នីហ្វៃទី ៤
គម្ពីរនីហ្វៃ
ជាកូនប្រុសរបស់នីហ្វៃ — ជាសិស្សម្នាក់នៃព្រះយេស៊ូវគ្រីស្ទ
ដំណើររឿងអំពីប្រជាជននីហ្វៃ ស្របតាមបញ្ជីរបស់លោក
ជំពូកទី ១
ពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិនទាំងអស់គ្នាបានប្រែចិត្តជឿដល់ព្រះអម្ចាស់ — ពួកគេមានរបស់របរទាំងអស់រួមគ្នាទូទៅ សម្ដែងអព្ភូតហេតុទាំងឡាយ ហើយចម្រើនឡើងនៅលើដែនដី — ពីរសតវត្សក្រោយមកមានការបែកបាក់ទាំងឡាយ អំពើអាក្រក់ទាំងឡាយ សាសនាចក្រក្លែងក្លាយទាំងឡាយ និងការបៀតបៀនទាំងឡាយកើតឡើង — បីរយឆ្នាំក្រោយមក ទាំងសាសន៍នីហ្វៃ និងសាសន៍លេមិនក្លាយទៅជាមនុស្សទុច្ចរិត — អាំម៉ារុនលាក់ទុកនូវបញ្ជីពិសិដ្ឋទាំងឡាយ។ ប្រមាណជាឆ្នាំ ៣៥–៣២១ គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា ឆ្នាំទីសាមសិបបួនបានកន្លងផុតទៅ និងឆ្នាំទីសាមសិបប្រាំផង ហើយមើលចុះពួកសិស្សរបស់ព្រះយេស៊ូវបានតាំងសាសនាចក្រនៃព្រះគ្រីស្ទនៅពាសពេញលើដែនដីជុំវិញ។ ហើយអស់អ្នកណាដែលបានមករកពួកគេ ហើយបាន ប្រែចិត្តយ៉ាងពិតប្រាកដពីអំពើបាបទាំងឡាយរបស់ខ្លួន នោះបានទទួលបុណ្យជ្រមុជទឹក ដោយនូវព្រះនាមព្រះយេស៊ូវ ហើយពួកគេក៏បានទទួលព្រះវិញ្ញាណបរិសុទ្ធផង។
២ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំទីសាមសិបប្រាំមួយ នោះប្រជាជនទាំងអស់ បានប្រែចិត្តជឿដល់ព្រះអម្ចាស់ គឺនៅលើផ្ទៃដែនដីទាំងអស់ ទាំងសាសន៍នីហ្វៃ និងសាសន៍លេមិនផង ហើយគ្មានការទាស់ទែងខ្វែងគំនិតគ្នារវាងពួកគេឡើយ ហើយមនុស្សគ្រប់រូបមានការទាក់ទងគ្នាយ៉ាងត្រឹមត្រូវ។
៣ហើយពួកគេមានរបស់របរកទាំងអស់រួមគ្នាទូទៅនៅក្នុងចំណោមពួកគេ ហេតុដូច្នេះហើយ គ្មានអ្នកមាន ឬអ្នកក្រ គ្មានអ្នកបម្រើគេ ឬអ្នកសេរីឡើយ តែពួកគេទាំងអស់ត្រូវបានធ្វើឲ្យមានសេរីភាព ហើយជាអ្នកទទួលអំណោយទានខាងឯស្ថានសួគ៌។
៤ហើយហេតុការណ៍បានកើតឡើងថា ឆ្នាំទីសាមសិបប្រាំពីរក៏បានកន្លងផុតទៅផង ហើយនៅតែមានសេចក្ដីសុខសាន្តតទៅនៅលើដែនដី។
