ជំពូកទី ៦
ពួកសាសន៍លេមិនដែលសុចរិតផ្សាយដល់ពួកសាសន៍នីហ្វៃដែលទុច្ចរិត — ប្រជាជនទាំងពីរចម្រើនឡើងនៅក្នុងសករាជមួយប្រកបដោយសន្តិភាព និងបរិបូរ — លូស៊ីហ្វើរ ដែលជាអ្នកនិពន្ធអំពើបាប ដឹកនាំពួកចោរប្លន់កាឌីអានតុននៅក្នុងអំពើឃាតកម្ម និងអំពើទុច្ចរិត — ពួកចោរដណ្ដើមយករដ្ឋាភិបាលលើពួកសាសន៍នីហ្វៃ។ ប្រមាណជាឆ្នាំ ២៩–២៣ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា កាលឆ្នាំទីហុកសិបពីរក្នុងរជ្ជកាលនៃពួកចៅក្រមបានចប់ទៅ នោះការណ៍អស់ទាំងនេះបានកើតឡើង ហើយពួកសាសន៍លេមិនច្រើន បានក្លាយទៅជាប្រជាជនសុចរិត ដរាបដល់សេចក្ដីសុចរិតរបស់គេ បានលើសកសេចក្ដីសុចរិតរបស់ពួកសាសន៍នីហ្វៃ ដោយសារការរឹងប៉ឹងរបស់គេ និងការខ្ជាប់ខ្ជួនរបស់គេនៅក្នុងសេចក្ដីជំនឿ។
២ត្បិតមើលចុះ មានសាសន៍នីហ្វៃជាច្រើន ដែលបានក្លាយទៅជាករឹងទទឹង និងមិនប្រែចិត្ត ហើយអាក្រក់ក្រៃលែង ដរាបដល់ពួកគេបានបដិសេធព្រះបន្ទូលនៃព្រះ និងការផ្សាយ និងការព្យាករណ៍ទាំងអស់ ដែលបានមកនៅក្នុងចំណោមពួកគេ។
៣ក៏ប៉ុន្តែប្រជាជននៃសាសនាចក្រមានសេចក្ដីអំណរជាខ្លាំង ដោយសារការប្រែចិត្តនៃពួកសាសន៍លេមិន មែនហើយ ដោយសារសាសនាចក្រនៃព្រះ ដែលត្រូវបានតាំងឡើងនៅក្នុងចំណោមពួកគេ។ ហើយពួកគេបានករាប់អានគ្នាទៅវិញទៅមក ហើយបានអររីករាយនឹងគ្នា ហើយមានសេចក្ដីអំណរដ៏ធំ។
៤ហើយហេតុការណ៍បានកើតឡើងថា សាសន៍លេមិនជាច្រើនបានចុះមកឯដែនដីសារ៉ាហិមឡា ហើយបានប្រកាសដល់ប្រជាជននៃសាសន៍នីហ្វៃ អំពីរបៀបនៃកការប្រែចិត្តរបស់គេ ហើយបានទូន្មានពួកគេឲ្យមានសេចក្ដីជំនឿ និងការប្រែចិត្ត។
៥មែនហើយ ហើយមនុស្សជាច្រើនបានផ្សាយដោយអានុភាព និងសិទ្ធិអំណាចដ៏ខ្លាំងហួសប្រមាណ ដោយបាននាំពួកគេជាច្រើនឲ្យចុះទៅក្នុងជម្រៅនៃភាពទន់ទាប ឲ្យបានជាអ្នកដើរតាមព្រះ និងកូនចៀមដ៏សុភាពរាបសា។
៦ហើយហេតុការណ៍បានកើតឡើងថា សាសន៍លេមិនជាច្រើន បានទៅឯកដែនដីខាងជើង ហើយនីហ្វៃ និងលីហៃផង បានទៅឯដែនដីខាងជើងដើម្បីទៅផ្សាយដល់ប្រជាជន។ ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីហុកសិបបីទៅ។
