ជំពូកទី ១៥
ពីរបៀបដែលព្រះគ្រីស្ទជាព្រះវរបិតា និងជាព្រះរាជបុត្រា — ទ្រង់នឹងជួយអង្វរ ហើយទទួលរងទោសនៃអំពើរំលងទាំងឡាយ នៃរាស្ត្រទ្រង់ — ពួកគេ និងអស់ទាំងពួកព្យាការីដ៏បរិសុទ្ធ គឺជាពូជរបស់ទ្រង់ — ទ្រង់នឹងនាំមកនូវដំណើររស់ឡើងវិញ — កូនក្មេងតូចមានជីវិតដ៏នៅអស់កល្បជានិច្ច។ ប្រមាណជាឆ្នាំ ១៤៨ ម.គ.ស.។
១ហើយឥឡូវនេះ អ័ប៊ីណាដៃបាននិយាយទៅកាន់ពួកគេថា ៖ ខ្ញុំចង់ឲ្យអ្នករាល់គ្នាយល់ថា កព្រះអង្គទ្រង់ផ្ទាល់នឹងយាងចុះមកក្នុងចំណោមកូនចៅមនុស្ស ហើយទ្រង់នឹងខប្រោសលោះរាស្ត្រទ្រង់។
២ហើយពីព្រោះទ្រង់កគង់នៅក្នុងសាច់ឈាម នោះទ្រង់នឹងត្រូវឲ្យព្រះនាមថា ជាព្រះរាជបុត្រានៃព្រះ ហើយដោយចាត់សាច់ឈាមទុកនៅក្រោមព្រះហឫទ័យនៃខព្រះវរបិតា នោះគឺជាព្រះវរបិតា ហើយជាព្រះរាជបុត្រា —
៣ជាព្រះវរបិតា កពីព្រោះទ្រង់ខចាប់កំណើតដោយព្រះចេស្ដានៃព្រះ ហើយជាព្រះរាជបុត្រា ដោយមកពីសាច់ឈាម ម្ល៉ោះហើយ ទើបក្លាយទៅជាព្រះវរបិតា ហើយជាព្រះរាជបុត្រាដែរ —
៤ហើយទាំងពីរ គឺជាព្រះកតែមួយ មែនហើយ គឺខព្រះវរបិតាគដ៏នៅអស់កល្បជានិច្ច នៃផ្ទៃមេឃ និងផែនដី។
៥ម្ល៉ោះហើយ សាច់ឈាមនឹងនៅក្រោមអំណាចនៃព្រះវិញ្ញាណ ឬព្រះរាជបុត្រានៅក្រោមអំណាចព្រះវរបិតា ជាព្រះតែមួយ ទ្រង់កទ្រាំទ្រការល្បួង ហើយពុំចុះចាញ់ការល្បួងឡើយ តែទ្រង់ស៊ូទ្រាំឲ្យរាស្ត្រទ្រង់ចំអកឡកឡឺយ និងខវាយ ហើយបណ្ដេញចេញ ព្រមទាំងគមិនទទួលស្គាល់ទៀត។
៦ហើយបន្ទាប់ពីការណ៍អស់ទាំងនេះ បន្ទាប់ពីបានសម្ដែងអព្ភូតហេតុដ៏អស្ចារ្យជាច្រើននៅក្នុងចំណោមកូនចៅមនុស្ស នោះទ្រង់នឹងត្រូវដឹក មែនហើយ កដូចជាលោកអេសាយបាននិយាយថា ដូចជាចៀមដែលគនៅខាងមុខអ្នកកាត់រោម ដោយពុំខហើបមាត់ឡើយ។
៧មែនហើយ ទោះជាយ៉ាងនេះក៏ដោយ គង់តែទ្រង់ត្រូវគេដឹក ត្រូវគេកឆ្កាង ហើយត្រូវគេធ្វើគត ឯសាច់ឈាមត្រូវនៅក្រោម អំណាចនៃសេចក្ដីស្លាប់ គឺខព្រះហឫទ័យនៃព្រះរាជបុត្រា ត្រូវលេបដណ្ដប់នៅក្នុងព្រះហឫទ័យនៃព្រះវរបិតា។
៨ម្ល៉ោះហើយ ព្រះទ្រង់បានផ្ដាច់កចំណងទាំងឡាយនៃសេចក្ដីស្លាប់ ដោយខបានឈ្នះលើសេចក្ដីស្លាប់ ដោយបានប្រទានព្រះចេស្ដាដល់ព្រះរាជបុត្រាសម្រាប់គអង្វរជំនួសកូនចៅមនុស្ស —