៥ហើយមានកិច្ចការដ៏ធំ និងអស្ចារ្យជាច្រើនដែលពួកសិស្សរបស់ព្រះយេស៊ូវបានធ្វើ ដរាបដល់បានកព្យាបាលអ្នកឈឺ ប្រោសអ្នកស្លាប់ឲ្យរស់ឡើងវិញ ធ្វើអ្នកខ្វិនឲ្យដើរបាន អ្នកខ្វាក់ឲ្យមើលឃើញ អ្នកថ្លង់ឲ្យស្ដាប់ឮ ហើយអស់ទាំងខអព្ភូតហេតុដ៏អស្ចារ្យជាច្រើនទៀត ដែលពួកគេបានសម្ដែងនៅក្នុងចំណោមកូនចៅមនុស្ស ហើយកិច្ចការដ៏អស្ចារ្យទាំងនេះ គេតែងតែធ្វើ ដោយនូវព្រះនាមព្រះយេស៊ូវប៉ុណ្ណោះ។
៦ម្ល៉ោះហើយ ឆ្នាំទីសាមសិបប្រាំបីបានកន្លងផុតទៅ ព្រមទាំងឆ្នាំទីសាមសិបប្រាំបួន ទីសែសិបមួយ និងទីសែសិបពីរផង មែនហើយ គឺរហូតដល់ឆ្នាំទីសែសិបប្រាំបួន ក៏បានកន្លងផុតទៅ និងឆ្នាំទីហាសិបមួយ និងទីហាសិបពីរ មែនហើយ គឺរហូតដល់ឆ្នាំទីហាសិបប្រាំបួន ក៏បានកន្លងផុតទៅ។
៧ហើយព្រះអម្ចាស់ ទ្រង់បានធ្វើឲ្យពួកគេបានចម្រើនឡើងជាអតិបរមានៅលើដែនដីនេះ មែនហើយ ដរាបដល់ពួកគេបានស្ថាបនាទីក្រុងទាំងឡាយឡើងវិញ នៅត្រង់កន្លែងដែលមានទីក្រុងឆេះពីមុន។
៨មែនហើយ សូម្បីតែកទីក្រុងសារ៉ាហិមឡាដ៏ធំនោះ ក៏គេបានស្ថាបនាឡើងវិញដែរ។
៩ប៉ុន្តែមានទីក្រុងជាច្រើនដែលបានកលិចទៅ ហើយមានទឹកឡើងមកជំនួសវិញ ដូច្នេះទីក្រុងទាំងនោះពុំអាចបានស្ថាបនាឡើងវិញទេ។
១០ហើយឥឡូវនេះ មើលចុះ ហេតុការណ៍បានកើតឡើងថា ប្រជាជននីហ្វៃមានកម្លាំងមាំមួន ហើយបានកើនចំនួនយ៉ាងឆាប់រហ័ស ហើយបានក្លាយទៅជាប្រជាជនកដ៏ស្រស់ល្អ និងគួរឲ្យស្រឡាញ់។
១១ហើយពួកគេបានរៀបការ ហើយទទួលការរៀបការ ហើយបានទទួលពរជាច្រើនប្រការ ដែលព្រះអម្ចាស់ទ្រង់បានសន្យានឹងពួកគេ។
១២ហើយពួកគេពុំបានដើរតាមពិធីកប្រព្រឹត្ត និងពិធីបរិសុទ្ធនៃខក្រឹត្យវិន័យលោកម៉ូសេទៀតទេ តែពួកគេបានដើរតាមព្រះបញ្ញត្តិទាំងឡាយ ដែលពួកគេបានទទួលពីព្រះអម្ចាស់ និងពីព្រះរបស់គេ គឺដោយបន្តការគតមអាហារ និងការអធិស្ឋាន ហើយបានប្រជុំគ្នាជាញឹកញាប់ ដើម្បីអធិស្ឋាន ហើយស្ដាប់ព្រះបន្ទូលនៃព្រះអម្ចាស់។
