ជំពូកទី ២៩
ម៉ូសាយស្នើឲ្យរើសតាំងពួកចៅក្រមជំនួសស្ដេច — ពួកស្ដេចទុច្ចរិតដឹកនាំប្រជាជនខ្លួនចូលក្នុងអំពើបាប — អាលម៉ាជាកូន ត្រូវបានរើសតាំងជាមេចៅក្រមដោយសំឡេងរបស់ប្រជាជន — លោកក៏ជាសង្ឃជាន់ខ្ពស់លើសាសនាចក្រផង — អាលម៉ាជាឪពុក និងម៉ូសាយ បានស្លាប់ទៅ។ ប្រមាណជាឆ្នាំ ៩២–៩១ ម.គ.ស.។
១ឥឡូវនេះ កាលម៉ូសាយបានធ្វើការនេះចប់ហើយ ទ្រង់បានផ្ញើសារទូទៅអស់ទាំងដែនដី គឺនៅក្នុងចំណោមប្រជាជនទាំងអស់ ដោយចង់ដឹងបំណងរបស់គេថា តើអ្នកណានឹងធ្វើជាស្ដេចរបស់គេ។
២ហើយហេតុការណ៍បានកើតឡើងថា សំឡេងរបស់ប្រជាជនបានប្រាប់មកថា ៖ យើងខ្ញុំចង់ឲ្យអើរ៉ុនជាបុត្ររបស់ទ្រង់ ធ្វើជាស្ដេច ហើយជាអ្នកគ្រប់គ្រងលើយើង។
៣ឥឡូវនេះ អើរ៉ុនបានឡើងទៅដែនដីនីហ្វៃផុតហើយ ហេតុដូច្នេះហើយ ស្ដេចពុំអាចប្រគល់នគរទៅលោកបានឡើយ ឯអើរ៉ុនក៏មិនចង់ទទួលនគរដែរ ហើយគ្មានកបុត្រនៃម៉ូសាយណាមួយចង់ទទួលនគរឡើយ។
៤ហេតុដូច្នេះហើយ ស្ដេចម៉ូសាយបានផ្ញើសារទៅក្នុងចំណោមប្រជាជនទៀត មែនហើយ គឺផ្ញើសារជាអក្សរទៅកាន់ប្រជាជន។ ហើយសារនោះមានពាក្យសរសេរថា ៖
៥មើលចុះ ឱប្រជាជនរបស់យើង ឬបងប្អូនរបស់យើងអើយ ត្បិតយើងរាប់អ្នកទុកជាបងប្អូន យើងចង់ឲ្យអ្នករាល់គ្នាពិចារណានូវការណ៍ ដែលយើងសូមឲ្យអ្នកពិចារណានោះ — ព្រោះអ្នករាល់គ្នាប្រាថ្នាចង់បានកស្ដេច។
៦ឥឡូវនេះ យើងប្រកាសប្រាប់អ្នកថា អ្នកដែលមានសិទ្ធិទទួលនគរនោះបានប្រកែក ហើយមិនព្រមទទួលនគរផង។
៧ហើយឥឡូវនេះ បើសិនជាមានអ្នកណាមួយបានតែងតាំងជំនួស មើលចុះ យើងខ្លាចក្រែងនឹងកើតការទាស់ទែងនៅក្នុងចំណោមពួកអ្នករាល់គ្នា។ ហើយតើអ្នកណាដឹងថា បុត្ររបស់យើង ដែលនឹងបានទទួលនគរនោះនឹងបែរទៅជាខឹង ហើយបំបែកយកប្រជាជនមួយផ្នែកតាមខ្លួន ជាហេតុដែលនឹងនាំឲ្យកើតសង្គ្រាម និងការទាស់ទែងគ្នាទាំងឡាយនៅក្នុងចំណោមពួកអ្នករាល់គ្នា ដែលនឹងបណ្ដាលឲ្យមានការខ្ចាយឈាមជាច្រើន និងការបង្ខូចផ្លូវនៃព្រះអម្ចាស់ មែនហើយ ហើយបំផ្លាញព្រលឹងរបស់មនុស្សច្រើនគ្នា។
