ជំពូកទី ១៣
អេធើរនិយាយអំពីក្រុងយេរូសាឡិមថ្មីមួយ ដែលនឹងត្រូវបានសាងឡើងនៅទ្វីបអាមេរិក ដោយពូជរបស់យ៉ូសែប — លោកព្យាករ, ត្រូវគេបណ្ដេញចេញ, សរសេរប្រវត្តិនៃសាសន៍យ៉ារេឌ, ហើយទាយអំពីការបំផ្លិចបំផ្លាញពួកសាសន៍យ៉ារេឌ — សង្គ្រាមរាលដាលពេញលើអស់ទាំងដែនដី។
១ហើយឥឡូវនេះ ខ្ញុំ មរ៉ូណៃ សូមបញ្ចប់បញ្ជីរបស់ខ្ញុំ ស្ដីអំពីការបំផ្លិចបំផ្លាញប្រជាជន ដែលខ្ញុំបានសរសេរមកនេះ។
២ត្បិតមើលចុះ ពួកគេបានបដិសេធពាក្យទាំងអស់របស់អេធើរ លោកពិតជាបានប្រាប់ពួកគេនូវការណ៍ទាំងអស់ ចាប់តាំងពីដើមកំណើតរបស់មនុស្សមក ហើយថា បន្ទាប់ពីទឹកជំនន់កបានស្រកពីផ្ទៃដែនដីនេះទៅ នោះវាក៏បានក្លាយទៅជាដែនដីជម្រើសមួយ លើអស់ទាំងដែនដីឯទៀត ជាដែនដីដែលបានរើសដោយព្រះអម្ចាស់ ហេតុដូច្នោះហើយ ព្រះអម្ចាស់ទ្រង់ចង់ឲ្យមនុស្សទាំងអស់ ដែលរស់នៅលើផ្ទៃដែនដីនោះខបម្រើទ្រង់
៣ហើយថា នោះគឺជាកន្លែងរបស់កក្រុងយេរូសាឡិមថ្មី ដែលនឹងខចុះមកពីលើស្ថានសួគ៌ ហើយជាទីបរិសុទ្ធដ៏ពិសិដ្ឋនៃព្រះអម្ចាស់។
៤មើលចុះ អេធើរបានឃើញសម័យនៃព្រះគ្រីស្ទ ហើយលោកបាននិយាយអំពីកក្រុងយេរូសាឡិមថ្មីមួយនៅលើដែនដីនោះ។
៥ហើយលោកក៏បាននិយាយផងដែរ អំពីវង្សអ៊ីស្រាអែល ហើយកក្រុងយេរូសាឡិម ដែលខលីហៃនឹងចេញមកពីនោះ — បន្ទាប់ពីក្រុងនោះត្រូវបានបំផ្លាញចោល នោះនឹងត្រូវបានស្ថាបនាឡើងវិញ គឺជាទីក្រុងគបរិសុទ្ធមួយថ្វាយព្រះអម្ចាស់ ហេតុដូច្នោះហើយ ក្រុងនោះ ពុំមែនជាក្រុងយេរូសាឡិមថ្មីទេ ត្បិតធ្លាប់មាននៅក្នុងសម័យដើមរួចហើយ តែក្រុងនោះនឹងត្រូវបានស្ថាបនាឡើងវិញ ហើយនឹងក្លាយទៅជាទីក្រុងបរិសុទ្ធមួយរបស់ព្រះអម្ចាស់ ហើយក្រុងនោះនឹងត្រូវបានស្ថាបនាសម្រាប់វង្សអ៊ីស្រាអែល —
៦ហើយថា កក្រុងយេរូសាឡិមថ្មីមួយនឹងត្រូវបានស្ថាបនាឡើងនៅលើដែនដីនេះ សម្រាប់សំណល់នៃខពូជរបស់យ៉ូសែប ត្បិតការណ៍ទាំងនេះបានជាគគំរូមួយ។
៧ត្បិតដូចជាយ៉ូសែបបាននាំឪពុករបស់លោក ចុះមកស្រុកកអេស៊ីព្ទយ៉ាងណា នោះលោកក៏បានស្លាប់នៅទីនោះដែរ ហេតុដូច្នោះហើយ បានជាព្រះអម្ចាស់នាំសំណល់មួយនៃពូជយ៉ូសែបចេញពីដែនដីយេរូសាឡិម ដើម្បីទ្រង់អាចមានសេចក្ដីមេត្តាករុណាដល់ពូជយ៉ូសែប ដើម្បីកុំឲ្យពួកគេត្រូវខវិនាស ដូចជាទ្រង់បានមានសេចក្ដីមេត្តាករុណាដល់ឪពុករបស់យ៉ូសែបដែរ ដើម្បីកុំឲ្យលោកត្រូវវិនាស។
