កណ្ឌទី ១៣៤
សេចក្ដីថ្លែងប្រាប់អំពីជំនឿ អំពីការត្រួតត្រា និងក្រឹត្យវិន័យទូទៅ ត្រូវបានទទួលស្គាល់ដោយការចេញសំឡេងជាឯកច្ឆន្ទនៅឯសន្និបាតទូទៅនៃសាសនាចក្រ ដែលបានធ្វើឡើងនៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី១៧ ខែសីហា ឆ្នាំ១៨៣៥ (History of the Church, ២:២៤៧–២៤៩)។ គ្រានោះជាការប្រជុំនៃពួកមេដឹកនាំក្នុងសាសនាចក្រ ដែលបានជួបជុំដើម្បីពិចារណាអំពីការណ៍ទាំងឡាយដែល បានស្នើឲ្យមាននៅក្នុងច្បាប់ទីមួយនៃគោលលទ្ធិ និងសេចក្ដីសញ្ញា។ នៅពេលនោះ សេចក្ដីប្រកាសត្រូវបានផ្ដល់នូវបុព្វកថាដូចតទៅនេះ ៖ « ដើម្បីកុំឲ្យជំនឿរបស់យើងដែលទាក់ទងទៅនឹងរដ្ឋាភិបាលទាំងឡាយនៅលើផែនដី និងក្រឹត្យវិន័យទូទៅអាចបានបកស្រាយខុស ឬយល់ខុស នោះយើងបានគិតថាសមនឹងសម្ដែងប្រាប់ពីយោបល់របស់យើងអំពីការណ៍នោះនៅចុងគម្ពីរនេះ » (History of the Church, ២:២៤៧)។
១–៤, រដ្ឋាភិបាលទាំងឡាយគប្បីរក្សានូវសេរីភាពខាងសតិសម្បជញ្ញៈ និងខាងការថ្វាយបង្គំ; ៥–៨, មនុស្សទាំងអស់គប្បីគាំទ្ររដ្ឋាភិបាលរបស់ខ្លួន ហើយមានការគោរព និងការព្រមធ្វើតាមក្រឹត្យវិន័យ; ៩–១០, សមាគមទាំងឡាយខាងសាសនាមិនគួរអនុវត្តអំណាចខាងស៊ីវិលទេ; ១១–១២, មនុស្សលោកត្រូវបានរាប់ថាសុចរិតក្នុងសេចក្ដីការពារខ្លួន និងទ្រព្យសម្បត្តិរបស់ខ្លួន។
១យើងខ្ញុំជឿថា ករដ្ឋាភិបាលទាំងឡាយត្រូវបានបង្កើតឡើងពីព្រះ សម្រាប់ផលប្រយោជន៍ដល់មនុស្ស ហើយថាទ្រង់ធ្វើឲ្យមនុស្សខទទួលការខុសត្រូវចំពោះកិច្ចការទាំងឡាយរបស់ខ្លួន ដែលទាក់ទងទៅនឹងរដ្ឋាភិបាលនោះ ទាំងការចែងច្បាប់ទាំងឡាយ និងការអនុវត្តច្បាប់ទាំងនោះផង សម្រាប់ការល្អ និងសន្តិសុខដល់សង្គម។
២យើងខ្ញុំជឿថា គ្មានរដ្ឋាភិបាលណាអាចនៅក្នុងសេចក្ដីសុខសាន្តបានឡើយ លើកលែងតែច្បាប់ទាំងឡាយត្រូវបានបង្កើតឡើង ហើយទ្រទ្រង់ដែលនឹងធានាដល់បុគ្គលនីមួយៗនូវកសេរីភាពខាងខសតិសម្បជញ្ញៈខាងសិទ្ធិ និងការកាន់កាប់ទ្រព្យសម្បត្តិ និងខាងគការការពារជីវិត។
