ពាក្យព្យាករណ៍នៃសាំយូអែល ជាសាសន៍លេមិនដល់ពួកសាសន៍នីហ្វៃ។
មានរួមនៅក្នុងជំពូកទី ១៣ ទៅ ១៥។
ជំពូកទី ១៣
សាំយូអែល ជាសាសន៍លេមិន ព្យាករអំពីការបំផ្លិចបំផ្លាញដល់ពួកសាសន៍នីហ្វៃ លើកលែងតែពួកគេប្រែចិត្ត — ពួកគេ និងទ្រព្យសម្បត្តិរបស់គេត្រូវបណ្ដាសា — ពួកគេបដិសេធ ហើយចោលថ្មទៅលើពួកព្យាការី ត្រូវហ៊ុមព័ទ្ធជុំវិញដោយពួកអារក្សប្រែត ហើយស្វែងរកសុភមង្គលក្នុងការធ្វើអំពើទុច្ចរិត។ ប្រមាណជាឆ្នាំ ៦ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំទីប៉ែតសិបប្រាំមួយ នោះពួកសាសន៍នីហ្វៃនៅតែធ្វើអំពើទុច្ចរិត មែនហើយ ជាអំពើទុច្ចរិតដ៏ធំ នៅពេលដែលកពួកសាសន៍លេមិនបានគោរពយ៉ាងខ្ជាប់ខ្ជួនក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ស្របតាម ក្រឹត្យវិន័យលោកម៉ូសេ។
២ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំនោះ មានជនម្នាក់ឈ្មោះ សាំយូអែល ជាសាសន៍លេមិន បានចូលមកដែនដីសារ៉ាហិមឡា ហើយបានចាប់ផ្ដើមផ្សាយទៅកាន់ប្រជាជន។ ហើយហេតុការណ៍បានកើតឡើងថា លោកបានផ្សាយប្រាប់ប្រជាជនអស់ជាច្រើនថ្ងៃ អំពីការប្រែចិត្ត ហើយពួកគេបានបណ្ដេញលោកចេញ ហើយលោកជិតតែត្រឡប់ទៅកាន់ដែនដីលោកវិញ។
៣ប៉ុន្តែមើលចុះ សំឡេងនៃព្រះអម្ចាស់បានបន្លឺដល់លោកថា លោកត្រូវត្រឡប់ទៅវិញ ហើយព្យាករដល់ប្រជាជនអំពីអ្វីៗ ដែលនឹងមកសណ្ឋិតក្នុងកចិត្តលោក។
៤ហើយហេតុការណ៍បានកើតឡើងថា ពួកគេពុំព្រមឲ្យលោកចូលមកក្នុងទីក្រុងទេ ហេតុដូច្នេះហើយ លោកបានឡើងទៅលើកំផែងក្រុង ហើយបានលើកដៃលោក ហើយបានស្រែកដោយសំឡេងខ្លាំងៗ ហើយបានព្យាករដល់ប្រជាជនអំពីអ្វីៗដែលព្រះអម្ចាស់ ទ្រង់បានដាក់ក្នុងចិត្តលោក។
៥ហើយលោកបាននិយាយទៅកាន់ពួកគេថា ៖ មើលចុះ ខ្ញុំជាសាំយូអែលសាសន៍លេមិន និយាយប្រាប់នូវព្រះបន្ទូលនៃព្រះដែលព្រះអម្ចាស់ទ្រង់បានដាក់មកក្នុងចិត្តខ្ញុំ ហើយមើលចុះ ទ្រង់បានដាក់ពាក្យមកក្នុងចិត្តខ្ញុំឲ្យនិយាយទៅកាន់ប្រជាជននេះថា កដាវនៃសេចក្ដីយុត្តិធម៌ត្រូវព្យួរនៅលើប្រជាជននេះ ហើយរយៈពេលបួនរយឆ្នាំនឹងមិនកន្លងផុតទៅទេ លើកលែងតែដាវនៃសេចក្ដីយុត្តិធម៌ធ្លាក់មកលើប្រជាជននេះ។