៨ឥឡូវនេះ យើងប្រាប់អ្នកថា ចូរយើងរាល់គ្នាមានប្រាជ្ញា ហើយពិចារណារឿងទាំងនេះចុះ ព្រោះយើងរាល់គ្នាគ្មានសិទ្ធិនឹងបំផ្លាញបុត្រយើងទេ ហើយយើងរាល់គ្នាក៏គ្មានសិទ្ធិនឹងបំផ្លាញអ្នកណាផ្សេងទៀត ដែលនឹងតែងតាំងជំនួសដែរ។
៩ហើយបើសិនជាបុត្រយើងបែរទៅរកការឆ្មើងឆ្មៃ និងការឥតប្រយោជន៍ទាំងឡាយវិញនោះ នោះគេនឹងដកយកអ្វីៗដែលគេបាននិយាយពីមុន ហើយទាមទារសិទ្ធិទទួលនគរ ជាហេតុដែលនឹងនាំឲ្យគេ និងព្រមទាំងប្រជាជននេះប្រព្រឹត្តអំពើបាបដ៏ច្រើន។
១០ហើយឥឡូវនេះ ចូរយើងរាល់គ្នាមានប្រាជ្ញា ហើយគិតដល់ការណ៍ទាំងនេះជាមុនសិនចុះ ហើយធ្វើនូវអ្វីៗដែលនឹងនាំមកនូវសេចក្ដីសុខសាន្តដល់ប្រជាជននេះវិញ។
១១ហេតុដូច្នេះហើយ យើងនឹងធ្វើជាស្ដេចរបស់អ្នក នៅក្នុងថ្ងៃទាំងឡាយដែលនៅសល់ក្នុងជីវិតយើង ទោះជាយ៉ាងណាក៏ដោយ ចូរយើងកតែងតាំងពួកចៅក្រមឡើង ដើម្បីខជំនុំជំរះប្រជាជននេះ ស្របតាមច្បាប់របស់យើង ហើយយើងនឹងរៀបចំសារជាថ្មីនូវកិច្ចការទាំងឡាយរបស់ប្រជាជននេះ ព្រោះយើងនឹងតែងតាំងពួកអ្នកប្រាជ្ញ ឲ្យធ្វើជាពួកចៅក្រម ដែលនឹងជំនុំជំរះប្រជាជននេះ ស្របតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ។
១២ឥឡូវនេះ បើមនុស្សម្នាក់ត្រូវបានជំនុំជំរះដោយព្រះ ជាការប្រសើរជាងត្រូវបានជំនុំជំរះដោយមនុស្ស ព្រោះសេចក្ដីជំនុំជំរះទាំងឡាយនៃព្រះ ប្រកបដោយសេចក្ដីយុត្តិធម៌ជានិច្ច តែសេចក្ដីជំនុំជំរះនៃមនុស្ស ពុំដែលប្រកបដោយសេចក្ដីយុត្តិធម៌ជានិច្ចឡើយ។
១៣ហេតុដូច្នេះហើយ បើសិនជាអ្នករាល់គ្នាអាចមានបុរសកសុចរិតទាំងឡាយធ្វើជាស្ដេចអ្នក ដែលនឹងតាំងក្រឹត្យវិន័យទាំងឡាយនៃព្រះឡើង ហើយជំនុំជំរះប្រជាជននេះ ស្របតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ មែនហើយ បើសិនជាអ្នករាល់គ្នាអាចមានបុរសទាំងនោះ សម្រាប់ធ្វើជាស្ដេចរបស់អ្នក ដែលនឹងធ្វើឲ្យបានដូចជាបិតារបស់យើង គឺស្ដេចខបេនយ៉ាមីន បានធ្វើឲ្យប្រជាជននេះ — នោះយើងប្រាប់អ្នកថា បើករណីនេះអាចមានជានិច្ច នោះអ្នករាល់គ្នាចាំបាច់ត្រូវតែមានស្ដេចគ្រប់គ្រងលើអ្នកទៅចុះ។