៣យើងខ្ញុំជឿថា រដ្ឋាភិបាលទាំងអស់ចាំបាច់តម្រូវកពួកអ្នកកាន់តំណែងរាជការ និងពួកចៅក្រម ដើម្បីអនុវត្តច្បាប់នៃរដ្ឋាភិបាលនោះ ហើយអ្នកទាំងនោះដែលនឹងចាត់ចែងច្បាប់ដោយត្រឹមត្រូវ និងយុត្តិធម៌ នោះគួរឲ្យស្វែងរក ហើយទ្រទ្រង់ដោយសំឡេងនៃប្រជាជន បើនៅក្នុងសាធារណៈរដ្ឋ ឬដោយព្រះហឫទ័យនៃមហាក្សត្រ។
៤យើងខ្ញុំជឿថា សាសនាត្រូវបានបង្កើតឡើងពីព្រះ ហើយថាមនុស្សលោកត្រូវទទួលខុសត្រូវចំពោះទ្រង់ ហើយចំពោះព្រះអង្គតែមួយប៉ុណ្ណោះ ដើម្បីឲ្យអនុវត្តខាងសាសនា លើកលែងតែគំនិតខាងសាសនារបស់ពួកគេ បណ្ដាលឲ្យពួកគេរំលោភទៅលើសិទ្ធិ និងសេរីភាពទាំងឡាយនៃមនុស្សផ្សេងៗផង ប៉ុន្តែយើងខ្ញុំមិនជឿឡើយថា ច្បាប់របស់មនុស្សមានសិទ្ធិនឹងជ្រៀតជ្រែកក្នុងការដាក់ច្បាប់ខាងកការថ្វាយបង្គំ ដើម្បីដាក់កម្រិតដល់សតិសម្បជញ្ញៈមនុស្ស ឬដាក់បញ្ជានូវរបៀបការថ្វាយភក្ដីភាពសាធារណៈទេ ឬដោយឡែក គឺថាចៅក្រមខាងរដ្ឋការគប្បីបង្ខាបង្ខាំងកុំឲ្យមានទោសឧក្រិដ្ឋ ប៉ុន្តែមិនត្រូវឲ្យត្រួតត្រាលើសម្បជញ្ញៈឡើយ គប្បីដាក់ទោស ប៉ុន្តែមិនត្រូវហាមប្រាមខាងសេរីភាពនៃព្រលឹងឲ្យសោះ។
៥យើងខ្ញុំជឿថា មនុស្សទាំងអស់មានកាតព្វកិច្ច ដើម្បីគាំទ្រ និងទ្រទ្រង់រដ្ឋាភិបាល ដែលពួកគេអាស្រ័យនៅរៀងៗខ្លួន ក្នុងពេលការពារសិទ្ធិកំណើត និងដ៏ឥតដកចេញបានដោយច្បាប់នៃរដ្ឋាភិបាលទាំងឡាយ ហើយថាការចាក់រុក និងកការបះបោរ គឺជាការមិនគួរសមសម្រាប់ឲ្យពលរដ្ឋគ្រប់រូបបានការពារឡើយ ហើយគួរដាក់ទោសតាមច្បាប់ ហើយថារដ្ឋាភិបាលទាំងអស់មានសិទ្ធិនឹងចែងច្បាប់តាមការវិនិច្ឆ័យរបស់ខ្លួន ដែលគិតថាសមបំផុត ដើម្បីធានាប្រយោជន៍នៃពលរដ្ឋ ប៉ុន្តែនៅពេលដដែលនោះ រាប់ថាសេរីភាពខាងសតិសម្បជញ្ញៈគឺជាការដ៏ពិសិដ្ឋមួយ។
៦យើងខ្ញុំជឿថា មនុស្សគ្រប់រូបត្រូវបានកិត្តិយសក្នុងតំណែងរបស់ខ្លួន ដូចជាពួកអ្នកត្រួតត្រា និងពួកចៅក្រមជាដើម ដោយបានរើសតាំងសម្រាប់ការពារអ្នកឥតទោស ហើយដាក់ទោសដល់អ្នកមានទោសវិញ ហើយថាចំពោះកច្បាប់ទាំងឡាយនោះ មនុស្សត្រូវគោរព ហើយព្រមធ្វើតាម ពីព្រោះបើគ្មានច្បាប់ទាំងឡាយនោះទេ នោះសេចក្ដីសុខសាន្ត និងការស្រុះស្រួលគ្នានឹងត្រូវបានជំនួសដោយអនាធិបតេយ្យ និងការភិតភ័យជាខ្លាំង ច្បាប់នៃមនុស្សជាតិទាំងឡាយត្រូវបានបង្កើតឡើងសម្រាប់គោលបំណងដ៏ជាក់លាក់នៃការចាត់ចែងផលប្រយោជន៍របស់យើងដោយឡែក និងដោយប្រទេស រវាងមនុស្សមួយនឹងមនុស្សមួយទៀត រីឯក្រឹត្យវិន័យទាំងឡាយខាងវិញ្ញាណ ដែលបានប្រទានមកពីស្ថានសួគ៌ ដែលតាំងច្បាប់អំពីកិច្ចការខាងវិញ្ញាណ សម្រាប់សេចក្ដីជំនឿ និងការថ្វាយបង្គំ ក្រឹត្យវិន័យទាំងពីរនោះ ត្រូវបានឆ្លើយតបដោយមនុស្សចំពោះព្រះដ៏បង្កើតរបស់ខ្លួន។
៧យើងខ្ញុំជឿថា ពួកអ្នកត្រួតត្រាប្រទេស និងរដ្ឋាភិបាលទាំងឡាយមានសិទ្ធិ ហើយមានកាតព្វកិច្ចដើម្បីបង្កើតច្បាប់ទាំងឡាយឡើង សម្រាប់ការពារពលរដ្ឋទាំងអស់ក្នុងការអនុវត្តជំនឿខាងសាសនារបស់ពួកគេដោយសេរី ប៉ុន្តែតាមសេចក្ដីយុត្តិធម៌ យើងខ្ញុំមិនជឿថា ពួកគេមានសិទ្ធិនឹងដកហូតឯកសិទ្ធិនេះពីពលរដ្ឋ ឬហាមប្រាមពួកគេកុំឲ្យមានគំនិតនោះឡើយ ដរាបណាមានការគោរព និងគរុការភាពដល់ច្បាប់ទាំងឡាយ ហើយមតិខាងសាសនាមិនរាប់ការនាំបំបះបំបោរ និងការរួមគំនិតធ្វើអំពើទុច្ចរិត ថាជាការយុត្តិធម៌ឡើយ។
៨យើងខ្ញុំជឿថា ការប្រព្រឹត្តទោសឧក្រិដ្ឋ នោះត្រូវកដាក់ទោស តាមទោសដែលបានប្រព្រឹត្ត ថាអំពើឃាតកម្ម អំពើក្បត់ជាតិ អំពើលួចប្លន់ អំពើលួច និងអំពើបំបែកបំបាក់សេចក្ដីសុខសាន្តទូទៅតាមរបៀបណាក៏ដោយ នោះត្រូវដាក់ទោសតាមទោសឧក្រិដ្ឋរបស់ខ្លួន និងតាមការទោរទន់របស់ពួកគេទៅរកអំពើអាក្រក់ក្នុងចំណោមមនុស្ស ដោយច្បាប់ទាំងឡាយនៃរដ្ឋាភិបាលនោះ ដែលបានប្រព្រឹត្តការរំលោភ ហើយសម្រាប់សេចក្ដីសុខសាន្ត និងសេចក្ដីស្ងប់ស្ងាត់នៃប្រជាជនទូទៅ នោះមនុស្សទាំងអស់ត្រូវឈានជើងទៅមុខ ហើយប្រើប្រាស់សមត្ថភាពរបស់ពួកគេ ក្នុងការនាំអ្នកមានទោសទាស់នឹងច្បាប់ល្អមកដាក់ទោស។
៩យើងខ្ញុំមិនជឿថាយុត្តិធម៌ដើម្បីលាយឡំឥទ្ធិពលខាងសាសនាជាមួយនឹងការគ្រប់គ្រងខាងរដ្ឋាភិបាល ដែលធ្វើឲ្យសមាគមខាងសាសនាមួយត្រូវបានចម្រើនឡើង ហើយមួយទៀតត្រូវបានហាមប្រាមចំពោះឯកសិទ្ធិខាងសាសនារបស់គេ ហើយត្រូវបដិសេធសិទ្ធិនៃបុគ្គលនីមួយៗនៃសមាជិករបស់គេ ជាពលរដ្ឋនោះឡើយ។
