ជំពូកទី ២៨
សាសនាចក្រក្លែងក្លាយជាច្រើននឹងត្រូវបានស្ថាបនាឡើង នៅគ្រាចុងក្រោយបង្អស់ — សាសនាចក្រទាំងនោះនឹងបង្រៀននូវលទ្ធិក្លែងក្លាយ ឥតខ្លឹមសារ ហើយឥតប្រយោជន៍ — សេចក្ដីក្បត់សាសនានឹងកើតឡើងពាសពេញ ពីព្រោះតែគ្រូក្លែងក្លាយទាំងឡាយ — អារក្ស នឹងញាំញីនៅក្នុងចិត្តមនុស្ស — វានឹងបង្រៀននូវលទ្ធិក្លែងក្លាយគ្រប់បែបយ៉ាង។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១ហើយឥឡូវនេះ មើលចុះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា ស្របតាមដែលព្រះវិញ្ញាណបានបង្គាប់ខ្ញុំ ហេតុដូច្នោះហើយ ខ្ញុំដឹងថាការណ៍ទាំងនោះត្រូវតែកើតជាប្រាកដ។
២ហើយអ្វីៗដែលនឹងត្រូវបានសរសេរចេញពីកគម្ពីរនោះ នឹងមានខប្រយោជន៍យ៉ាងធំចំពោះកូនចៅមនុស្ស ហើយជាពិសេស ចំពោះពូជយើង ដែលជាសំណល់នៃវង្សអ៊ីស្រាអែល។
៣ត្បិតហេតុការណ៍នឹងកើតឡើងថា នៅថ្ងៃនោះ កសាសនាចក្រទាំងឡាយបានស្ថាបនាឡើង តែមិនបានស្ថាបនាឡើងសម្រាប់ថ្វាយដល់ព្រះអម្ចាស់ទេ កាលសាសនាចក្រមួយនឹងនិយាយសាសនាចក្រមួយទៀតថា ៖ មើលចុះ គឺខ្ញុំនេះហើយ ជាសាសនាចក្រ នៃព្រះអម្ចាស់ ឯសាសនាចក្រផ្សេងៗទៀតនឹងនិយាយថា ៖ គឺខ្ញុំទេតើ ដែលជាសាសនាចក្រនៃព្រះអម្ចាស់ ហើយសាសនាចក្រនីមួយៗដែលបានស្ថាបនាឡើង តែងតែនិយាយថាដូច្នោះ តែមិនបានស្ថាបនាឡើងសម្រាប់ថ្វាយដល់ព្រះអម្ចាស់ឡើយ —
៤ហើយពួកគេនឹងឈ្លោះប្រកែកគ្នាទៅវិញទៅមក ហើយពួកសង្ឃរបស់គេក៏ឈ្លោះប្រកែកគ្នាទៅវិញទៅមក ហើយពួកគេនឹងបង្រៀនអំពីកចំណេះរបស់ខ្លួន តែមិនទទួលស្គាល់ព្រះវិញ្ញាណបរិសុទ្ធ ដែលបានប្រទានសម្ដីនោះទេ។
៥ហើយពួកគេមិនកទទួលស្គាល់ខព្រះចេស្ដានៃព្រះ ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទេ ហើយពួកគេនិយាយទៅរកប្រជាជនថា ៖ ចូរប្រុងស្ដាប់តាមយើង ហើយស្ដាប់តាមលទ្ធិរបស់យើងចុះ ត្បិតមើលចុះ សព្វថ្ងៃនេះ គគ្មានព្រះទេ ព្រោះព្រះអម្ចាស់ និងព្រះដ៏ប្រោសលោះ បានធ្វើកិច្ចការរបស់ទ្រង់រួចស្រេចបាច់ហើយ ហើយទ្រង់បានប្រទានអំណាចរបស់ទ្រង់មកមនុស្សលោក
៦មើលចុះ ចូរប្រុងស្ដាប់តាមលទ្ធិរបស់យើងចុះ បើសិនជាពួកគេប្រាប់ថា មានអព្ភូតហេតុបានសម្ដែងឡើង ដោយព្រះហស្តនៃព្រះអម្ចាស់ ចូរកុំជឿឲ្យសោះ ត្បិតសព្វថ្ងៃនេះ ទ្រង់មិនមែនជាព្រះនៃកអព្ភូតហេតុទេ ទ្រង់បានធ្វើកិច្ចការរបស់ទ្រង់រួចស្រេចបាច់ហើយ។
៧មែនហើយ ហើយនឹងមានមនុស្សជាច្រើននិយាយថា ៖ ចូរយើងកស៊ីផឹក ហើយអរសប្បាយទៅចុះ ត្បិតស្អែកឡើង យើងត្រូវស្លាប់ហើយ ហើយនឹងបានស្រួលដល់យើង។