៦មែនហើយ កការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរកំពុងតែរង់ចាំប្រជាជននេះ ហើយវាពិតជានឹងកើតឡើងដល់ប្រជាជននេះ ហើយគ្មានអ្វីអាចជួយសង្គ្រោះប្រជាជននេះបានឡើយ លើកលែងតែការប្រែចិត្ត និងសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលពិតជានឹងយាងមកលោកិយ ហើយរងទុក្ខនូវការឈឺចាប់ជាច្រើនប្រការ ហើយត្រូវសុគតជំនួសរាស្ត្ររបស់ទ្រង់ប៉ុណ្ណោះ។
៧ហើយមើលចុះ កទេវតាមួយនៃព្រះអម្ចាស់បានប្រកាសរឿងនេះដល់ខ្ញុំ ហើយលោកបាននាំដំណឹងខដ៏រីករាយមកដល់ព្រលឹងខ្ញុំ។ ហើយមើលចុះ ខ្ញុំត្រូវបានចាត់ឲ្យមកជួបអ្នក ដើម្បីប្រកាសប្រាប់រឿងនេះដល់អ្នកផង ដើម្បីឲ្យអ្នករាល់គ្នាអាចមានដំណឹងដ៏រីករាយទាំងនេះ ប៉ុន្តែមើលចុះ អ្នករាល់គ្នាពុំព្រមទទួលខ្ញុំសោះ។
៨ហេតុដូច្នេះហើយ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ ដោយមកពីការរឹងទទឹងនៅក្នុងចិត្ត របស់ប្រជាជននៃសាសន៍នីហ្វៃ ហើយលើកលែងតែគេប្រែចិត្ត បើពុំនោះសោតទេ យើងនឹងកដកយកពាក្យរបស់យើងចេញពីគេ ហើយយើងនឹងដកយកព្រះវិញ្ញាណរបស់យើងចេញពីគេដែរ ហើយយើងនឹងពុំអត់ឱនឲ្យពួកគេតទៅទៀតឡើយ ហើយយើងនឹងធ្វើឲ្យបងប្អូនរបស់គេមានចិត្តទាស់នឹងគេវិញ។
៩ហើយនឹងពុំហួសពីកបួនរយឆ្នាំទេ យើងនឹងធ្វើឲ្យពួកគេត្រូវវាយ មែនហើយ យើងនឹងដាក់ទោសដល់ពួកគេដោយដាវ និងដោយអំណត់អត់ និងដោយជំងឺអាសន្នរោគ។
១០មែនហើយ យើងនឹងដាក់ទោសពួកគេក្នុងសេចក្ដីពិរោធដ៏ខ្លាំងរបស់យើង ហើយពេលនោះ ពួកជនទាំងឡាយនៃតំណកទីបួន នៃពួកខ្មាំងសត្រូវរបស់អ្នករាល់គ្នា គឺជាអ្នកដែលនឹងរស់នៅ ដើម្បីមើលការបំផ្លិចបំផ្លាញទាំងស្រុងរបស់អ្នក ហើយការណ៍នេះនឹងកើតឡើងជាប្រាកដ លើកលែងតែអ្នកប្រែចិត្ត ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នោះ ហើយពួកជនក្នុងតំណទីបួននឹងបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញដល់អ្នករាល់គ្នា។
១១ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា ៖ ប៉ុន្តែបើសិនជាអ្នករាល់គ្នានឹងប្រែចិត្ត ហើយកត្រឡប់មករកព្រះអម្ចាស់ជាព្រះរបស់អ្នកវិញ នោះយើងនឹងដកសេចក្ដីពិរោធរបស់យើងចេញ មែនហើយ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា មានពរហើយ ដល់អស់អ្នកណាដែលប្រែចិត្ត ហើយបែរមករកយើងវិញ ប៉ុន្តែវេទនាដល់អ្នកណាដែលមិនប្រែចិត្តវិញ។
