កណ្ឌទី ១៨
វិវរណៈចំពោះយ៉ូសែប ស៊្មីធ ជាព្យាការី, អូលីវើរ ខៅឌើរី និងដាវីឌ វិតមើរ នៅភូមិហ្វាយែត រដ្ឋញូវយ៉ក ខែមិថុនា ឆ្នាំ១៨២៩ (History of the Church, ១:៦០–៦៤)។ កាលបានប្រគល់ឲ្យបព្វជិតភាពអើរ៉ុន នោះបានសន្យាថានឹងប្រគល់ឲ្យបព្វជិតភាព ម៉ិលគីស្សាដែក (សូមមើលចំណងជើងនៃកណ្ឌទី ១៣)។ ក្នុងការឆ្លើយតបនូវការអំពាវនាវសូមការចេះដឹងអំពីការណ៍នេះ នោះព្រះអម្ចាស់ ទ្រង់បានប្រទានវិវរណៈនេះឲ្យ។
១–៥, បទគម្ពីរបង្ហាញប្រាប់របៀបសាងសាសនាចក្រឡើង; ៦–៨, ពិភពលោកកំពុងទុំសុសនៅក្នុងសេចក្ដីទុច្ចរិត; ៩–១៦, តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់; ១៧–២៥, ដើម្បីឲ្យបានសេចក្ដីសង្គ្រោះ មនុស្សលោកត្រូវយកព្រះនាមនៃព្រះគ្រីស្ទដាក់មកលើខ្លួន; ២៦–៣៦, តំណែង និងបេសកកម្មនៃពួក១២នាក់ ត្រូវបានបើកសម្ដែងប្រាប់; ៣៧–៣៩, អូលីវើរ ខៅឌើរី និងដាវីឌវិតមើរ ត្រូវស្វែងរកពួក១២នាក់; ៤០–៤៧, ដើម្បីឲ្យបានសេចក្ដីសង្គ្រោះ មនុស្សលោកត្រូវតែប្រែចិត្ត ទទួលបុណ្យជ្រមុជទឹក ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយ។
១ឥឡូវនេះ មើលចុះ អូលីវើរ ខៅឌើរី ជាអ្នកបម្រើរបស់យើងអើយ ពីព្រោះតែអ្វីដែលអ្នកមានប្រាថ្នាចង់ដឹងពីយើង នោះយើងប្រទានដល់អ្នកនូវពាក្យទាំងនេះថា ៖
២មើលចុះ យើងបានសម្ដែងដល់អ្នក ដោយសារព្រះវិញ្ញាណរបស់យើង នៅក្នុងកាលៈទេសៈជាច្រើន ថាការណ៍ទាំងឡាយដែលអ្នកបានសរសេរនោះគឺកពិត ហេតុដូច្នេះហើយ អ្នកដឹងថាការណ៍ទាំងនោះពិត។
៣ហើយបើសិនជាអ្នកដឹងថា ការណ៍ទាំងនោះពិត មើលចុះ យើងប្រទានដល់អ្នកនូវបញ្ញត្តិមួយ ដើម្បីឲ្យអ្នកពឹងទៅលើការណ៍ទាំងនោះ ដែលកបានសរសេរទុក
៤ត្បិតនៅក្នុងនោះ គឺជាអ្វីៗទាំងអស់ ដែលបានសរសេរទុក ស្ដីអំពីគ្រឹះនៃសាសនាចក្ររបស់យើង កដំណឹងល្អរបស់យើង និងខថ្មដារបស់យើង។
៥ហេតុដូច្នោះហើយ បើសិនជាអ្នកនឹងកសាងសាសនាចក្ររបស់យើងឡើងនៅលើគ្រឹះនៃដំណឹងល្អរបស់យើង និងថ្មដារបស់យើង នោះទ្វារស្ថាននរកនឹងពុំដែលឈ្នះអ្នកឡើយ។
៦មើលចុះ កពិភពលោកកំពុងតែទុំសុសនៅក្នុងសេចក្ដីទុច្ចរិត ហើយជាចាំបាច់ថា កូនចៅមនុស្សត្រូវតែដាស់រំជួយឲ្យមានការប្រែចិត្ត ទាំងខពួកសាសន៍ដទៃ និងវង្សអ៊ីស្រាអែលផងដែរ។