៧ហើយមើលចុះ មានសន្តិភាពនៅក្នុងដែនដីទាំងអស់ ដរាបដល់ពួកសាសន៍នីហ្វៃបានទៅទីណាក៏បានដែលគេចង់ ទោះជានៅក្នុងចំណោមពួកសាសន៍នីហ្វៃ ឬពួកសាសន៍លេមិនក៏ដោយ។
៨ហើយហេតុការណ៍បានកើតឡើងថា ពួកសាសន៍លេមិនទៅទីណាក៏បាន ឲ្យតែគេចង់ដែរ ទោះជានៅក្នុងចំណោមពួកសាសន៍លេមិន ឬនៅក្នុងចំណោមពួកសាសន៍នីហ្វៃក៏ដោយ ម្ល៉ោះហើយ ពួកគេបានទាក់ទងគ្នាដោយសេរីក្នុងការលក់ដូរ ហើយយកកម្រៃស្របតាមបំណងរបស់គេ។
៩ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានក្លាយទៅជាមានទ្រព្យសម្បត្តិដ៏លើសលប់ ទាំងសាសន៍លេមិន និងសាសន៍នីហ្វៃផង ហើយពួកគេមានជាច្រើនលើសលប់នូវមាស និងប្រាក់ និងលោហធាតុដ៏មានតម្លៃគ្រប់បែបយ៉ាង ទាំងនៅក្នុងដែនដីខាងត្បូង និងនៅក្នុងដែនដីខាងជើង។
១០ឥឡូវនេះ ដែនដីខាងត្បូងត្រូវបានហៅថា លីហៃ ហើយដែនដីខាងជើងត្រូវបានហៅថា កមូលេក ដែលបានដាក់តាមបុត្ររបស់សេដេគា ព្រោះព្រះអម្ចាស់ទ្រង់បាននាំមូលេកទៅឯដែនដីខាងជើង ហើយលីហៃមកឯដែនដីខាងត្បូង។
១១ហើយមើលចុះ មានមាសគ្រប់យ៉ាងនៅក្នុងដែនដីទាំងពីរ និងប្រាក់ និងជាតិរ៉ែដ៏មានតម្លៃគ្រប់យ៉ាង ហើយមានជាងដ៏ចំណានទាំងឡាយផង ដែលជាអ្នកធ្វើការប្រើជាតិរ៉ែគ្រប់យ៉ាង ហើយចម្រាញ់វា ម្ល៉ោះហើយ ពួកគេបានទៅជាអ្នកមាន។
១២ពួកគេបានដាំធញ្ញជាតិជាច្រើន ទាំងនៅខាងជើង និងខាងត្បូង ហើយពួកគេបានចម្រើនឡើងជាអតិបរមា ទាំងនៅខាងជើង និងនៅខាងត្បូងផង។ ហើយពួកគេបានកើនចំនួនឡើង ហើយបានទៅជាខ្លាំងពូកែជាអតិបរមានៅក្នុងដែនដី។ ហើយពួកគេបានចិញ្ចឹមហ្វូងចៀម និងហ្វូងសត្វជាច្រើន មែនហើយ សត្វដែលធាត់ៗជាច្រើន។
១៣មើលចុះ ពួកស្ត្រីរបស់គេបានធ្វើការរវៃអំបោះ ហើយបានត្បាញសំពត់គ្រប់យ៉ាងនូវសំពត់ពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ និងសំពត់គ្រប់បែបយ៉ាង ដើម្បីបិទបាំងភាពអាក្រាតរបស់គេ។ ម្ល៉ោះហើយ ឆ្នាំទីហុកសិបបួន បានកន្លងផុតទៅក្នុងសន្តិភាព។
១៤ហើយនៅក្នុងឆ្នាំទីហុកសិបប្រាំ ពួកគេក៏មានសេចក្ដីអំណរដ៏ធំមួយ និងសន្តិភាព មែនហើយ ការផ្សាយជាច្រើន និងការព្យាករណ៍ដ៏ច្រើនអំពីអ្វីដែលនឹងមក។ ម្ល៉ោះហើយឆ្នាំទីហុកសិបប្រាំបានកន្លងផុតទៅ។
