កណ្ឌទី ១៣១
ការបង្គាប់ទាំងឡាយដោយ យ៉ូសែប ស៊្មីធ ជាព្យាការី ដែលបានប្រាប់នៅភូមិរេមុស រដ្ឋអិលលីណោយ ថ្ងៃទី១៦ និង១៧ ខែឧសភា ឆ្នាំ១៨៤៣ (History of the Church, ៥:៣៩២–៣៩៣)។
១–៤, អាពាហ៍ពិពាហ៍ខាងសេឡេស្ទាល គឺជាការសំខាន់បំផុតចំពោះភាពលើកតម្កើងឡើង នៅស្ថានសួគ៌ដ៏ខ្ពស់បំផុត; ៥–៦, របៀបដែលមនុស្សអាចបានភ្ជាប់ទុកចំពោះជីវិតដ៏នៅអស់កល្បជានិច្ច នោះត្រូវបានអធិប្បាយប្រាប់; ៧–៨, គ្រប់អស់ទាំងវិញ្ញាណសុទ្ធតែជាធាតុ។
១នៅក្នុងសិរីល្អខាងកសេឡេស្ទាលនោះមានស្ថានសួគ៌ ឬលំដាប់បី
២ហើយដើម្បីឲ្យបានលំដាប់កខ្ពស់បំផុត នោះមនុស្សត្រូវចូលក្នុងរបៀបនៃបព្វជិតភាពនេះ [មានន័យដល់សេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចខាងខអាពាហ៍ពិពាហ៍]
៣ហើយបើសិនជាគេពុំចូលទេ នោះគេពុំអាចបានលំដាប់នោះឡើយ។
៤គេអាចចូលលំដាប់ផ្សេងទៀតបាន ប៉ុន្តែនោះហើយជាទីបញ្ចប់នៃនគររបស់គេ គេពុំអាចបានកភាពចម្រើនឡើយ។
៥(១៧ ឧសភា ១៨៤៣)។ ពាក្យកព្យាករណ៍ដ៏ពិតជាង មានន័យពីមនុស្សដែលដឹងថាខ្លួនខបានភ្ជាប់ទុកចំពោះគជីវិតដ៏នៅអស់កល្បជានិច្ច ដោយវិវរណៈ និងវិញ្ញាណនៃការព្យាករណ៍ តាមរយៈអំណាចនៃបព្វជិតភាពបរិសុទ្ធ។
៦គឺគ្មានផ្លូវទេ សម្រាប់ឲ្យមនុស្សកបានសង្គ្រោះ ក្នុងខការល្ងង់ខ្លៅ។
៧គ្មានអ្វីដែលជាអរូបធាតុនោះឡើយ។ គ្រប់អស់ទាំងកវិញ្ញាណសុទ្ធតែជាធាតុ ប៉ុន្តែវាម៉ត់ ឬសុទ្ធសាធជាង ហើយអាចសំគាល់ឃើញដោយភ្នែកខបរិសុទ្ធប៉ុណ្ណោះ
៨យើងពុំអាចមើលឃើញទេ ប៉ុន្តែកាលណារូបកាយយើងត្រូវបានធ្វើឲ្យបរិសុទ្ធ នោះយើងអាចមើលឃើញថា វាសុទ្ធតែជាធាតុទាំងអស់។