១០យើងខ្ញុំជឿថា សមាគមខាងសាសនាទាំងអស់មានសិទ្ធិ ដើម្បីដោះស្រាយចរិយាមិនត្រឹមត្រូវនៃសមាជិករបស់គេតាមច្បាប់ និងបទបញ្ជាទាំងឡាយនៃសមាគមនានា ដរាបណាការដោះស្រាយនោះប្រព្រឹត្តឡើងដោយគោរពដល់មិត្តភាព និងជំហរល្អ ប៉ុន្តែយើងខ្ញុំមិនជឿថា សមាគមខាងសាសនាណាមួយមានសិទ្ធិអំណាចនឹងកាត់ទោសមនុស្សទាំងឡាយ ចំពោះសិទ្ធិខាងទ្រព្យសម្បត្តិ ឬជីវិត ដើម្បីដកយកពីពួកគេនូវទ្រព្យសម្បត្តិខាងលោកិយ ឬដើម្បីធ្វើឲ្យពួកគេមានការគ្រោះថ្នាក់ដល់ជីវិត ឬរាងកាយ ឬដើម្បីធ្វើទុក្ខទោសមកលើសាច់ឈាមគេឡើយ។ ពួកគេគ្រាន់តែអាចកកាត់កាលពួកគេចេញពីសាសនា ចេញពីសមាគមគេ ហើយដកគេចេញពីការរាប់អានប៉ុណ្ណោះ។
១១យើងខ្ញុំជឿថា មនុស្សទាំងឡាយត្រូវតវ៉ាទៅច្បាប់ស៊ីវិលសូមឲ្យកែកំហុស និងសាទុក្ខទាំងអស់ ដែលបានប្រព្រឹត្តខុសឆ្គងមកលើខ្លួន ឬដែលបានរំលោភមកលើសិទ្ធិខាងទ្រព្យសម្បត្តិ និងខាងចរិយា ដែលមានច្បាប់បែបនេះការពារសិទ្ធិនោះ ប៉ុន្តែយើងខ្ញុំជឿថា មនុស្សទាំងអស់ ត្រូវបានរាប់ថាសុចរិតក្នុងការការពារខ្លួន មិត្តភក្តិ និងទ្រព្យសម្បត្តិ និងរដ្ឋាភិបាលរបស់គេពីការរំលោភ និងការបំពានល្មើសច្បាប់នៃជនទាំងអស់ នៅពេលមានគ្រោះអាសន្ន នៅពេលពុំអាចធ្វើការតវ៉ាដល់ច្បាប់ ហើយពុំអាចបានការរំដោះបានឆាប់ៗ។
១២យើងខ្ញុំជឿថា ជាការសុចរិត ដើម្បីកផ្សាយដំណឹងល្អដល់សាសន៍នានានៅលើផែនដី ហើយព្រមានពួកសុចរិតឲ្យសង្គ្រោះខ្លួនឲ្យរួចពីការពុករលួយនៃលោកិយ ប៉ុន្តែយើងមិនជឿថា ជាការត្រឹមត្រូវដើម្បីជ្រៀតជ្រែកនឹងពួកទាសករ ឬផ្សាយដំណឹងល្អដល់គេ ឬធ្វើបុណ្យជ្រមុជទឹកឲ្យពួកគេ ដែលទាស់នឹងបំណង និងការប៉ងប្រាថ្នារបស់ចៅហ្វាយរបស់គេ ឬក៏រំខាន ឬមានអានុភាពលើពួកគេ ទោះតិចតួចយ៉ាងណាក៏ដោយ ដែលនឹងបណ្ដាលឲ្យពួកគេខកចិត្តចំពោះស្ថានការណ៍របស់ខ្លួនក្នុងជីវិតនេះ ទើបធ្វើឲ្យមានគ្រោះថ្នាក់ដល់ជីវិតនៃមនុស្សទាំងឡាយឡើយ ការជ្រៀតជ្រែកបែបនេះ យើងខ្ញុំជឿថា ជាការល្មើសច្បាប់ ហើយមិនយុត្តិធម៌ ហើយមានគ្រោះថ្នាក់ដល់សេចក្ដីសុខសាន្តនៃគ្រប់រដ្ឋាភិបាលដែលបណ្ដោយឲ្យមនុស្សជាតិជាប់ក្នុងទាសភាព។