៩ដោយបានយាងឡើងទៅស្ថានសួគ៌ ដោយមានចិត្តក្ដួលមេត្តា ពោរពេញទៅដោយចិត្តប្រោសប្រណីដល់កូនចៅមនុស្ស ឈរនៅចន្លោះពួកគេនឹងសេចក្ដីយុត្តិធម៌ ដោយបានផ្ដាច់ចំណងទាំងឡាយនៃសេចក្ដីស្លាប់ បានទទួលមកលើកអង្គទ្រង់នូវអំពើទុច្ចរិតរបស់គេ និងអំពើរំលងទាំងឡាយរបស់គេ បានប្រោសលោះពួកគេ ហើយខបានបំពេញការទាមទារទាំងឡាយនៃសេចក្ដីយុត្តិធម៌។
១០ហើយឥឡូវនេះ ខ្ញុំសូមប្រាប់អ្នកថា តើអ្នកណានឹងប្រកាសប្រាប់សម័យជំនាន់ទ្រង់? មើលចុះ ខ្ញុំសូមប្រាប់អ្នកថា កាលព្រលឹងទ្រង់ត្រូវបានយកទៅថ្វាយជាយញ្ញបូជាជំនួសអំពើបាប នោះទ្រង់នឹងទតឃើញកពូជទ្រង់ហើយ។ ហើយឥឡូវនេះ តើអ្នករាល់គ្នាថាដូចម្ដេច? ហើយតើអ្នកណានឹងបានទៅជាពូជទ្រង់?
១១មើលចុះ ខ្ញុំសូមប្រាប់អ្នកថា អស់អ្នកណាដែលបានស្ដាប់តាមពាក្យសម្ដីនៃកពួកព្យាការី មែនហើយ គឺអស់ទាំងពួកព្យាការីដ៏បរិសុទ្ធ ដែលបានព្យាករអំពីការយាងមកនៃព្រះអម្ចាស់ — ខ្ញុំសូមប្រាប់អ្នកថា អស់អ្នកណាដែលបានប្រុងស្ដាប់តាមពាក្យសម្ដីរបស់ពួកគេ ហើយជឿថា ព្រះអម្ចាស់ទ្រង់នឹងប្រោសលោះរាស្ត្រទ្រង់ ហើយទន្ទឹងចាំថ្ងៃនោះ ដែលនឹងផ្ដាច់បាបទាំងឡាយរបស់គេ ខ្ញុំសូមប្រាប់អ្នកថា អ្នកទាំងនេះហើយជាពូជរបស់ទ្រង់ ឬពួកគេជាអ្នកគ្រងខនគរនៃព្រះទុកជាមរតក។
១២ត្បិតពួកគេទាំងនេះហើយដែលកទ្រង់បានទទួលរងទោសនៃអំពើបាបទាំងឡាយរបស់គេ ពួកគេនេះហើយដែលទ្រង់បានសុគតជំនួស ដើម្បីប្រោសលោះគេឲ្យរួចផុតពីអំពើរំលងទាំងឡាយរបស់គេ។ ហើយឥឡូវនេះ តើពួកគេពុំមែនជាពូជរបស់ទ្រង់ទេឬអី?
១៣មែនហើយ តើពុំមែនពួកព្យាការីគ្រប់រូបបានបើកមាត់ព្យាករ ដែលពុំទាន់ធ្លាក់ទៅក្នុងអំពើរំលង គឺខ្ញុំនិយាយអំពីអស់ទាំងពួកព្យាការីដ៏បរិសុទ្ធ ចាប់តាំងពីកំណើតលោកិយនោះឬ? ខ្ញុំសូមប្រាប់អ្នកថា ពួកគេជាពូជរបស់ទ្រង់ហើយ។
១៤ហើយពួកគេនេះហើយដែលបានកផ្សាយសេចក្ដីសុខសាន្ត ជាអ្នកដែលបាននាំដំណឹងល្អនៃការល្អ ជាអ្នកដែលបានផ្សាយសេចក្ដីសង្គ្រោះ ហើយបាននិយាយទៅក្រុងស៊ីយ៉ូនថា ៖ ព្រះរបស់អ្នក ទ្រង់សោយរាជ្យហើយ!