១៤ហើយទោះជារូបយើងនេះ ក៏ធ្លាប់បានខិតខំធ្វើការអស់ពីកម្លាំង និងសមត្ថភាពដែលយើងមាន ដើម្បីបង្រៀនអ្នកនូវព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយដើម្បីកសាងសេចក្ដីសុខសាន្តទូទៅទាំងដែនដី ដើម្បីកុំឲ្យមានសង្គ្រាម ឬការទាស់ទែងគ្នាទាំងឡាយ កុំឲ្យមានការលួច ការប្លន់ ការប្រព្រឹត្តអំពើឃាតកម្ម ឬអំពើទុច្ចរិតបែបណាមួយឡើយ។
១៥ហើយអ្នកណាដែលប្រព្រឹត្តអំពើទុច្ចរិត អ្នកនោះហើយដែលយើងបានកធ្វើទោសតាមបទល្មើស ដែលគេបានប្រព្រឹត្ត ស្របតាមច្បាប់ដែលពួកអយ្យកោរបស់យើងបានទុកឲ្យយើងរាល់គ្នា។
១៦ឥឡូវនេះ យើងប្រាប់អ្នកថា ពីព្រោះមនុស្សមិនសុចរិតទាំងអស់គ្នាទេ នោះអ្នករាល់គ្នាពុំចាំបាច់មានស្ដេចមួយ ឬពួកស្ដេច ដើម្បីគ្រប់គ្រងលើអ្នកឡើយ។
១៧ត្បិតមើលចុះ តើកអំពើទុច្ចរិតប៉ុន្មានទៅ ដែលស្ដេចខទុច្ចរិតម្នាក់អាចបណ្ដាលឲ្យប្រព្រឹត្ត មែនហើយ ហើយតើការបំផ្លិចបំផ្លាញធំប៉ុណ្ណាទៅ!
១៨មែនហើយ ចូរនឹកចាំពីស្ដេចណូអេ កអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់ទ្រង់ ហើយព្រមទាំងអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់ប្រជាជនទ្រង់ផង។ មើលចុះ តើការបំផ្លិចបំផ្លាញធំប៉ុណ្ណាទៅ ដែលបានកើតឡើងដល់ពួកគេនោះ ហើយដោយ ព្រោះសេចក្ដីទុច្ចរិតរបស់គេ ទើបគេត្រូវនាំឲ្យធ្លាក់ទៅក្នុងខសេវកភាពផង។
១៩ហើយបើគ្មានអន្តរាគមន៍អំពីព្រះដ៏បង្កបង្កើត ដ៏ជ្រាបសព្វសារពើទេ ហើយនេះគឺដោយសារការប្រែចិត្តដ៏ស្មោះស្ម័គ្ររបស់គេ នោះពួកគេច្បាស់ជាត្រូវជាប់នៅក្នុងសេវកភាព ដោយចៀសពុំរួចរហូតដល់ឥឡូវនេះ។
២០ប៉ុន្តែមើលចុះ ទ្រង់បានដោះពួកគេឲ្យរួចផុត ពីព្រោះគេបានកបន្ទាបខ្លួនចុះចំពោះទ្រង់ ហើយពីព្រោះពួកគេបានខអំពាវនាវដល់ព្រះអង្គជាខ្លាំង បានជាទ្រង់ដោះគេឲ្យរួចផុតពីសេវកភាព ហើយព្រះអម្ចាស់ទ្រង់ធ្វើដោយព្រះចេស្ដារបស់ទ្រង់ក្នុងគ្រប់ករណីក្នុងចំណោមកូនចៅមនុស្សយ៉ាងដូច្នេះហើយ ដោយលាតព្រះពាហុនៃគសេចក្ដីមេត្តាករុណាទៅរកអ្នកណាដែលដាក់ឃទីទុកចិត្តរបស់គេទៅលើទ្រង់។
