។
១៤ហើយឪពុកសម្លឹងរកមើលថា តើទន្លេនោះមានប្រភពមកពីណា ហើយឪពុកបានឃើញក្បាលទន្លេនៅមិនឆ្ងាយប៉ុន្មានទេ ហើយនៅឯក្បាលទន្លេនោះ ឪពុកបានឃើញម្ដាយកូន គឺសារ៉ាយ និងសាំ ហើយនឹងនីហ្វៃ ហើយពួកគេឈរ ហាក់បីដូចជាគេមិនដឹងជានឹងទៅផ្លូវណាឡើយ។
១៥ហើយហេតុការណ៍បានកើតឡើងថា ឪពុកបានបោយដៃហៅពួកគេ ហើយឪពុកព្រមទាំងបានស្រែកហៅពួកគេយ៉ាងខ្លាំងឲ្យមករកឪពុក ហើយទទួលទានផ្លែឈើ គឺផ្លែឈើដ៏គួរឲ្យប្រាថ្នាជាងផ្លែឈើណាៗទាំងអស់។
១៦ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានមករកឪពុក ហើយបានទទួលទានផ្លែឈើនោះដែរ។
១៧ហើយហេតុការណ៍បានកើតឡើងថា ឪពុកចង់ឲ្យលេមិន និងលេមយួល មកទទួលទានផ្លែឈើនោះផង ហេតុដូច្នោះហើយ ឪពុកបានសម្លឹងទៅក្បាលទន្លេ ក្រែងឪពុកអាចមើលឃើញពួកគេទាំងពីរនាក់។
១៨ហើយហេតុការណ៍បានកើតឡើងថា ឪពុកបានឃើញគេទាំងពីរនាក់ ប៉ុន្តែពួកគេកមិនព្រមមករកឪពុក ហើយទទួលផ្លែឈើនោះឡើយ។
១៩ហើយឪពុកបានឃើញកដំបងដែកមួយ ហើយដំបងដែកនោះ ផ្ដេកបណ្ដោយតាមមាត់ទន្លេ ហើយតម្រង់ទៅឯដើមឈើដែលឪពុកឈរជិត។
២០ហើយឪពុកក៏បានឃើញកផ្លូវមួយតូច ហើយចង្អៀត ដែលនៅបណ្ដោយតាមដំបងដែក តម្រង់ទៅឯដើមឈើ ដែលឪពុកឈរជិត ហើយផ្លូវនោះរត់តាមក្បាលប្រភពទៅដល់ខទីវាលដ៏ធំ ហើយទូលាយមួយ ប្រៀបដូចជាលោកិយ។
២១ហើយឪពុកបានឃើញក្រុមមនុស្សជាច្រើនឥតគណនា ពួកគេជាច្រើននាក់ក្នុងចំណោមនោះ កំពុងតែប្រជ្រៀតទៅមុខ ដើម្បីពួកគេអាចទៅដល់កផ្លូវ ដែលនាំទៅដើមឈើដែលឪពុកឈរជិតនោះ។
២២ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានទៅមុខ ហើយចាប់ផ្ដើមដើរនៅលើផ្លូវ ដែលនាំទៅដល់ដើមឈើនោះ។
២៣ហើយហេតុការណ៍បានកើតឡើងថា មានកអ័ព្ទនៃសេចក្ដីងងឹតបានផុសឡើង មែនហើយ គឺជាអ័ព្ទនៃសេចក្ដីងងឹតដ៏ធំ រហូតដល់ធ្វើឲ្យពួកគេ ដែលបានដើរនៅលើផ្លូវនោះត្រូវធ្លាក់វង្វេងផ្លូវ ខ្ចាត់ខ្ចាយបាត់អស់ទៅ។
២៤ហើយហេតុការណ៍បានកើតឡើងថា ឪពុកបានឃើញមនុស្សជាច្រើនទៀតកំពុងតែប្រជ្រៀតទៅមុខ ហើយពួកគេបានចេញមកចាប់ចុងដំបងដែក ហើយពួកគេប្រជ្រៀតពុះពារអ័ព្ទនៃសេចក្ដីងងឹតទៅមុខ ដោយដើរសួតាមដំបងដែក រហូតដល់ពួកគេទៅដល់ ហើយទទួលទានកផ្លែឈើនោះ។
២៥ហើយបន្ទាប់ពីពួកគេបានទទួលទានផ្លែឈើនោះហើយ នោះពួកគេក៏សម្លឹងមើលជុំវិញខ្លួន ហាក់បីដូចជាពួកគេមានការកខ្មាសអៀនចំពោះខ្លួនឯង។
២៦ហើយឪពុកក៏សម្លឹងមើលជុំវិញដែរ ហើយបានឃើញថា នៅឯត្រើយម្ខាងទន្លេនោះមានអគារកដ៏ធំ ហើយទូលាយមួយ ហើយអគារនោះ ហាក់ដូចជាឈរនៅលើអាកាសខ្ពស់ពីដី។
