ជំពូកទី ១៦
ព្រះទ្រង់ប្រោសលោះមនុស្សពីស្ថានភាពវង្វេង និងធ្លាក់ — អស់អ្នកណាដែលប្រកបដោយរូបកាយ នឹងទុកដូចជាគ្មានការប្រោសលោះឡើយ — ព្រះគ្រីស្ទនឹងនាំឲ្យមានដំណើររស់ឡើងវិញ ដល់ជីវិតដ៏មិនចេះចប់មិនចេះហើយ ឬដល់ការជាប់ទោសដ៏មិនចេះចប់មិនចេះហើយ។ ប្រមាណជាឆ្នាំ ១៤៨ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទាប់ពីអ័ប៊ីណាដៃបាននិយាយពាក្យទាំងនេះហើយ នោះលោកបានលាដៃលោក ហើយនិយាយថា ៖ ពេលនឹងមកដល់ កាលគ្រប់ទាំងអស់គ្នានឹងឃើញកសេចក្ដីសង្គ្រោះរបស់ព្រះអម្ចាស់ គឺជាពេលដែលគ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជន នឹងឃើញដោយភ្នែកគេផ្ទាល់ ហើយខទទួលស្គាល់នៅចំពោះព្រះថា សេចក្ដីជំនុំជំរះរបស់ទ្រង់ គឺត្រឹមត្រូវ។
២ហើយពេលនោះ ពួកទុច្ចរិតនឹងត្រូវកបណ្ដេញចេញ ហើយពួកគេនឹងមានហេតុ ដើម្បីស្រែកថ្ងូរ និងខយំ និងទ្រហោ និងសង្កៀតធ្មេញគេ ហើយនេះគឺមកពីពួកគេពុំប្រុងស្ដាប់តាមសំឡេងនៃព្រះអម្ចាស់ ហេតុដូច្នេះហើយ ព្រះអម្ចាស់ទ្រង់នឹងពុំប្រោសលោះពួកគេឡើយ។
៣ព្រោះពួកគេប្រកបដោយស្ថានភាពខាងករូបកាយ និងខាងខអារក្ស ហើយអារក្សមានអំណាចទៅលើពួកគេ មែនហើយ គឺជាពស់ពីបុរាណនោះ ដែលបានគបញ្ឆោតឪពុកម្ដាយដើមរបស់យើង គឺជាហេតុនៃការឃធ្លាក់របស់គេ គឺជាហេតុដែលធ្វើឲ្យមនុស្សលោកទាំងអស់ ក្លាយទៅខាងរូបកាយ ខាងកាមរោគ ខាងអារក្ស ងស្គាល់ខុស និងត្រូវ ដោយដាក់ខ្លួននៅក្រោមអំណាចអារក្ស។
៤ម្ល៉ោះហើយ បានជាមនុស្សលោកទាំងអស់ត្រូវកវង្វេង ហើយមើលចុះ ពួកគេច្បាស់ជាវង្វេងរហូតតទៅ ប្រសិនបើព្រះទ្រង់ពុំបានប្រោសលោះរាស្ត្រទ្រង់ឲ្យផុតពីស្ថានភាពវង្វេង និងធ្លាក់នោះទេ។
៥ប៉ុន្តែចូរចាំថា អ្នកណាដែលស្ថិតនៅក្នុងស្ថានភាពកខាងរូបកាយរបស់ខ្លួន ហើយនៅតែធ្វើអំពើបាប ហើយបះបោរទាស់នឹងព្រះ អ្នកនោះនឹងស្ថិតនៅក្នុងស្ថានភាពធ្លាក់តទៅទៀត ហើយអារក្សនឹងមានអំណាចទាំងស្រុងទៅលើគេ។ ហេតុដូច្នេះហើយ អ្នកនោះហាក់បីដូចជាគ្មានខការប្រោសលោះឡើយ ព្រោះគេជាខ្មាំងសត្រូវដល់ព្រះ ឯអារក្សក៏ជាខ្មាំងសត្រូវដល់ព្រះដែរ។
៦ហើយឥឡូវនេះ បើសិនជាព្រះគ្រីស្ទពុំបានយាងមកឯលោកិយទេ គឺនិយាយអំពីការណ៍ដែលនឹងកើតឡើងនៅពេលខាងមុខ ទុកកដូចជាបានកើតឡើងហើយ នោះនឹងគ្មានការប្រោសលោះឡើយ។