១២មែនហើយ កវេទនាដល់ទីក្រុងសារ៉ាហិមឡាដ៏ធំនេះ ត្បិតមើលចុះ គឺដោយសារពួកជនសុចរិតទើបវាបានសង្គ្រោះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា មែនហើយ វេទនាដល់ទីក្រុងដ៏ធំនេះ ត្បិតយើងឃើញមនុស្សជាច្រើន មែនហើយ គឺច្រើននៃទីក្រុងដ៏ធំនេះ នឹងពង្រឹងចិត្តរបស់គេទាស់នឹងយើង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
១៣ប៉ុន្តែ មានពរហើយ ដល់អស់អ្នកណាដែលនឹងប្រែចិត្ត ត្បិតយើងនឹងទុកជីវិតដល់គេ។ ប៉ុន្តែមើលចុះ បើសិនជាពុំមែនដោយសារពួកសុចរិតដែលនៅក្នុងទីក្រុងដ៏ធំនេះទេ មើលចុះ យើងនឹងធ្វើឲ្យកភ្លើងធ្លាក់ចុះមកពីលើមេឃ ហើយបំផ្លាញទីក្រុងនេះទៅហើយ។
១៤ប៉ុន្តែមើលចុះ ដោយសារតែពួកសុចរិត ទើបវាត្រូវបានទុក។ ប៉ុន្តែមើលចុះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា ពេលវេលានឹងមកដល់ គឺពេលដែលអ្នករាល់គ្នានឹងបណ្ដេញពួកសុចរិតចេញពីចំណោមពួកអ្នករាល់គ្នាលំដាប់នោះ អ្នកនឹងទុំដល់ស្មើនឹងការបំផ្លិចបំផ្លាញចោលហើយ មែនហើយ វេទនាដល់ទីក្រុងដ៏ធំនេះ ពីព្រោះមកពីអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយ ដែលនៅក្នុងនោះ។
១៥មែនហើយ ហើយវេទនាដល់ទីក្រុងគេឌាន ព្រោះអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយ ដែលមាននៅក្នុងនោះ។
១៦មែនហើយ ហើយវេទនាដល់ទីក្រុងទាំងអស់ដែលនៅលើដែនដីជុំវិញ ដែលពួកសាសន៍នីហ្វៃគ្រងលើ ពីព្រោះមកពីអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយ ដែលមាននៅក្នុងនោះ។
១៧ហើយមើលចុះ ព្រះអម្ចាស់នៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា កបណ្ដាសាមួយនឹងធ្លាក់មកលើដែនដីនេះ ពីព្រោះដោយយល់ដល់ប្រជាជនដែលនៅលើដែនដីនោះ មែនហើយ ពីព្រោះមកពីអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់គេ។