១៥ហើយហេតុការណ៍បានកើតឡើងថា នៅឆ្នាំទីហុកសិបប្រាំមួយក្នុងរជ្ជកាលនៃពួកចៅក្រម មើលចុះ កសេសូរាំត្រូវបានធ្វើឃាតបង់ដោយដៃអនាមិកមួយ នៅពេលដែលលោកអង្គុយនៅលើវេទិកាជំនុំជំរះ។ ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំដដែលនោះ កូនប្រុសរបស់លោកដែលត្រូវបានតែងតាំងឡើងដោយប្រជាជនឲ្យធ្វើជំនួសលោក ក៏ត្រូវគេធ្វើឃាតដែរ។ ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីហុកសិបប្រាំមួយទៅ។
១៦ហើយនៅដើមឆ្នាំទីហុកសិបប្រាំពីរ ប្រជាជនបានចាប់ផ្ដើមក្លាយទៅជាទុច្ចរិតជាខ្លាំងទៀត។
១៧ត្បិតមើលចុះ ព្រះអម្ចាស់ទ្រង់បានប្រទានពរដល់ពួកគេជាយូរយារមកហើយដោយនូវទ្រព្យទាំងឡាយខាងលោកិយ ទើបពួកគេពុំត្រូវបានចាក់រុកឲ្យមានកំហឹងឲ្យមានសង្គ្រាម ឬក៏ការខ្ចាយឈាមណាឡើយ ហេតុដូច្នេះហើយ ពួកគេបានចាប់ផ្ដើមភ្ជាប់ចិត្តគេទៅលើទ្រព្យសម្បត្តិរបស់ខ្លួន មែនហើយ ពួកគេបានចាប់ផ្ដើមស្វែងរកកម្រៃ ដើម្បីពួកគេអាចលើកខ្លួនឡើងលើអ្នកឯទៀត ហេតុដូច្នេះហើយ ពួកគេបានចាប់ផ្ដើមប្រព្រឹត្តអំពើឃាតកម្មកសម្ងាត់ ហើយលួចប្លន់ ដើម្បីពួកគេអាចរកកម្រៃ។
១៨ហើយឥឡូវនេះ មើលចុះ ពួកឃាតករ និងពួកលួចប្លន់ទាំងនោះ គឺជាក្រុមចោរមួយ ដែលត្រូវបានបង្កើតឡើង ដោយគិសគូមេន និងកាឌីអានតុន។ ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា មានមនុស្សជាច្រើននៅក្នុងចំណោមពួកសាសន៍នីហ្វៃជាក្រុមចោរកកាឌីអានតុន។ ប៉ុន្តែមើលចុះ ពួកគេមានគ្នាជាច្រើនដ៏ឥតគណនានៅក្នុងចំណោមពួកសាសន៍លេមិន ដែលទុច្ចរិតជាខ្លាំង។ ហើយពួកគេត្រូវបានហៅថា ពួកចោរ និងពួកឃាតករកាឌីអានតុន។
១៩ហើយគឺពួកគេនេះហើយដែលបានធ្វើឃាតមេចៅក្រមសេសូរាំ និងកូនប្រុសរបស់លោក កាលនៅលើវេទិកាជំនុំជំរះ ហើយមើលចុះ គេរកពួកវាពុំឃើញឡើយ។
២០ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលពួកសាសន៍លេមិនបានឃើញថា មានពួកចោរនៅក្នុងចំណោមពួកគេ នោះពួកគេមានសេចក្ដីព្រួយជាខ្លាំង ហើយពួកគេបានប្រើគ្រប់មធ្យោបាយនៅក្នុងអំណាចរបស់គេ ដើម្បីបំផ្លាញពួកវាចោលពីផ្ទៃផែនដីនេះទៅ។
