កណ្ឌទី ១០០
វិវរណៈដែលបានប្រទានដល់ យ៉ូសែប ស៊្មីធ ជាព្យាការី និង ស៊ីឌនី រិកដុន នៅភូមិផែរីស្បឺក រដ្ឋញូវយ៉ក ថ្ងៃទី១២ ខែតុលា ឆ្នាំ១៨៣៣ (History of the Church, ១:៤១៦, ៤១៩–៤២១)។ បងប្រុងទាំងពីរ ដោយបានបាត់ពីគ្រួសាររបស់ខ្លួនអស់ជាច្រើនថ្ងៃ នោះបានព្រួយបារម្ភពីពួកគេ។
១–៤, យ៉ូសែប និង ស៊ីឌនី ត្រូវផ្សាយដំណឹងល្អសម្រាប់សេចក្ដីសង្គ្រោះនៃព្រលឹងទាំងឡាយ; ៥–៨, សេចក្ដីដែលពួកគេត្រូវនិយាយ នោះនឹងបានប្រទានដល់ពួកគេនៅម៉ោងនោះឯង; ៩–១២, ស៊ីឌនី ត្រូវធ្វើជាអ្នកនិយាយ ហើយយ៉ូសែប ត្រូវធ្វើជាអ្នកទទួលវិវរណៈ ហើយខ្លាំងក្លាខាងថ្លែងទីបន្ទាល់; ១៣–១៧, ព្រះអម្ចាស់ទ្រង់នឹងបង្កើតប្រជារាស្ត្របរិសុទ្ធឡើង ហើយពួកដែលគោរពធ្វើតាមនឹងបានសង្គ្រោះ។
១ប្រាកដមែន ដូច្នេះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដល់អ្នក គឺ កស៊ីឌនី និង ខយ៉ូសែប ជាមិត្តទាំងឡាយរបស់យើង ព្រមទាំងក្រុមគ្រួសាររបស់អ្នកផងដែរ ពួកគេនៅក្នុងព្រះហស្តរបស់យើងហើយ ហើយយើងនឹងប្រព្រឹត្តដល់ពួកគេ តាមតែយើងឃើញថាល្អ ត្បិតនៅក្នុង យើង គឺសុទ្ធតែអំណាចទាំងអស់។
២ហេតុដូច្នេះហើយ ចូរមកតាមយើង ហើយស្ដាប់តាមពាក្យទូន្មាន ដែលយើងនឹងប្រទានដល់អ្នកចុះ។
៣មើលចុះ និងមើលន៏ យើងមានមនុស្សជាច្រើននៅកន្លែងនេះ គឺនៅភូមិភាគជុំវិញ ហើយទ្វារដ៏មានផលប្រយោជន៍នឹងត្រូវបានបើកចំហនៅភូមិភាគជុំវិញនៅដែនដីនៃទិសខាងកើតនេះ។
៤ហេតុដូច្នេះហើយ យើងជាព្រះអម្ចាស់បានទុកឲ្យអ្នកមកឯទីនេះ ត្បិតដោយហេតុនេះហើយ ទើបបានចាំបាច់ សម្រាប់កសេចក្ដីសង្គ្រោះនៃព្រលឹងទាំងឡាយ។
៥ហេតុដូច្នេះហើយ យើងប្រាប់អ្នកជាប្រាកដថា ចូរបន្លឺសំឡេងរបស់អ្នកឡើងដល់ប្រជាជននេះចុះ ចូរកប្រាប់គំនិតទាំងឡាយ ដែលយើងនឹងដាក់ក្នុងចិត្តរបស់អ្នករាល់គ្នាចុះ ហើយអ្នកនឹងមិនត្រូវបានធ្វើឲ្យខ្មាសនៅចំពោះមនុស្សលោកឡើយ។
៦ត្បិតសេចក្ដីដែលអ្នកត្រូវនិយាយ នោះនឹងបានកប្រទានដល់អ្នកនៅម៉ោងនោះ គឺនៅវេលានោះឯង។
៧ប៉ុន្តែយើងប្រទានព្រះបញ្ញត្តិមួយដល់អ្នកថា អ្នករាល់គ្នាត្រូវប្រកាសពីអ្វីក៏ដោយដែលអ្នកកប្រកាសដោយនូវព្រះនាមរបស់យើង ដោយនូវចិត្តម៉ឺងម៉ាត់ ដោយនូវវិញ្ញាណខស្លូតបូតនៅគ្រប់ទាំងអស់។