១៨ហើយហេតុការណ៍នឹងកើតឡើងថា ព្រះអម្ចាស់នៃពួកពលបរិវារ មែនហើយ គឺព្រះដ៏ពិត និងមហិមារបស់យើង ទ្រង់មានព្រះបន្ទូលថា អស់អ្នកណាដែលកលាក់ទ្រព្យសម្បត្តិទាំងឡាយនៅក្នុងដី នោះនឹងពុំអាចរកវាឃើញវិញឡើយ ពីព្រោះមកពីបណ្ដាសាដ៏ធំដល់ដែនដី លើកលែងតែជននោះជាជនសុចរិត ហើយលាក់ទ្រព្យសម្បត្តិដល់ព្រះអម្ចាស់។
១៩ព្រោះព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា យើងចង់ឲ្យពួកគេលាក់ទ្រព្យសម្បត្តិរបស់គេដល់យើង ហើយមានបណ្ដាសាដល់ពួកអ្នកដែលពុំលាក់ទ្រព្យសម្បត្តិខ្លួនដល់យើង ព្រោះគ្មានអ្នកណាលាក់ទ្រព្យសម្បត្តិដល់យើងបានឡើយ លើកលែងតែពួកជនសុចរិតប៉ុណ្ណោះ ហើយអ្នកណាដែលពុំលាក់ទ្រព្យសម្បត្តិដល់យើងទេ ជននោះត្រូវបណ្ដាសាហើយ ឯទ្រព្យសម្បត្តិរបស់គេ ក៏ត្រូវបណ្ដាសាដែរ ហើយគ្មានអ្នកណាអាចរកឃើញទ្រព្យសម្បត្តិនោះវិញឡើយ ពីព្រោះមកពីបណ្ដាសាដល់ដែនដី។
២០ហើយថ្ងៃនោះនឹងមកដល់ ដែលពួកគេនឹងលាក់ទ្រព្យសម្បត្តិទាំងឡាយរបស់គេ ពីព្រោះពួកគេបានភ្ជាប់ចិត្តគេទៅលើទ្រព្យសម្បត្តិ ហើយពីព្រោះពួកគេបានភ្ជាប់ចិត្តទៅលើទ្រព្យសម្បត្តិរបស់ខ្លួន ហើយនឹងលាក់ទ្រព្យសម្បត្តិរបស់ខ្លួន នៅពេលពួកគេរត់គេចចេញពីពួកខ្មាំងសត្រូវរបស់ពួកគេ ពីព្រោះគេពុំលាក់ទ្រព្យសម្បត្តិដល់យើង នោះពួកគេនឹងត្រូវបណ្ដាសា និងទ្រព្យសម្បត្តិរបស់គេ ក៏ត្រូវបណ្ដាសាដែរ ហើយនៅថ្ងៃនោះ ពួកគេនឹងត្រូវវាយ ព្រះអម្ចាស់ទ្រង់មានបន្ទូលដូច្នោះ។
២១មើលចុះ អ្នករាល់គ្នាដែលជាប្រជាជននៃទីក្រុងដ៏ធំនេះអើយ ហើយចូរប្រុងកស្ដាប់តាមពាក្យពេចន៍របស់ខ្ញុំចុះ មែនហើយ ចូរប្រុងស្ដាប់នូវពាក្យទាំងឡាយ ដែលព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលចុះ ត្បិតមើលចុះ ទ្រង់មានព្រះបន្ទូលថា អ្នករាល់គ្នានឹងត្រូវបណ្ដាសា ពីព្រោះមកពីទ្រព្យសម្បត្តិរបស់អ្នក ហើយទ្រព្យសម្បត្តិរបស់អ្នកក៏ត្រូវបណ្ដាសាដែរ ពីព្រោះអ្នករាល់គ្នាបានភ្ជាប់ចិត្តអ្នកទៅលើទ្រព្យទាំងនោះ ហើយពុំបានស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់ ដែលទ្រង់បានប្រទានមកដល់អ្នករាល់គ្នាឡើយ។