៧ហេតុដូច្នោះហើយ ដូចជាអ្នកបានទទួលកបុណ្យជ្រមុជទឹក ដោយសារដៃយ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង ស្របតាមអ្វីដែលយើងបានបញ្ជាដល់លោក នោះលោកបានបំពេញនូវអ្វីដែលយើងបានបញ្ជាដល់លោកហើយ។
៨ហើយឥឡូវនេះ ចូរកុំឆ្ងល់ឡើយ ដែលយើងបានហៅលោកចំពោះគោលបំណងរបស់យើងផ្ទាល់ គឺជាគោលបំណងដែលយើងដឹង ហេតុដូច្នោះហើយ បើសិនជាលោកនឹងមានកចិត្តឧស្សាហ៍ក្នុងខការកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង នោះលោកនឹងគបានពរដល់ ជីវិតដ៏នៅអស់កល្បជានិច្ច ហើយឈ្មោះលោកគឺឃយ៉ូសែប។
៩ហើយឥឡូវនេះ អូលីវើរ ខៅឌើរីអើយ យើងមានបន្ទូលដល់អ្នក និងដល់ដាវីឌ វិតមើរផងដែរថា តាមរយៈព្រះបញ្ញត្តិ ត្បិតមើលចុះ យើងបញ្ជាមនុស្សលោកទាំងអស់ នៅគ្រប់ទិសទី ឲ្យប្រែចិត្ត ហើយយើងមានបន្ទូលដល់អ្នក ដូចជាដល់ប៉ុល ជាកសាវករបស់យើងថា ត្បិតអ្នកត្រូវបានហៅ ដូចជាការហៅដដែល ដែលលោកត្រូវបានហៅដែរ។
១០ចូរចាំចុះថា កតម្លៃនៃខព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ
១១ត្បិតមើលចុះ ព្រះអម្ចាស់ដ៏ជាកព្រះប្រោសលោះរបស់អ្នក ទ្រង់បានរងខសេចក្ដីស្លាប់នៅក្នុងសាច់ឈាម ម្ល៉ោះហើយ ទ្រង់បានគរងឃការឈឺចាប់នៃមនុស្សលោកទាំងអស់ ដើម្បីឲ្យមនុស្សលោកទាំងអស់អាចប្រែចិត្ត ហើយមករកព្រះអង្គបាន។
១២ហើយទ្រង់បានមានកព្រះជន្មរស់ពីស្លាប់ឡើងវិញ ដើម្បីឲ្យព្រះអង្គអាចនាំមនុស្សលោកទាំងអស់មករកទ្រង់ ស្របតាមលក្ខខណ្ឌនៃខការប្រែចិត្ត។
១៣ហើយកសេចក្ដីអំណររបស់ទ្រង់មហិមាណាស់ហ្ន៎ចំពោះព្រលឹងណាដែលប្រែចិត្ត!
១៤ហេតុដូច្នេះហើយ អ្នកត្រូវបានហៅឲ្យកស្រែកប្រាប់ពីការប្រែចិត្តដល់ប្រជាជននេះ។
១៥ហើយបើសិនជាអ្នកត្រូវធ្វើការអស់មួយជីវិតអ្នក ដោយស្រែកប្រាប់ពីការប្រែចិត្តដល់ប្រជាជននេះ ហើយគ្រាន់តែនាំកព្រលឹងតែមួយគត់មករកយើង នោះអ្នកនឹងមានសេចក្ដីអំណរដ៏មហិមាជាមួយអ្នកនោះនៅក្នុងនគរនៃព្រះវរបិតារបស់យើង!
១៦ហើយឥឡូវនេះ បើសិនជាអ្នកនឹងមានសេចក្ដីអំណរដ៏មហិមាដល់ព្រលឹងតែមួយ ដែលអ្នកបាននាំមករកយើងនៅក្នុងកនគរនៃព្រះវរបិតារបស់យើង នោះអ្នកនឹងមានខសេចក្ដីអំណរដ៏មហិមាយ៉ាងណាទៅ បើសិនជាអ្នកបានគនាំព្រលឹងជាច្រើនមករកយើងនោះ!