១៣ហើយហេតុការណ៍បានកើតឡើងថា គ្មានការទាស់ទែងគ្នានៅក្នុងចំណោមអស់ទាំងប្រជាជននៅអស់ទាំងដែនដីឡើយ ប៉ុន្តែមានអព្ភូតហេតុដ៏អស្ចារ្យជាច្រើន ដែលពួកសិស្សរបស់ព្រះយេស៊ូវបានធ្វើឡើង។
១៤ហើយហេតុការណ៍បានកើតឡើងថា ឆ្នាំទីចិតសិបមួយបានកន្លងផុតទៅ និងឆ្នាំទីចិតសិបពីរផង មែនហើយ ហើយសរុបសេចក្ដីមក រហូតដល់ឆ្នាំទីចិតសិបប្រាំបួនក៏បានកន្លងផុតទៅ មែនហើយ ឆ្នាំទីមួយរយក៏បានកន្លងផុតទៅ ឯពួកសិស្សរបស់ព្រះយេស៊ូវដែលទ្រង់បានរើសគេ បានឡើងទៅឯកស្ថានបរមសុខនៃព្រះអស់ លើកលែងតែខបីនាក់ ដែលត្រូវនៅលើផែនដី ហើយមានគសិស្សឯទៀតដែលត្រូវបានឃតែងតាំងឡើងជំនួសពួកគេ ហើយមានមនុស្សជាច្រើននៃតំណនោះក៏បានស្លាប់ទៅដែរ។
១៥ហើយហេតុការណ៍បានកើតឡើងថា កគ្មានការទាស់ទែងគ្នានៅក្នុងដែនដីឡើយ ដោយព្រោះមកពីសេចក្ដីស្រឡាញ់នៃព្រះ ដែលបានស្ថិតនៅក្នុងចិត្តរបស់មនុស្ស។
១៦ហើយកពុំមានការឈ្នានីស ការទាស់ទែងគ្នា ការច្របូកច្របល់ ការសហាយស្មន់ ការភូតកុហក ការកាប់សម្លាប់ ឬក៏ខអំពើអាសអាភាសណាមួយឡើយ ហើយពិតជាគ្មានប្រជាជនណា ដែលរីករាយគសប្បាយជាងប្រជាជនដែលបានត្រូវបង្កើតដោយព្រះហស្តនៃព្រះឡើយ។
១៧គ្មានចោរប្លន់ គ្មានឃាតករ ហើយក៏គ្មានចែកទៅជាពួកលេមិន ឬពួកណាផ្សេងទៀតឡើយ តែគេទាំងអស់គ្នាទៅជារូបកមួយ គឺជាកូនចៅនៃព្រះគ្រីស្ទ និងជាអ្នកគ្រងនគរព្រះទុកជាមរតក។
១៨ហើយពួកគេបានទទួលពរដល់ម្ល៉េះហ្ន៎! ព្រោះព្រះអម្ចាស់ទ្រង់បានប្រទានពរដល់ពួកគេ ចំពោះគ្រប់កិច្ចការរបស់គេ មែនហើយ ពួកគេបានទទួលពរ ហើយចម្រើនឡើង រហូតដល់ឆ្នាំទីមួយរយដប់បានកន្លងផុតទៅ ហើយតំណទីមួយ ចាប់ពីព្រះគ្រីស្ទទ្រង់យាងមកក៏បានស្លាប់ទៅ ហើយនៅលើដែនដីទាំងមូល ពុំមានការទាស់ទែងអ្វីឡើយ។
១៩ហើយហេតុការណ៍បានកើតឡើងថា នីហ្វៃ ជាអ្នកដែលកត់បញ្ជីចុងក្រោយនេះ (ហើយលោកបានកត់នៅលើកផ្ទាំងនីហ្វៃ) ក៏បានស្លាប់ទៅ ហើយកូនប្រុសរបស់លោក គឺអេម៉ុស បានកត់បញ្ជីជំនួសលោក ហើយលោកបានកត់នៅលើផ្ទាំងនីហ្វៃដែរ។