២២អ្នករាល់គ្នាពុំនឹករឭកដល់ព្រះអម្ចាស់ជាព្រះរបស់អ្នកនូវអ្វីៗដែលទ្រង់បានប្រទានដល់អ្នកទេ ប៉ុន្តែអ្នករាល់គ្នានឹករឭកដល់កទ្រព្យសម្បត្តិរបស់អ្នករហូត ហើយពុំបានថ្លែងអំណរគុណដល់ព្រះអម្ចាស់ជាព្រះរបស់អ្នកចំពោះទ្រព្យទាំងនេះឡើយ មែនហើយ ចិត្តរបស់អ្នកពុំផ្ចង់ឆ្ពោះទៅរកព្រះអម្ចាស់ទេ ប៉ុន្តែប៉ោងឡើង ដោយខការឆ្មើងឆ្មៃដ៏ធំនាំទៅដល់ការអួតអាង សេចក្ដីក្រអឺតក្រទម គការឈ្នានីស ការបែកបាក់ ព្យាបាទ ការបៀតបៀន និងឃាតកម្ម និងអំពើទុច្ចរិតគ្រប់បែបយ៉ាង។
២៣ដោយព្រោះហេតុនេះហើយ បានជាព្រះអម្ចាស់ទ្រង់ធ្វើឲ្យបណ្ដាសាត្រូវមានមកលើដែនដីនេះ និងមានមកលើទ្រព្យរបស់អ្នកផង ហើយនេះក៏មកតែពីអំពើទុច្ចរិតទាំងឡាយរបស់អ្នកប៉ុណ្ណោះ។
២៤មែនហើយ វេទនាដល់ប្រជាជននេះ ពីព្រោះពេលនេះបានមកដល់ហើយ គឺពេលដែលអ្នករាល់គ្នាកបណ្ដេញពួកព្យាការីចេញ ហើយចំអកឡកឡឺយដល់គេ និងចោលថ្មទៅលើគេ និងសម្លាប់គេ និងធ្វើនូវអំពើទុច្ចរិតគ្រប់បែបយ៉ាងដល់គេ គឺដូចគ្នានឹងពួកគេបានធ្វើកាលពីជំនាន់ដើមដែរ។
២៥ហើយឥឡូវនេះ កាលអ្នករាល់គ្នានិយាយ នោះអ្នកនិយាយថា ៖ បើសិនពួកយើងរស់នៅក្នុងជំនាន់កពួកអយ្យកោយើងពីជំនាន់ដើម នោះយើងច្បាស់ជាពុំបានសម្លាប់ពួកព្យាការីទេ យើងពុំបានចោលថ្មទៅលើគេ ហើយពុំបានបណ្ដេញគេចេញទេ។
២៦មើលចុះ អ្នករាល់គ្នាអាក្រក់ជាងពួកគេទៅទៀត ត្បិតប្រាកដដូចជាព្រះអម្ចាស់មានព្រះជន្មរស់នៅ បើសិនជាមានកព្យាការីណាមួយមកក្នុងចំណោមអ្នករាល់គ្នា ហើយប្រកាសប្រាប់ដល់អ្នកនូវព្រះបន្ទូលនៃព្រះអម្ចាស់ ដែលធ្វើបន្ទាល់អំពីអំពើបាបទាំងឡាយ និងអំពើទុច្ចរិតទាំងឡាយរបស់អ្នក នោះអ្នករាល់គ្នាខខឹងនឹងលោក ហើយបណ្ដេញលោកចេញ និងស្វែងរកគ្រប់មធ្យោបាយ ដើម្បីបំផ្លាញលោកចោល មែនហើយ អ្នករាល់គ្នានឹងនិយាយថា លោកជាគព្យាការីក្លែងក្លាយ ហើយថាលោកជាមនុស្សមានបាប និងជាមនុស្សរបស់អារក្សទៅវិញ ពីព្រោះលោកបានឃធ្វើបន្ទាល់ថា ការប្រព្រឹត្តរបស់អ្នក គឺអាក្រក់។
២៧ប៉ុន្តែមើលចុះ បើសិនជាមានមនុស្សណាម្នាក់មកក្នុងចំណោមអ្នករាល់គ្នា ហើយនិយាយថា ៖ ចូរធ្វើយ៉ាងនេះ ហើយនឹងគ្មានអំពើទុច្ចរិតអីទេ ចូរធ្វើយ៉ាងនោះ ហើយអ្នកនឹងពុំរងទុក្ខសោះ មែនហើយ អ្នកនោះនឹងនិយាយថា ៖ ចូរដើរតាមការឆ្មើងឆ្មៃនៃចិត្តរបស់អ្នកផ្ទាល់ចុះ មែនហើយ ហើយចូរដើរតាមការឆ្មើងឆ្មៃនៃភ្នែករបស់អ្នកចុះ និងធ្វើអ្វីក៏ដោយដែលចិត្តអ្នកចង់ — ហើយបើសិនជា មនុស្សណាម្នាក់មកក្នុងចំណោមពួកអ្នក ហើយនិយាយដូច្នោះ នោះអ្នករាល់គ្នានឹងទទួលគេ ហើយនិយាយថា គេជាកព្យាការីមួយ។