១៧មើលចុះ អ្នកមានដំណឹងល្អរបស់យើងនៅខាងមុខអ្នកហើយ និងថ្មដារបស់យើង ហើយនិងកសេចក្ដីសង្គ្រោះរបស់យើង។
១៨ចូរកសូមពីព្រះវរបិតាដោយនូវខនាមរបស់យើង ដោយសេចក្ដីជំនឿជឿថា អ្នកនឹងបានទទួល ហើយអ្នកនឹងបានព្រះវិញ្ញាណបរិសុទ្ធ ដែលសម្ដែងប្រាប់នូវគ្រប់ទាំងអ្វីៗ ដែលគចាំបាច់ដល់កូនចៅមនុស្ស។
១៩ហើយបើសិនជាអ្នកពុំមានកសេចក្ដីជំនឿ ខសេចក្ដីសង្ឃឹម និងគសេចក្ដីសប្បុរសទេ នោះអ្នកពុំអាចធ្វើអ្វីបានឡើយ។
២០ចូរកុំកប្រឆាំងនឹងសាសនាចក្រណាឡើយ លើកលែងតែខសាសនាចក្រនៃអារក្ស។
២១ចូរយកកព្រះនាមនៃព្រះគ្រីស្ទមកដាក់លើខ្លួន ហើយខនិយាយសេចក្ដីពិត ដោយមានគចិត្តម៉ឺងម៉ាត់ចុះ។
២២ហើយអស់អ្នកណាដែលប្រែចិត្ត ហើយកទទួលបុណ្យជ្រមុជទឹកដោយនូវនាមយើង គឺជាព្រះយេស៊ូវគ្រីស្ទ ហើយខកាន់ខ្ជាប់ដរាបដល់ចុងបំផុត អ្នកនោះហើយនឹងបានសង្គ្រោះ។
២៣មើលចុះ ព្រះយេស៊ូវគ្រីស្ទ គឺជាកនាម ដែលបានប្រទានមកពីព្រះវរបិតា ហើយគ្មាននាមណាទៀត ដែលមនុស្សអាចបានសង្គ្រោះនោះឡើយ
២៤ហេតុដូច្នោះហើយ មនុស្សទាំងអស់ត្រូវយកព្រះនាម ដែលបានប្រទានមកពីព្រះវរបិតា មកដាក់លើខ្លួន ត្បិតដោយនូវព្រះនាមនោះហើយ ដែលពួកគេនឹងត្រូវបានហៅនៅថ្ងៃចុងក្រោយបំផុត
២៥ហេតុដូច្នេះហើយ បើសិនជាពួកគេមិនស្គាល់កនាម ដែលពួកគេត្រូវហៅនោះទេ នោះពួកគេពុំអាចមានកន្លែងនៅក្នុងខនគរនៃព្រះវរបិតារបស់យើងឡើយ។
២៦ហើយឥឡូវនេះ មើលចុះ មានមនុស្សឯទៀត ដែលបានហៅឲ្យផ្សាយដំណឹងល្អរបស់យើងដល់ព្រមទាំងកពួកសាសន៍ដទៃ និងពួកសាសន៍យូដាផងដែរ
២៧មែនហើយ គឺមានក១២នាក់ ហើយពួក១២នាក់នោះនឹងត្រូវទៅជាពួកសិស្សរបស់យើង ហើយពួកគេនឹងយកនាមរបស់យើងមកដាក់លើខ្លួនគេ ហើយពួក១២នាក់នេះហើយ ដែលនឹងប្រាថ្នាចង់យកខនាមរបស់យើងមកដាក់លើខ្លួនគេ ដោយបំណងចិត្តដ៏ពោរពេញ។
២៨ហើយបើសិនជាពួកគេប្រាថ្នាចង់យកនាមរបស់យើងមកដាក់លើខ្លួនគេ ដោយបំណងចិត្តដ៏ពោរពេញ នោះពួកគេត្រូវបានហៅឲ្យទៅពេញសព្វទាំងកពិភពលោក ដើម្បីទៅផ្សាយខដំណឹងល្អរបស់យើងដល់សត្វលោកគគ្រប់រូប។
២៩ហើយពួកគេនេះហើយ ដែលត្រូវបានតែងតាំងពីយើង ដើម្បីឲ្យកធ្វើបុណ្យជ្រមុជទឹក ដោយនូវនាមរបស់យើង ស្របតាមអ្វីដែលបានសរសេរទុក
៣០ហើយអ្នកមានអ្វីដែលបានសរសេរទុកនៅខាងមុខអ្នកហើយ ហេតុដូច្នោះហើយ អ្នកត្រូវធ្វើការនោះ ស្របតាមព្រះបន្ទូលដែលបានសរសេរទុក។
៣១ហើយឥឡូវនេះ យើងមានបន្ទូលមកកាន់អ្នក គឺកពួក១២នាក់ — មើលចុះ គុណរបស់យើងល្មមដល់អ្នកហើយ អ្នកត្រូវដើរដោយទៀងត្រង់នៅចំពោះយើង ហើយចូរកុំធ្វើបាបឡើយ។
៣២ហើយមើលចុះ អ្នករាល់គ្នាជាពួកអ្នកដែលបានតែងតាំងពីយើង ដើម្បីឲ្យកតែងតាំងសង្ឃ និងគ្រូទាំងឡាយ ដើម្បីឲ្យផ្សាយប្រាប់ដំណឹងល្អរបស់យើង ខតាមព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធដែលសណ្ឋិតនៅក្នុងអ្នករាល់គ្នា ហើយតាមគការហៅ និងអំណោយទានទាំងឡាយនៃព្រះ ដែលមានដល់មនុស្សលោក