២០ហើយលោកបានកត់បញ្ជីនេះអស់រយៈប៉ែតសិបបួនឆ្នាំ ហើយនៅតែមានសេចក្ដីសុខសាន្តនៅលើដែនដី លើកលែងតែមានជនមួយភាគតូច ដែលបានបះបោរទាស់នឹងសាសនាចក្រ ហើយបានយកឈ្មោះពួកលេមិនមកដាក់លើខ្លួន ហេតុដូច្នេះហើយ ក៏ចាប់ផ្ដើមមានពួកលេមិននៅលើដែនដីទៀត។
២១ហើយហេតុការណ៍បានកើតឡើងថា អេម៉ុសក៏បានស្លាប់ទៅដែរ (គឺមួយរយកៅសិបបួនឆ្នាំ ចាប់តាំងពីព្រះគ្រីស្ទទ្រង់បានយាងមក) ហើយកូនប្រុសរបស់លោកគឺ អេម៉ុស បានកត់បញ្ជីជំនួសលោក ហើយលោកក៏បានកត់នៅលើផ្ទាំងនីហ្វៃដែរ ហើយបានសរសេរនៅក្នុងគម្ពីរនីហ្វៃដែរ គឺជាគម្ពីរនេះ។
២២ហើយហេតុការណ៍បានកើតឡើងថា ពីររយឆ្នាំបានកន្លងផុតទៅ ហើយមនុស្សតំណទីពីរបានស្លាប់ទៅទាំងអស់ លើកលែងតែមនុស្សចំនួនតូចមួយ។
២៣ហើយឥឡូវនេះ ខ្ញុំ មរមន ចង់ឲ្យអ្នករាល់គ្នាដឹងថា ប្រជាជនបានកើនចំនួនឡើង ដរាបដល់ពួកគេបានរាយពាសពេញនៅលើអស់ទាំងផ្ទៃដែនដី ហើយពួកគេបានក្លាយទៅជាអ្នកមានស្តុកស្ដម្ភ ពីព្រោះមកពីការចម្រើនឡើងរបស់គេនៅក្នុងព្រះគ្រីស្ទ។
២៤ហើយឥឡូវនេះ នៅក្នុងឆ្នាំទីពីររយមួយ នោះនៅក្នុងចំណោមពួកគេចាប់ផ្ដើមមានពួកអ្នកដែលបានលើកខ្លួនឡើងក្នុងការកឆ្មើងឆ្មៃ ដូចជាការពាក់នូវប្រដាប់ស្លៀកពាក់ដ៏មានតម្លៃ និងកែវមុក្ដាគ្រប់ប្រភេទ និងវត្ថុដ៏ល្អគ្រប់យ៉ាងខាងលោកិយ។
២៥ហើយចាប់ពីពេលនោះមក ទ្រព្យសម្បត្តិរបស់គេពុំមែនជារបស់រួមគ្នាកទូទៅទៀតឡើយ។
២៦ហើយពួកគេបានចាប់ផ្ដើមចែកចេញជាវណ្ណៈ ហើយពួកគេបានចាប់ផ្ដើមបង្កើតកសាសនាចក្រទាំងឡាយរបស់គេផ្ទាល់ខ្លួន ដើម្បីខរកកម្រៃ ហើយបានចាប់ផ្ដើមបដិសេធសាសនាចក្រដ៏ពិតប្រាកដរបស់ព្រះគ្រីស្ទ។
២៧ហើយហេតុការណ៍បានកើតឡើងថា កាលឆ្នាំទីពីររយដប់បានកន្លងផុតទៅ នោះមានសាសនាចក្រជាច្រើននៅលើដែនដី មែនហើយ មានសាសនាចក្រជាច្រើនបានអះអាងថា ស្គាល់ព្រះគ្រីស្ទ ក៏ប៉ុន្តែគេបានកបដិសេធដំណឹងល្អភាគច្រើនរបស់ទ្រង់ ដរាបដល់បានទទួលនូវអំពើទុច្ចរិតគ្រប់បែបយ៉ាង ព្រមទាំងបានប្រគល់អ្វីៗដែលពិសិដ្ឋរបស់ទ្រង់ដល់ទៅពួកអ្នកដែលទ្រង់បានខហាមឃាត់ ដោយមកពីភាពមិនសក្ដិសម។