២១ប៉ុន្តែមើលចុះ អារក្សសាតាំងបានចាក់រុកចិត្តរបស់ពួកសាសន៍នីហ្វៃច្រើន ដរាបដល់ធ្វើឲ្យពួកគេរួបរួមជាមួយនឹងក្រុមចោរទាំងនោះ ហើយបានចូលក្នុងសេចក្ដីសញ្ញាទាំងឡាយរបស់ពួកវា និងសម្បថទាំងឡាយរបស់ពួកវា ថាពួកគេនឹងការពារ ហើយថែរក្សាគ្នាទៅវិញទៅមក ទោះជានៅក្នុងកាលៈទេសៈដ៏ពិបាកណាក៏ដោយ ដែលពួកគេជួបប្រទះ ថាពួកវាមិនត្រូវរងទុក្ខដោយសារអំពើឃាតកម្មទាំងឡាយរបស់ពួកវា និងអំពើប្លន់របស់វា និងអំពើលួចរបស់វាទេ។
២២ហើយហេតុការណ៍បានកើតឡើងថា ពួកគេមានទីសម្គាល់ទាំងឡាយរបស់គេ មែនហើយ ទីសម្គាល់កសម្ងាត់ និងពាក្យសម្ងាត់របស់គេ ហើយនេះគឺដើម្បីពួកគេអាចញែកឲ្យដឹងបងប្អូន ដែលបានចូលក្នុងសេចក្ដីសញ្ញាថា ទោះជាអំពើទុច្ចរិតយ៉ាងណាក៏ដោយ ដែលបងប្អូនគេធ្វើ វានឹងមិនត្រូវធ្វើឲ្យឈឺចាប់ដោយបងប្អូនគេ ឬដោយពួកជនដែលបានចូលរួមក្នុងក្រុមរបស់គេ ដែលបានចុះក្នុងសេចក្ដីសញ្ញានេះ។
២៣ម្ល៉ោះហើយ ពួកគេអាចធ្វើឃាត និងប្លន់ និងលួច និងប្រព្រឹត្តអំពើសហាយស្មន់ និងអំពើទុច្ចរិតគ្រប់បែបយ៉ាង ដែលផ្ទុយនឹងក្រឹត្យវិន័យនៃប្រទេសគេ ហើយក្រឹត្យវិន័យនៃព្រះរបស់គេផង។
២៤ហើយអស់អ្នកណាដែលនៅក្នុងក្រុមរបស់គេ បើកសម្ដែងប្រាប់មនុស្សលោកអំពីកអំពើទុច្ចរិតរបស់គេ និងអំពើដ៏គួរខ្ពើមឆ្អើមទាំងឡាយរបស់គេ អ្នកនោះនឹងត្រូវជំនុំជំរះ គឺពុំមែនតាមក្រឹត្យវិន័យនៃប្រទេសគេទេ តែតាមក្រឹត្យវិន័យនៃអំពើទុច្ចរិតរបស់គេ ដែលត្រូវបានប្រគល់ឲ្យគេដោយកាឌីអានតុន និងគិសគូមេន។
២៥ឥឡូវនេះ មើលចុះ គឺកពាក្យសម្បថ និងសេចក្ដីសញ្ញាសម្ងាត់ទាំងនេះ ដែលអាលម៉ាបានបញ្ជាកូនប្រុសរបស់លោកមិនត្រូវប្រាប់ទៅមនុស្សលោកឡើយ ខ្លាចក្រែងវាទៅជាមធ្យោបាយមួយនាំមនុស្សឲ្យធ្លាក់ទៅក្នុងការបំផ្លិចបំផ្លាញ។
២៦ឥឡូវនេះ មើលចុះ ពាក្យសម្បថ និងសេចក្ដីសញ្ញាកសម្ងាត់ទាំងនេះ ពុំបានមកដល់កាឌីអានតុន ពីបញ្ជីទាំងឡាយ ដែលបានប្រគល់ទៅឲ្យហេលេមិននោះទេ ប៉ុន្តែមើលចុះ វាត្រូវដាក់ទៅក្នុងចិត្តរបស់កាឌីអានតុន ដោយតួខដដែល ដែលបានបញ្ឆោតឪពុកម្ដាយដើមរបស់យើងឲ្យបរិភោគផ្លែដែលហាមឃាត់នោះ —
២៧មែនហើយ តួដដែលនេះដែលបានធ្វើឧបាយកលជាមួយកកាអ៊ីន ថាបើសិនជាគាត់ធ្វើឃាតប្អូនគាត់ឈ្មោះអេបិល ការណ៍នេះនឹងមិនត្រូវឮដល់មនុស្សលោកឡើយ។ ហើយវាបានធ្វើឧបាយកលជាមួយកាអ៊ីន និងពួកអ្នកដែលដើរតាមវា ចាប់ពីពេលនោះតមក។