៨ហើយនឹងមានមនុស្សជាច្រើននិយាយថា ៖ ចូរយើងស៊ីផឹក ហើយអរសប្បាយទៅចុះ ប៉ុន្តែចូរកោតខ្លាចដល់ព្រះ — ទ្រង់នឹងរាប់ថាកសុចរិតក្នុងការប្រព្រឹត្តអំពើបាបបន្តិចបន្តួច មែនហើយ ដូចជានិយាយខកុហកបន្តិចបន្តួច ជិះជាន់មនុស្សផ្សេងដោយសារសម្ដីរបស់គេ ជីកគរណ្ដៅទុកដាក់អ្នកជិតខាងខ្លួន គ្មានខុសអ្វីទេចំពោះការណ៍ទាំងនេះ ហើយចូរយើងប្រព្រឹត្តនូវការណ៍អស់ទាំងនេះទៅចុះ ត្បិតស្អែកឡើងយើងត្រូវស្លាប់ហើយ ហើយប្រសិនបើយើងបែរជាមានទោសទៅវិញ នោះព្រះទ្រង់នឹងវាយយើងពីរបីរំពាត់ ហើយនៅទីបំផុត យើងក៏នឹងត្រូវបានសង្គ្រោះនៅក្នុងនគរព្រះដែរ។
៩មែនហើយ ហើយនឹងមានមនុស្សជាច្រើនដែលនឹងបង្រៀនតាមរបៀបនេះ គឺជាកលទ្ធិខក្លែងក្លាយ ឥតខ្លឹមសារ ហើយឥតប្រយោជន៍ ហើយនឹងអួតនៅក្នុងចិត្តរបស់ខ្លួន ហើយនឹងលាក់គំនិតរបស់ខ្លួនពីព្រះអម្ចាស់ ហើយកិច្ចការរបស់ពួកគេនឹងនៅក្នុងទីងងឹត។
១០ហើយកឈាមរបស់ពួកបរិសុទ្ធ នឹងស្រែកចេញពីដីមកទាស់នឹងគេ។
១១មែនហើយ ពួកគេទាំងអស់បានដើរចេញពីកផ្លូវ ពួកគេបានក្លាយទៅជាខពុករលួយ។
១២ពីព្រោះតែកការឆ្មើងឆ្មៃ និងពីព្រោះតែពួកគ្រូក្លែងក្លាយ និងលទ្ធិក្លែងក្លាយ នោះសាសនាចក្រទាំងឡាយរបស់ពួកគេបានក្លាយទៅជាពុករលួយ ហើយសាសនាចក្រទាំងឡាយរបស់ពួកគេបានលើកខ្លួនឡើងមកពីការឆ្មើងឆ្មៃ ទើបពួកគេបានអួតខ្លួនឡើង។
១៣ពួកគេកប្លន់ខអ្នកទាល់ក្រ ដោយសារតែទីបរិសុទ្ធដ៏ល្អរបស់ខ្លួន ពួកគេប្លន់អ្នកទាល់ក្រ ដោយសារតែគ្រឿងសំលៀកបំពាក់ដ៏ល្អរបស់ខ្លួន ហើយពួកគេបៀតបៀនអ្នកស្លូតត្រង់ និងអ្នកទាល់ក្រក្នុងចិត្ត ពីព្រោះតែនៅក្នុងគការឆ្មើងឆ្មៃរបស់ខ្លួន ទើបពួកគេបានអួតខ្លួនឡើង។
១៤ពួកគេធ្វើកករឹង ហើយងើយក្បាលខ្ពស់ មែនហើយ ព្រោះតែការឆ្មើងឆ្មៃ និងអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយ ហើយនឹងអំពើសហាយស្មន់ នោះពួកគេទាំងអស់ខដើរវង្វេង លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ ដែលជាពួកអ្នកដើរតាមព្រះគ្រីស្ទដោយរាបសា ទោះជាយ៉ាងនេះក្ដី គង់តែមានគ្រាជាច្រើន ដែលពួកគេត្រូវបានដឹកនាំឲ្យធ្វើខុស ព្រោះពួកគេត្រូវបានបង្រៀនដោយសិក្ខាបទទាំងឡាយនៃមនុស្ស។
១៥ឱកអ្នកប្រាជ្ញ និងពួកអ្នករៀនសូត្រ និងអ្នកមាន ដែលអួតខ្លួននៅក្នុងខការឆ្មើងឆ្មៃនៃចិត្តរបស់ពួកគេ និងអស់អ្នកដែលបង្រៀនលទ្ធិទាំងឡាយដែលក្លែងក្លាយ និងអស់អ្នកដែលប្រព្រឹត្តអំពើសហាយស្មន់ទាំងឡាយ ហើយបង្ខូចផ្លូវដ៏ត្រឹមត្រូវនៃព្រះអម្ចាស់ មែនហើយ វេទនា គវេទនា វេទនាដល់អ្នកទាំងនោះចុះ ព្រះអម្ចាស់ជាព្រះដ៏មានមហិទ្ធិឫទ្ធិ ទ្រង់មានព្រះបន្ទូលថាដូច្នោះ ព្រោះពួកគេនឹងត្រូវបោះទម្លាក់ទៅស្ថាននរក។