២៧ហើយអគារនោះពេញទៅដោយមនុស្ស ទាំងចាស់ទាំងក្មេង ទាំងប្រុសទាំងស្រី ហើយរបៀបស្លៀកពាក់របស់ពួកគេសុទ្ធតែល្អប្រណិត ហើយពួកគេកំពុងតែនៅក្នុងកអាកប្បកិរិយាចំអកឡកឡឺយ ហើយចង្អុលដៃទៅរកពួកអ្នកដែលបានទៅដល់ ហើយកំពុងតែទទួលទានផ្លែឈើនោះ។
២៨ហើយបន្ទាប់ពីពួកគេកបានភ្លក់ផ្លែឈើនោះហើយ នោះពួកគេមានខការខ្មាសអៀន ពីព្រោះតែពួកអ្នកដែលចំអកដាក់គេ ហើយពួកគេគបានធ្លាក់តាមផ្លូវហាមឃាត់ទាំងឡាយ ហើយវង្វេងបាត់អស់ទៅ។
២៩ហើយឥឡូវនេះ ខ្ញុំ នីហ្វៃ មិនរៀបរាប់ពាក្យកទាំងឡាយរបស់ឪពុកខ្ញុំឲ្យអស់បានឡើយ។
៣០ប៉ុន្តែរួមសេចក្ដីឲ្យខ្លីមក មើលចុះ ឪពុកខ្ញុំបានឃើញមនុស្សទាំងហ្វូងៗប្រជ្រៀតទៅមុខ ហើយពួកគេបានមកកាន់ចុងកដំបងដែក ហើយពួកគេបានប្រជ្រៀតគ្នាទៅមុខ ដោយកាន់ដំបងដែកយ៉ាងខ្ជាប់ជានិច្ច រហូតដល់ពួកគេបានមកដល់ ហើយដួលចុះ ហើយបរិភោគផ្លែឈើនោះទៅ។
៣១ហើយលោកក៏បានឃើញមនុស្សទាំងកហ្វូងៗទៀត កំពុងតែស្ទាបរកផ្លូវឆ្ពោះទៅអគារដ៏ធំ ហើយទូលាយនោះ។
៣២ហើយហេតុការណ៍បានកើតឡើងថា មានមនុស្សជាច្រើនលង់ទឹកស្លាប់នៅក្នុងទីជម្រៅនៃកប្រភពទឹក ហើយមានមនុស្សជាច្រើន វង្វេងបាត់ពីភ្នែកលោក ដោយដើររសាត់ទៅលើផ្លូវចម្លែកៗទាំងឡាយ។
៣៣ហើយមានមនុស្សទាំងហ្វូង បានចូលទៅក្នុងអគារចម្លែកនោះ។ ហើយបន្ទាប់ពីគេបានចូលទៅក្នុងអគារនោះហើយ ពួកគេចង្អុលកមើលងាយដល់ខ្ញុំ និងពួកអ្នកដែលបរិភោគផ្លែឈើផងនោះ ប៉ុន្តែពួកយើងឥតយកចិត្តទុកដាក់ដល់គេឡើយ។
៣៤ទាំងនេះគឺជាពាក្យរបស់ឪពុកខ្ញុំ ៖ ត្បិតមនុស្សជាច្រើនណាដែលកយកចិត្តទុកដាក់ដល់គេ ក៏ត្រូវវង្វេងបាត់បង់អស់ទៅ។
៣៥ហើយឪពុកខ្ញុំបានមានប្រសាសន៍ថា កលេមិន និងលេមយួល មិនទទួលទានផ្លែឈើនោះឡើយ។
៣៦ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីឪពុកខ្ញុំបាននិយាយអស់ទាំងពាក្យនៃសុបិន ឬនៃការនិមិត្តរបស់លោក ដែលជាពាក្យជាច្រើនរួចហើយ នោះលោកក៏និយាយមកពួកយើងថា ពីព្រោះមកពីរឿងទាំងឡាយ ដែលលោកបានឃើញនៅក្នុងការនិមិត្ត ធ្វើឲ្យលោកភ័យខ្លាចជាខ្លាំងជំនួស លេមិន និងលេមយួល មែនហើយ លោកខ្លាចក្រែងពួកគេនឹងត្រូវកាត់កាលចេញពីវត្តមាននៃព្រះអម្ចាស់។
៣៧ហើយលោកបានទូន្មានដល់ពួកគេនៅពេលនោះ ដោយអស់ទាំងអារម្មណ៍របស់កមេបាដ៏ទន់ភ្លន់ម្នាក់ ដើម្បីឲ្យពួកគេប្រុងស្ដាប់ តាមពាក្យទាំងឡាយរបស់លោក ក្រែងព្រះអម្ចាស់ ទ្រង់នឹងមេត្តាករុណាដល់ពួកគេ ហើយមិនកាត់កាលពួកគេចេញ មែនហើយ ឪពុកខ្ញុំបាន ថ្លែងពន្យល់ប្រាប់ពួកគេ។
៣៨ហើយបន្ទាប់ពីលោកបានប្រកាសប្រាប់ពួកគេ ហើយបានព្យាករអំពីអ្វីៗជាច្រើនដល់ពួកគេផង លោកបានបង្គាប់ឲ្យពួកគេកាន់តាមបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ ហើយលោកក៏បញ្ចប់ការនិយាយប្រាប់ពួកគេទៅ៕