២៨ហើយគឺតួដដែលនេះហើយដែលបានដាក់ក្នុងចិត្តរបស់ប្រជាជន ឲ្យកសង់ប៉មមួយយ៉ាងខ្ពស់គ្រប់គ្រាន់ល្មម ដើម្បីពួកគេអាចឡើងទៅលើស្ថានសួគ៌បាន។ ហើយគឺតួដដែលនេះហើយដែលបានដឹកនាំប្រជាជនដែលមកពីប៉មនោះ មកឯដែនដីនេះ ជាអ្នកដែលបានផ្សាយអំពីកិច្ចការទាំងឡាយនៃសេចក្ដីងងឹត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយពេញលើផ្ទៃដែនដី រហូតដល់វាទាញប្រជាជនចុះ ទៅខក្នុងសេចក្ដីបំផ្លិចបំផ្លាញទាំងស្រុង និងទៅស្ថាននរកដ៏អស់កល្បជានិច្ច។
២៩មែនហើយ គឺតួដដែលនោះហើយដែលបានដាក់ការណ៍នេះទៅក្នុងចិត្តរបស់កកាឌីអានតុន ឲ្យបន្តកិច្ចការទាំងឡាយនៃសេចក្ដីងងឹត និងអំពើឃាតកម្មសម្ងាត់ ហើយវាបានបន្តការនេះ ចាប់តាំងពីដើមដំបូងរបស់មនុស្ស រហូតមកដល់ពេលនេះ។
៣០ហើយមើលចុះ គឺវានេះហើយដែលជាកអ្នកនិពន្ធអំពើបាបទាំងអស់។ ហើយមើលចុះ វាបន្តកិច្ចការទាំងឡាយ នៃសេចក្ដីងងឹត និងអំពើឃាតកម្មសម្ងាត់របស់វា ហើយបន្តឧបាយកលទាំងឡាយរបស់គេ និងពាក្យសម្បថរបស់គេ និងសេចក្ដីសញ្ញារបស់គេ និងផែនការនៃអំពើទុច្ចរិតដ៏គួរស្ញែងខ្លាចរបស់គេពីតំណមួយទៅតំណមួយ តាមការណ៍ដែលវាអាចក្ដាប់យកចិត្តនៃកូនចៅមនុស្ស។
៣១ហើយឥឡូវនេះ មើលចុះ វាបានក្ដាប់ជាប់នូវចិត្តរបស់ពួកសាសន៍នីហ្វៃ មែនហើយ ដរាបដល់ធ្វើឲ្យពួកគេក្លាយទៅជាមនុស្សទុច្ចរិតជាខ្លាំង មែនហើយ ពួកគេច្រើនបានងាកចេញពីផ្លូវសុចរិត ហើយបានកជាន់ឈ្លីនៅក្រោមជើងរបស់ពួកគេនូវព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយបានបែរទៅតាមផ្លូវទាំងឡាយរបស់ខ្លួនផ្ទាល់ ហើយបានសង់ឡើងសម្រាប់ខ្លួនគេ នូវរូបសំណាកដែលធ្វើពីមាស និងពីប្រាក់របស់គេ។
៣២ហើយហេតុការណ៍បានកើតឡើងថា អំពើទុច្ចរិតទាំងអស់នេះ បានមកដល់ពួកគេ ក្នុងរយៈពេលកមិនច្រើនឆ្នាំទេ ដរាបដល់ការណ៍ច្រើននេះ បានមកដល់ពួកគេនៅឆ្នាំទីហុកសិបប្រាំពីរ ក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ។
៣៣ហើយពួកគេបានដុះឡើងក្នុងអំពើទុច្ចរិតទាំងឡាយរបស់គេ នៅក្នុងឆ្នាំទីហុកសិបប្រាំបីផង នៅចំពោះការទុក្ខសោកដ៏ធំ និងការសោកសៅរបស់អ្នកសុចរិត។