១៦វេទនាដល់អ្នកណា ដែលកបង្វែរមនុស្សយុត្តិធម៌ចេញ ដោយរឿងមិនជាហេតុវិញ ហើយជេរប្រមាថដល់អ្វីដែលល្អ ហើយព្រមទាំងនិយាយថាគ្មានប្រយោជន៍ទេ! ត្បិតថ្ងៃនោះនឹងមកដល់ កាលព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងមកពិនិត្យពិច័យបណ្ដាជននៅលើផែនដីយ៉ាងឆាប់ ហើយនៅថ្ងៃនោះ កាលណាពួកគេបានទុំខសុសក្នុងសេចក្ដីទុច្ចរិត នោះពួកគេនឹងត្រូវវិនាសទៅ។
១៧ប៉ុន្តែមើលចុះ បើសិនជាបណ្ដាជននៅលើផែនដីនឹងប្រែចិត្តពីអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់ពួកគេ នោះពួកគេនឹងមិនត្រូវបំផ្លាញចោលឡើយ ព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
១៨ប៉ុន្តែមើលចុះ សាសនាចក្រដ៏ធំ ហើយគួរខ្ពើមឆ្អើមនោះ ជាកពេស្យានៃអស់ទាំងផែនដី ត្រូវតែខរលំដួលទៅលើផែនដី ហើយការរលំដួលនោះច្បាស់ជាខ្លាំងណាស់ហ្ន៎។
១៩ព្រោះនគរនៃអារក្សនឹងត្រូវកកក្រើក ឯពួកដែលនៅក្នុងនោះ ត្រូវរំជួលឲ្យប្រែចិត្ត បើពុំនោះសោតទេ ខអារក្សនឹងចាប់ពួកគេចងដោយគច្រវាក់ដ៏ជាប់អស់កល្បជានិច្ច ហើយពួកគេនឹងត្រូវចាក់រុកឲ្យមានកំហឹង ហើយក៏វិនាសទៅ
២០ត្បិតមើលចុះ នៅថ្ងៃនោះ វានឹងកញាំញីនៅក្នុងចិត្តទាំងឡាយនៃកូនចៅមនុស្ស ហើយចាក់រុកឲ្យពួកគេមានកំហឹងទាស់នឹងអ្វីដែលជាល្អវិញ។
២១ហើយឯអ្នកផ្សេងទៀត វានឹងកបង្ក្រាបឲ្យសុខ ហើយបំពេពួកគេឲ្យបានសុខខាងរូបកាយ ដែលពួកគេនឹងនិយាយថា ៖ អ្វីៗបានស្រួលទាំងអស់នៅក្រុងស៊ីយ៉ូន មែនហើយ ក្រុងស៊ីយ៉ូនបានចម្រើនឡើង អ្វីៗស្រួលអស់ហើយ — ខអារក្សបានបញ្ឆោតព្រលឹងពួកគេដូច្នោះហើយ ហើយនាំពួកគេដោយប្រុងប្រយ័ត្នចុះទៅស្ថាននរក។
២២ហើយមើលចុះ វាបញ្ជោរអ្នកឯទៀត ហើយប្រាប់ពួកគេថា គ្មានកស្ថាននរកទេ ហើយវានិយាយទៅពួកគេថា ៖ ខ្ញុំមិនមែនជាអារក្សទេ ត្បិតគ្មានអារក្សឯណា — ហើយវាខ្សឹបដាក់ត្រចៀកគេថាដូច្នោះ រហូតដល់វាចាប់ពួកគេជាប់ដោយខច្រវាក់ដ៏អប្រីយ៍របស់វា ចាប់ពីនោះទៅ គឺគ្មានការរំដោះឲ្យរួចបានឡើយ។
២៣មែនហើយ ពួកគេត្រូវជាប់ដោយសេចក្ដីស្លាប់ និងស្ថាននរក ហើយសេចក្ដីស្លាប់ និងស្ថាននរក និងអារក្ស និងអ្នកទាំងអស់ដែលត្រូវចាប់ទៅនោះ ពួកគេនឹងឈរនៅចំពោះបល្ល័ង្កនៃព្រះ ហើយទទួលកការជំនុំជំរះ ស្របតាមកិច្ចការទាំងឡាយរបស់ខ្លួន គឺចាប់ពីនោះទៅ ពួកគេត្រូវទៅកាន់ទីកន្លែងដែលបានរៀបចំសម្រាប់ពួកគេ គឺខបឹងភ្លើង និងស្ពាន់ធ័រ ដែលជាសេចក្ដីទុក្ខវេទនាដ៏មិនចេះចប់មិនចេះហើយ។
២៤ហេតុដូច្នេះហើយ វេទនាដល់អ្នកណា ដែលបានសុខស្រួលនៅក្រុងស៊ីយ៉ូន!