២៨ហើយកសាសនាចក្រនោះបានកើនឡើងយ៉ាងខ្លាំង ដោយព្រោះអំពើទុច្ចរិត ហើយដោយព្រោះអំណាចរបស់អារក្សសាតាំង ដែលបានក្ដាប់ជាប់នូវដួងចិត្តរបស់ពួកគេ។
២៩ហើយមានសាសនាចក្រមួយទៀត ដែលបានបដិសេធព្រះគ្រីស្ទ ហើយពួកគេបានកបៀតបៀនសាសនាចក្រដ៏ពិតប្រាកដរបស់ព្រះគ្រីស្ទ ដោយព្រោះភាពទន់ទាប និងជំនឿរបស់គេដល់ព្រះគ្រីស្ទ ហើយពួកគេថែមទាំងបានមើលងាយដល់ពួកគេ ដោយព្រោះមានអព្ភូតហេតុដ៏អស្ចារ្យជាច្រើន បានសម្ដែងឡើងក្នុងចំណោមពួកគេ។
៣០ហេតុដូច្នេះហើយ ពួកគេបានអនុវត្តអានុភាព និងសិទ្ធិអំណាចទៅលើពួកសិស្សនៃព្រះយេស៊ូវ ដែលបាននៅជាមួយនឹងពួកគេ ហើយពួកគេបានដាក់សិស្សទាំងនោះក្នុងកគុក ប៉ុន្តែដោយសារព្រះចេស្ដានៃព្រះបន្ទូលនៃព្រះដែលនៅក្នុងពួកគេ នោះគុកទាំងឡាយត្រូវបែកជាពីរ ហើយពួកគេបានចេញទៅសម្ដែងអព្ភូតហេតុដ៏អស្ចារ្យទាំងឡាយ នៅក្នុងចំណោមពួកគេ។
៣១ក៏ប៉ុន្តែទោះជាមានអព្ភូតហេតុដ៏អស្ចារ្យទាំងនេះក៏ដោយ គង់តែប្រជាជននៅតែធ្វើចិត្តរឹងរូសដែរ ហើយបានរកសម្លាប់ពួកគេ ដូចជាពួកសាសន៍យូដានៅឯក្រុងយេរូសាឡិម ដែលបានរកសម្លាប់ព្រះយេស៊ូវដែរ ស្របតាមព្រះបន្ទូលរបស់ទ្រង់។
៣២ហើយពួកគេបានបោះសិស្សទាំងនោះទៅក្នុងកឡខភ្លើង ហើយពួកសិស្សបានចេញមកវិញ ដោយពុំមានខូចខាតអ្វីសោះ។
៣៣ហើយពួកគេបានបោះសិស្សទាំងនោះ ទៅក្នុងករូងសត្វសាហាវ តែពួកគេបានលេងជាមួយនឹងសត្វសាហាវទាំងនោះ ហាក់បីដូចក្មេងម្នាក់លេងជាមួយនឹងកូនចៀម ហើយពួកគេបានចេញមកវិញ ដោយពុំទទួលគ្រោះថ្នាក់អ្វីសោះ។
៣៤ទោះជាយ៉ាងណាក៏ដោយ គង់តែប្រជាជននៅតែធ្វើចិត្តរឹងរូសដែរ ត្បិតពួកគេត្រូវបានដឹកនាំដោយពួកសង្ឃ និងពួកព្យាការីក្លែងក្លាយដើម្បីតាំងសាសនាចក្រជាច្រើន ហើយដើម្បីធ្វើអំពើទុច្ចរិតគ្រប់បែបយ៉ាង។ ហើយពួកគេបានកវាយរាស្ត្រនៃព្រះយេស៊ូវ តែរាស្ត្រនៃព្រះយេស៊ូវ ពុំបានវាយតបទៅវិញឡើយ។ ម្ល៉ោះហើយ ពួកគេបានចុះអន់ថយក្នុងការឥតជំនឿ និងអំពើទុច្ចរិតពីឆ្នាំមួយទៅឆ្នាំមួយ រហូតដល់ឆ្នាំទីពីររយសាមសិបបានកន្លងផុតទៅ។