២១ហើយមើលចុះ ឥឡូវនេះ យើងប្រាប់អ្នកថា អ្នករាល់គ្នាមិនអាចទម្លាក់ស្ដេចទុច្ចរិតមួយបានឡើយ លើកលែងតែដោយការទាស់ទែងគ្នាដ៏ច្រើន និងការខ្ចាយឈាមដ៏ច្រើន។
២២ត្បិតមើលចុះ ស្ដេចនោះមានកមិត្តភក្តិក្នុងអំពើទុច្ចរិត ហើយទ្រង់ទុកទាហានយាមជុំវិញទ្រង់ ហើយទ្រង់ហែកចោលនូវច្បាប់ទាំងឡាយរបស់អស់អ្នកដែលបានសោយរាជ្យដោយសុចរិតមុនទ្រង់មក ហើយទ្រង់យកព្រះបញ្ញត្តិទាំងឡាយនៃព្រះទៅជាន់ឈ្លីក្រោមជើង។
២៣ហើយទ្រង់បង្កើតច្បាប់ថ្មី ហើយផ្ញើទៅក្នុងចំណោមប្រជាជនទ្រង់ មែនហើយ គឺច្បាប់ទាំងឡាយដែលស្របទៅនឹងកសេចក្ដីទុច្ចរិតរបស់ខ្លួន ហើយអ្នកណាដែលពុំគោរពតាមច្បាប់ទាំងឡាយរបស់ទ្រង់ នោះទ្រង់បញ្ជាឲ្យគេបំផ្លាញអ្នកនោះចោល ហើយអ្នកណាដែលបះបោរទាស់នឹងទ្រង់ នោះទ្រង់នឹងបញ្ជាឲ្យពលទ័ពរបស់ទ្រង់ ទៅធ្វើសង្គ្រាមតតាំងនឹងគេ ហើយបើសិនជាទ្រង់អាចធ្វើទៅបាន នោះទ្រង់នឹងបំផ្លាញអ្នកទាំងនោះចោល ហើយស្ដេចដែលឥតសុចរិតម្នាក់បង្ខូចផ្លូវទាំងឡាយ នៃអស់ទាំងសេចក្ដីសុចរិតយ៉ាងនេះហើយ។
២៤ហើយឥឡូវនេះ មើលចុះ យើងប្រាប់អ្នកថា អំពើគួរខ្ពើមឆ្អើមទាំងនេះមិនចាំបាច់កើតមានដល់អ្នកឡើយ។
២៥ហេតុដូច្នេះហើយ ចូរអ្នករើសពួកចៅក្រមតាមសំឡេងរបស់ប្រជាជននេះចុះ ដើម្បីអ្នករាល់គ្នាអាចបានជំនុំជំរះ ស្របតាមច្បាប់ទាំងឡាយដែលពួកអយ្យកោអ្នកបានឲ្យដល់អ្នក ដែលជាច្បាប់ត្រឹមត្រូវ ហើយដែលបានប្រទានដល់ពួកអយ្យកោអ្នក ដោយព្រះហស្តនៃព្រះអម្ចាស់។
២៦ឥឡូវនេះ កម្រមានសំឡេងរបស់ប្រជាជនណាដែលប្រាថ្នាចង់បាននូវអ្វីៗដែលផ្ទុយនឹងអ្វីៗដែលត្រឹមត្រូវនោះឡើយ តែជាការធម្មតាដែលប្រជាជនភាគតិចមួយប្រាថ្នាចង់បានអ្វីដែលពុំត្រឹមត្រូវវិញ ហេតុដូច្នេះហើយ ការណ៍នេះអ្នករាល់គ្នាត្រូវអនុវត្ត ហើយទុកជាច្បាប់របស់អ្នក — គឺធ្វើកិច្ចការរបស់អ្នកតាមសំឡេងរបស់ប្រជាជន។