១៥ហើយ ឱល្អណាស់ហ្ន៎ គឺជើងនៃពួកគេដែលដើរលើភ្នំ!
១៦ហើយមួយទៀត ល្អណាស់ហ្ន៎ គឺជើងនៃពួកអ្នកដែលដើរលើភ្នំ ជាអ្នកដែលនៅតែផ្សាយសេចក្ដីសុខសាន្ត!
១៧ហើយមួយទៀត ល្អណាស់ហ្ន៎ គឺជើងនៃពួកអ្នកដែលដើរលើភ្នំ ជាអ្នកដែលនឹងផ្សាយសេចក្ដីសុខសាន្តពីថ្ងៃនេះតទៅ មែនហើយ ចាប់ពីពេលនេះទៅមុខ ហើយដរាបតទៅ!
១៨ហើយមើលចុះ ខ្ញុំសូមប្រាប់អ្នកថា នេះពុំទាន់អស់ទេ។ ត្បិតឱល្អណាស់ហ្ន៎ គឺកជើងនៃអ្នកនោះ ដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមក នោះគឺជាម្ចាស់នៃខសេចក្ដីសុខសាន្ត មែនហើយ គឺជាព្រះអម្ចាស់ដែលបានប្រោសលោះរាស្ត្រទ្រង់ មែនហើយ ទ្រង់បានប្រទានសេចក្ដីសង្គ្រោះដល់រាស្ត្រទ្រង់ហើយ
១៩ព្រោះបើពុំដោយសារសេចក្ដីប្រោសលោះ ដែលទ្រង់បានធ្វើដើម្បីរាស្ត្រទ្រង់ ដែលបានរៀបចំឡើង ចាប់តាំងពីកកំណើតលោកិយមកទេ នោះខ្ញុំសូមប្រាប់អ្នកថា បើពុំដោយសារការណ៍នោះទេ នោះមនុស្សលោកទាំងអស់ ច្បាស់ជាត្រូវខវិនាសអស់ហើយ។
២០ប៉ុន្តែមើលចុះ ចំណងទាំងឡាយនៃសេចក្ដីស្លាប់នឹងត្រូវដាច់ ហើយព្រះរាជបុត្រានឹងសោយរាជ្យ ហើយមានព្រះចេស្ដាទៅលើអ្នកស្លាប់ ហេតុដូច្នេះហើយ ទ្រង់នាំឲ្យមានដំណើររស់ឡើងវិញដល់មនុស្សស្លាប់បាន។
២១ហើយដំណើររស់ឡើងវិញនឹងកើតឡើង ជាដំណើររស់ឡើងវិញកទីមួយ មែនហើយ គឺជាដំណើររស់ឡើងវិញនៃពួកដែលធ្លាប់រស់នៅ និងពួកដែលកំពុងរស់នៅ និងពួកដែលនឹងរស់នៅ រហូតដល់ដំណើររស់ឡើងវិញនៃព្រះគ្រីស្ទ — ព្រោះទ្រង់នឹងត្រូវឲ្យព្រះនាមថាដូច្នោះ។
២២ហើយឥឡូវនេះ ដំណើររស់ឡើងវិញនៃអស់ទាំងពួកព្យាការី និងអស់អ្នកណាដែលបានជឿតាមពាក្យសម្ដីរបស់គេ ឬអស់អ្នកណាដែលបានកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ នឹងរស់ឡើងវិញនៅក្នុងដំណើររស់ឡើងវិញទីមួយ ហេតុដូច្នេះហើយ ពួកគេជាដំណើររស់ឡើងវិញទីមួយ។
២៣ពួកគេត្រូវបានប្រោសឲ្យរស់ឡើង ដើម្បីករស់នៅជាមួយនឹងព្រះ ដែលបានប្រោសលោះពួកគេ ម្ល៉ោះហើយ ពួកគេមានជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈព្រះគ្រីស្ទ ជាព្រះដែលបានខផ្ដាច់ចំណងទាំងឡាយនៃសេចក្ដីស្លាប់។