៣៥ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំនេះ មែនហើយ នៅក្នុងឆ្នាំទីពីររយសាមសិបមួយមានការបែកបាក់មួយយ៉ាងធំនៅក្នុងចំណោមប្រជាជន។
៣៦ហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំនេះ មានប្រជាជនមួយក្រុមបានផុសឡើង ហៅថា ពួកសាសន៍នីហ្វៃ ហើយពួកគេជាអ្នកជឿដល់ព្រះគ្រីស្ទដ៏ពិតប្រាកដ ហើយនៅក្នុងចំណោមពួកគេ នោះមានអ្នកខ្លះដែលពួកលេមិនហៅថា — ពួកសាសន៍យ៉ាកុប ពួកសាសន៍យ៉ូសែប និងពួកសាសន៍សូរាំ។
៣៧ហេតុដូច្នេះហើយ ពួកអ្នកជឿដល់ព្រះគ្រីស្ទដ៏ពិតប្រាកដ និងពួកអ្នកថ្វាយបង្គំព្រះគ្រីស្ទដ៏ពិតប្រាកដ (នៅក្នុងចំណោមនោះ មានសិស្សនៃព្រះយេស៊ូវទាំងកបីនាក់ដែលនៅលើផែនដី) ត្រូវបានហៅថា ពួកសាសន៍នីហ្វៃ ពួកសាសន៍យ៉ាកុប ពួកសាសន៍យ៉ូសែប និងពួកសាសន៍សូរាំ។
៣៨ហើយហេតុការណ៍បានកើតឡើងថា ពួកអ្នកណាដែលបដិសេធដំណឹងល្អ ត្រូវបានហៅថា ពួកសាសន៍លេមិន ពួកសាសន៍លេមយួល និងពួកសាសន៍អ៊ីសម៉ាអែល ហើយពួកនេះពុំបានចុះអន់ថយក្នុងការឥតជំនឿទេ តែពួកគេបានកបះបោរដោយចេតនា ទាស់នឹងដំណឹងល្អនៃព្រះគ្រីស្ទ ហើយពួកគេបានបង្រៀនកូនចៅរបស់គេកុំឲ្យជឿ ពួកគេបានចុះអន់ថយ ដូចជាពួកអយ្យកោរបស់ពួកគេដែលបានធ្វើ ចាប់ពីដើមដំបូងមក។
៣៩ហើយការណ៍នេះក៏ដោយ មកពីអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមនៃពួកអយ្យកោរបស់ពួកគេ ដូចកាលពីដើមដំបូងមក។ ហើយពួកគេត្រូវកបានបង្រៀនឲ្យស្អប់កូនចៅនៃព្រះ ដូចជាពួកលេមិនត្រូវបានបង្រៀនឲ្យស្អប់កូនចៅរបស់នីហ្វៃ តាំងពីដើមដំបូងមកដែរ។
៤០ហើយហេតុការណ៍បានកើតឡើងថា ឆ្នាំទីពីររយសែសិបបួនបានកន្លងផុតទៅ ហើយព្រឹត្តិការណ៍នៃប្រជាជនមានយ៉ាងដូច្នោះហើយ។ ឯភាគខាងជនទុច្ចរិតច្រើនបានចម្រើនកម្លាំងខ្លាំងពូកែ ហើយកាន់តែកើនចំនួនច្រើនជាងរាស្ត្រនៃព្រះ។
៤១ហើយពួកគេនៅតែបន្តការស្ថាបនាសាសនាចក្រទាំងឡាយសម្រាប់ខ្លួនគេ ហើយបានតុបតែងខ្លួនដោយវត្ថុដ៏មានតម្លៃ។ ហើយឆ្នាំទីពីររយហាសិបបានកន្លងផុតទៅ និងឆ្នាំទីពីររយហុកសិបក៏បានកន្លងផុតទៅដែរ។