២៥វេទនាដល់អ្នកណា ដែលស្រែកថា អ្វីៗបានស្រួលទាំងអស់!
២៦មែនហើយ វេទនាដល់អ្នកណា ដែលកស្ដាប់តាមសិក្ខាបទទាំងឡាយនៃមនុស្ស តែមិនទទួលស្គាល់ព្រះចេស្ដានៃព្រះ និងអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ!
២៧មែនហើយ វេទនាដល់អ្នកណាដែលថា យើងបានទទួលហើយ យើងមិនកត្រូវការទៀតទេ!
២៨ហើយសរុបសេចក្ដីថា វេទនាដល់អស់អ្នកណាដែលញ័រ ហើយកបះបោរ ដោយសារតែសេចក្ដីពិតនៃព្រះ! ត្បិតមើលចុះ អ្នកណាដែលសង់ឡើងនៅលើខថ្ម នោះនឹងទទួលយកសេចក្ដីពិតនោះដោយចិត្តរីករាយ រីឯអ្នកណាដែលសង់ឡើងនៅលើខ្សាច់ នោះនឹងញ័រវិញ ក្រែងខ្លួនត្រូវរលំ។
២៩វេទនាដល់អ្នកណាដែលនឹងថា ៖ យើងបានទទួលព្រះបន្ទូលនៃព្រះហើយ ហើយយើងកមិនខត្រូវការព្រះបន្ទូលនៃព្រះទៀតទេ ត្បិតយើងមានល្មមគ្រប់គ្រាន់ហើយ!
៣០ត្បិតមើលចុះ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ យើងនឹងប្រទានដល់កូនចៅមនុស្សមួយបន្ទាត់ម្ដងៗ មួយកសិក្ខាបទម្ដងៗ ឯណេះបន្តិច ឯណោះបន្តិច នេះមានពរហើយ ដល់អស់អ្នកណាដែលប្រុងស្ដាប់តាមសិក្ខាបទទាំងឡាយរបស់យើង ហើយផ្ទៀងត្រចៀកស្ដាប់ពាក្យទូន្មានរបស់យើង ត្បិតពួកគេនឹងមានខប្រាជ្ញា ត្បិតចំពោះអ្នកណាដែលបានគទទួល នោះយើងនឹងឲ្យឃថែមទៀត តែពីអស់អ្នកណាដែលនឹងនិយាយថា យើងមានល្មមគ្រប់គ្រាន់ហើយ ពីពួកនោះនឹងត្រូវដកយកវិញ ទាំងអ្វីដែលពួកគេមាននោះផងដែរ។
៣១ត្រូវបណ្ដាសាហើយ អ្នកណាដែលដាក់ទីកទុកចិត្តរបស់ខ្លួនទៅលើមនុស្ស ឬយកសាច់ឈាមធ្វើជាដៃរបស់ខ្លួន ឬប្រុងស្ដាប់តាមសិក្ខាបទនៃមនុស្ស លើកលែងតែសិក្ខាបទទាំងឡាយរបស់ពួកគេត្រូវបានប្រទានឲ្យ ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។
៣២ព្រះអម្ចាស់ដ៏ជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ៖ កវេទនាដល់ពួកសាសន៍ដទៃ! ព្រោះទោះជាយើងលូកដៃទៅរកពួកគេពីថ្ងៃមួយទៅថ្ងៃមួយទៀតក្ដី គង់តែពួកគេនៅតែមិនទទួលស្គាល់យើងដែរ ទោះជាយ៉ាងណាក៏ដោយ គង់តែយើងនឹងមេត្តាករុណាដល់ពួកគេដែរ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលថាដូច្នោះ បើសិនជាពួកគេប្រែចិត្ត ហើយមករកយើង ត្បិតខដៃយើងនៅតែលូករាល់ៗថ្ងៃ ព្រះអម្ចាស់ដ៏ជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថាដូច្នោះ៕