៨ហើយយើងប្រទានដល់អ្នកនូវសេចក្ដីសន្យានេះថា ដរាបណាអ្នករាល់គ្នាធ្វើបែបនេះ នោះកព្រះវិញ្ញាណបរិសុទ្ធនឹងត្រូវចាត់ឲ្យមក ដើម្បីថ្លែងទីបន្ទាល់អំពីអ្វីៗទាំងអស់ ដែលអ្នករាល់គ្នាត្រូវនិយាយ។
៩ហើយជាការចាំបាច់ដល់យើងថា អ្នកស៊ីឌនី ជាអ្នកបម្រើរបស់យើង គួរធ្វើជាអ្នកនិយាយដល់ប្រជាជននេះ មែនហើយ ប្រាកដមែន យើងនឹងតែងតាំងអ្នកចំពោះតំណែងនេះ គឺធ្វើជាកអ្នកនិយាយជំនួសយ៉ូសែប ជាអ្នកបម្រើរបស់យើង។
១០ហើយយើងនឹងប្រទានដល់លោកនូវអំណាចដើម្បីឲ្យបានខ្លាំងក្លាក្នុងកការថ្លែងទីបន្ទាល់។
១១ហើយយើងនឹងប្រទានដល់អ្នកនូវកអំណាចដើម្បីឲ្យបានខ្លាំងក្លាក្នុងការពន្យល់អស់ទាំងបទគម្ពីរ ប្រយោជន៍ឲ្យអ្នកអាចធ្វើជាអ្នកនិយាយជំនួសលោក ហើយលោកនឹងត្រូវធ្វើជាខអ្នកបើកសម្ដែងដល់អ្នក ប្រយោជន៍ឲ្យអ្នកអាចដឹងយ៉ាងពិតអំពីគ្រប់ការណ៍ទាំងអស់ ដែលទាក់ទងទៅនិងការណ៍ទាំងឡាយ នៃនគររបស់យើងនៅលើផែនដី។
១២ហេតុដូច្នេះហើយ ចូរបន្តដំណើររបស់អ្នក ហើយចូរឲ្យចិត្តអ្នកបានសប្បាយរីករាយចុះ ត្បិតមើលចុះ និងមើលន៏ យើងគង់នៅជាមួយអ្នករហូតដល់ចុងបំផុត។
១៣ហើយឥឡូវនេះ យើងប្រទានដល់អ្នកនូវព្រះបន្ទូលមួយអំពីកស៊ីយ៉ូន។ ស៊ីយ៉ូននឹងត្រូវបានខប្រោសលោះ ទោះជានាងត្រូវបានវាយផ្ចាលអស់មួយរដូវខ្លីក៏ដោយ។
១៤បងប្អូនរបស់អ្នក គឺ អួរសុន កហៃឌ៍ និង យ៉ូហាន គូឌ ជាពួកអ្នកបម្រើរបស់យើង កំពុងតែនៅក្នុងព្រះហស្តរបស់យើងហើយ ហើយដរាបណាពួកគេកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង នោះពួកគេនឹងបានសង្គ្រោះ។
១៥ហេតុដូច្នេះហើយ ចូរឲ្យចិត្តអ្នកបានក្សាន្តចុះ ត្បិតគ្រប់ការណ៍កទាំងអស់នឹងបានផ្សំគ្នា សម្រាប់សេចក្ដីល្អដល់ពួកគេ ដែលដើរដោយទៀងត្រង់ ហើយដើម្បីសេចក្ដីញែកចេញជាបរិសុទ្ធនៃសាសនាចក្រ។
១៦ត្បិតយើងនឹងបង្កើតឡើងនូវប្រជាជនកបរិសុទ្ធមួយដល់យើង ដែលនឹងបម្រើយើងដោយនូវសេចក្ដីសុចរិត
១៧ហើយគ្រប់មនុស្សទាំងអស់ដែលកអំពាវនាវដល់ព្រះនាមនៃព្រះអម្ចាស់ ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ នោះនឹងបានសង្គ្រោះ។ គឺដូច្នោះមែន។ អាម៉ែន៕