៤២ហើយហេតុការណ៍បានកើតឡើងថា ប្រជាជនដែលទុច្ចរិតបានចាប់ផ្ដើមតាំងឡើងវិញនូវសម្បថ និងកបក្សព័ន្ធសម្ងាត់នៃកាឌីអានតុន។
៤៣ហើយប្រជាជនដែលហៅថា ប្រជាជននីហ្វៃ ក៏បានចាប់ផ្ដើមក្អេងក្អាងនៅក្នុងចិត្តគេដែរ ដោយមកពីទ្រព្យសម្បត្តិដ៏លើសលប់របស់គេ ហើយក្លាយទៅជាមនុស្សលោភដូចគ្នានឹងពួកបងប្អូនរបស់គេ គឺពួកសាសន៍លេមិន។
៤៤ហើយចាប់ពីពេលនោះមក ពួកសិស្សបានចាប់ផ្ដើមព្រួយបារម្ភពីកអំពើបាបទាំងឡាយនៃពិភពលោក។
៤៥ហើយហេតុការណ៍បានកើតឡើងថា កាលឆ្នាំទីបីរយបានកន្លងផុតទៅ នោះប្រជាជននីហ្វៃ ព្រមទាំងប្រជាជនលេមិនផង បានក្លាយទៅជាមនុស្សទុច្ចរិតយ៉ាងពេញទំហឹងដូចគ្នា។
៤៦ហើយហេតុការណ៍បានកើតឡើងថា ពួកក្រុមចោរកាឌីអានតុន បានរាយពាសពេញនៅលើអស់ទាំងផ្ទៃដែនដី ហើយពុំមានបុគ្គលណាម្នាក់ជាជនសុចរិតឡើយ លើកលែងតែពួកសិស្សនៃព្រះយេស៊ូវប៉ុណ្ណោះ។ ហើយមានមាស និងប្រាក់យ៉ាងបរិបូរដែលពួកគេបានប្រមូលទុកក្នុងឃ្លាំង ហើយបានធ្វើជំនួញជួញគ្រប់បែបយ៉ាង។
៤៧ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីឆ្នាំទីបីរយប្រាំបានកន្លងផុតទៅ (ហើយប្រជាជននៅតែទុច្ចរិត) អេម៉ុសបានស្លាប់ ហើយប្អូនប្រុសរបស់លោក គឺអាំម៉ារ៉ុន បានកត់បញ្ជីជំនួសលោក។
៤៨ហើយហេតុការណ៍បានកើតឡើងថា កាលឆ្នាំទីបីរយម្ភៃបានកន្លងផុតទៅ នោះអាំម៉ារ៉ុន ដោយត្រូវបង្ខិតបង្ខំដោយព្រះវិញ្ញាណបរិសុទ្ធ បានលាក់នូវបញ្ជីដ៏ពិសិដ្ឋទាំងនេះ — មែនហើយ គឺអស់ទាំងកបញ្ជីដ៏ពិសិដ្ឋ ដែលបន្តមកពីតំណមួយទៅតំណមួយដែលសុទ្ធតែ ពិសិដ្ឋ — គឺរហូតមកដល់ឆ្នាំទីបីរយម្ភៃ ចាប់តាំងពីព្រះគ្រីស្ទទ្រង់បានយាងមក។
៤៩ហើយលោកបានលាក់បញ្ជីទាំងនោះថ្វាយព្រះ ដើម្បីឲ្យបញ្ជីទាំងនោះ អាចមកជាថ្មីទៀត គឺកដល់សំណល់នៃវង្សយ៉ាកុប ស្របតាមពាក្យព្យាករណ៍ និងពាក្យសន្យាទាំងឡាយនៃព្រះ។ ម្ល៉ោះហើយ ក៏ចប់នូវបញ្ជីរបស់អាំម៉ារ៉ុន៕ :៚