៨ហេតុដូច្នោះហើយ សំណល់នៃពូជយ៉ូសែបនឹងត្រូវបានសង់នៅលើកដែនដីនេះ ហើយដែនដីនេះនឹងត្រូវទៅជាដែនដីនៃកេរ្តិ៍អាកររបស់ពួកគេ ហើយពួកគេនឹងស្ថាបនាទីក្រុងបរិសុទ្ធមួយថ្វាយព្រះអម្ចាស់ ដូចគ្នានឹងក្រុងយេរូសាឡិមនៅជំនាន់ដើម ហើយពួកគេនឹងពុំត្រូវលាយឡំខទៀតឡើយរហូតដល់ទីបំផុត គឺជាពេលដែលផែនដីនឹងកន្លងផុតទៅ។
៩ហើយនឹងមានផ្ទៃមេឃមួយថ្មី និងផែនដីមួយកថ្មី ហើយរបស់ទាំងនោះនឹងបានដូចជាផ្ទៃមេឃ និងផែនដីចាស់ លើកលែងតែអ្វីដែល របស់ចាស់បានកន្លងផុតទៅ ហើយអ្វីៗទាំងអស់បានក្លាយទៅជាថ្មី។
១០ហើយលំដាប់នោះ ក្រុងយេរូសាឡិមថ្មីនឹងមកដល់ ហើយមានពរហើយ ពួកអ្នកដែលអាស្រ័យនៅទីនោះ ត្បិតពួកគេនេះហើយ ដែលមានសំលៀកបំពាក់កពណ៌ស តាមរយៈឈាមនៃកូនចៀម ហើយពួកគេនេះហើយជាពួកអ្នកដែលត្រូវបានរាប់ក្នុងចំណោមសំណល់ នៃពូជយ៉ូសែបដែលចេញមកពីវង្សអ៊ីស្រាអែល។
១១ហើយលំដាប់នោះ ក្រុងយេរូសាឡិមចាស់នឹងមកដល់ដែរ ហើយបណ្ដាជននៅទីនោះ មានពរហើយ ត្បិតពួកគេត្រូវបានលាងដោយនូវឈាមនៃកូនចៀម ហើយពួកគេនេះហើយជាពួកអ្នកដែលបានខ្ចាត់ព្រាត់ ហើយបានកប្រមូលមកពីទិសទាំងបួននៃផែនដី និងមកពីដែនដីខខាងជើង ហើយជាពួកអ្នកដែលទទួលនូវការបំពេញសេចក្ដីសញ្ញា ដែលព្រះទ្រង់បានធ្វើជាមួយនឹងអយ្យកោរបស់ពួកគេ គឺគលោកអ័ប្រាហាំ។
១២ហើយកាលណាការណ៍ទាំងនេះមកដល់ នោះនឹងបានសម្រេចនូវបទគម្ពីរដែលចែងថា នឹងមានកមនុស្សមុនទៅជាក្រោយ ហើយនឹងមានមនុស្សក្រោយទៅជាមុនវិញ។
១៣ហើយខ្ញុំប្រុងនឹងសរសេរថែមទៀត តែខ្ញុំត្រូវបានហាមឃាត់ ប៉ុន្តែធំ ហើយអស្ចារ្យណាស់ហ្ន៎ ពាក្យព្យាករណ៍របស់អេធើរ ប៉ុន្តែពួកគេចាត់លោកទុកជាឥតបានការ ហើយបានបណ្ដេញលោកចេញ ហើយលោកបានលាក់ខ្លួននៅក្នុងក្រហែងថ្មនៅពេលថ្ងៃ ហើយនៅពេលយប់ លោកបានចេញមកមើលការណ៍ទាំងឡាយ ដែលនឹងកើតឡើងដល់ប្រជាជន។
១៤ហើយនៅពេលដែលលោករស់នៅក្នុងក្រហែងថ្ម នោះលោកបានធ្វើបង្ហើយនូវបញ្ជីរបស់លោក ដោយមើលការបំផ្លិចបំផ្លាញទាំងឡាយ ដែលនឹងកើតឡើងដល់ប្រជាជននៅពេលយប់។