២៧ហើយកបើពេលណាសំឡេងរបស់ប្រជាជនរើសយកអំពើទុច្ចរិត ពេលនោះហើយដែលសេចក្ដីជំនុំជំរះទាំងឡាយនៃព្រះនឹងធ្លាក់មកលើអ្នក មែនហើយ ពេលនោះហើយដែលទ្រង់នឹងយាងមកពិនិត្យពិច័យអ្នកដោយការបំផ្លិចបំផ្លាញដ៏ធំ ដូចទ្រង់ធ្លាប់បានមកពិនិត្យពិច័យ លើដែនដីនេះ។
២៨ហើយឥឡូវនេះ បើសិនជាអ្នករាល់គ្នាមានពួកចៅក្រម ហើយពួកគេមិនជំនុំជំរះអ្នកតាមច្បាប់ ដែលបានចែងទុកមកនោះទេ នោះអ្នករាល់គ្នាអាចឲ្យចៅក្រមដែលខ្ពស់ជាងជំនុំជំរះគេវិញ។
២៩ហើយបើសិនជាចៅក្រមដែលខ្ពស់ជាង មិនជំនុំជំរះដោយការជំនុំជំរះដ៏សុចរិតទេ នោះអ្នករាល់គ្នាត្រូវនាំឲ្យចៅក្រមថ្នាក់ទាបចំនួនតូចមួយមកប្រជុំគ្នា ហើយពួកគេនឹងជំនុំជំរះចៅក្រមថ្នាក់ខ្ពស់ជាង ស្របតាមសំឡេងរបស់ប្រជាជន។
៣០ហើយយើងបញ្ជាឲ្យអ្នកធ្វើការណ៍ទាំងនេះ ដោយកោតខ្លាចដល់ព្រះអម្ចាស់ ហើយយើងបញ្ជាឲ្យអ្នកធ្វើការណ៍ទាំងនេះ ហើយថា អ្នករាល់គ្នាមិនត្រូវមានស្ដេចទេ បើសិនជាប្រជាជនទាំងនេះប្រព្រឹត្តអំពើបាប និងអំពើទុច្ចរិតទាំងឡាយ នោះពួកគេនឹងទទួលខុសត្រូវទៅលើក្បាលគេផ្ទាល់។
៣១ត្បិតមើលចុះ យើងប្រាប់អ្នកថា អំពើបាបទាំងឡាយរបស់មនុស្សជាច្រើន បានកើតឡើងដោយព្រោះអំពើទុច្ចរិតទាំងឡាយនៃស្ដេចរបស់គេ ហេតុដូច្នេះហើយ អំពើទុច្ចរិតទាំងឡាយរបស់ពួកគេ នឹងត្រូវធ្លាក់ទៅលើក្បាលរបស់ស្ដេចគេវិញ។
៣២ហើយឥឡូវនេះ យើងប្រាថ្នាចង់ឲ្យឈប់មានកការវិសមភាពនេះនៅលើដែនដីនេះតទៅទៀត ជាពិសេស នៅក្នុងចំណោមប្រជាជនរបស់យើងនេះ តែយើងប្រាថ្នាចង់ឲ្យដែនដីនេះទៅជាដែនដីនៃខឥស្សរភាព ហើយមនុស្សគគ្រប់រូបអាចអរសប្បាយក្នុងសិទ្ធិ និងឯកសិទ្ធ របស់ខ្លួន ដែលមានដូចៗគ្នា ដរាបណាព្រះអម្ចាស់ទ្រង់ទតឃើញថា ល្មមឲ្យយើងរស់នៅ ហើយគ្រងដែនដីទុកជាកេរមរតក មែនហើយ គឺដរាបណាកូនចៅរបស់យើងនៅលើផ្ទៃដែនដីនេះ។
៣៣ហើយមានការណ៍ជាច្រើនទៀត ដែលស្ដេចម៉ូសាយបានសរសេរទៅឲ្យពួកគេ ដោយលាតត្រដាងដល់គេនូវអស់ទាំងការសាកល្បង និងការកង្វល់របស់ស្ដេចដ៏សុចរិតម្នាក់ មែនហើយ គឺអស់ទាំងការឈឺចាប់នៃព្រលឹងដើម្បីប្រជាជនរបស់ទ្រង់ ព្រមទាំងការរអ៊ូរទាំ ទាំងអស់របស់ប្រជាជនទៅកាន់ស្ដេចរបស់គេ ហើយទ្រង់បានពន្យល់ប្រាប់ពីការណ៍ទាំងអស់ដល់គេ។