៧ហើយបើសិនជាព្រះគ្រីស្ទពុំបានមានព្រះជន្មរស់ពីស្លាប់ឡើងវិញទេ ឬពុំបានផ្ដាច់ចំណងទាំងឡាយនៃសេចក្ដីស្លាប់ ដើម្បីកុំឲ្យផ្នូរមានជ័យជម្នះលើ ហើយកុំឲ្យសេចក្ដីស្លាប់មានកទ្រនិចទេ នោះក៏ពុំអាចមានដំណើររស់ឡើងវិញដែរ។
៨ប៉ុន្តែមានកដំណើររស់ឡើងវិញ ហេតុដូច្នេះហើយ ផ្នូរគ្មានជ័យជម្នះលើឡើយ ហើយទ្រនិចនៃខសេចក្ដីស្លាប់ ត្រូវបានលេបបាត់នៅក្នុងព្រះគ្រីស្ទ។
៩ទ្រង់ជាកពន្លឺ ហើយជាជីវិតនៃពិភពលោក មែនហើយ ជាពន្លឺមួយដែលមិនចេះចប់មិនចេះហើយ ដែលពុំអាចធ្វើឲ្យងងឹតបានឡើយ មែនហើយ ហើយក៏ជាជីវិតមួយដែលមិនចេះចប់មិនចេះហើយ គឺពុំអាចមានសេចក្ដីស្លាប់ទៀតឡើយ។
១០គឺរូបកាយដែលរមែងស្លាប់នេះក៏នឹងត្រូវបានប្រដាប់ដោយកអមតភាពវិញ ហើយរូបកាយដ៏ពុករលួយនេះ នឹងត្រូវបានប្រដាប់ដោយភាពមិនពុករលួយវិញ ហើយនឹងត្រូវបាននាំទៅខឈរនៅចំពោះវេទិកានៃព្រះ ដើម្បីទទួលគការជំនុំជំរះពីទ្រង់ ស្របតាមកិច្ចការទាំងឡាយរបស់ខ្លួន ដើម្បីឲ្យឃើញថា ពួកគេល្អ ឬក៏ពួកគេអាក្រក់ —
១១បើសិនជាពួកគេល្អ នោះនឹងបានដំណើររស់ឡើងវិញនៃជីវិត និងសុភមង្គលកដ៏មិនចេះចប់មិនចេះហើយ ហើយបើសិនជាពួកគេអាក្រក់វិញ នោះនឹងបានដំណើររស់ឡើងវិញនៃការជាប់ទោសខដ៏មិនចេះចប់មិនចេះហើយ ត្រូវប្រគល់ឲ្យទៅអារក្សដែលមានអំណាចមកលើគេ គឺជាការជាប់ទោស —
១២ដោយបានធ្វើតាមចំណង់ និងការប៉ងប្រាថ្នាខាងរូបកាយរបស់គេផ្ទាល់ ដោយពុំដែលអំពាវនាវដល់ព្រះអម្ចាស់ នៅពេលដែលព្រះពាហុដ៏ប្រកបដោយកសេចក្ដីមេត្តាករុណា លូកមករកគេ ត្បិតព្រះពាហុដ៏ប្រកបដោយសេចក្ដីមេត្តាករុណាបានលូកមករកគេ តែគេពុំចង់បានឡើយ ពួកគេត្រូវបានព្រមានប្រាប់អំពីអំពើទុច្ចរិតទាំងឡាយរបស់គេ តែគេនៅតែពុំបែរចេញពីអំពើទាំងនោះឡើយ ហើយពួកគេត្រូវបានបញ្ជាឲ្យប្រែចិត្ត តែគេនៅតែពុំប្រែចិត្តសោះ។
១៣ហើយឥឡូវនេះ តើអ្នករាល់គ្នានឹងពុំញ័រ ហើយប្រែចិត្តពីអំពើបាបទាំងឡាយរបស់អ្នក ហើយចាំថា មានតែដោយ និងតាមរយៈព្រះគ្រីស្ទប៉ុណ្ណោះទេ ទើបអ្នករាល់គ្នាអាចបានសង្គ្រោះ?
១៤ហេតុដូច្នេះហើយ បើសិនជាអ្នករាល់គ្នាបង្រៀនកក្រឹត្យវិន័យលោកម៉ូសេ ចូរបង្រៀនថា វាជាស្រមោលនៃការណ៍ទាំងឡាយនោះដែលនឹងកើតឡើងនៅថ្ងៃខាងមុខ —
១៥ចូរបង្រៀនពួកគេថា សេចក្ដីប្រោសលោះបានមកតាមរយៈព្រះគ្រីស្ទ ជាព្រះអម្ចាស់ គឺពិតជាព្រះវរបិតាកដ៏នៅអស់កល្បជានិច្ចនោះហើយ។ អាម៉ែន៕