២៤ហើយពួកគេនេះហើយដែលមានចំណែក នៅក្នុងដំណើររស់ឡើងវិញទីមួយ ហើយពួកគេនេះហើយដែលបានស្លាប់ មុនពេលដែលព្រះគ្រីស្ទទ្រង់យាងមក គឺស្លាប់នៅក្នុងការល្ងឹតល្ងង់ ដោយគ្មានអ្នកណាប្រកាសប្រាប់អំពីកសេចក្ដីសង្គ្រោះដល់គេឡើយ។ ម្ល៉ោះហើយ បានជាព្រះអម្ចាស់ទ្រង់សាងពួកគេឡើងវិញ ហើយពួកគេមានចំណែកនៅក្នុងដំណើររស់ឡើងវិញទីមួយ ឬក៏មានជីវិតដ៏នៅអស់កល្បជានិច្ច ដែលបានប្រោសលោះដោយព្រះអម្ចាស់។
២៥ហើយកកូនក្មេងតូច ក៏មានជីវិតដ៏នៅអស់កល្បជានិច្ចដែរ។
២៦ប៉ុន្តែមើលចុះ ហើយចូរខ្លាច និងកញ័រនៅចំពោះព្រះចុះ ត្បិតអ្នករាល់គ្នាគួរតែញ័រ ព្រោះព្រះអម្ចាស់ ទ្រង់ពុំប្រោសលោះអ្នកណាមួយ ដែលខបះបោរទាស់នឹងទ្រង់ ហើយគស្លាប់ក្នុងអំពើបាបទាំងឡាយរបស់ខ្លួនឡើយ មែនហើយ គឺអស់ទាំងអ្នកណាដែលបានវិនាសក្នុងអំពើបាបទាំងឡាយរបស់ខ្លួន ចាប់តាំងពីកំណើតលោកិយមក គឺដែលបានបះបោរដោយចេតនាទាស់នឹងព្រះ ដែលបានដឹងនូវព្រះបញ្ញត្តិទាំងឡាយនៃព្រះ តែពុំកាន់តាមបញ្ញត្តិឃទាំងនោះសោះ ពួកគេនេះហើយដែលនឹងងគ្មានចំណែកនៅក្នុងដំណើររស់ឡើងវិញទីមួយទេ។
២៧ហេតុដូច្នេះហើយ តើអ្នកមិនគួរញ័រទេឬ? ព្រោះសេចក្ដីសង្គ្រោះ ពុំមកដល់ជនប្រភេទនេះឡើយ ត្បិតព្រះអម្ចាស់ទ្រង់នឹងពុំប្រោសលោះជនប្រភេទនេះទេ មែនហើយ ព្រះអម្ចាស់ទ្រង់ក៏នឹងពុំអាចប្រោសលោះជនបែបនេះបានដែរ ត្បិតទ្រង់ពុំអាចបដិសេធអង្គទ្រង់ឡើយ ព្រោះទ្រង់ពុំអាចបដិសេធកសេចក្ដីយុត្តិធម៌ កាលវាទាមទារសេចក្ដីយុត្តិធម៌វានោះ។
២៨ហើយឥឡូវនេះ ខ្ញុំសូមប្រាប់អ្នកថា ពេលនឹងមកដល់កាលសេចក្ដីសង្គ្រោះនៃព្រះអម្ចាស់ នឹងត្រូវបានកប្រកាសប្រាប់ដល់គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជន។
២៩មែនហើយ ឱព្រះអម្ចាស់អើយ កពួកអ្នកយាមរបស់ទ្រង់នឹងបន្លឺសំឡេងគេឡើង គេនឹងបន្លឺសំឡេងច្រៀងព្រមគ្នា ត្បិតគេនឹងឃើញដោយភ្នែករបស់ខ្លួនគេ ក្នុងកាលដែលព្រះអម្ចាស់ទ្រង់ប្រគល់ក្រុងស៊ីយ៉ូនមកវិញ។
៣០អស់ទាំងដីឯកការនៃក្រុងយេរូសាឡិមអើយ ចូរបន្លឺសេចក្ដីអំណរ ចូរច្រៀងជាមួយគ្នាចុះ ត្បិតព្រះអម្ចាស់ទ្រង់បានកម្សាន្ដទុក្ខរបស់រាស្ត្រទ្រង់ ក៏បានប្រោសលោះក្រុងយេរូសាឡិមហើយ។
៣១ព្រះអម្ចាស់ទ្រង់បានលាតព្រះពាហុបរិសុទ្ធរបស់ទ្រង់ នៅភ្នែកនៃគ្រប់ទាំងសាសន៍ ហើយអស់ទាំងចុងផែនដី នឹងបានឃើញសេចក្ដីសង្គ្រោះនៃព្រះរបស់យើងរាល់គ្នា៕