៣៤ហើយទ្រង់បានប្រាប់គេថា ការណ៍ទាំងនេះមិនត្រូវមានឡើយ តែថាបន្ទុកនេះត្រូវធ្លាក់ទៅលើប្រជាជនទាំងអស់វិញ គឺមនុស្សគ្រប់រូបអាចផ្ទុកចំណែករបស់ខ្លួន។
៣៥ហើយទ្រង់ក៏បានលាតត្រដាងដល់ពួកគេនូវអស់ទាំងការខាតប្រយោជន៍ ដែលពួកគេទទួលយក ដោយមានស្ដេចឥតសុចរិតគ្រប់គ្រងលើពួកគេ។
៣៦មែនហើយ អំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងអស់របស់ស្ដេច និងសង្គ្រាមទាំងអស់ និងការទាស់ទែងគ្នាទាំងអស់ និងការខ្ចាយឈាម និងការលួច និងការប្លន់ និងការប្រព្រឹត្តអំពើសហាយស្មន់ទាំងឡាយ និងអំពើទុច្ចរិតគ្រប់បែបយ៉ាង ដែលពុំអាចរាប់ឲ្យអស់បាននោះ — ដោយប្រាប់គេថា ការណ៍ទាំងនេះមិនត្រូវឲ្យកើតឡើងឡើយ គឺការណ៍ទាំងនេះសុទ្ធតែជាការផ្ទុយទៅនឹងព្រះបញ្ញត្តិទាំងឡាយនៃព្រះ។
៣៧ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទាប់ពីស្ដេចម៉ូសាយបានផ្ញើសេចក្ដីទាំងនេះទៅក្នុងចំណោមប្រជាជនហើយ នោះពួកគេត្រូវបានបរិវត្តអំពីសេចក្ដីពិត នៃព្រះបន្ទូលរបស់ទ្រង់។
៣៨ហេតុដូច្នេះហើយ ពួកគេបានលះបង់បំណងរបស់គេដែលចង់បានស្ដេច ហើយបានក្លាយជាមានចិត្តរសាប់រសល់ជាខ្លាំង ដែលមនុស្សគ្រប់រូបមានឱកាសស្មើគ្នាទូទៅអស់ទាំងដែនដី មែនហើយ ហើយមនុស្សគ្រប់រូបបានចេញវាចាថា យល់ព្រមនឹងទទួលខុសត្រូវ ចំពោះអំពើបាបរបស់ខ្លួនផ្ទាល់។
៣៩ហេតុដូច្នេះហើយ ហេតុការណ៍បានកើតឡើងថា ពួកគេប្រជុំគ្នាមកជាក្រុមៗទូទៅអស់ទាំងដែនដីដើម្បីបោះសំឡេងគេថា អ្នកណាមួយដែលត្រូវធ្វើជាចៅក្រមរបស់គេ ដើម្បីជំនុំជំរះពួកគេ ស្របតាមកច្បាប់ដែលបានឲ្យដល់គេនោះ ហើយពួកគេបានអររីករាយជាខ្លាំង ដោយសារខឥស្សរភាព ដែលបានប្រទានដល់គេ។