១៥ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំដដែល ដែលលោកត្រូវគេបណ្ដេញចេញពីចំណោមប្រជាជន នោះចាប់ផ្ដើមមានសង្គ្រាមមួយដ៏ធំក្នុងចំណោមប្រជាជន ត្បិតមានមនុស្សជាច្រើនបានបះបោរឡើង ដែលជាមនុស្សខ្លាំងពូកែ ហើយបានស្វែងរកបំផ្លាញកូរីអានទុមើរ ដោយផែនការសម្ងាត់នៃអំពើទុច្ចរិតរបស់ពួកគេ ដែលធ្លាប់បានចែងមកពីមុន។
១៦ហើយឥឡូវនេះ កូរីអានទុមើរធ្លាប់បានរៀនផ្ទាល់នូវសិល្បៈខាងចម្បាំង និងល្បិចកលទាំងអស់របស់ពិភពលោក ហេតុដូច្នោះហើយ ទ្រង់បានច្បាំងជាមួយពួកគេ ដែលស្វែងរកបំផ្លាញទ្រង់។
១៧ប៉ុន្តែទ្រង់ពុំប្រែចិត្តទេ ឯបុត្រាបុត្រីដ៏ស្រស់ល្អរបស់ទ្រង់ក៏ដូច្នោះដែរ ឯបុត្រាបុត្រីដ៏ស្រស់ល្អរបស់កូហូរក៏ដូច្នោះដែរ ឯបុត្រាបុត្រីដ៏ស្រស់ល្អរបស់កូរីហូរក៏ដូច្នោះដែរ ហើយសរុបសេចក្ដីមក គឺគ្មានបុត្រាបុត្រីដ៏ស្រស់ល្អណាម្នាក់នៅលើផ្ទៃដែនដីទាំងមូល ប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួនឡើយ។
១៨ហេតុដូច្នោះហើយ ហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំទី១ ដែលអេធើរបានរស់នៅក្នុងក្រហែងថ្ម នោះមានមនុស្សជាច្រើនត្រូវបានស្លាប់បង់ដោយដាវនៃបក្សព័ន្ធកសម្ងាត់ទាំងនោះ ប្រយុទ្ធតទល់នឹងកូរីអានទុមើរ ដើម្បីពួកគេអាចដណ្ដើមយកនគរ។
១៩ហើយហេតុការណ៍បានកើតឡើងថា ពួកបុត្រារបស់កូរីអានទុមើរ បានប្រយុទ្ធជាច្រើន ហើយបានខ្ចាយឈាមជាច្រើន។
២០ហើយនៅក្នុងឆ្នាំទី២ នោះព្រះបន្ទូលនៃព្រះអម្ចាស់បានមកដល់អេធើរថា លោកត្រូវទៅព្យាករដល់កកូរីអានទុមើរថា បើសិនជាទ្រង់ព្រមប្រែចិត្ត ព្រមទាំងរាជវង្សានុវង្សទាំងអស់របស់ទ្រង់ផង នោះព្រះអម្ចាស់ទ្រង់នឹងប្រទានដល់ទ្រង់នូវនគរ ហើយនឹងលើកលែងជីវិត ដល់ប្រជាជន —
២១បើពុំនោះសោតទេ ពួកគេនឹងត្រូវបំផ្លាញចោល ព្រមទាំងរាជវង្សានុវង្សទាំងអស់របស់ទ្រង់ផង លើកលែងតែរូបទ្រង់ប៉ុណ្ណោះ។ ហើយទ្រង់នឹងរស់នៅគ្រាន់តែមើលឃើញការបំពេញនូវសេចក្ដីព្យាករណ៍ទាំងឡាយ ដែលបានចែងអំពីប្រជាជនកមួយទៀត ដែលនឹងទទួលដែនដីនេះ សម្រាប់ជាកេរ្តិ៍អាករដល់ពួកគេ ហើយកូរីអានទុមើរនឹងត្រូវពួកគេបញ្ចុះសព ហើយមនុស្សទាំងអស់នឹងត្រូវបំផ្លាញចោល លើកលែងតែខកូរីអានទុមើរប៉ុណ្ណោះ។