៣៣ហើយយើង គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់អ្នក និងជាព្រះរបស់អ្នកបានមានបន្ទូលថាដូច្នោះ។
៣៤កព្រះបន្ទូលទាំងនេះ ពុំមែនជាពាក្យនៃមនុស្សលោក ឬនៃមនុស្សទេ ប៉ុន្តែជាព្រះបន្ទូលរបស់យើង ហេតុដូច្នេះហើយ អ្នកនឹងធ្វើទីបន្ទាល់ថា ព្រះបន្ទូលទាំងនេះ ជាព្រះបន្ទូលរបស់យើង ហើយមិនមែនជាពាក្យនៃមនុស្សទេ
៣៥ត្បិតជាកសំឡេងរបស់យើងនេះហើយ ដែលមានបន្ទូលមកកាន់អ្នក ត្បិតព្រះបន្ទូលទាំងនេះត្រូវបានប្រទានដល់អ្នកដោយព្រះវិញ្ញាណរបស់យើង និងដោយអំណាចរបស់យើង នោះអ្នកអាចអានឲ្យគ្នាស្ដាប់ទៅវិញទៅមក ហើយលើកលែងតែដោយសារអំណាចរបស់យើង នោះអ្នកក៏ពុំអាចបានព្រះបន្ទូលទាំងនេះដែរ
៣៦ហេតុដូច្នោះហើយ អ្នករាល់គ្នាអាចកធ្វើទីបន្ទាល់ថា អ្នកបានឮសំឡេងរបស់យើង ហើយស្គាល់ព្រះបន្ទូលទាំងឡាយរបស់យើង។
៣៧ហើយឥឡូវនេះ មើលចុះយើងប្រទានដល់អ្នក អូលីវើរ ខៅឌើរីអើយ និងដល់ដាវីឌ វិតមើរផងដែរថា អ្នកនឹងស្វែងរកពួក១២នាក់ ជាពួកអ្នកដែលមានសេចក្ដីប៉ងប្រាថ្នា ដែលយើងបានមានបន្ទូលមកនោះ
៣៨ហើយដោយសារសេចក្ដីប៉ងប្រាថ្នាទាំងឡាយរបស់ពួកគេ និងកកិច្ចការទាំងឡាយរបស់ពួកគេ ទើបអ្នកនឹងស្គាល់ពួកគេបាន។
៣៩ហើយកាលណាអ្នកបានរកឃើញពួកគេ នោះអ្នកនឹងបង្ហាញរបស់ទាំងនេះដល់ពួកគេ។
៤០ហើយអ្នកនឹងដួលចុះ ហើយកថ្វាយបង្គំព្រះវរបិតាដោយនូវនាមរបស់យើង។
៤១ហើយអ្នកត្រូវផ្សាយដល់ពិភពលោកដោយចេញវាចាថា ៖ អ្នករាល់គ្នាត្រូវតែប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ
៤២ត្បិតមនុស្សលោកទាំងអស់ត្រូវតែប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក គឺមិនគ្រាន់តែពួកបុរសប៉ុណ្ណោះទេ តែពួកស្ត្រី និងកុមារាកុមារី ដែលមានអាយុនៃកការទទួលខុសត្រូវផងដែរ។
៤៣ហើយឥឡូវនេះ បន្ទាប់ពីអ្នកបានទទួលការណ៍នេះ អ្នកត្រូវកាន់តាមកព្រះបញ្ញត្តិទាំងឡាយរបស់យើងនូវគ្រប់ការណ៍ទាំងអស់
៤៤ហើយដោយសារដៃទាំងឡាយរបស់អ្នករាល់គ្នា នោះយើងនឹងធ្វើកិច្ចការកដ៏អស្ចារ្យមួយ នៅចំណោមកូនចៅមនុស្ស ដើម្បីខបញ្ជាក់ដល់មនុស្សជាច្រើនអំពីអំពើបាបទាំងឡាយរបស់គេ ដើម្បីឲ្យពួកគេអាចមករកការប្រែចិត្ត ហើយដើម្បីឲ្យពួកគេអាចមករកនគរនៃព្រះវរបិតារបស់យើង។
៤៥ហេតុដូច្នោះហើយ ព្រះពរទាំងឡាយ ដែលយើងប្រទានដល់អ្នក គឺកហួសអ្វីៗទាំងអស់។
៤៦ហើយបន្ទាប់ពីអ្នកបានទទួលការណ៍នេះ បើសិនជាអ្នកមិនកកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើងទេ នោះអ្នកមិនអាចបានសង្គ្រោះនៅក្នុងនគរនៃព្រះវរបិតារបស់យើងឡើយ។
៤៧មើលចុះ យើងគឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់អ្នក និងជាព្រះរបស់អ្នក ហើយជាព្រះដ៏ប្រោសលោះរបស់អ្នក ដោយព្រះចេស្ដានៃព្រះវិញ្ញាណរបស់យើង បានមានបន្ទូលថាដូច្នោះហើយ។ អាម៉ែន៕