៤០ហើយពួកគេមានចិត្តស្រឡាញ់ម៉ូសាយជាខ្លាំង មែនហើយ ពួកគេបានគោរពទ្រង់ ជាងអ្នកណាទាំងអស់ ព្រោះពួកគេពុំបានចាត់ទ្រង់ទុកជាអ្នកប្រើអំណាចផ្ដាច់ការដែលស្វែងរកកម្រៃឡើយ មែនហើយ ព្រោះការស្វែងរកកម្រៃធ្វើឲ្យពុករលួយដល់ព្រលឹង ព្រោះទ្រង់ពុំបាន ដកយកទ្រព្យពីពួកគេឡើយ ហើយទ្រង់ក៏មិនចូលចិត្តនឹងការខ្ចាយឈាមដែរ តែទ្រង់បានកសាងកសេចក្ដីសុខសាន្តនៅលើដែនដីវិញ ហើយទ្រង់បានអនុញ្ញាតដល់ប្រជាជនទ្រង់ថា ពួកគេត្រូវដោះខ្លួនឲ្យរួចផុតពីសេវកភាពគ្រប់យ៉ាង ហេតុដូច្នេះហើយ ទើបពួកគេបានគោរពទ្រង់ មែនហើយ គោរពដ៏ខ្លាំងហួសប្រមាណ។
៤១ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានតែងតាំងកពួកចៅក្រមឲ្យគ្រប់គ្រងលើគេ ឬជំនុំជំរះពួកគេតាមច្បាប់ ហើយការណ៍នេះ គេបានធ្វើទូទៅអស់ទាំងដែនដី។
៤២ហើយហេតុការណ៍បានកើតឡើងថា អាលម៉ាត្រូវបានតែងតាំងជាមេចៅក្រមទីមួយ ហើយលោកក៏ជាសង្ឃជាន់ខ្ពស់ផង ដោយឪពុកលោក បានប្រគល់តំណែងនេះដល់លោក ហើយបានឲ្យលោកទទួលបន្ទុកខាងកិច្ចការទាំងអស់នៃសាសនាចក្រ។
៤៣ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា អាលម៉ាបានកដើរតាមផ្លូវទាំងឡាយនៃព្រះអម្ចាស់ ហើយលោកបានកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ហើយលោកបានជំនុំជំរះដោយសេចក្ដីជំនុំជំរះដ៏សុចរិត ហើយសេចក្ដីសុខសាន្តកើតមានតរៀងទៅទូទៅទាំងដែនដី។
៤៤ម្ល៉ោះហីយ រជ្ជកាលនៃពួកចៅក្រមបានចាប់ផ្ដើមឡើងទូទៅអស់ទាំងដែនដីសារ៉ាហិមឡា នៅក្នុងចំណោមប្រជាជនទាំងអស់ ដែលហៅថា ពួកសាសន៍នីហ្វៃ ហើយអាលម៉ា គឺជាមេចៅក្រមទីមួយ។
៤៥ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ឪពុកលោកស្លាប់ទៅ កាលមានអាយុប៉ែតសិបពីរឆ្នាំ ដោយបានរស់នៅដើម្បីបំពេញព្រះបញ្ញត្តិទាំងឡាយនៃព្រះ។
៤៦ហើយហេតុការណ៍បានកើតឡើងថា ម៉ូសាយក៏បានសុគតទៅដែរ នៅក្នុងឆ្នាំទីសាមសិបបីនៃរាជ្យទ្រង់ កាលមានកជន្មាយុហុកសិបបីឆ្នាំ និយាយសរុបមក គឺប្រាំរយប្រាំបួនឆ្នាំ ចាប់តាំងពីពេលដែលលីហៃបានចាកចេញពីក្រុងយេរូសាឡិមមក។
៤៧ម្ល៉ោះហើយ ក៏ចប់នូវការសោយរាជ្យនៃស្ដេចទាំងឡាយលើប្រជាជននីហ្វៃទៅ ម្ល៉ោះហើយ ក៏ចប់នូវជីវិតអាលម៉ា ដែលជាអ្នកបង្កើតសាសនាចក្ររបស់ពួកគេ៕ :៚