២២ហើយហេតុការណ៍បានកើតឡើងថា កូរីអានទុមើរពុំប្រែចិត្តសោះ ឯរាជវង្សានុវង្សរបស់ទ្រង់ក៏ដូច្នោះដែរ ឯប្រជាជនក៏ដូច្នោះដែរ ហើយសង្គ្រាមមិនឈប់ឡើយ ហើយពួកគេបានស្វែងរកសម្លាប់អេធើរចោល ប៉ុន្តែលោកបានគេចចេញពីពួកគេ ហើយបានពួនជាថ្មីនៅក្នុងក្រហែងថ្ម។
២៣ហើយហេតុការណ៍បានកើតឡើងថា មានម្នាក់ឈ្មោះសារេឌ បានបះបោរឡើង ហើយគាត់បានច្បាំងជាមួយនឹងកូរីអានទុមើរផង ហើយគាត់មានជ័យជម្នះលើទ្រង់ រហូតដល់នៅក្នុងឆ្នាំទី៣ គាត់បានចាប់យកទ្រង់ទៅក្នុងការជាប់ឃុំឃាំង។
២៤ហើយពួកបុត្រារបស់កូរីអានទុមើរ នៅក្នុងឆ្នាំទី៤ បានយកជ័យជម្នះលើសារេឌ ហើយយកបាននគរមកឲ្យបិតាខ្លួនវិញ។
២៥ឥឡូវនេះ ចាប់ផ្ដើមមានសង្គ្រាមមួយនៅលើអស់ទាំងផ្ទៃដែនដី មនុស្សម្នាក់ៗជាមួយនឹងក្រុមរបស់គេ ប្រយុទ្ធដើម្បីអ្វីដែលគេចង់បាន។
២៦ហើយមានពួកចោរ ហើយរួមសេចក្ដីមក មានអំពើទុច្ចរិតគ្រប់បែបយ៉ាងនៅពាសពេញលើអស់ទាំងផ្ទៃដែនដី។
២៧ហើយហេតុការណ៍បានកើតឡើងថា កូរីអានទុមើរខឹងនឹងសារេឌជាខ្លាំង ហើយទ្រង់បានលើកពលទ័ពទ្រង់ទៅច្បាំងនឹងគាត់ ហើយពួកគេបានមកប្រយុទ្ធគ្នាដោយកំហឹងជាខ្លាំង ហើយពួកគេបានប្រយុទ្ធនៅក្នុងច្រកភ្នំគីលកាល ហើយចម្បាំងនេះបានក្លាយជាសាហាវអស្ចារ្យ។
២៨ហើយហេតុការណ៍បានកើតឡើងថា សារេឌបានប្រយុទ្ធទល់នឹងទ្រង់ អស់រយៈពេលបីថ្ងៃ។ ហើយហេតុការណ៍បានកើត ឡើងថា កូរីអានទុមើរបានឈ្នះគាត់ ហើយបានដេញតាមគាត់ រហូតដល់គាត់មកដល់ទីវាលហែសឡុន។
២៩ហើយហេតុការណ៍បានកើតឡើងថា សារេឌបានច្បាំងនឹងទ្រង់ទៀតនៅលើទីវាលនោះ ហើយមើលចុះ គាត់បានឈ្នះ កូរីអានទុមើរ ហើយបានរុញច្រានទ្រង់ឲ្យថយទៅឯច្រកភ្នំគីលកាលវិញ។
៣០ហើយកូរីអានទុមើរបានប្រយុទ្ធនឹងសារេឌទៀត នៅក្នុងច្រកភ្នំគីលកាល នៅក្នុងការប្រយុទ្ធនោះ ទ្រង់បានឈ្នះសារេឌ ហើយបានសម្លាប់គាត់ចោល។
៣១ហើយសារេឌបានធ្វើឲ្យកូរីអានទុមើររបួសនៅត្រង់ភ្លៅ ដែលធ្វើឲ្យទ្រង់ពុំទៅច្បាំងទៀត អស់រយៈពេលពីរឆ្នាំ នៅក្នុងពេលនេះ ប្រជាជនទាំងអស់នៅលើផ្ទៃដែនដី កំពុងតែកំចាយឈាមគ្នា ហើយគ្មានអ្នកណាម្នាក់ឃាត់ពួកគេបានឡើយ៕