២៨មែនហើយ អ្នករាល់គ្នានឹងលើកតម្កើងអ្នកនោះ ហើយអ្នករាល់គ្នានឹងឲ្យដល់អ្នកនោះនូវទ្រព្យសម្បត្តិរបស់ខ្លួន អ្នករាល់គ្នានឹងឲ្យដល់អ្នកនោះនូវមាសរបស់អ្នក និងប្រាក់របស់អ្នក ហើយអ្នករាល់គ្នានឹងបំពាក់អ្នកនោះនូវប្រដាប់ស្លៀកពាក់ដ៏មានតម្លៃ ហើយពីព្រោះអ្នកនោះនិយាយពាក្យកបញ្ជោរដល់អ្នក ហើយប្រាប់ថាអ្វីៗបានស្រួលទាំងអស់ហើយ នោះអ្នករាល់គ្នានឹងពុំរកឃើញកំហុសរបស់គេឡើយ។
២៩ឱពួកអ្នកដែលជាតំណមនុស្សទុច្ចរិត និងខូចអើយ ពួកអ្នកដែលជាពួកជនរឹងទទឹង និងចចេសអើយ ចុះតើអ្នករាល់គ្នាយល់ថា ព្រះអម្ចាស់ទ្រង់នឹងអត់ទ្រាំឲ្យពួកអ្នកដល់ណាទៅ? មែនហើយ តើអ្នករាល់គ្នានឹងបណ្ដោយឲ្យខ្លួនដឹកនាំដោយកពួកឆ្កួតវង្វេង និងខពួកខ្វាក់ដល់ណាទៅ? មែនហើយ តើអ្នករាល់គ្នាគរើសភាពងងឹតជាជាងឃពន្លឺដល់ណាទៅ?
៣០មែនហើយ មើលចុះ សេចក្ដីពិរោធនៃព្រះអម្ចាស់ បានឆេះឡើងទាស់នឹងអ្នកហើយ មើលចុះ ទ្រង់បានដាក់បណ្ដាសាដល់ដែនដីនេះ ពីព្រោះមកពីអំពើទុច្ចរិតរបស់អ្នករាល់គ្នា។
៣១ហើយមើលចុះ ដល់ពេលទ្រង់ដាក់បណ្ដាសាដល់ទ្រព្យរបស់អ្នករាល់គ្នាហើយ ដើម្បីឲ្យទ្រព្យទាំងនោះទៅជាករអិល ដើម្បីកុំឲ្យអ្នករាល់គ្នាកាន់វាជាប់ ហើយនៅក្នុងពេលអ្នកធ្លាក់ទៅក្នុងការក្រខ្សត់ នោះអ្នករាល់គ្នាពុំអាចរក្សាទុកបានទេ។
៣២ហើយនៅថ្ងៃដែលអ្នករាល់គ្នាធ្លាក់ទៅក្នុងការក្រខ្សត់ នោះអ្នករាល់គ្នានឹងអំពាវនាវដល់ព្រះអម្ចាស់ ហើយអ្នករាល់គ្នាអំពាវនាវដោយឥតបានប្រយោជន៍ ព្រោះការកម្សត់របស់អ្នក បានមកដល់អ្នកហើយ ឯការបំផ្លិចបំផ្លាញរបស់អ្នកក៏មានច្បាស់ ហើយនៅពេលនោះ អ្នករាល់គ្នានឹងយំ ហើយទ្រហោយំនៅក្នុងថ្ងៃនោះ ព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថាដូច្នោះ។ ហើយនៅពេលនោះអ្នករាល់គ្នានឹងស្រែកថ្ងូរថា ៖