៣៤ម្ល៉ោះហើយ យើងឃើញថា ពួកសាសន៍នីហ្វៃបានចាប់ផ្ដើមចុះអន់ថយក្នុងការឥតជំនឿ ហើយដុះឡើងក្នុងអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយ នៅពេលដែលពួកសាសន៍លេមិន បានចាប់ផ្ដើមដុះឡើងយ៉ាងខ្លាំងក្នុងការចេះដឹងអំពីព្រះរបស់ពួកគេ មែនហើយ ពួកគេបានចាប់ផ្ដើមរក្សាក្រឹត្យវិន័យ និងព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ហើយបានដើរនៅក្នុងសេចក្ដីពិត និងសេចក្ដីស្មោះត្រង់ចំពោះទ្រង់។
៣៥ម្ល៉ោះហើយ យើងឃើញថា ព្រះវិញ្ញាណនៃព្រះអម្ចាស់ ទ្រង់បានចាប់ផ្ដើមកដកថយពីពួកសាសន៍នីហ្វៃ ដោយសារអំពើទុច្ចរិត និងភាពរឹងរូសនៃចិត្តរបស់គេ។
៣៦ម្ល៉ោះហើយ យើងឃើញថា ព្រះអម្ចាស់ទ្រង់បានចាប់ផ្ដើមស្រោចព្រះវិញ្ញាណទ្រង់ទៅលើពួកសាសន៍លេមិន ដោយព្រោះភាពស្លូតបូត និងឆន្ទៈរបស់គេនៅក្នុងការជឿដល់ព្រះបន្ទូលរបស់ទ្រង់។
៣៧ហើយហេតុការណ៍បានកើតឡើងថា ពួកសាសន៍លេមិនបានរកចាប់ក្រុមចោរកាឌីអានតុន ហើយពួកគេបានផ្សាយព្រះបន្ទូលនៃព្រះនៅក្នុងចំណោមពួកអ្នកដែលទុច្ចរិត ដរាបដល់ក្រុមចោរទាំងនេះត្រូវបំផ្លាញចោលអស់ពីចំណោមពួកសាសន៍លេមិន។
៣៨ហើយហេតុការណ៍បានកើតឡើងថា ផ្ទុយទៅវិញ ពួកសាសន៍នីហ្វៃបានបង្កបង្កើតវាឡើង ហើយទ្រទ្រង់ពួកគេចាប់តាំងពីពួកគេដែលទុច្ចរិតដ៏ខ្លាំង រហូតដល់ពួកគេរាលដាល ពាសពេញដែនដីរបស់ពួកសាសន៍នីហ្វៃ ហើយបានទាក់ទាញពួកមនុស្សដែលសុចរិត រហូតដល់គេជឿដល់កិច្ចការទាំងឡាយរបស់ពួកគេ ហើយចូលរួមក្នុងការយករបឹបរបស់គេ ហើយរួបរួមជាមួយគេក្នុងអំពើឃាតកម្ម និងបក្សព័ន្ធសម្ងាត់ទាំងឡាយរបស់គេ។
៣៩ម្ល៉ោះហើយ ពួកគេយកបានការកាន់កាប់រដ្ឋាភិបាលទាំងស្រុង ដរាបដល់ពួកគេបានជាន់ឈ្លីនៅក្រោមជើងរបស់ពួកគេ ហើយវាយ និងធ្វើទុក្ខ និងបែរខ្នងដាក់កពួកអ្នកក្រីក្រ និងអ្នកស្លូតបូត និងអ្នកដែលដើរតាមព្រះដោយសុភាពរាបសា។
៤០ម្ល៉ោះហើយ យើងឃើញថា ពួកគេកំពុងតែនៅក្នុងស្ថានភាពមួយដ៏គួរស្ញែងខ្លាច ហើយកទុំល្មមសម្រាប់ការបំផ្លិចបំផ្លាញដ៏អស់កល្បជានិច្ច។
៤១ហើយហេតុការណ៍បានកើតឡើងថា ឆ្នាំទីហុកសិបប្រាំបីក្នុងរជ្ជកាលនៃពួកចៅក្រម ទៅលើប្រជាជននីហ្វៃក៏ចប់ទៅ៕