៣៣ឱកគួរណាស់តែខ្ញុំបានប្រែចិត្ត ហើយពុំបានសម្លាប់ពួកព្យាការី និងពុំបានខចោលថ្មទៅលើគេ និងបណ្ដេញគេចេញទេ។ មែនហើយ នៅថ្ងៃនោះអ្នករាល់គ្នានឹងនិយាយថា ៖ ឱគួរណាស់តែយើង បាននឹកឃើញដល់ព្រះអម្ចាស់ជាព្រះរបស់យើង នៅថ្ងៃដែលទ្រង់ប្រទាន ទ្រព្យសម្បត្តិដល់យើង ហើយនៅពេលនោះ ទ្រព្យសម្បត្តិនោះច្បាស់ជាវានឹងមិនរអិល ដែលត្រូវឲ្យយើងបាត់បង់ទ្រព្យសម្បត្តិនោះឡើយ ត្បិតមើលចុះ ទ្រព្យសម្បត្តិរបស់យើងបានបាត់បង់ពីយើងអស់ទៅហើយ។
៣៤មើលចុះ យើងដាក់គ្រឿងឧបករណ៍មួយនៅទីនេះ ហើយស្អែកឡើងវាទៅបាត់ ហើយមើលចុះ ដាវរបស់យើងក៏បាត់ពីយើងអស់ នៅថ្ងៃដែលយើងរកវាដើម្បីច្បាំង។
៣៥មែនហើយ យើងបានលាក់ទ្រព្យសម្បត្តិទាំងឡាយរបស់យើង ហើយវាបានរអិលចេញទៅបាត់ពីយើង ពីព្រោះមកពីបណ្ដាសាដល់ដែនដីនេះ។
៣៦ឱគួរណាស់តែយើងបានប្រែចិត្ត នៅថ្ងៃដែលព្រះបន្ទូលនៃព្រះអម្ចាស់បានមកដល់យើង ត្បិតមើលចុះ ដែនដីនេះត្រូវបណ្ដាសា ហើយអ្វីៗគ្រប់យ៉ាងបានក្លាយទៅជារអិល ហើយយើងពុំអាចកាន់បានឡើយ។
៣៧មើលចុះ យើងត្រូវហ៊ុមព័ទ្ធជុំវិញដោយអារក្សប្រែត មែនហើយ យើងត្រូវព័ទ្ធជុំវិញដោយពួកទេវតារបស់ជនដែលបានស្វែងរកបំផ្លាញព្រលឹងរបស់យើង។ មើលចុះ អំពើទុច្ចរិតរបស់យើង មានភាពធ្ងន់ធ្ងរណាស់។ ឱព្រះអម្ចាស់អើយ តើទ្រង់ពុំអាចដកព្រះពិរោធពីយើងចេញបានទេឬ? ហើយនេះ គឺជាពាក្យរបស់អ្នករាល់គ្នានៅក្នុងថ្ងៃនោះ។
៣៨ប៉ុន្តែមើលចុះ កថ្ងៃសាកល្បងរបស់អ្នករាល់គ្នា បានកន្លងទៅហើយ អ្នករាល់គ្នាខបានបង្អែរបង្អង់ថ្ងៃនៃសេចក្ដីសង្គ្រោះរបស់អ្នក រហូតដល់ហួសពេលជាអស់កល្បជានិច្ចទៅ ហើយឯការបំផ្លិចបំផ្លាញអ្នករាល់គ្នាក៏មានយ៉ាងច្បាស់ មែនហើយ ព្រោះអ្នករាល់គ្នាបានស្វែងរកនៅក្នុងថ្ងៃទាំងអស់នៃជីវិតរបស់អ្នក នូវអ្វីៗដែលអ្នករាល់គ្នាពុំអាចយកបាន ហើយអ្នករាល់គ្នាបានស្វែងរកគសុភមង្គល ដោយធ្វើអំពើទុច្ចរិត ដែលជាការផ្ទុយនឹងធម្មជាតិនៃសេចក្ដីសុចរិតនោះ ដែលមាននៅក្នុងអ្នកត្រួតត្រាដ៏មហិមា និងដ៏គង់នៅអស់កល្បជានិច្ចនៃយើង។
៣៩ឱអ្នករាល់គ្នា ដែលជាប្រជាជននៃដែនដីនេះអើយ សូមអ្នករាល់គ្នាស្ដាប់ឮពាក្យសម្ដីរបស់ខ្ញុំចុះ! ហើយខ្ញុំសូមអធិស្ឋានឲ្យសេចក្ដីពិរោធនៃព្រះអម្ចាស់ បានបែរចេញពីអ្នករាល់គ្នា ហើយសូមឲ្យអ្នករាល់គ្នាបានប្រែចិត្ត ហើយបានសង្គ្រោះចុះ៕